Discoverកម្មវិធីវិទ្យុពេលព្រឹក - វីអូអេ
Claim Ownership
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ
Author: វីអូអេ
Subscribed: 1,279Played: 27,099Subscribe
Share
© ២០១២ - វីអូអេ
Description
កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃរយៈពេល ៣០នាទីរបស់វីអូអេ នៅម៉ោង ៥ព្រឹក ដែលផ្សាយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ីនតោន នាំមកជូនអស់លោកអ្នកនាងនូវព័ត៌មានអំពីកម្ពុជា សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។
2759 Episodes
Reverse
ព័ត៌មានថ្ងៃនេះមានដូចជា អាមេរិកបញ្ជូនគ្រាប់មីនប្រឆាំងមនុស្សទៅកាន់អ៊ុយក្រែន។ សំណើសន្តិសុខរួមរបស់ចិន បង្កឱ្យមានភាពចម្រូងចម្រាសនៅមីយ៉ាន់ម៉ា និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ៊ុយក្រែនបើកការវាយប្រហារដំបូងដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផ្ដល់ដោយអាមេរិកទៅលើរុស្ស៊ី។ ភាពប្រេះស្រាំកើតឡើង ក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមាន លោក Biden ជំរុញក្រុមប្រទេស G-20 ឱ្យគាំទ្រ «អធិបតេយ្យ» អ៊ុយក្រែននិង «បង្កើនសម្ពាធ» លើក្រុមហាម៉ាស់។ រុស្ស៊ីថាការសម្រេចរបស់លោក Biden ឱ្យអ៊ុយក្រែនបាញ់មីស៊ីលចូលជ្រៅក្នុងទឹកដីរុស្ស៊ីគឺព្រហើន និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមាន អ្នកតាមដានស្នើឱ្យរដ្ឋាភិបាលប្រមូលលុយឱ្យជនរងគ្រោះក្នុងសំណុំរឿងឆបោក។ អារម្មណ៍ប្រឆាំងចិនត្រូវគេរំពឹងថានឹងកើនឡើងនៅមីយ៉ាន់ម៉ា។ បទសម្ភាសន៍ VOA ជាមួយលោកស្រី អ៊ិត ចណ្ណា អនុប្រធានការិយាល័យនាយកដ្ឋានបរិវត្តកម្មឌីជីថល៕
ព័ត៌មាននៅថ្ងៃនេះមាន ល្ពៅក្លាយជាចំណុចផ្ដោតនៃការអបអរសាទររដូវស្លឹកឈើជ្រុះនៅកសិដ្ឋានមួយក្នុងរដ្ឋ Maryland។ កម្មវិធី Hello VOA អំពីវិធីបង្ការជំងឺមហារីក៕
ព័ត៌មាននៅថ្ងៃនេះមាន គណបក្សសាធារណរដ្ឋនៅអាមេរិកនឹងគ្រប់គ្រងសេតវិមាននិងសភាទាំងពីរថ្នាក់នៅដើមឆ្នាំ ២០២៥។ ក្រុមហាម៉ាស់ជំរុញឱ្យមានបទឈប់បាញ់នៅហ្កាហ្សានិងជំរុញលោក Trump ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា ចិនត្រូវបានសង្ស័យថាលួចចូលប្រព័ន្ធទូរគមនាគមន៍អាមេរិក។ ការវាយប្រហារតាមអាកាសពីរដងដោយអ៊ីស្រាអែលលើរដ្ឋធានីប្រទេសស៊ីរីសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជាលោក Blinken និយាយថាលោក Biden កំពុងបញ្ជូនជំនួយដើម្បីជួយអ៊ុយក្រែនបន្តការប្រយុទ្ធនៅឆ្នាំក្រោយ។បុគ្គលិករដ្ឋាភិបាលអាមេរិកត្រូវបានចោទប្រកាន់ពីបទបែកធ្លាយឯកសារសម្ងាត់ស្តីពីផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់ និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស៣១នាក់នៅហ្កាហ្សា និង៦នាក់នៅបេរូត។ កូរ៉េខាងជើងផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារដ៏សំខាន់ជាមួយរុស្ស៊ី។ មូលនិធិគ្រោះមហន្តរាយអាកាសធាតុសម្រាប់ប្រទេសក្រីក្រត្រូវបានសម្រេច«រួចរាល់» និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមាន លោក Biden អំពាវនាវឱ្យមានសាមគ្គីភាព និងការទទួលស្គាល់បន្ទាប់ពីលោក Trump ឈ្នះការបោះឆ្នោតម្តងទៀត។ បទវិចារណកថា៖ ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលនៅតែមិនងាករេ និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមាន លោក Donald J. Trump ដើរលើមាគ៌ាមិនធម្មតាឆ្ពោះទៅកាន់តំណែងប្រធានាធិបតី។ លោក JD Vance សរសើរជីដូនលោកនិងដើមកំណើតលោកនៅរដ្ឋ Kentucky។ ក្រុមតន្រ្តី Texas Country Boys ប្រគំតន្ត្រីរៃអង្គាសប្រាក់នៅអ៊ុយក្រែន ដែលញាំញីដោយសង្រ្គាម និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមាន អារម្មណ៍ប្រឆាំងចិនត្រូវគេរំពឹងថានឹងកើនឡើងនៅមីយ៉ាន់ម៉ា។ បទសម្ភាសន៍ VOA ស្តីពី «ស្រ្តីនិងភាពជាអ្នកដឹកនាំ» ជាមួយលោកស្រី ខៃ ចិន្តា ដែលជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា៕
ព័ត៌មាននៅថ្ងៃនេះមាន ប្រធានាធិបតីតួកគីយល់ថាសង្គ្រាមនៅអ៊ុយក្រែនងាយនឹងបញ្ចប់ បើលោក Trump ប្រើវិធីសាស្ត្រផ្អែកលើដំណោះស្រាយ។ ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកាំងភាគច្រើនថាលោក Trump នឹងបង្កើនបំណុលជាតិ និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកស្រី Harris ទទួលយកការចុះចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ លោក Donald Trump ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក។ អ្នកស្រី Harris ហៅទូរសព្ទទៅលោក Trump ដើម្បីឱ្យអបអរសាទរលោកចំពោះការឈ្នះការបោះឆ្នោត។ មេដឹកនាំពិភពលោក អបអរសាទរលោក Trump ចំពោះជ័យជម្នះការបោះឆ្នោត និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា កិច្ចសន្ទនាផ្ទាល់ជាមួយអ្នកយកព័ត៌មានវីអូអេស្តីពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។ ភាពខុសគ្នារវាងសំឡេងឆ្នោតរបស់អង្គបោះឆ្នោត និងសំឡេងឆ្នោតសរុបនៅសហរដ្ឋអាមេរិក និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមាន បទសម្ភាសន៍អំពីអ្នកស្រីស៊ូលី សារ៉ូ ឃោសនាឲ្យអ្នកស្រី Harris នៅរដ្ឋ Pennsylvania ។ បទសម្ភាសន៍អំពីមេដឹកនាំសហគមន៍នៅរដ្ឋ Pennsylvania ដែលប្រកួតប្រជែងខ្លាំងទទូចឲ្យអ្នកបោះឆ្នោតខ្មែរអាមេរិកាំងចូលរួមបោះឆ្នោតឲ្យបានច្រើន និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមាន ការប្រកួតប្រជែងមួយចំនួនតូចនៅទូទាំងសហរដ្ឋអាមេរិកនឹងសម្រេចការគ្រប់គ្រងព្រឹទ្ធសភា។ កម្មវិធីរាំរែកនៅសហរដ្ឋអាមេរិកចាប់ផ្តើមដើម្បីជំរុញអ្នកទៅបោះឆ្នោត និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមាន តើចលនាតវ៉ាដែលគាំទ្រប៉ាឡេស្ទីននឹងប៉ះពាល់ដល់ឱកាសអ្នកស្រី Harris នៅរដ្ឋ Michigan ទេ? ទីក្រុង Michigan មានការខ្វែងគំនិតគ្នាដោយកិច្ចព្រមព្រៀងរោងចក្រចិន និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមាន កូរ៉េខាងជើងថាខ្លួននឹងគាំទ្ររុស្ស៊ីរហូតទាល់តែរុស្ស៊ីបាន «ជ័យជម្នះ» នៅអ៊ុយក្រែន។ លីបង់ថា ការបន្តវាយប្រហាររបស់អ៊ីស្រាអែលបង្ហាញថាអ៊ីស្រាអែលមិនចង់មានបទឈប់បាញ់ និងព័ត៌មានផ្សេងៗទៀត៕
Comments
Top Podcasts
The Best New Comedy Podcast Right Now – June 2024The Best News Podcast Right Now – June 2024The Best New Business Podcast Right Now – June 2024The Best New Sports Podcast Right Now – June 2024The Best New True Crime Podcast Right Now – June 2024The Best New Joe Rogan Experience Podcast Right Now – June 20The Best New Dan Bongino Show Podcast Right Now – June 20The Best New Mark Levin Podcast – June 2024
United States