ពាក់កណ្ដាល ៥០០០ ព្រះវស្សា

សូមស្វាគមន៍មកកាន់ មេរៀនព្រះពុទ្ធ ផតខាស់!!! ««មនុស្សមានសណ្ដានខូចស្ដាប់ធម៌ពូ ពន្យល់មិនយល់ទេ ព្រោះអ្វីដែលពូពន្យល់ គឺអោយមនុស្សល្អតែចិត្តមនុស្សនោះមិនល្អទេ ដូច្នេះមនុស្សខូចម៉េចអាចធ្វើបានដូចដែលពូពន្យល់ អញ្ចឹងមានតែថាពូខុស ពូខូចតែម្ដងទៅ កុំឲ្យគេមើលថាខ្លួនគេខូច តែធម្មជាតិនេះទោះគេឈ្នះយើងដោយសម្ដីបាន តែគេមិនអាចមិនទទួលយកធម្មជាតិនេះបានទេ។ ពូមិនថាអ្នកស្ដាប់ពូមិនយល់ទាំងអស់មានសណ្ដានអាក្រក់ទេ តែមនុស្សអាក្រក់ទាំងអស់ សុទ្ធតែដូចពូនិយាយហ្នឹង។ »» សូមអ្នកទាំងអស់គ្នាបានក្រេបរសព្រះធម៌ ដើម្បីបានជាប្រយោជន៍របស់អ្នកទាំងអស់គ្នាទៅចុះ!!!🙏🙏🙏

អត់​កេីត​ អត់​ស្លាប់​ ,​ ភ្លឺ​ពី​ឥឡូវ​ ភ្លឺ​ទៅ​មុខ​ ភាគ​ទី​ ៤

លោក​ពូ​ ខឹម​ វាសនា​ ពន្យល់​ធម៌​ក្មួយ​ៗ​ នៅ​ចំការ​ខេត្ត​សៀមរាប​ ៣១.១០.២០២០

02-26
22:50

ដូច​ម្ដេច​ដែល​ហៅ​ថា​ដឹង​? លោក​ពូ​ពន្យល់​ធម៌​នៅ​ចំការ​សៀមរាប​ ភាគ​ ៣

លោក​ពូ​ ខឹម​ វាសនា​ ពន្យល់​ធម៌​ក្មួយ​ៗ​ នៅ​ចំការ​សៀមរាប​ ភាគ​ ទី​២​ ថ្ងៃ​ទី​ ៣០​ តុលា​ ឆ្នាំ​២០២០

02-26
23:23

លោក​ពូ​ពន្យល់​ធម៌​ក្មួយ​ៗ​នៅ​កំពុង​សោម​ ភាគ​ទី​ ២

ថ្ងៃ​ទី​ ១៤​ កុម្ភៈ​ ឆ្នាំ​២០២១

02-25
03:26

ពន្យល់ធម៌ក្មួយៗនៅចំការសៀមរាប ភាគទី ០១

លោកពូ ខឹម វាសនាបកស្រាយព្រះធម៌ដល់ក្មួយៗ នៅចំការខេត្តសៀមរាប

02-08
01:04:31

វប្បធម៌លោកខាងលិច

📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 10.02.2021 សំណេរជាសម្លេង÷ ពួកអឺរ៉ុប គ្រាន់តែចិត្ត វាមិនស្គាល់ផង។ មនុស្សគឺចិត្តហ្នឹងហើយ សំបកជាជំរករបស់ចិត្តទេ តែសំបកវាមិនដឹងអីទេ ដែលដឹងគឺចិត្ត ចិត្តគឺមនុស្សហ្នឹងហើយ តែមនុស្សលោកខាងលិច មិនស្គាល់ចិត្តជាអ្វីផង តើអោយវប្បធម៌របស់ពួកគេ មានភាសាឬពាក្យសំគាល់អារម្មណ៍របស់ចិត្តយ៉ាងម៉េចទៅកើត? មនុស្សខ្មែរដែលមិនដឹងរឿងនេះ គេបកប្រែ Mind នៃភាសាលោកខាងលិចថាចិត្តហើយ mind បកប្រែថាចិត្តយ៉ាងម៉េចទៅកើត បើក្នុងអារម្មណ៍វាគ្មានរូបារម្មណ៍នៃចិត្តហ្នុងផង។ ចិត្តគឺមនុស្ស បើមិនទាំងស្គាល់ថាចិត្តហ្នឹងជាស្អីផង អញ្ចុងវាស្គាល់មនុស្សយ៉ាងម៉េចទៅកើត? Mind ក្នុងអារម្មណ៍វាគឺ Thinking ។ សូមក្មួយៗគិតមើល Thinking គឺគិតទេតើ ហើយគិតគឺសាច់ខួរក្បាលធ្វើការជាមួយនឹងចិត្តបានចេញសមិទ្ធិផលជាការគិត។ តើបកប្រែពាក្យថា Mind គឺចិត្ត តើពួកអឺរ៉ុប ពេលលឺយើងនិយាយថា my mind តើវាសម្គាល់ដឹងក្នុងអារម្មណ៍ថាម៉េច? តើត្រូវអារម្មណ៍នៃចិត្តដែលយើងចង់ប្រាប់វាដែរ ឬទេ? ហើយបើចិត្តគឺមនុស្សវាមិនស្គាល់ផង ទៅរៀនចិត្តសាស្ត្រពីលោកខាងលិចដូចសាកលវិទ្យាល័យហាវើត តើវាបង្រៀនយើងពីអ្វី? អ្នកទៅរៀនចិត្តសាស្ត្រពីទីនោះ តើឆ្កួត ឬមិនឆ្កួត? អំពីរឿងចិត្ត រឿងមនុស្ស អ្នកដែលយល់ដឹងល្អិតល្អន់ជាងគេបំផុតមានតែព្រះសម្មាសម្ពុទ្ធទេ បន្ទាប់មក លោកក៏បង្រៀនអោយយើងបានស្គាល់អំពីចិត្តនេះដែរ ដូច្នេះដែលត្រឹមត្រូវនោះ យើងត្រូវបង្រៀនអំពីចិត្តដល់លោកខាងលិចមានសាកលវិទ្យាល័យហាវើតនោះជាដើមផង។ [...] សំណេរដើម៖ https://www.facebook.com/photo?fbid=3045432712351469&set=a.1376628242565266 #វប្បធម៌លោកខាងលិច

03-15
08:06

មនុស្សគឺចិត្ត ស្គាល់មនុស្សគឺស្គាល់ចិត្ត

សំណេរលោកពូ ខឹម វាសនា ថ្ងៃទី09.02.2021

03-14
14:14

សុខដែលត្រឹមត្រូវនឹងសភាពកម្លាំង

សំណេរលោកពូ ខឹម វាសនា ថ្ងៃទី០៦ គុម្ភៈ ឆ្នាំ២០២១

03-04
11:00

ទុក្ខៈ

សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ០៥ គុម្ភៈ ឆ្នាំ២០២១

03-04
31:51

ចិត្តកតញ្ញូជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយ

ចិត្តកតញ្ញូជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយ សំណេរជាសម្លេង-28-01-2021 .................... ព្រះពុទ្ធប្រាប់យើងថា ចិត្តកតញ្ញូ គឺជាចិត្តមេហ្វូងគេ ដែលនឹងត្រូវនាំមុខគេក្នុងការដឹកនាំកុសលចិត្តនិងបណ្តុះកុសលធម៌ទាំងឡាយទៅអោយចិត្ត។ គិតអោយយល់នៅក្នុងវិញ្ញាណរបស់អ្នកនូវអត្ថន័យដែលព្រះពុទ្ធចង់ប្រាប់យើង។ ស្អីជាចិត្តកតញ្ញូ? ស្អីជាកុសលរបស់ចិត្ត? លក្ខណៈល្អនៃសណ្តានចិត្តទាំងអស់ជាកុសលរបស់ចិត្ត រាប់ចាប់តាំងពីលក្ខណៈឧស្សាហ៍ ព្យាយាម ចិត្តចូលចិត្តត្រិះរិះ ចិត្តតតាំងប្រឈមនឹងរឿងគួរប្រឈម ចិត្តស្អប់អំពើអាក្រក់នៅជាមួយមិនបាន និងអាសវៈកំលាំងធាតុទឹករុំចិត្តដូចជា ចិត្តករុណា សណ្តោស អធ្យាស្រ័យចំពោះរឿងគួរសណ្តោស ចិត្តមេត្តា ចាំអនុស្សាវរីយ៍ សប្បាយនឹងបានលះបង់អោយមនុស្សមានតំលៃគួរលះបង់អោយ សុទ្ធតែកុសលចិត្តដែលត្រូវតម្រង់ផ្លូវអោយត្រូវដោយបញ្ញាឬចិត្តកតញ្ញូទាំងអស់ ដូច្នេះចិត្តកតញ្ញូវាត្រូវតែជាធម៌មេហ្វូងគេនៃកុសលធម៌ទាំងឡាយហ្នុងហើយ។ ធម៌កតញ្ញូមិនត្រឹមតែជាមេហ្វូងនៃកុសលធម៌ទាំងឡាយប៉ុណ្ណោះទេ តែជាធម៌សំរាប់ធ្វើអោយចិត្តដុះកុសលធម៌ទាំងឡាយផងដែរ។ [....] សំណេរដើម៖ https://www.facebook.com/Mr.KhemVeasna/photos/a.1533663870212224/3073232326255363/

02-20
14:07

ការដឹងកំហុស

សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 26.01.2021 ការដឹង​កំហុស​ ...............វាគ្មានបញ្ហាអ្វីទេអំពីអតីតកាលដែលអ្នកបានធ្វើកំហុសនោះ។ សូមអ្នកកុំឈឺចាប់នឹងទង្វើដែលអ្នកបានធ្វើចំពោះខ្ញុំអី ឈប់គិតសៅហ្មងនឹងកំហុសអតីតកាលរបស់អ្នកទៅ ចិត្តខ្ញុំដែលរងរបួសដោយទង្វើអតីតកាលរបស់អ្នក កំពុងរង់ចាំការព្យាបាលដោយអ្នកហើយ បើអ្នកព្យាបាលត្រូវ របួសខ្ញុំប្រាកដណាស់នឹងជាសះស្បើយដោយគ្មានបន្សល់ទុក នូវស្លាកស្នាមរបួសអ្វីបន្តិចសោះក្នុងជម្រៅចិត្តខ្ញុំ។ នេះជាចិត្តអធ្យាស្រ័យខ្ពស់ដែលជាសម្រស់ពិតនៃចិត្តខ្ញុំ។ ឥឡូវនិយាយដល់ផ្នែកខាងអ្នកដែលជាអ្នកបានធ្វើកំហុសលើខ្ញុំ តើអ្នកនឹងព្យាបាលរបួសខ្ញុំដោយរបៀបណា? គឺគ្រាន់តែអ្នកបានគិតយល់ គិតយល់គឺដឹងនូវគ្រលុកក្រលាក់នៃកំហុស នេះគឺជាការដឹងនូវកំហុសគឺដឹងនូវទំហំកំហុសរបស់អ្នក ការដឹងនេះវាជាដំណើរចាកចេញពីកំហុសបាត់ទៅហើយ។ ក្នុងការដែលដឹងនូវទំហំកំហុសខ្លួនរួចហើយ អ្នកលែងជាអ្នកបានធ្វើកំហុសលើខ្ញុំឬកំហុសណាមួយហើយ តែផ្ទុយទៅវិញ អ្នកក្លាយទៅជាជនរងគ្រោះដ៏គួរអោយសង្គ្រោះដោយការអត់អោនឈប់ត្រូវបានគេរំលឹកពីកំហុសអតីតកាលនោះទៀតហើយ បើមានអ្នកណានិយាយពីកំហុសឆ្គងអតីតកាលនាំអោយមានការឈឺចាប់ដល់របួសរបស់អ្នក គឺអ្នកនោះទេគឺជាមនុស្សដែលបានធ្វើកំហុសគួរអោយស្អប់ចំពោះអ្នក។ ប៉ុន្តែខ្ញុំសូមរំលឹកអ្នកដែរថា របួសស្នាមនៅលើចិត្តខ្ញុំមិនទាន់បានព្យាបាលនៅឡើយ ដោយពាក្យរបស់អ្នកថា អ្នកបានធ្វើកំហុសណាមួយមកលើខ្ញុំនោះទេ ព្រោះការដឹងកំហុសមិនមែនគ្រាន់តែពាក្យឬគ្រាន់តែជាការដឹងសរុបៗ ច្បោលៗ នូវកំហុសនោះទេ តែជាការដឹងគ្រលុកគ្រលាក់ខុស ខូចរបស់អ្នក អ្នកដទៃមើលឃើញភាពខុសភាពខូច គេស្អប់អំពើនោះប៉ុណ្ណា អ្នកមើលដឹងនូវកំហុសនោះ ហើយស្អប់ខ្លួនឯងដូចអ្នកដទៃដែរ គឺអ្នកមិនលម្អៀងមកខាងអញទេ ហើយការដឹងកំហុសរបស់អ្នកនេះត្រូវបញ្ជាក់ដោយវិញ្ញាណដឹងតាមទ្វារខួររបស់ខ្ញុំ គឺខ្ញុំដឹងនូវទំហំនៃការឈឺចាប់របស់អ្នកចំពោះកំហុសនោះ។ ចិត្តអ្នកកំពុងដំណើរការដឹងនូវកំហុសទៅ វិញ្ញាណតាមទ្វារមនោរបស់ខ្ញុំនឹងតាមដឹងជាប់ជានិច្ចដោយស្មោះត្រង់ និងដោយចិត្តសណ្តោសនូវការដឹងកំហុសរបស់អ្នក។ ពេលដែលវិញ្ញាណតាមទ្វារមនោរបស់ខ្ញុំបានដឹងពីទំហំនៃការឈឺចាប់ ខ្មាស់អៀននិងសោកស្តាយរហូតដល់កម្រិតអ្នកដឹងពិតប្រាកដនៃទំហំកំហុសរបស់ខ្លួនហើយ នោះរបួសស្នាមក្នុងជម្រៅចិត្តខ្ញុំ នឹងត្រូវបានព្យាបាលជាដាច់គ្មានសល់នូវស្លាកស្នាមដ៏តិចតួចណាមួយនោះទេ ហើយក្នុងចិត្តខ្ញុំ អ្នកមិនមែនជាអ្នកបានប្រព្រឹត្តិកំហុសទេ តែគឺជាជនរងគ្រោះដែលគួរអោយអនុគ្រោះសណ្តោសជាទីបំផុត។ គ្មានបុគ្គលណានៅលើលោកនេះអាចចាកចេញពីកំហុសរបស់ខ្លួនបានដោយសម្ពាធពីអ្នកដទៃដូចជាអ្នកខ្លាចអំណាច អ្នកខ្លាចបាត់ប្រយោជន៍ណាមួយ ឬខ្លាចទទួលទណ្ឌកម្មណាមួយនោះទេ គឺការចាកចេញពីកំហុសបាន លុះត្រាតែអ្នកសម្លឹងតាមទ្វារខួរឃើញពីទំហំ គ្រលុកគ្រលាក់ គួរអោយស្អប់ គួរអោយខ្មាស់អៀន គួរអោយឈឺចាប់នៃកំហុសខ្លួននោះ៕

02-20
04:12

អវិជ្ជាដែលព្រះពុទ្ធទ្រង់សំដែង

សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 25 មករា ឆ្នាំ 2021

02-10
05:17

មេីល​វិញ្ញាណ​រុំ​ដោយ​កម្លាំង​ធាតុ​ភ្លើង​ចុះ​

សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ 09​ កក្កដា​ ឆ្នាំ​2020

02-09
08:45

វិប្បយុត្តិ​ និង​សម្បយុត្តិ

សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ០៦​ កក្កដា​ ឆ្នាំ​២០២០

02-07
05:47

កំលាំង​ធាតុ​ទឹក​

សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ០៥​ កក្កដា​ ឆ្នាំ​២០២០

02-07
04:38

សំអាង​តែ​លើ​ហេតុផល​ចុះ​ ពូ​ជា​អ្វី​វា​មិន​សំខាន់​សម្រាប់​ក្មួយ​ៗ​ទេ​

សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ០៤​ កក្កដា​ ឆ្នាំ​២០២០

02-07
13:16

ម៉ែ​ឳ​បង្កើត​កាយ​

សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ១៣​ មិថុនា​ ឆ្នាំ​២០២០

02-07
03:30

តេី​ធម្ម​សញ្ញា​នៅ​ក្នុង​ខ្លួន​យើង​ឬ​

សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ ១៦​ សីហា​ ឆ្នាំ​២០២០

02-07
05:20

ក្រៅ​ពី​ពន្យល់​មិន​ដឹង​ជួយ​មនុស្ស​ចិត្ត​តិរច្ឆាន​តាម​របៀប​​ណា​ទេ​

សំណេរ​លោក​ពូ​ ខឹម​ វាសនា​ ថ្ងៃ​ទី​ 13​ សីហា​ ឆ្នាំ​ 2020

02-04
05:35

ប្រយោជន៍​របស់​អ្នក​អាន​ហើយ​យល់​ទេ​

សំណេរ​លោក​ពូ​ ខឹម​ វាសនា​ថ្ងៃ​ទី​24​.08.2020

02-03
11:31

Bouck Toy

ពិតជាប្រសើរថ្លៃថ្លាណាស់🙏🙏🙏❤️❤️❤️

01-13 Reply

Recommend Channels