Discoverពេលយប់
Claim Ownership
731 Episodes
Reverse
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
១.សកម្មជនដីធ្លីលោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមីព្រមានប្រមូលគ្នាតវ៉ា បើអាជ្ញាធរមិនដោះលែងកូនស្រី
២.សកម្មជនបរិស្ថានខេត្ត ស្ទឹងត្រែង ចោទមន្ត្រីបរិស្ថានថា បើកដៃឲ្យជនល្មើសកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់
៣.សហព័ន្ធខ្មែរកម្ពុជាក្រោមដាក់គោលដៅបន្តទាមទារសិទ្ធិស្វ័យសម្រេចសម្រាប់ឆ្នាំ ២០២៥
៤.ពលរដ្ឋប្រកបរបរក្រងអង្រឹងបែបប្រពៃណីជួបវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីអាជ្ញាធរលុបបឹងតាមោក … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
១.ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលស្នើឱ្យតុលាការដោះលែងលោកនៅក្រៅឃុំជាបណ្ដោះអាសន្ន
២.ពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ភូមិខ្មែរគ្រុប ស្នើឱ្យក្រសួងដែនដី ពន្លឿន រកដំណោះស្រាយឲ្យពួកគេ
៣.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាថាតើលោក ស៊ន តារា បានជួបមេដឹកនាំប្រទេសនិងស្ថាប័នណាខ្លះ ក្នុងយុទ្ធនាការឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍រដ្ឋាភិបាលត្រកូលហ៊ុនកុំឲ្យចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនយោបាយបន្តទៀត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥
១. អង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋមួយចំនួន គ្រោងកាត់បន្ថយបុគ្គលិក ក្រោយរដ្ឋាភិបាលអាមេរិកផ្អាកជំនួយ
២. ធនាគារជាតិ និងអង្គការសហប្រជាជាតិ ប្ដេជ្ញាចិត្តដោះស្រាយបញ្ហាជំពាក់បំណុលលើសលុបរបស់ពលរដ្ឋ
៣. សមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ ស្នើឱ្យរដ្ឋាភិបាលធ្វើប្រជាមតិដើម្បីដោះស្រាយបញ្ហាជម្លោះដែនសមុទ្ររវាងកម្ពុជា-ថៃ
៤. អាជ្ញាធរខេត្តព្រះវិហារ សន្យាដោះស្រាយបញ្ហារបស់ជនជាតិកួយ២ភូមិ បន្ទាប់ពីក្រុមហ៊ុនរបស់អភិបាលរងខេត្ត ឈូសឆាយព្រៃជំនឿរបស់ពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥
១. អង្គការសង្គមស៊ីវិលមួយចំនួន ស្នើឱ្យរដ្ឋាភិបាលអាមេរិកបន្តជំនួយដើម្បីជួយដល់ពលរដ្ឋខ្មែរ
២. អង្គការលីកាដូ ខកចិត្តចំពោះក្រុមហ៊ុនសាជីវកម្ម អយកូក្រេឌីត (Oikocredit) ដែលមិនបានដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុឱ្យទាន់ពេលវេលា
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាអំពីឧបសគ្គរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅក្រៅស្រុក និងយុទ្ធសាស្ត្រដោះស្រាយរបស់ពួកគេនៅក្នុងឆ្នាំ២០២៥នេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥
១. បក្សកាន់អំណាច ប្រកាសថាកម្ពុជាលែងត្រូវការជំនួយ ឬការអនុគ្រោះពីបរទេសណាមួយ
២. ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាន់តែមានអតុល្យភាពខ្លាំង
៣. ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះ ចោទអាជ្ញាធរថា គប់គិតជាមួយក្រុមហ៊ុនវៀតណាម មិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់
៤. សាច់ញាតិសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំថា អាជ្ញាធរវៀតណាមបានបញ្ជូនសកម្មជនទាំងនោះចេញពីពន្ធនាគារខេត្តលង់ហោ ទៅខេត្តក្រមួនស … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥
១. បក្សកាន់អំណាច ធ្វើសន្និបាតដាក់បញ្ចូលសមាសភាពថ្មី ខណៈវិបត្តិសង្គមកាន់តែកើនឡើង
២. ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តធ្វើបុណ្យ និងប្ដេជ្ញារកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា
៣. អ្នកឃ្លាំមើលថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង១.៥០០នាក់ នៅតែមានចំនួនច្រើន
៤. សកម្មជនការពារបរិស្ថានថា សេចក្ដីសម្រេចរបស់លោក ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន៣ខេត្តជាប់ព្រៃឡង់ មិនមែនជាដំណោះស្រាយចំបញ្ហា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ពត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥
១.សហមេធាវីលោក កឹម សុខា ទទូចឱ្យសាលាឧទ្ធរណ៍កំណត់ថ្ងៃបន្តសវនាការ ឱ្យបានឆាប់ក្រោយពន្យារពេលប្រមាណ៤ខែ
២.សាច់ញាតិអ្នកស្លាប់ពេលដណ្ដើមគ្នាយក អាំងប៉ាវនៅផ្ទះ លោក សុខ គង់ ទាមទាររកយុត្តិធម៌
៣.សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាមទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃនិងសកម្មជនខ្មែរក្រោម
៤.នៅរាត្រីនេះយើងមានកិច្ចពិភាក្សានឹងអ្នកជំនាញផ្នែកកសិកម្មជុំវិញដំណោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែនិងតម្លៃចុះថោក… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥
១.សាច់ញាតិជនរងគ្រោះស្លាប់ក្នុងព្រឹត្តិការណ៍ប្រជ្រៀតដណ្ដើមយកអំណោយនៅផ្ទះឧកញ៉ា សុខ គង់ ទាមទារយុត្តិធម៌
២.តុលាការកំពូលតម្កល់ដីកាផ្ដន្ទាទោសមន្ត្រីបក្សប្រឆាំង លោក ចៅ វាសនា ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ
៣.ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាតើថា ការដណ្ដើមអាំងប៉ាវនៅភូមិគ្រឹះ អ្នកឧកញ៉ា សុខ គង់ បណ្ដាលឱ្យស្លាប់មនុស្ស បង្ហាញពីស្ថានភាពក្រីក្រនៅកម្ពុជា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
១. មនុស្ស៤នាក់ជាន់គ្នាស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ពេលប្រជ្រៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះលោក សុខ គង់ មុនពេលចូលឆ្នាំចិននិងវៀតណាម
២. អ្នកឃ្លាំមើល រិះគន់ថាមេដឹកនាំកម្ពុជា និងថៃកំពុងកេងចំណេញនយោបាយជុំវិញភាពស្ងប់ស្ងាត់ក្នុងជម្លោះកោះគជ់
៣. កសិករនៅតាមខេត្តមួយចំនួន កំពុងខ្វះខាតផ្នែកជីវភាពដោយសារតែតម្លៃស្រូវធ្លាក់ចុះ និងស្រូវងាប់ដោយខ្វះទឹក
៤. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមកផ្តល់ព័ត៌មានថាតើការប្រារព្ធខួបថ្ងៃ៧មករារបស់បក្សកាន់អំណាចនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ឆ្នាំនេះ មានលក្ខណៈខុសគ្នាបែបណាពីឆ្នាំមុនៗ និងថាតើខួប១០ឆ្នាំនៃការបង្កើតបណ្តាញត្រួតត្រាសហគមន៍ខ្មែរនៅក្រៅប្រទេសនេះ បានបង្កភាពក្តៅក្រហាយបែបណាដល់សហគមន៍ខ្មែរនៅក្រៅប្រទេស … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥
១. សហជីព និងគណបក្សប្រឆាំង បន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា ក្នុងខួប២១ឆ្នាំនៃអំពើឃាតកម្មលើលោក
២. អ្នកវិភាគ លើកឡើងថា រដ្ឋាភិបាលមានចេតនាបិទបាំងរឿងសំខាន់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា
៣. អាជ្ញាធរ ចាប់ខ្លួនអ្នកសារព័ត៌មាន២នាក់ដោយចោទពីបទផ្សព្វផ្សាយព័ត៌មានមិនពិត
៤. ក្រសួងកសិកម្ម បានជួយសង្គ្រោះស្រូវប្រាំងរបស់កសិករនៅខេត្តក្រចេះ ប៉ុន្តែកសិករបន្តទាមទារប្រព័ន្ធធារាសាស្ត្រ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥
១. ពលរដ្ឋនៅខេត្តតាកែវរាប់រយនាក់ តវ៉ាបិទផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរខេត្ត ដោះស្រាយបញ្ហាខ្វះទឹកធ្វើកសិកម្ម
២. ពលរដ្ឋមានវិវាទដីធ្លីនៅខេត្តកោះកុង ប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត ទាមទារឱ្យអាជ្ញាធរពន្លឿនការផ្ដល់ដីសម្បទានសង្គមកិច្ច
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីថាតើឃាតកម្មលើលោក លិម គិមយ៉ា អាចមានការជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបែបណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥
១. ពលរដ្ឋខ្មែរ-អាមេរិកាំង ធ្វើបាតុកម្មជំរុញឱ្យរដ្ឋាភិបាលប្តឹងទាមទារកោះគជ់ទៅតុលាការអន្តរជាតិ
២. លោក ហ៊ុន ម៉ាណែត បដិសេធការពាក់ព័ន្ធនឹងឃាតកម្មលើលោក លិម គិមយ៉ា បន្ទាប់ពីលោក សម រង្ស៊ី បង្ហាញការសង្ស័យលើគ្រួសារត្រកូល«ហ៊ុន»
៣. គ្រួសារ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង លោក ចៅ វាសនា
៤. ក្រុមហ៊ុនប្រមូលសំរាម ៨០០ ស៊ូភើ ហ្គា (800 Super-GAEA) យល់ព្រមទទួលយកតំណាងសហជីពចូលធ្វើការវិញ និងសន្យាទូទាត់ប្រាក់អតីតភាពការងារ ក្រោយកម្មករប្រមាណ៣រយនាក់ធ្វើកូដកម្មនៅមុខក្រុមហ៊ុន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
១. ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ទាមទារយុត្តិធម៌ជូនសពលោក លិម គិមយ៉ា
២. ក្រសួងការងារ ពិន័យប្រាក់ជាង២០លានរៀលលើក្រុមហ៊ុន គ្លូរី នីតវែរ (Glory Knitwear) ក្រោយកម្មករតវ៉ាបិទផ្លូវជាតិលេខ៤ទាមទារប្រាក់បំណាច់ឆ្នាំ
៣. គ្រួសារសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថាមន្ត្រីពន្ធនាគារព្រៃសរឹតត្បិតមិនឱ្យចូលជួបសាច់ញាតិជាប់ឃុំ
៤. សង្គមស៊ីវិល និងសហជីព ជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតឡើងវិញករណីឃាតកម្មលើមេសហជីព លោក ជា វិជ្ជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥
១.សហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា ធ្វើបុណ្យសពជូន លោក លិម គិមយ៉ា និងធ្វើបាតុកម្មទាមទារយុត្តិធម៌ជូនលោក
២.លោក សម រង្ស៊ី អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ និងអ្នកនយោបាយរួមគ្នាផ្លាស់ប្ដូររបបត្រកូល«ហ៊ុន»
៣.គ្រួសារ លោក ស៊ន តារា សោកស្ដាយចំពោះសាលាឧទ្ធរណ៍ដែលបដិសេធការសុំនៅក្រៅឃុំរបស់ឪពុកលោក
៤.តើអ្នកបញ្ជាខ្មាន់កាំភ្លើងឲ្យសម្លាប់លោក លិម គិមយ៉ាជានរណា? អាស៊ីសេរីនឹងមានសេចក្ដីរាយការណ៍លំអិតជុំវិញរឿងនេះ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥
១.ប្រពន្ធលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី អះអាងថា ឃាតកបាញ់សម្លាប់ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ
២.មន្ត្រីបក្សកាន់អំណាចព្យាយាមលាងជម្រះ លោក ហ៊ុន សែន មិនឲ្យពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា
៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សានឹងអ្នកជំនាញថាតើ តុលាការថៃអាចផ្តល់យុត្តិធម៌ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ាដែរទេ.… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥
១. ក្រុមគ្រួសារ អះអាងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា ជារឿងនយោបាយ មិនមែនជាគំនុំផ្ទាល់ខ្លួន
២. មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន ស្នើឱ្យពន្យារពេលសវនាការលើសំណុំរឿង«មិនរាងចាល»របស់លោក រ៉ុង ឈុន
៣. របាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បង្ហាញថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបំផ្លាញសិទ្ធិមនុស្សធ្ងន់ធ្ងរកាលពីឆ្នាំ២០២៤
៤. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងរាយការណ៍លម្អិតថាតើនរណាជាអ្នកនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ពិតប្រាកដ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
១. ថៃចេញដីកាចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន ឈ្មោះលោក លី រតនរស្មី ដែលជាអ្នកបញ្ជាឱ្យឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា
២. ក្រុមគ្រួសារលោក លិម គិមយ៉ា រៀបចំបុណ្យសពលោកនៅទីក្រុងប៉ារីស ប្រទេសបារាំង
៣. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមកផ្តល់ព័ត៌មានលម្អិតចុងក្រោយពីការវិវត្តករណីឃាតកម្មលើលោក លិម គិមយ៉ា ចំណែកលោក យ៉ង ចាន់តារា នឹងមកផ្តល់ព័ត៌មានលម្អិតជុំវិញសំណុំរឿង «មិនរាងចាល» ប្រឆាំងនឹងលោក រ៉ុង ឈុន ដែលតុលាការគ្រោងបើកសវនាការនៅថ្ងៃទី១៧ មករា ខាងមុខ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥
១. ប៉ូលិសថៃ បង្ហាញតម្រុយអ្នកបញ្ជា និងចាប់ខ្លួនអ្នកបើកឡានដឹកខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ា
២. នៅរាត្រីនេះ យើងមានអ្នករាយការណ៍ព័ត៌មាន លោក ជី វីតា និងលោក ថា ថៃ នឹងចូលមកផ្តល់ព័ត៌មានលម្អិតអំពីការវិវត្តចុងក្រោយនៃឃាតកម្មលើលោក លិម គិមយ៉ា
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើត្រកូលហ៊ុន ប្រើវិធីសាស្ត្របែបណាខ្លះក្នុងការគេចវេះពីការទទួលខុសត្រូវពីការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរក្សាអំណាចមកទល់សព្វថ្ងៃនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥
១. អ្នកឃ្លាំមើល និងបក្សប្រឆាំងថា ភាពស្ងប់ស្ងាត់របស់រដ្ឋាភិបាលកម្ពុជាចំពោះឃាតកម្មលោក លិម គិមយ៉ា បង្ហាញពីការមិនទទួលខុសត្រូវ
២. គណបក្សកម្លាំងជាតិ ធ្វើបុណ្យ៧ថ្ងៃឧទ្ទិសជូនលោក លិម គិមយ៉ា និងអំពាវនាវរកយុត្តិធម៌
៣. ពលរដ្ឋខេត្តមណ្ឌលគិរីជិត១ពាន់នាក់ ធ្វើពិធីសែនព្រេនឱ្យលោកតាម្ចាស់ស្រុកជួយការពារដីស្រែចម្ការរបស់ខ្លួនពីក្រុមហ៊ុន លោក គិត ម៉េង
៤. ពលរដ្ឋថា ការប្រើរថយន្តសារ៉ែនស្លាក ខ.ម បើកផ្លូវឱ្យបុគ្គលឯកជន បង្ហាញពីអំណាច និងទឹកប្រាក់ខ្លាំងក្លាជ្រុលនៅក្នុងសង្គមខ្មែរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥
១. ខ្មាន់កាំភ្លើងជនជាតិថៃ សារភាពថាពិតជាបានធ្វើឃាតលោក លិម គិមយ៉ា តែមិនលាតត្រដាងមេខ្លោងនៅពីក្រោយ ព្រោះបារម្ភពីសុវត្ថិភាពគ្រួសារ
២. ជនភៀសខ្លួនខ្មែរនៅថៃ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក លិម គិមយ៉ា
៣. សហគមន៍ខ្មែរនៅអូស្ត្រាលី ធ្វើបុណ្យ៧ថ្ងៃ និងទាមទារយុត្តិធម៌ជូនសពលោក លិម គិមយ៉ា
៤. ពលរដ្ឋ ជំរុញឱ្យអាជ្ញាធរចាប់ជនសង្ស័យដែលជាអ្នកសមគំនិតនឹងករណីបាញ់សម្លាប់លោក លិម គិមយ៉ា យកមកផ្ដន្ទាទោស… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Comments
Top Podcasts
The Best New Comedy Podcast Right Now – June 2024The Best News Podcast Right Now – June 2024The Best New Business Podcast Right Now – June 2024The Best New Sports Podcast Right Now – June 2024The Best New True Crime Podcast Right Now – June 2024The Best New Joe Rogan Experience Podcast Right Now – June 20The Best New Dan Bongino Show Podcast Right Now – June 20The Best New Mark Levin Podcast – June 2024
United States