វិភាគរឿងសាមកុក

Podcast ដែលវែកញែកពីរឿងបុរាណចិន សាមកុក ឬនគរទាំងបី

ការបះបោររបស់ពួកកន្សែងលឿងមុនរឿងសាមកុក

អ្នកមើលរឿងសាមកុកច្រើនតែលឺពាក្យថា ពួកបះបោរកន្សែងលឿង។ ហេតុនេះខ្ញុំនឹងលើកយកប្រវត្តិនៃការងើបឡើងបះបោររបស់ក្រុមនេះ និងការដួលរលំទៅវិញក្រោមទ័ពរាជការ។

09-17
13:12

ប្រវត្តិរបស់ម៉ាឆាវ

ម៉ាឆាវ ជាមេទ័ពវ័យក្មេងដែលអាចប្រយុទ្ធស្មើនឹងចាងហ្វីបាន ហើយថែមទាំងត្រូវលីវប៉ីតែងតាំងជាមេទ័ពខ្លាទៀតផង។ តើប្រវត្តិរបស់គាត់បែបណា ហើយគាត់បាត់មុខទៅណាបន្ទាប់បានដំណែងជាសម្តេចហើយនោះ?

09-17
08:48

ឆាវឆាវខ្លាចបរាជ័យ តែនិយាយខុសពីចិត្ត

ក្នុង episode នេះ ខ្ញុំនឹងលើកយកទ្រឹស្តីឆាវឆាវមួយទៀតដែលហួសសម័យ និងមិនគួរយកមកប្រើក្នុងឋានៈជាអ្នកដឹកនាំ។​ បរាជ័យ ត្រូវតែគួរឱ្យខ្លាច ហើយបរាជ័យត្រូវតែជៀសវាង។ ខ្ញុំនឹងឱ្យហេតុផលរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាអាចសម្រេចដោយខ្លួនឯង។

08-25
11:24

អ្នកម្នាងឆាវ ដែលជួយការពារស្តេចហាន

គ្រួសារឆាវទាំងអស់សុទ្ធតែចង់ទម្លាក់រាជវង្សហាន ដើម្បីកសាងរាជវង្សថ្មីដែលជារបស់គ្រួសារខ្លួនឯង លើកលែងតែម្នាក់ គឺឆាវជៀ។ ឆាវជៀ ក្រោយមកក៏ក្លាយជាព្រះមហេសីសៀនមូ និងជាអ្នកដែលការពាររាជវង្សចុងក្រោយគេ មុនពេលស្តេចហានដាក់រាជ្យ។

08-25
08:27

លូស៊ូចង់ចាត់ការគួនអុីយកជីងចូវ (ក្នុងសៀវភៅ)

នៅក្នុងសៀវភៅ លូស៊ូមិនចង់ជួយគួនអ៊ីទេ ព្រោះគាត់ជារៀបចំល្បិចហៅគួនអ៊ីឱ្យមកចូលរួមពិធីជប់លៀង។ គួនអ៊ីមកតាមការអញ្ចើញ ដោយមានទ័ពចាំធ្វើជាជំនួយ។ តើយល់យ៉ាងណាដែរក្នុងវគ្គនេះ?

08-25
11:06

តើពេទ្យទេវតាហួធួមានមែនឬអត់?

នៅក្នុងរឿង ហួធួ បានព្យាបាលរបួសដៃដែលត្រូវព្រួញពិសរបស់គួនអ៊ី ក្នុងសង្គ្រាមហ្វានឆឹង។ ក្រោយមកទៅព្យាបាលក្បាលរបស់ឆាវឆាវ តែត្រូវឆាវឆាវចាប់ដាក់គុក ព្រោះសង្ស័យ។ តើហួធួជាគ្រូពេទ្យបែបណា?

08-24
08:27

អ្នកដែលឆាវឆាវមិនអាចយកចិត្តបាន

ឆាវឆាវពូកែយកចិត្តមនុស្ស ប៉ុន្តែមិនមែនយកចិត្តបានគ្រប់គ្នាទេ។ ក្នុង episode នេះខ្ញុំនឹងលើកយកតួអង្គសំខាន់ដែលឆាវឆាវមិនអាចយកចិត្តបាន ហើយបែរជាក្លាយជាគ្រោះ ឬឧបសគ្គដល់ឆាវឆាវទៅវិញ។ តើមកពីមូលហេតុអ្វីបានជាឆាវឆាវយកចិត្តពួកគេមិនបាន?

08-24
16:36

យ៉ាងសៀវ អស់ជីវិត ព្រោះទាយចិត្តឆាវឆាវ

យ៉ាងសៀវ ជាទីប្រឹក្សាវាយក្មេង ដែលបម្រើឆាវឆាវ ក្នុងជំនាន់ដែលឆាវភី និងឆាវជឺប្រជែងគ្នាយកដំណែង។ យ៉ាងសៀវ មានភាពឆ្លាតវៃ អាចទាយដឹងពីចិត្តរបស់ឆាវឆាវ ធ្វើឱ្យគេគ្រប់គ្នាស្ងើចសរសើរ។​ តើខ្សែជីវិតយ៉ាងសៀវ ទៅជាយ៉ាងណា បើឆ្លាតម្លឹងៗ?

08-24
12:20

តើវ៉ាងអុីងជាអ្នកណា?

វ៉ាងអុីង ប្រើល្បិចស្រីស្អាតបំបែកបំបាក់លីពូ និងតុងជួ ទើបអាចយកជីវិតតុងជួបាន។ តើវ៉ាងអុីងមានប្រវត្តិបែប?

08-23
11:27

ប្រវត្តិរបស់ធានហ្វឹង ទីប្រឹក្សាយានសាវ

តើធានហ្វឹងមានប្រវត្តិបែបណា មុននឹងត្រូវជួបនឹងគ្រោះដល់ជីវិតក្រោមបញ្ជារបស់យានសាវ?

08-23
09:04

ប្រវត្តិរបស់ស៊ីយ៉ូវ

ស៊ីយ៉ូវ ជាតួអង្គសំខាន់ក្នុងសង្គ្រាមគួនទូរវាងឆាវឆាវ និងយានសាវ។ ក្រោយការចុះចូល គាត់បានធ្វើឱ្យយានសាវបរាជ័យយ៉ាងខ្លាំង។ តើមូលហេតុអ្វីបានជាស៊ីយ៉ូវមកចុះចូលនឹងឆាវឆាវ?

08-17
09:32

ម្តាយរបស់ស៊ីស៊ូ

ក្នុង episode នេះ ខ្ញុំនឹងលើកយកវគ្គដែលម្តាយស៊ីស៊ូឈ្លោះគ្នានឹងឆាវឆាវ និងជេរស្តីកូនប្រុសរបស់ខ្លួន មុននឹងសម្រេចចិត្តសម្លាប់ខ្លួន។ ខ្ញុំក៏បានដកស្រង់ចំណុចល្អៗពីវគ្គនេះដែរ។ តើយើងរៀនបានអ្វីខ្លះពីតួអង្គនេះ?

08-17
13:13

តើចាងហ្វីមានគុណសម្បត្តិអ្វីខ្លះ?

ចាងហ្វីជាមេទ័ពខ្លាំងដែលបានសាងគុណសម្បត្តិយ៉ាងច្រើន ប៉ុន្តែជាមនុស្សដែលប្រើហិង្សា និងមិនខ្វល់ពីអ្នកក្រោមបង្គាប់របស់គាត់។ ចាងហ្វីមានឋានៈជាអ្នកដឹកនាំ តែគ្មានឬកពាជាអ្នកដឹកនាំ ហេតុនេះទើបគាត់ត្រូវកូនចៅខ្លួនឯងសម្លាប់។

08-17
09:45

ទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវ

ក្នុងepisodeនេះ ខ្ញុំនឹងលើកឡើងពីទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវក្នុងរឿងសាមកុក មកបកស្រាយ។ ផេកដែលផុសរឿងសាមកុក ក៏ចែករំលែកសម្តីនេះ ធ្វើដូចជាពាក្យគន្លឹះសម្រាប់មេដឹកនាំអ៊ីចឹង។ គេថា ឆាវអាម៉ាន ដឹងខុស កែកំហុស តែមិនទទួលកំហុស។ ពាក្យនេះចេញពីមាត់ជូកឺលៀង និងស៊ីងអុីដែលជាទីប្រឹក្សារបស់ឆាវឆាវផង។

08-13
06:40

ចាវជឺឡុង មេទ័ពដែលមកជំនួសកន្លែងលីពូ

ខ្ញុំជឿថា អ្នកមើលរឿងសាមកុកច្រើនណាស់ដែលចូលចិត្តតួអង្គចាវជឺឡុង។ បើមើលតាមសំណូមពរឱ្យធ្វើ episode ទាក់ទងនឹងចាវជឺឡុងក៏មានមិនតិចដែរ។ ក្នុង episode នេះនឹងនិយាយពីចាវជឺឡុង និងរឿងខ្លះដែលគេមិនបានដាក់បញ្ចូលក្នុងរឿង។

08-12
14:20

ហេតុអ្វីគួនអ៊ីមិនសម្លាប់ឆាវឆាវនៅផ្លូវហួយ៉ុង?

ជូកឺលៀងបញ្ជាឱ្យគួនអ៊ីមកចាំចាប់ឆាវឆាវ តែគួនអ៊ីបែរជាបណ្តោយឱ្យឆាវឆាវរត់រួច។ គាត់សុខចិត្តទទួលទោសពីជូកឺលៀង។ តើមកពីហេតុអ្វីបានជាគួនអ៊ីសម្រេចចិត្តដោះលែងឆាវឆាវ នៅផ្លូវបំបែកហួយ៉ុង? តើគួនអ៊ីភ្លេចគិតថាឆាវឆាវជាចោរក្បត់ដែលលីវប៉ីចង់កំចាត់ហើយឬយ៉ាងណា?

08-11
05:54

ហេតុអ្វីឆាវឆាវមិនដាច់ចិត្តសម្លាប់គួនអ៊ី?

សំណួរដែលខ្ញុំទទួលបានមួយ គឺហេតុអ្វីឆាវឆាវមិនសម្លាប់គួនអ៊ី ហើយឱ្យគួនអ៊ីរត់ទៅរកលីវប៉ីវិញទៀត? គួនអ៊ីជាករណីពិសេសសម្រាប់ឆាវឆាវ ហើយក្នុង episode នេះ ខ្ញុំនឹងបង្ហាញមូលហេតុដែលខ្ញុំរកឃើញក្នុងសៀវភៅប្រលោមលោក។

08-11
08:21

គួនអ៊ី និងទោសរបស់អំណួត

គួនអ៊ីមានចំណុចល្អច្រើនដែលមនុស្សគ្រប់គ្នាកោតសរសើរ ប៉ុន្តែចំណុចអាក្រក់របស់គាត់ដែលធំជាងគេ គឺអំណួត។ ក្នុង episode នេះខ្ញុំនឹងលើកពីគុណវិបត្តិរបស់អំណួតមកនិយាយ។

08-10
15:25

ប្រវត្តិរបស់យានស៊ូ

យានស៊ូ ជាត្រកូលយានម្នាក់ទៀតដែលហ៊ានប្រកាសខ្លួនជាស្តេចថ្មីមុនគេ ហើយក៏ជាអ្នកដែលត្រូវគេព្រួតដៃគ្នាដើម្បីកម្ចាត់ចោលដែរ។ តើយានស៊ូមានប្រវត្តិបែបណា ហើយតើការបរាជ័យរបស់គាត់កើតឡើងមកពីអ្វី?

08-07
10:43

យានសាវ និងមូលហេតុដែលគាត់បរាជ័យក្រោមដៃឆាវឆាវ

តើចង់ដឹងពីប្រវត្តិរបស់យានសាវដែរទេ?​ យានសាវ និងឆាវឆាវជាមិត្តចាស់នឹងគ្នា ប៉ុន្តែពួកគេបែរជាត្រូវកាប់សម្លាប់គ្នាដើម្បីទឹកដី និងអំនាចទៅវិញ។ តើយានសាវចាញ់ដោយរបៀបណា?

08-06
09:22

Recommend Channels