លោក Chen Zhi ជាមនុស្សដែលមានលុយដ៏មហាសាសពីការរកស៊ីបោកប្រាស់តាមអនឡាញ ធ្លាប់ធ្វើជាទីប្រឹក្សារបស់លោក ស ខេង លោក ហេង សំរិន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងបាត់មុខ ពីកម្ពុជា បន្ទាប់ពីអាមេរិក និងអង់គ្លេសរឹបអូសរូបីយបណ្ណគ្រីបតូចំនួន ១៥ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ បុរសជនជាតិចិនសញ្ជាតិកម្ពុជា និងសញ្ជាតិអង់គ្លេសរូបនេះបានផ្តល់ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ស្របពេលដែលខ្លួន ហ៊ានបើកមជ្ឈមណ្ឌលបោកប្រាស់ពាសពេញប្រទេសកម្ពុជា និងមានការធ្វើទារុណកម្មបុគ្គលិកបោកប្រាស់ទាំងឡាយណាដែលមានបំណង រត់ចេញពីការងារខុសច្បាប់បែបនេះ។ តើលោក Chen Zhi មានបច្ចេកទេសបោកប្រាស់បែបណា? តើបុរសរូបនេះលាក់លុយក្នុងប្រព័ន្ធរូបីយបណ្ណគ្រីបតូ Bitcoin ដោយរបៀបណា? លោក តាំង សារ៉ាដា មានព័ត៌មានលំអិតអំពីរឿងនេះ៖
អតីតឧកញ៉ា លោក ហេង សិទ្ធី ដែលធ្លាប់វាយប្រហារមន្ត្រីជាន់ ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងរឿងអំពើពុករលួយ ហើយរកស៊ីជាមួយឧក្រិដ្ឋជន បើកល្បែងអនឡាញខុសច្បាប់ និងការជួញដូរមនុស្សតាមអនឡាញ នោះ បានអះអាងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ីថា បក្សកាន់ អំណាច ខ្លាចលោក គៀងគរយុវជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចងសម្ព័ន្ធភាព ជាមួយប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និងចិន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលគ្រួសារផ្តាច់ការ នៅកម្ពុជា។
មជ្ឈដ្ឋានទូទៅបានដាក់ជាចម្ងល់ថា តើនិពន្ធនាយកនៃសារព័ត៌ មាន Pheng Vannak ញ៉ូស (អនឡាញ) គឺលោក ផែង វណ្ណៈ ដែលតែង ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើជាមូលដ្ឋាន វាយ ប្រហារពលរដ្ឋតាមអំពើចិត្ត ព្រមទាំងប្រមាថ សម្លាប់អ្នកនយោបាយ អ្នកសារព័ត៌មាន និងព្រះសង្ឃផងនោះ ហេតុអ្វីបានជាមិនមានស្ថាប័ន មានសមត្ថកិច្ចណាមួយ ចាត់វិធានការច្បាប់ទៅលើបុគ្គលរូបនោះ? កញ្ញា ខៀវ សុភា សូមជូនសេចក្តីរាយការណ៍ពិស្តារ៖
ព្រះ សិទ្ធត្ថ (Sidhatha) ព្រះសព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំគេ ទាំងស្តេច ទាំងរាស្រ្ត ឲ្យមានទសធម៌ ឬទសរាជធម៌ ឬទសពិធរាជធម៌ គឺធម៌ដប់ប្រការ។ ធម៌ដប់ប្រការនោះ មានតែមហារាជ អសោក (Asoka) គ្រប់គ្រងដែននគរ មគធរដ្ឋ ប៉ុណ្ណោះ ដែលប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននាសតវត្ស ទី៣ មុនគ្រិស្តសករាជ។ ទស្សនវិទូចិនបុរាណ ខុង ជឺ ឬ ខុង ជីវ (Confucius) (ប្រមាណ ៥២៥ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំប្រទេសឲ្យប្រកាន់ សីលធម៌ សមាធិ ការសញ្ជឹង ភាវនា។ ទ្រឹស្តីអប់រំនោះ មានតែអធិរាជ វូ ឌី ឬ វូ ហាន (Wu Di or Wuhan) ប៉ុណ្ណោះ ដែលកាន់ខ្ជាប់ខ្ជួន និងដាក់បញ្ជូលជាមនោគមន៍វិជ្ជាអប់រំក្នុងស្ថាប័នគ្រប់គ្រងរដ្ឋក្នុងសតវត្ស ទី២មុនគ្រិស្តសករាជ។ ទស្សនវិទូ ប៉ា្លតុង (Plato) សម័យបុរាណក្រិក (ប្រមាណជាង៤០០ឆ្នាំមុនគ.ស.) ជាសិស្សជំនិត ទស្សនវិទូ សូក្រាត (Socrates) និង ជាគ្រូរបស់ទស្សនវិទូ អារីស្តូត (Aristotle) អប់រំអំពី ការគ្រប់គ្រងរដ្ឋឲ្យមាន យុត្តិធម៌ស្មើគ្នា គឺមិនឲ្យក្រុម បក្ខ ពួកណាមួយទទួលបានយុត្តិធម៌លើសក្រុម បក្ខ ពួកណាមួយនោះឡើយ។
អ្នកឧកញ៉ាសញ្ជាតិខ្មែរ-ថៃ លី យ៉ុងផាត់ ដែលត្រូវក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់លោក ដោយសារជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto Currency) កំពុងយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) រកស៊ីបើកលេងល្បែងស៊ីសងតាមអនឡាញ ជាទីតាំងបង្ខាំងមនុស្ស ចាប់ជំរិតមនុស្ស និងចាប់បង្ខំមនុស្សឲ្យរកស៊ីឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅកម្ពុជា។លោក តាំង សារ៉ាដា មានសេចក្ដីរាយការណ៍ពិស្ដារអំពីរឿងនេះ៖
សេចក្តីរាយការណ៍ស៊ើបអង្កេត៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិធ្វើការចោទប្រកាន់ថាជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅស្រុកខ្មែរ ដោយជ្រកក្រោមសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដើម្បីធ្វើការកាប់បំផ្លាញព្រៃឈើនាំទៅក្រៅប្រទេស ត្រូវបានគេរកឃើញថា ក្រុមហ៊ុនទ្រីភាព ស្ថិតក្នុងតំបន់តំបន់សេដ្ឋកិច្ច ពិសេសMDS «ថ្មដា» មានបុគ្គលិក១ម៉ឺននាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ និងជជជាតិវៀតណាម កំពុងរកស៊ីឧក្រិដ្ឋកម្មអនឡាញ ខ្នាតធំដោយគ្មានអាជ្ញាធរហ៊ានចុះបង្ក្រាប។
អត្ថបទពិពណ៌នា៖ រដ្ឋាភិបាលបក្ស កុម្មុយនិស្ត ចិន ក្រោមកិច្ចផ្តួចផ្តើមគំនិតពី ប្រធាន បក្ស ហ្ស៊ី ជីនពិង បានបង្កើតគម្រោងអភិ វឌ្ឍន៍មួយនៅឆ្នាំ២០១៣ ឲ្យឈ្មោះជាភាសាចិន កុកងឺ ថា ស៊ឺឆូវ ជិ លូ ស៊ាងមឺ (Sīchóu zhī lù xiàngmù 丝绸之路项目)ប្រែជាអង់ គ្លេសថា Silk Roads project ឬ មានន័យជាភាសាខ្មែរថា គម្រោងផ្លូវថ្នល់សូត្រទំនើប ពីតំបន់អាស៊ី ដល់ទ្វីបអាហ្រ្វិក។ រដ្ឋអំណាចក្រុងប៉េកាំងអះអាងថា គម្រោងនេះ គឺដាក់ទុនខាងវិស័យហេដ្ឋារច នាសម្ព័ន្ធជុំពិភពលោក ដើម្បីជំរុញសេដ្ឋកិច្ចក្នុងប្រទេសទាំងនោះឲ្យមានសន្ទុះឡើង ខណៈផ្តល់ឱកាសឲ្យអា ជីវកម្មចិនផងដែរ ដែលគេតែងតែគិតថា ជានយោបាយ ឈ្នះ−ឈ្នះ ឬ ចំណេញ−ចំណេញ ទាំងអស់គ្នា នេះបើនិយាយតាមទ្រឹស្តី។
មជ្ឈដ្ឋានទូរទៅនិងអ្នកកតាមដានសង្គមបានគាំទ្រចំពោះចំណាត់ការកណ្តាប់ដៃដែក របស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ដែលប្រកាសឲ្យចាប់ខ្លួន អ្នកឧកញ៉ា លី សាម៉េត ដែលជាទីប្រឹក្សារបស់លោកផ្ទាល់ និងបង្គាប់ឲ្យសងលុយទៅជនរងគ្រោះ ជាង១០លានដុល្លារ និងករណី លោក ដួង តារា អតីតជាអ្នកកាន់ហ្វេសប៊ុកផេកឲ្យលោក ក៏ត្រូវបាននាំខ្លួនទៅសាកសួរពាក់ព័ន្ធ «ការឆបោក»។ ពួកគេក៏ចង់ឃើញមានចំណាត់ការដូចគ្នានេះទៅលើ«ជនឆបោក»មួយចំនួនទៀតដែលមិនទាន់មានចំណាត់ការនៅឡើយជាពិសេស ករណី ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគេច វេះពីការសងបំណុល (Commission) ដល់ភ្នាក់ងារលក់ (Freelancer) និងអតិថិជនដែលបាន ទិញដី និងផ្ទះល្វែងពីក្រុមហ៊ុនអចលនទ្រព្យនេះកន្លងមក។ បុគ្គលិក របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងរង់ចាំអនុក្រឹត្យកាត់ឆ្វៀលដីព្រៃពីលោក ហ៊ុន ម៉ាណែត ដែលមាន ទីតាំងស្ថិតនៅស្រុកឈូកខេត្តកំពតដើម្បីយកទៅកាត់កងសង បំណុល (Commission)ដែលឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានសាច់ ប្រាក់ សងទៅឱ្យពួកគេ និងព្រមទាំងអតិថិជន ដែលបានទិញដីផ្ទះពីក្រុមហ៊ុន របស់គាត់កន្លងមកផងដែរ។ លោក តាំង សារ៉ាដា រាយការណ៍ព័ត៌មានពិស្តារ៖
លោក ហ៊ុន តូ ដែលល្បីឈ្មោះខាងរកស៊ីគ្រឿងញៀនឆ្លងដែនខុសច្បាប់ ត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោកហ៊ុន សែន ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹត ឆបោករូបិយបណ្ណគ្រីបតូ ក្នុង តម្លៃទឹកប្រាក់រហូតដល់ជាង៤៩ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០២១មក។ លោក ហ៊ុន តូ តាមរយះក្រុមហ៊ុន Huione Group របស់លោក បានឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញ ដោយទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្ម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។ កម្មវិធីនេះ អនុញ្ញាតឱ្យ ក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់។ ចំណែកក្រុមអ្នកវិភាគនយោបាយ ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជាកំពុងឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរេខាងជើង ក្រោយពីអសម្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច ពិបាករកលុយចិញ្ចឹមក្បាល និងក្រពះដ៏ធំរីកប៉ោង នៃរដ្ឋាភិបាល ក្បាលធំ ខ្លួនតូច។ កញ្ញា ខៀវ សុភា រាយការណ៍ព័ត៌មាននេះពិស្តារ៖
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជម្រុញឱ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយនឹងក្រុមហ៊ុនយោធាវៀតណាម ដែលមានទំហំជាង ៣ម៉ឺនហិកតា ក្នុងខេត្តរតនគិរី ដើម្បីជៀសវាងការបាត់បង់ខេត្តខ្មែរទាំង៤ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ឬក្លាយជាកម្ពុជាក្រោមទី២ នាពេលអនាគត។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាបានប្រគល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីដែលជាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្រុមហ៊ុនយោធាវៀតណាមចំនួន៣ដែលមានទំហំផ្ទៃដីជាង ៣ម៉ឺនហិកតា (៣០២០៤ហិកតា) សព្វថ្ងៃនេះ។
អ្នកវិភាគមើលឃើញផលវិបាកខុសគ្នាលើគម្រោងជីកព្រែក ហ៊្វូ ណន៖ អ្នកខ្លះថាចុងបញ្ចប់ ខែ្មរចំណេញ អ្នកខ្លះថាចិនកើបផល ហើយរីឯខ្មែរកើបផេះ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាលម្អិត ក្នុងការពិនិត្យមើលថាតើមានអ្វីខ្លះពាក់ព័ន្ធនឹងព្រែកជីកហ្វូណនដែលមហាជននៅតែមានមន្ទិលសង្ស័យនេះ។ សូមអញ្ជើញលោកអ្នកនាង ទស្សនាសេចក្តីរាយការណ៍នេះភាគទី២ដែលមានខ្លឹមសារដូចតទៅនេះ៖
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាពសារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត ឃើញថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្ត ប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ ព្រោះមានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលបានជួប សម្ភាស បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមាន ភាពល្អប្រសើរជាងពីមុន។ពីរដ្ឋធានីវ៉ាស៊ីនតោន លោកតាំង សារ៉ាដា សូមជូនសេចក្តី រាយ ការណ៍ព័ត៌មានពិស្តារ
ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប១២ឆ្នាំនៃឃាតកម្មសម្លាប់លោក ឈុត វុទ្ធី ដែលជាវីរជនការពារព្រៃឈើដ៏លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។ ប៉ុន្តែ១២ឆ្នាំកន្លងទៅនេះយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារ របស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿង នេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ ស ស៊ីលៀប និងលោកស្រីហ៊ុន ម៉ាណា ដែល ជាកូនស្រីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ជាម្ចាស់ភាគហ៊ុនធំ។ កញ្ញា ខៀវ សុភា សូមជូនព័ត៌មានពិស្តារ
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជាអ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ក្នុងគណបក្សពលករ (Labor party) ដែលមានប្រជាប្រិយភាពមួយរូប ដែលមានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋវៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។ លោក តាក់ ម៉េងហ៊ាង ដែលបច្ចុប្បន្នមានវ័យ ៤៣ឆ្នាំគឺជាកូនរបស់គ្រួសារអន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ខេត្តកំពត។ លោកបានមករស់នៅប្រទេសអូស្ត្រាលីនៅឆ្នាំ១៩៩៦ តាមរយៈកម្មវិធីមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី។ លោក តាក់ម៉េងហ៊ាង គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់។ នៅពេលលោក មកដល់ប្រទេសអូស្ត្រាលីក្នុងវ័យ១៦ឆ្នាំនោះ លោកបានចូលរៀនសាលាភាសាអង់គ្លេសមួយរយៈពេលសិន មុននឹងបន្តចូលរៀនថ្នាក់វិទ្យាល័យឡើងវិញ។ បន្ទាប់មក លោក បានបន្តចូលរៀននៅសកលវិទ្យាល័យវិចតូរីយ៉ា (Victoria University ) រហូតទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រចំនួនពីរ គឺផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ២០០៦។ មុននឹងចូលប្រឡូកក្នុងឆាកនយោបាយ លោក តាក់ ម៉េងហ៊ាង ធ្លាប់ធ្វើជាមេធាវីរយៈពេល៥ឆ្នាំ បន្ទាប់មក លោកបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដែលផ្តល់សេវាផ្នែកច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។ ក្រៅពីនេះ លោក ក៏ធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយនៅវិទ្យុ SBS ខ្មែរ រយៈពេល១០ឆ្នាំដែរ និងធ្វើជាអ្នកបកប្រែភាសា នៅតាមមន្ទីរពេទ្យ តាមសាលារៀន និងតុលាការ ថែមទៀត។ នៅពេលនោះហើយ ដែលធ្វើឱ្យលោកបានដឹងអំពីសេចក្តីត្រូវការ របស់សហគមន៍ខ្មែរកាន់តែខ្លាំងឡើងៗ ហើយ ក៍ដោយសារតែកត្តានេះដែរ ដែលជម្រុញឱ្យរូបលោកចូលរួមសកម្មភាពក្នុងសង្គមកាន់តែខ្លាំង ដើម្បីបានដឹងឱ្យកាន់តែច្រើនអំពីសេចក្តីត្រូវការរបស់សហគមន៍ខ្មែរ ថែមទៀត។ ដោយសារតែ មានការគាំទ្រ និងលើកទឹកចិត្ត ពីអតីតតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរលោក ហុង លីម និងប្រធានសមាគមខ្មែរសាជីវកម្ម លោក ជា យូរហ៊ន លោក តាក់ ម៉េងហ៊ាង បានចាប់ផ្តើមចូលប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តង បន្ទាប់ពីលោក បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងដែនឌឺណុង (Dandenong) ពីរអាណត្តិ តាំងពី ឆ្នាំ២០១២ និងបានឡើងធ្វើជាអភិបាលក្រុងមួយអាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។ បន្ទាប់មកទៀត នៅឆ្នាំ២០១៨ លោក បានលាឈប់ពីចៅហ្វាយក្រុង ហើយ ឈរឈ្មោះ និងជាប់ឆ្នោតជាតំណាងរាស្ត្រ បន្តវេនពីលោក ហុង លីម ដែលជាតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរដំបូងគេរហូតមកដល់សព្វថ្ងៃនេះ។ ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េងហ៊ាង ក៏បានធ្វើការមិនខុសពីលោក ហុង លីម ដែរ ដែលតែងតែ ជម្រុញឱ្យរដ្ឋាភិបាលអូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ៕ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក តាក់ ម៉េងហ៊ាង ដែលមានសេចក្តីដូចតទៅ
ថ្ងៃ ១៧ មេសា ឆ្នាំ២០២៤នេះ ជាគម្រប់ខួបលើកទី ៤៩ឆ្នាំ នៃការ ដួលរលំនៃរបប លន់ នល់ ដែលគាំទ្រដោយអាមេរិក ហើយជាពេល ដែលកម្ពុជាធ្លាក់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហមដែរ។ ជាធម្មតា នៅពាក់កណ្តាល ខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី៤៩ឆ្នាំមុនជាថ្ងៃដែលខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ គឺទីក្រុងភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ពេលនោះកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថា នឹងនិរាសព្រាត់ប្រាស់គ្រួសារ ដែលអាចកើតឡើងមួយពព្រិចភ្នែកបែបនេះទេ។ ចំណែកនៅខែមេសាឆ្នាំ២០២៤នេះ ដូចអ្វីដែលបានគ្រោងទុកគឺជាថ្ងៃដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានបក្សកាន់អំណាច និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានជាប់ឆ្នោតជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភា។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាដែលជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពីប្រទេស លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានាដែលស្នើរដោយនាយករដ្ឋមន្ត្រី។ លោកក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យផងដែរ ដែលអ្នកវិភាគខ្លះលើកឡើងថា ការឡើងកាន់អំណាចរបស់លោកហ៊ុន សែននៅពេលនេះប្រៀបដូចជា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ឬហៅស្តេចកន ជ្រែករាជ្យពីព្រះបាទសុគន្ធបទ ដូច្នោះដែរ។ លោក តាំង សារ៉ាដាធ្វើសេចក្តីរាយការណ៍ពិស្តារ
ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការស៊ើបអង្កេត ជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់មួយចំនួននៃរបបក្រុងម៉ូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិឲ្យទាល់តែបាន។ ពួកគេនិយាយថាជនដៃដល់ទាំងនោះ មានក្រុមមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវីលអ៊ុយ ក្រែន និងកងទ័ពអ៊ុយក្រែន ហើយក្នុងចំណោមជនដៃដល់ទាំងនោះក៏មាន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីជាមេក្លោងផងដែ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិស្តារមួយក្រោយពីក្រុមអ្នកកាសែតពីតំបន់អាស៊ី មានទាំងអ្នកសារព័ត៌មាន The Cambodia Daily ផង បានចុះយកព័ត៌មានដោយផ្ទាល់ក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ៖
ការស្រាវជ្រាវ បានបង្ហាញថា សកម្មជនស្នេហាពួកក្រហម ឬកុម្មុយនិស្តផ្តាច់ការ ធ្វើការស្វិតស្វាញជាង មានអំណត់ជាងសកម្មជនស្នេហាប្រជាធិប តេយ្យ ពីព្រោះគេបានអប់រំ បង្វឹកមនោគមន៍វិជ្ជាដល់មនុស្សជំនាន់ក្រោយៗ អំពីរបៀបធ្វើយ៉ាងណាដើម្បីរស់ ហើយមិនធ្វើយ៉ាងណាដែលពួកគេស្លាប់។រឿងពីអតីតកាលជាច្រើន ដែលកើតឡើងក្នុងបច្ចុប្បន្ននេះទៀត ប៉ុន្តែខ្មែរខ្លះ មិនដឹង។ ក្នុងភាគតី២ នៃសេចក្តីរាយការណ៍លោក ហាស់ សាន ពលរដ្ឋខ្មែរក្នុងសហគមន៍ឯបរទេស ដែលជាសមាជិក ឬ អ្នកគាំទ្របក្ស ប្រជាជនកម្ពុជា ស្ថិតក្រោមការណែនាំតម្រង់ទិសពីអតីតបក្សកុម្មុយនិស្ត ដែលប្រែឈ្មោះ ដោយមិនបានដឹងខ្លួន៖
ក្នុងកាលៈទេសៈមួយ ដែលអ្នកស្នេហាប្រជាធិបតេយ្យ ស្នេហាសិទ្ធិ សេរីភាព យុត្តិធម៌ អំពាវ នាវឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែមិនបានធ្វើសកម្មភាពសកម្ម គគ្រឹកគគ្រេងគួរឲ្យចាប់អារម្មណ៍នោះ បក្ស ប្រ ជាជនកម្ពុជា មិនបានសម្រាក ឬផ្អាកសកម្មភាពវាយបក រុញអ្នកប្រ ជាធិបតេយ្យចេញនោះទេ។ លោក ហាស់ សាន មានសេចក្តីរាយ ការណ៍ ពិនិត្យមើលសាវតារ ប្រវត្តិបក្ស ប្រជាជនកម្ពុជា និង កិច្ចខំ ប្រឹងប្រែងរើសសមាជិក ប្រមូលកម្លាំងដើម្បីទប់ទល់នឹងការប៉ុនប៉ងបន្សាបឥទ្ធិពលកុម្មុយនិស្តផ្តាច់ការ ពីសំណាក់អ្នកប្រជាធិបតេយ្យខ្មែរ ទាំងក្នុង ទាំងក្រៅប្រទេស។ ក្នុងភាគទី១នេះ ខ្មែរខ្លះសួរថា ហេតុអ្វីខ្មែរនៅក្រៅប្រទេស ត្រឡប់ទៅគាំទ្ររបៀបដឹកនាំផ្តាច់ការ?
មនុស្សជំនិតម្នាក់របស់ នាយករដ្ឋមន្ត្រីតពូជ លោកហ៊ុន ម៉ាណែត ត្រូវបានគេរកឃើញថាបានសហការជាមួយភរិយា ស្រីកំណាន់របស់ ខ្លួន និងដៃគូរវិនិយោគជាច្រើនទៀតបើកបណ្តាញក្រុមហ៊ុន ដែលមាន រចនាសម្ព័ន្ធដូចសំបុក្រពីងពាងដើម្បីរកចំណូលពីការ ក្នុងនាំពលករទៅធ្វើការនៅក្រៅប្រទេស។ បុរសរូបនេះក៏បានបើកក្រុមហ៊ុន លាយស៊ីម៉ង ក្រុមហ៊ុនសេវាកម្មទេសចរណ៍ និងសណ្ឋាគារជាច្រើន ដើម្បីរកចំណូល សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុបក្សប្រជាជនទាំងនៅ ក្នុងស្រុក និងក្រៅស្រុក។
រាជរដ្ឋាភិបាលត្រូវជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមលេសថាដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ផ្ទុយទៅវិញ គេបានរកឃើញថាតំបន់ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាឃ័រ៍ រយៈពេល៥០ឆ្នាំ ហើយដាក់ឈ្មោះថា Angkor Lake of Wonder ដែលប្រែថា បឹងអង្គរអច្ឆរិយៈ ឬ សួនទឹកអង្គរអច្ឆរិយៈ ក្រោមទុនវិនិយោគប្រមាណជាង ៣០០លានដុល្លារស.រ.អា (៣៥០លានដុល្លារអាមេរិក)។ តើរឿងបែបនេះ ជាការភូតកុហក់ បោកញ្ឆោតពលរដ្ឋខ្មែរ នៃអ្នកដឹកនាំ ឬដូចម្តេច? ខ្ញុំ ហាស់ សាន សូមជូនសេចក្តីរាយការណ៍ស្រាវជ្រាវមួយទាក់ទងនឹងបញ្ហានេះ