Discover
បទយកការណ៍
បទយកការណ៍
Author: RFI ខេមរភាសា / Khmer
Subscribed: 65Played: 113Subscribe
Share
© France Médias Monde
Description
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
1891 Episodes
Reverse
ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរបានឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ។ តាមពិតនៅថ្ងៃទី៣០ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានសម្រេចកំណត់យកតួលេខត្រឹមតែ ២១០ដុល្លារប៉ុណ្ណោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្រេចឱ្យបន្ថែមចំនួន ២ដុល្លារទៀត។ ទោះជាយ៉ាងនេះក្តី តំណាងសហជីពបន្តបង្ហាញការខកចិត្តដោយចាត់ទុកការតំឡើងប្រាក់ឈ្នួលត្រឹម ២១២ដុលារនេះថា មិនអាចផ្គត់ផ្គង់ការរស់នៅរបស់កម្មករនិយោជិត និងមិនអាចឆ្លើយតបនឹងបញ្ហាអតិផរណានៅកម្ពុជាបានទេ។
ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ក៏ដូចជាវត្តអារាមជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា បានរៀបចំពិធីបោះបាយបិណ្ឌ និងកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពុទ្ធបរិស័ទជឿថា ការធ្វើបែបនេះ សាច់ញាតិ ដែលបានកើតជាប្រេត នឹងទទួលបាននំចំណី ដើម្បីបរិភោគ និងកាត់បន្ថយការស្រេកឃ្លាន៕
ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែសង្រ្គាមស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជនខ្មែររស់នៅប្រទេសបារាំងនៅតែនឹកមិនភ្លេចជាតិមាតុភូមិរបស់ខ្លួន។ ទៅតាមទម្លាប់ជាង១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរនៅបរទេសដែលផ្តួចផ្តើមគំនិតដោយព្រះសង្ឃខ្មែរនៅវត្តពោធិវង្ស នៅក្នុងទីក្រុងស្ហង់សៀរម៉ានបានរៀបចំកម្មវិធីជួបជុំប្រជាជនខ្មែរដើម្បីសំណេះសំណាល ស្វែងរកមតិយោបល់ដើម្បីជួយកម្ពុជាប្រទេសកំណើតដែលពួកគេយល់ថា កំពុងរងការឈ្លានពានពីប្រទេសជិតខាង ថៃ វៀតណាម រួមទាំងមហាអំណាចចិន។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅវត្តពោធិវង្ស។ សូមអញ្ជើញតាមដានទស្សនាដូចតទៅ៖
ក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ ដោយនៅតែបន្តទាមទារសំណងជំងឺចិត្តពីការយឺតយ៉ាវរបស់ក្រុមហ៊ុន។
សមាគមន៍ខ្មែរនៅបារាំងបានក្លាយជាកន្លែងបណ្តុះបណ្តាលរបាំបុរាណខ្មែរដល់គ្រប់ជនជាតិមិនថា បារាំង ខ្មែរ ចាស់ឬក្មេង ធាត់ ឬស្គម។ នៅសមាគមរបាំបុរាណខ្មែរBCK នៅទីក្រុងប៉ារីស អ្នករាំប្រុសស្រី គ្រប់វ័យបានចំណាយពេលហាត់រាំក្រោមការបង្ហាត់បង្រៀនរបស់អ្នកគ្រូវ័ន សាវ៉ៃ អតីតអ្នករបាំក្នុងព្រះបរមរាជវាំង។ ជាមួយឆន្ទៈដ៏ខ្ពស់ និងចំណង់ចំណូលចិត្តចំពោះរបាំបុរាណខ្មែរ សិស្សរបាំខ្មែរបារាំង ជាង៣០នាក់តស៊ូ អត់ធ្មត់ហាត់រាំនៅរៀងរាល់ថ្ងៃអាទិត្យ មួយថ្ងៃ៤ម៉ោង។



