Discoverបទយកការណ៍
បទយកការណ៍
Claim Ownership

បទយកការណ៍

Author: RFI ខេមរភាសា / Khmer

Subscribed: 65Played: 119
Share

Description

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

1916 Episodes
Reverse
សន្ទរកថារបស់​ប្រធានាធិបតី​ម៉ាក្រុង ទាក់ទង​នឹង​សំណុំរឿង​ឃាតកម្ម​របស់​លោកលិម គីមយ៉ា នៅក្នុង​អំឡុង​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​កាលពី​សប្តាហ៍មុន​បាន​ធ្វើឲ្យ​ក្រុមគ្រួសារ​របស់​លោកលិម គីមយ៉ា​កក់ក្តៅក្នុងចិត្ត។ កក់ក្តៅព្រោះថា ការតស៊ូរបស់ពួកគេ​ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​លោកលិម គីមយ៉ា អតីតតំណាងរាស្រ្ត​ដែលត្រូវឃាតករ​បាញ់សម្លាប់ក្នុងក្រុង​បាងកក មិនត្រូវ​បាន​គេ​បំភ្លេច។ ឈាង បុប្ផា​បានទៅ​ជួបភរិយា និង​កូនប្រុស​របស់​លោកលិម គីមយ៉ា​នៅ​សប្តាហ៍នេះ។
រូបថតមួយសន្លឹកៗរបស់អ្នកកាសែតថតរូបជនជាតិបារាំង លោក Jean-Luc Moreau Deleris គឺជាសក្ខីភាព នៃសោកនាដកម្ម ជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅភូមិហ្វ្រង់កូហ្វូនី ក្នុងរាជធានីភ្នំពេញ រូបថតជាច្រើនសន្លឹកបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និងបានបើកឱកាសឱ្យពួកគេបានស្វែងយល់កាន់តែច្បាស់ពីទុក្ខវេទនា ការបាត់បង់ និងផលប៉ះពាល់ ដែលប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ៕
កញ្ញា ប៊ុន គីមឡេង ជា​សហគ្រិនស្ត្រីខ្មែរ​ម្នាក់ ​ដែល​មាន​បទពិសោធន៍​សិក្សា និង​ការងារ​នៅ​ប្រទេស​ជា​ច្រើន។ គោលបំណង​នៃ​ការ​បង្កើត​អាជីវកម្ម «ផ្ទះមេគង្គ» របស់​កញ្ញា គឺ​ដើម្បី​ភ្ជាប់​ប្រជាកសិករ និង​អ្នកផលិត​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង និង​សហភាពអឺរ៉ុប។ ជាមួយ​នឹង​បទពិសោធន៍ និង​ស្នាដៃ​ក្នុង​វិស័យ​សហគ្រិនភាព​នេះ កញ្ញា​ត្រូវ​បាន​ជ្រើសរើស​ ជា​បេក្ខនារី​សហគ្រិនស្ត្រីឆ្នើម​ម្នាក់ ​ក្នុង​ចំណោម​បេក្ខនារី​ទាំង៦នាក់ ​ក្នុង​ការប្រកួតប្រជែង​នៅ​ព្រឹត្តិការណ៍ហ្វ្រង់កូតិច(FrancoTech) ឆ្នាំ២០២៦ ក្នុង​ទីក្រុង​ភ្នំពេញ។ ចំណែក​លទ្ធផល​នៃ​ការ​ប្រកួតប្រជែង​នេះ ​ត្រូវ​ប្រកាស​នៅល្ងាច​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ពិព័រណ៍​ហ្វ្រង់កូតិច​ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ​មជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍កោះពេជ្រ។ ពិព័រណ៍​នេះ​បាន​ក្លាយ​ជា​វេទិកា​ផ្តល់​បទពិសោធន៍​ថ្មី​ដល់​យុវជន​ខ្មែរ​ក្នុង​ការ​ស្វែង​យល់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ពិសេស​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត AI៕
ពីស្រុកខ្មែរ មកធ្វើជា​ទាហានជាមុខ Legion étrangère របស់ប្រទេស​បារាំង។ នេះជា​ចំណងជើង​សៀវភៅ និពន្ធ និងបោះពុម្ពដោយខ្លួន ដោយក្រុមគ្រួសារ​របស់​លោក ហ៊ុន ដារិន។ បោះពុម្ពផ្សាយ​ក្នុង​អំឡុង​ពេល​ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុង​ភ្នំពេញ ថ្ងៃទី​១៥ និង១៦​វិច្ឆិកាឆ្នាំ ២០២៦ សៀវភៅLégion étrangère ពីស្រុកខ្មែរមក​ទាហានមួកសជា​មធ្យោបាយ​ ជា​តឹកតាង​បញ្ជាក់ពីសារៈសំខាន់នៃ​ភាសា​បារាំង និង​ទំនាក់ទំនងបារាំង និងកម្ពុជា។
loading
Comments