Discoverព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
Claim Ownership

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Author: RFI ខេមរភាសា / Khmer

Subscribed: 570Played: 6,139
Share

Description

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។
2187 Episodes
Reverse
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រតិកម្មទៅនឹងការរិះគន់រឿងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលថាកម្ពុជាចាយលុយច្រើន ហើយមិនបានប្រយោជន៍អ្វីសោះសម្រាប់ប្រទេសនេះ។ តែលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចំណាយត្រឹម ១៥លានប៉ុណ្ណោះ សម្រាប់ការរៀបចំកិច្ចប្រជុំដ៏ធំមួយនេះ។ អ្នកតាមដានសង្គមខ្លះ យល់ឃើញថា កម្ពុជាទទួលបានផលប្រយោជន៍ទាំងការទូត និងនយោបាយ ខណៈខ្លះទៀតលើកឡើងពីការរិះគន់តិចតួច។ តើការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាការខាតបង់ ឬមានផលចំណេញសម្រាប់កម្ពុជា? 
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយខ្លះយល់ឃើញថា ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានត្រឹមបន្តអនុវត្តការងារដែលម៉ាឡេស៊ីបន្សល់ទុក នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែអ្នកវិភាគខ្លះទៀតយល់ថា ជំនួយរបស់ហ្វីលីពីននៅមានកម្រិត និងមានចំណុចតិចតួចសកម្មជាងម៉ាឡេស៊ី។ តើហ្វីលីពីនបានជួយអ្វីខ្លះក្នុងជម្លោះខ្មែរ-ថៃ ធៀបនឹងម៉ាឡេស៊ី អំឡុងពេលហ្វីលីពីនធ្វើជាប្រធានអាស៊ានប្តូរវេនពេញ ១អាណត្តិឆ្នាំ២០២៦?
បើទោះបីថៃបានព្រមានទុកជាមុន កុំឲ្យកម្ពុជាលើកឡើងពីជម្លោះព្រំដែនជាមួយថៃ ប្រាប់​បណ្តាមេដឹកនាំ​ប្រទេសសមាជិក​ហ្វ្រង់​កូហ្វូនីក៏ដោយ តែការរា​រាំងនេះត្រូវបានបរាជ័យ។ នៅទីបំផុត ​កម្ពុជាបានប្រាប់មេដឹកនាំប្រទេសនិយាយភាសាបារាំងពីការបាញ់ប្រហារមុន​របស់ទាហានថៃមកលើកម្ពុជា ដែលបណ្តាល​​ឲ្យស្លាប់មនុស្សជាច្រើន និង​រារាំងជនភៀសសឹកខ្មែរ ២ម៉ឺននាក់មិនឲ្យចូលទៅផ្ទះរបស់ពួកគេវិញ។ តើការលើកផលវិបាកពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី អាចជំរុញឲ្យមានដំណោះស្រាយយ៉ាងណា?
ឯកសារកិច្ចព្រមព្រៀងសំខាន់ៗ លើវិស័យចំនួន ៤ រួមមាន ការពារជាតិ ថាមពល អវកាស និងអាកាសចរណ៍រវាងកម្ពុជា និងបារាំងនឹងត្រូវចុះ ហត្ថលេខាអំឡុងពេលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ វិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង Intelligence Online កាលពីថ្ងៃទី១២ វិច្ឆិកា។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា វិស័យទាំង ៤ខាងលើជាតម្រូវការចាំបាច់របស់កម្ពុជាក្នុងកាលៈទេសៈបច្ចុប្បន្ន ក្នុងនោះ វិស័យការពារជាតិ និងវិស័យថាមពលជាតម្រូវការចម្បង។ 
កម្ពុជាទទួលបានឱកាសធំៗពីរដំណាលគ្នា គឺធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ ទំនាក់ទំនងកម្ពុជា និងបារាំង ត្រូវគេមើលឃើញថាកាន់តែស៊ីជម្រៅ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិយល់ថា បារាំងជាមហាអំណាចមួយ ដែលអាចដើរតួនាទីជាដៃគូទីបីដ៏សំខាន់ ក្នុងការជួយកម្ពុជាពង្រីកទំនាក់ទំនងអន្តរជាតិ និងរក្សាតុល្យភាពក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពលរវាងចិន និងអាមេរិក។ លើសពីនេះ ការពង្រឹងទំនាក់ទំនងជាមួយបារាំងមិនត្រឹមតែផ្តល់ឱកាសឱ្យកម្ពុជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកច្រកការទូតថ្មីៗ ទៅកាន់សហគមន៍អន្តរជាតិ និងពង្រីកជម្រើសដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាផងដែរ។
loading
Comments