Discoverគួរក្រៅម៉ោង - Extra Class
គួរក្រៅម៉ោង - Extra Class
Claim Ownership

គួរក្រៅម៉ោង - Extra Class

Author: Focus Ready for Tomorrow

Subscribed: 171Played: 218
Share

Description

ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida)។

Hosted on Acast. See acast.com/privacy for more information.

15 Episodes
Reverse
ការយល់ច្បាស់ពីរបៀបនិយាយទៅកាន់អ្នកដទៃ អាចជួយអ្នកមានភាពងាយស្រួលក្នុង ការប្រាស្រ័យទាក់ទងទៅកាន់មនុស្សជុំវិញខ្លួន។ ឈ្វេងយល់ជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា! Hosted on Acast. See acast.com/privacy for more information.
ការចេះប្រើប្រាស់គំនិតរបស់អ្នកឱ្យក្លាយទៅជាការពិតគឺជាគន្លឹះសំខាន់ដែលអាចជួយឱ្យ អ្នកអាចសម្រេច គោលដៅ ក្នុងជីវិត និងចូលរួមដោះស្រាយរាល់នូវបញ្ហាផ្សេងៗនៅចំពោះមុខ។ ឈ្វេងយល់ជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា! Hosted on Acast. See acast.com/privacy for more information.
ជំនាញក្នុងការដោះស្រាយបញ្ហាដោយប្រើការគិតឱ្យបានគ្រប់ជ្រុងជ្រោយ គឺជាបំនិនជីវិត ក្នុងការដោះស្រាយរាល់បញ្ហានៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគ្មាននរណាម្នាក់ អាចជៀសរួចពីបញ្ហានោះឡើយ។ ឈ្វេងយល់ពីរបៀបដោះស្រាយនានាយ៉ាងមានប្រសិទ្ធិភាពជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា! Hosted on Acast. See acast.com/privacy for more information.
មតិកែលម្អគឺជាគន្លឹះនៃការ​​អភិវឌ្ឍរបស់បុគ្គលម្នាក់ៗក្នុងមជ្ឈដ្ឋានផ្សេងៗដូចជាក្នុងការសិក្សា កន្លែងការងារ និងជាពិសេសការរស់នៅប្រចាំថ្ងៃ។ ដូច្នេះហើយ ទើបការផ្តល់មតិកែលម្អ​បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃ​​ ក្នុងគោលបំណងពង្រឹងសមត្ថភាព​ និងជំនាញ​។​ ឈ្វេងយល់ពីមតិកែលម្អទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា! Hosted on Acast. See acast.com/privacy for more information.
ការប្រាស្រ័យទាក់ទង ជាជំនាញសតវត្សទី២១ ដែលត្រូវបានកំណត់ថាជាតម្រូវការចាំបាច់ សម្រាប់ភាពជោគជ័យទាំងនៅក្នុងសង្គម និងកន្លែងការងារនៅសតវត្សរ៍ទី21 នេះបើយោងតាមការសិក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅនោះ គឺការនិយាយទៅកាន់អ្នកដទៃដែលមានវ័យខុសគ្នា ដូចជាការនិយាយ របស់ក្មេងទៅកាន់មនុស្សចាស់ ចាស់មកកាន់ក្មេង កូនទៅកាន់ឪពុកម្ដាយ បុគ្គលិកថ្មីនិយាយទៅកាន់បុគ្គលិកចាស់ ជាដើម។​តោះ! ឈ្វេងយល់ទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង»! Hosted on Acast. See acast.com/privacy for more information.
ទម្លាប់​នៃការគិត ដោយប្រើតក្កវិជ្ជា ឬការត្រិះរិះពិចារណាល្អិតល្អន់ នឹងអាចជួយយើងឲ្យក្លាយជាបុគ្គលម្នាក់ ដែលអាចវិភាគទៅលើបញ្ហា ឬព័ត៌មានអ្វីមួយ ដោយភាពច្បាស់លាស់ មិនលំអៀង។ ជាពិសេសវា អាចនាំមកនូវសារៈប្រយោជន៍ចំពោះ ការរស់នៅប្រចាំថ្ងៃ ជីវិតការងារ និងការចូលរួមនៅក្នុងសង្គមផងដែរ។ធ្លាប់លឺអត់ថាអីទៅជាការគិតបែបស៊ីជម្រៅ? ដឹងអត់មានសារសំខាន់ណាស់ក្នុងការសម្រេចរបស់យើង? តោះ! ឈ្វេងយល់ទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង»។ Hosted on Acast. See acast.com/privacy for more information.
សព្វថ្ងៃនេះយើងសង្កេតឃើញថា ពិភពលោកមានការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សនាពេលបច្ចុប្បន្ន។ ក្នុងនោះផងដែរ អ្នកដែលបានបង្កើតអ្វីដែលថ្មីនោះ ត្រូវបានគេហៅថា ជាមនុស្សដែលមានគំនិតច្នៃប្រឌិត។ ដូចនេះ តើអ្វីជាគំនិតច្នៃប្រឌិត? តើអ្នកជាប្រភេទណាមួយ នៃគំនិតច្នៃប្រឌិត? ហើយតើមានសារៈសំខាន់យ៉ាងណាសម្រាប់ជីវិតរបស់យើង និងសង្គម? តោះមកឈ្វេងយល់ពីចំណុចសំខាន់ខ្លីៗងាយយល់អំពីគំនិតច្នៃប្រឌិតជាមួយ ផសខាស់«គួរក្រៅម៉ោង» ទាំងអស់គ្នា។ Hosted on Acast. See acast.com/privacy for more information.
ការស្តាប់សំដៅទៅលើការចាប់យកសំឡេងដោយប្រើត្រចៀក។ ប៉ុន្តែមែនទែនទៅការស្តាប់ គឺមានន័យធំទូលំទូលាយជាងនេះ ព្រោះការស្តាប់តែសំឡេងតែមួយមុខដោយមិនបាន ចាប់យកអត្ថន័យនៃសារ ក៏ដូចជាការឆ្លើយតបទៅវិញទៅមក​ មិនអាចទទួលបានផ្លែផ្កា និងការយល់ច្បាស់គ្រប់ជ្រុងជ្រោយនោះទេ។ ធ្វើម៉េចទើបក្លាយជាអ្នកស្តាប់ដ៏ល្អ? Hosted on Acast. See acast.com/privacy for more information.
ផតខាស់ភាគទី៦ និងជាភាគចុងក្រោយបានមកដល់ហើយ នៅចាំអីទៀត មកសិក្សាអំពីសហគមន៍អនឡាញ តាមរយៈ ផតខាស «គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ ធ្លាប់លឺ Facebook Group និង Group Chatអត់? ​ចុះសហគមន៍អនឡាញវិញ ធា្លប់លឺអត់? តើវាមានភាពខុសគ្នា ឬដូចគ្នា? Hosted on Acast. See acast.com/privacy for more information.
ឱ្យតែគេនិយាយពីសាមគ្គីភាព យើងតែងតែលឺពាក្យចាស់គេលើកឡើងមកថា​ “ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់” តើពាក្យនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាគេនិយម​ប្រើម្លេះ? នៅក្នុងភាគទី៥ នៃផតខាស់«គួរក្រៅម៉ោង»អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរទាក់ទងឥទ្ធិពលនៃ​ការទទួលបានការគាំទ្រពីអ្នកនៅជុំវិញខ្លួន។ Hosted on Acast. See acast.com/privacy for more information.
ហើយហេតុអ្វីបានជាការបង្ហាញការគាំទ្រអ្វីមួយ ជាសាធារណៈ?នៅ​ក្នុង​ប្រធានបទ​សម្រាប់​ភាគ​ទី៤ «ការ​តស៊ូ​មតិ »​​ អ្នក​នឹង​បាន​ស្តាប់​ការពិភាក្សា​គ្នា រវាង​ពិធី​ការី​របស់​យើង កញ្ញា បូរិ​ន្ទ សុភា​វុទ្ធ​តី រួម​ជាមួយ​អ្នក​ហាត់​ការ​រាយការណ៍​ព័ត៌មាន​របស់Focus មួយ​រូប គឺ  កញ្ញា វ័ន្ត ច័ន្ទមករា។ អ្នក​ទាំងពីរ​នឹង​ធ្វើការ​ចែករំលែក​អំពី​ការស្រាវជ្រាវ​របស់​ខ្លួន ជុំវិញ​ប្រធានបទ​ដើម្បីជា​ទុន​សម្រាប់​ មិត្ត​អ្នក​ស្តាប់​។ ជាពិសេសអ្នកនឹងកាន់តែជ្រាបច្បាស់ ពី​និយមន័យ​របស់​ការ​តស៊ូ​មតិ និង​សារៈសំខាន់​នៃ​ការ​​ការ​តស៊ូ​មតិ។ Hosted on Acast. See acast.com/privacy for more information.
តើយើងគ្រប់គ្នា​ធ្លាប់សុខចិត្តចុះចាញ់ ព្រោះតវ៉ាគេមិនបានសម្រេចទេ? ហើយចុះបើយើងចង់ឱ្យគេយល់ពីគំនិតយើង និងយល់ស្របតាមយើង តើយើងគួរតែនិយាយយ៉ាងដូចម្ដេច? នៅក្នុងភាគទី៣ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈគន្លឹះនិងបទពិសោធន៍នៃការបង្ហាញជំហររបស់ខ្លួនក្នុងការតវ៉ាមតិ វែកញែកពីប្រធានបទអ្វីមួយ។ Hosted on Acast. See acast.com/privacy for more information.
មាន​ឆ្ងល់​អត់​ថា ហេតុអ្វី​មាន​អារម្មណ៍​ភ័យខ្លាច នៅ​ពេល​និយាយ​ជា​ក្នុងចំណោម​មនុស្ស​ឬុជា​​សា​ធា​រណៈ​ម្ដងៗ? ហើយ​គួរ​ធ្វើ​ម៉េចទៅ​ដើម្បី​ឱ្យ​ការ​និយាយ​ល្អ​ជាង​មុន? ដើម្បី​ស្រាយ​ចម្ងល់​និង​ដោះស្រាយ​បញ្ហា​ទាំងនេះ តោះ​មក​រៀន​គួរ​ក្រៅ​ម៉ោង​ជាមួយ Focus ដើម្បី​រៀន​ថ្ងៃនេះ ជា​ទុន​សម្រាប់​ថ្ងៃស្អែក​ទាំង​អស់​គ្នា។ Hosted on Acast. See acast.com/privacy for more information.
តើអ្វីដែលធ្វើឱ្យយើងគ្រប់គ្នា តែងតែស្ទាក់ស្ទើរក្នុងការសួរ? នៅក្នុងភាគទី១ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈការស្វែងរកចំណុចខ្សោយរបស់ខ្លួន និងងាកមកច្បិចយកនូវតិចនិចសំខាន់ថ្មីៗ ងាយស្រួលយល់និងអនុវត្ត ដើម្បីបង្កើនទំនុកចិត្តក្នុងសួរសំណួរ មិនថាក្នុងការសិក្សា ឬកិច្ចការសង្គម។ Hosted on Acast. See acast.com/privacy for more information.
ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសត្ថវត្សន៍ទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA)។ Hosted on Acast. See acast.com/privacy for more information.
Comments 
Download from Google Play
Download from App Store