DiscoverSBS Khmer - SBS ខ្មែរ
SBS Khmer - SBS ខ្មែរ
Claim Ownership

SBS Khmer - SBS ខ្មែរ

Author: SBS

Subscribed: 958Played: 13,430
Share

Description

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
2312 Episodes
Reverse
Learn useful English for talking about unusual or strong flavours. Practise everyday phrases for reacting to new foods, sharing opinions, and encouraging someone to try something new. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់និយាយអំពីរសជាតិដែលមិនធម្មតា ឬរសជាតិដិតខ្លាំង។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ប្រតិកម្មទៅនឹងម្ហូបអាហារថ្មីៗ ការចែករំលែកមតិ និងការលើកទឹកចិត្តនរណាម្នាក់ឱ្យសាកល្បងអ្វីដែលថ្មី។
*** អូស្ត្រាលីបិទទ្វារមិនឱ្យអ្នកកាន់ទិដ្ឋាការអ៊ីរ៉ង់ចូល។ *** ទីកន្លែងបដិសណ្ឋារកិច្ចអូស្ត្រាលីពិចារណាលើការគិតថ្លៃបន្ថែមប្រាំភាគរយ ខណៈដែលតម្លៃប្រេងឥន្ធនៈបង្កើនថ្លៃអាហារ។ *** គណៈវិនិច្ឆ័យអាមេរិករកឃើញថា Meta និង YouTube ត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដល់កុមារក្នុងការ «ប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យាធំៗ» ។
Have you ever considered using your bilingual skills to assist others? A career in translating and interpreting might be for you. In Australia you can train for a TAFE certificate all the way to Master’s degree prior to getting certified. In this episode we help you navigate the pathway to becoming a qualified practitioner. - តើអ្នកធ្លាប់គិតចង់ប្រើប្រាស់ជំនាញពីរភាសារបស់អ្នកដើម្បីជួយអ្នកដទៃដែរឬទេ? អាជីពជាអ្នកបកប្រែផ្ទាល់មាត់ និងសរសេរ អាចជាជម្រើសដ៏ល្អសម្រាប់អ្នក។ នៅប្រទេសអូស្ត្រាលី អ្នកអាចបណ្តុះបណ្តាលបាន រាប់ចាប់ពីវិញ្ញាបនបត្រនៅ TAFE រហូតដល់កម្រិតអនុបណ្ឌិត មុនពេលទទួលបានការទទួលស្គាល់ និងធ្វើការជាអ្នកបកប្រែដែលមានសមត្ថភាព។ នៅក្នុងវគ្គនេះ យើងស្តាប់ពីអ្នកជំនាញដែលពន្យល់ពីរបៀបដែលអ្នករុករកផ្លូវទៅកាន់វិជ្ជាជីវៈនេះ។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វិធានការត្រូវបានប្រកាស ដើម្បីធានាថាប្រេងឥន្ធនៈទៅដល់សហគមន៍ក្នុងតំបន់ជនបទ។ ** ក្មេងជំទង់ម្នាក់នៅទីក្រុងស៊ីដនីត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។ ** លោក ដូណាល់ ត្រាំ និយាយថា អ៊ីរ៉ង់បានផ្តល់អំណោយមួយជូនលោក។
កាលពីថ្ងៃចន្ទ ទី២៣មីនា និងនៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ មានម៉ូតូកង់បីជាច្រើន បានតម្រង់ជួរ រង់ចាំចាក់ហ្គាស នៅស្ថានីយប្រេងឥន្ធនៈចំនួន ក្នុងក្រុងព្រះសីហនុ និងទីក្រុងភ្នំពេញ។ មូលហេតុ ដោយសារតែកន្លែងលក់ហ្គាសផ្សេងទៀតជាច្រើន ដាច់ស្តុក។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាថា កម្ពុជាត្រៀមផ្ទុះអាវុធ ជាលើកទី៣ ជាមួយថៃ។ ការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ចាត់ទុកថា គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។
*** អ៊ីរ៉ង់បដិសេធថាមិនបានចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាឡើយ។ *** អ្នកបើកបររថយន្តដឹកទំនិញនឹងទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ខណៈដែលក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសអូស្ត្រាលីកើនឡើង។ *** អូស្ត្រាលី និងសហភាពអឺរ៉ុបបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ការគោរពវិញ្ញាណក្ខន្ធកំពុងធ្វើឡើងចំពោះ ចាស់ព្រឹទ្ធាចារ្យនៅលើទឹកដីSBS និងជាស្ត្រី Widjabul Wia-bal អ្នកមីង Rhoda Robertsដែលបានទទួលមរណភាពក្នុងវ័យ 66 ឆ្នាំ។ ការប្រយុទ្ធតស៊ូមួយរយៈពេលខ្លីរបស់គាត់ជាមួយនឹងជំងឺមហារីកអូវែរប្រភេទដ៏កម្រមួយបានបញ្ចប់នៅរសៀលថ្ងៃសៅរ៍ ទី ២១ ខែមីនាឆ្នាំ២០២៦ នៅក្នុងប្រទេសរបស់គាត់ ដែលហ៊ុំព័ទ្ធដោយក្រុមគ្រួសារ។
** ប្រធានាធិបតីអាមេរិកអំពាវនាវសុំមូលនិធិបន្ថែមពីសភាសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។ ** ប្រទេសអូស្ត្រាលីបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ភេរវកម្មដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ខ្លួន។ ** លោកហិរញ្ញិក Jim Chalmers និយាយថា ប្រជាជនអូស្ត្រាលីអាចរំពឹងថានឹងមានកំណែទម្រង់ពន្ធដារដ៏សំខាន់នៅក្នុងថវិកាបន្ទាប់។
Customs is generally the first point of contact for people entering Australia. Our Border Force Officers are there waiting. They ensure that we don’t bring in prohibited goods that could threaten Australia’s unique environment, economy and communities. Before you zip up your suitcase, here’s what you need to know about what can—and can’t—cross the border, and what’s at stake if biosecurity rules are ignored. - ជាទូទៅ គយ គឺជាចំណុចទំនាក់ទំនងដំបូងសម្រាប់មនុស្សម្នាដែលចូលមកប្រទេសអូស្ត្រាលី។ មន្ត្រីកងកម្លាំងព្រំដែនអូស្ត្រាលី-ABF បានត្រៀមខ្លួនរួចជាស្រេចនៅច្រកទ្វារ ដោយផ្តោតលើការរក្សាទំនិញហាមឃាត់មិនឱ្យចូលមកក្នុងប្រទេសនេះ។ វិធានការសន្តិសុខជីវសាស្ត្រដ៏រឹងមាំរបស់ប្រទេសអូស្ត្រាលីត្រូវបានដាក់ឱ្យអនុវត្តដើម្បីការពារបរិស្ថាន សេដ្ឋកិច្ច និងសហគមន៍ដែលមានតែមួយគត់របស់យើង។ មុនពេលអ្នកបិទវ៉ាលីរបស់អ្នក នេះជាអ្វីដែលអ្នកត្រូវដឹងអំពីអ្វីដែលអាច និងមិនអាច ឆ្លងកាត់ព្រំដែនបាន និងអ្វីដែលជាហានិភ័យប្រសិនបើអ្នកមិនអើពើចំពោះច្បាប់ជីវសន្តិសុខ។
ការផ្តល់សំណង ចំពោះអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ព្រីនស៍ នឹងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ដែលមានទីតាំងនៅអគារលេខ ៤៤៥ ជាន់ទី១, ១៥ និងជាន់ទី១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឺខោនធីង ដែលជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបង់ប្រាក់ចំណាយសម្រាប់សន្តិសុខប្រេងឥន្ធនៈដល់រោងចក្រចម្រាញ់ប្រេងក្នុងស្រុកនឹងត្រូវ ធ្វើឱ្យប្រសើរឡើង។ ** លោកនាយករដ្ឋមន្ត្រីមិនត្រូវបានស្វាគមន៍ នៅឯវិហារអ៊ីស្លាមមួយកន្លែង ក្នុងទីក្រុងស៊ីដនី។ ** បក្សលេប័រនៃរដ្ឋអូស្ត្រាលីខាងត្បូង ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សារដ្ឋាភិបាលបានយ៉ាងងាយស្រួល សម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែក។
អង្គភាពប្រឆាំងអំពើពុករលួយ ACU បានឃាត់ខ្លួនមន្ត្រីរបស់ខ្លួន សរុបជិត ១០នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ បញ្ជូនទៅកាត់ទោស នៅតុលាការ។ ក្នុងនោះ មានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៣នាក់ ត្រូវបានចាប់ខ្លួនចុងក្រោយគេ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងករណីរំលោភអំណាច។ នេះបើតាមលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅកម្ពុជា។
** អូស្ត្រាលីសម្តែងការព្រួយបារម្ភលើច្រកសមុទ្រហ័រមូស នៅក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីសមុទ្រ។ ** អ៊ីរ៉ង់សច្ចាសងសឹក បន្ទាប់ពីការសម្លាប់មេដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលរបស់ខ្លួនបីនាក់។ ** ព្យុះស៊ីក្លូនត្រូពិច Narelle អាចវាយប្រហារឆ្នេរសមុទ្រភាគខាងជើងនៃរដ្ឋគ្វីនស្លេនក្នុងប្រព័ន្ធគ្រោះថ្នាក់កម្រិតប្រាំ នៅព្រឹកស្អែក។
ស្របពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កើនការព្រួយបារម្ភអំពីអតិផរណា ធនាគារកណ្តាលអូស្រ្តាលី បានដំឡើងអត្រាការប្រាក់0.25% បន្ថែមទៀត ដល់ជាប់ៗគ្នារយៈពេលពីរខែ គឺឡើងដល់ 4.1%។ គេរំពឹងថា នឹងមានការដំឡើងបន្ថែមទៀតនៅពេលខាងមុខឆាប់ៗនេះ។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលសហព័ន្ធកោះប្រជុំគណៈរដ្ឋមន្ត្រីជាតិ ជុំវិញក្តីបារម្ភអំពីកង្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសអូស្ត្រាលី។ ** លោក ដូណាល់ ត្រាំ ដាក់ឈ្មោះប្រទេសអូស្ត្រាលីនៅលើបណ្តាញសង្គមរបស់លោក ដោយរិះគន់សម្ព័ន្ធមិត្តអាមេរិក ចំពោះភាពស្ទាក់ស្ទើរនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។ ** អ៊ីរ៉ង់បញ្ជាក់អះអាងពីការស្លាប់របស់ប្រធានសន្តិសុខជាតិដ៏មានឥទ្ធិពលម្នាក់របស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋ បានសម្រុក ទៅដកប្រាក់ចេញពីធនាគារឯកជនមួយ នៅភ្នំពេញ ដែលមានឈ្មោះថា APD នាំឱ្យធនាគារនោះ មិនមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់បើកជូនអតិថិជនរបស់ខ្លួន។ ប៉ុន្តែករណីនេះ ត្រូវបានលោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចេញមុខ មកប្រកាស តាមខ្លីបវិដេអូ ពន្យល់បកស្រាយពីប្រតិបត្តិការរបស់ប្រព័ន្ធធនាគារ និងបានបញ្ជាក់អះអាងយ៉ាងច្បាស់ថា ធនាគារនៅកម្ពុជា ពេលនេះ នៅរឹងមាំទាំងអស់។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសថា ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់យុទ្ធជនកម្ពុជា ដែលបានពលី នៅក្នុងសង្គ្រាមជាមួយថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើន ដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗ ឱ្យបានសិក្សា រហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសាជាថ្មី ការដោះស្រាយបំណុល ជូនវីរយុទ្ធជន ក្នុងសមរភូមិ ថែមទាំងមានការគិតគូរ រហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។
រយៈពេល ៩ ឆ្នាំមកហើយ ដែលសមាគមខ្មែររដ្ឋវិចតូរីយ៉ា អាក់ខានមិនបានរៀបចំពីធីប្រឡងបវរកញ្ញាខ្មែរអូស្រ្តាលី។នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ សមាគមនឹងរៀបចំឲ្យមានកម្មវិធីនេះសារឡើងវិញ ស្របពេលនិងការប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ សូមស្តាប់កិច្ចសម្ភាសជាមួយ លោក ជា យូហន ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា។
** ធនាគារកណ្តាលសម្រេចដំឡើងអត្រាការប្រាក់០.២៥%បន្ថែម។ ** ច្បាប់ថ្មីដើម្បីពង្រឹងបទប្បញ្ញត្តិនៃភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្រ្តាលី។ **ប្រទេសកាន់តែច្រើនបដិសេធមិនទទួលយកការទាមទាររបស់លោក ដូណាល់ ត្រាំ លើច្រកសមុទ្រហ័រម៉ូស។
loading
Comments