DiscoverSBS Khmer - SBS ខ្មែរ
SBS Khmer - SBS ខ្មែរ
Claim Ownership

SBS Khmer - SBS ខ្មែរ

Author: SBS

Subscribed: 1,008Played: 14,085
Share

Description

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
2579 Episodes
Reverse
ធនាគារកណ្តាលអូស្រ្តាលីនិយាយថា អ្នកប្រើប្រាស់បានបង់ថ្លៃបន្ថែមលើការប្រើប្រាស់កាតធនាគារចំនួន មួយពាន់ប្រាំមួយរយលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែវានឹងផ្លាស់ប្តូរពីថ្ងៃនេះតទៅ។ ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ២០២៦ រាល់ពេលដែលអ្នកទិញទំនិញ អូស ឬក៏ប៉ះ(tap) កាតរបស់ពួកគេ ឬប្រើកាតដើម្បីធ្វើប្រតិបត្តិការលើអ៊ីនធឺណិត នឹងមិនមានការគិតថ្លៃបន្ថែម "card surcharge" ទៀតទេ ដែលមានន័យថាតម្លៃដែលបានផ្សព្វផ្សាយគួរតែជាតម្លៃដែលបានបង់នៅពេលគិតប្រាក់។
** រដ្ឋាភិបាលបក្សលេប័រជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពីមេដឹកនាំថ្មីនៃគណបក្សហ្រ្គីន។ ** អ្នកដំណើររៀបរាប់ពីការភ័យខ្លាច និងភាពវឹកវរ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នានៅលើជើងហោះហើរមួយទៅកាន់ប្រទេសអ៊ីស្រាអែល។ ** អាមេរិកដកកងទ័ពទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់។#sbsaudiopodcast
រដ្ឋាភិបាល បានសម្រេចផ្តល់នូវការឧបត្ថម្ភថវិកា ដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ នោះគឺក្នុងមួយគ្រួសារ ទទួលបាន ៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន ៨ពាន់រៀល សម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង ៤ម៉ឺនរៀល សម្រាប់អ្នករស់នៅទីជនបទ។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតិផរណាបានកើនឡើងដល់ ៤ ភាគរយនៅក្នុងខែសីហា ... ** សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី ជំរុញឱ្យរដ្ឋាភិបាលគ្រប់គ្រងការចំណាយ ដើម្បីកាត់បន្ថយអតិផរណា។ ** ប៉ូលិសវៀតណាមអះអាងថាបានចាប់ខ្លួនបុរសបីនាក់ឆ្លងដែនខុសច្បាប់ពីកម្ពុជា រួមទាំងជនជាតិអូស្រ្តាលីម្នាក់ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១ ព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ តបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំប្រទេសរបស់ភាគីទាំងពីរផងដែរ។
loading
Comments