Discoverកម្មវិធីវិទ្យុពេលរាត្រី - វីអូអេ
កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ
Claim Ownership

កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ

Author: វីអូអេ

Subscribed: 832Played: 15,669
Share

Description

កម្មវិធីវិទ្យុពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៦០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។
2556 Episodes
Reverse
ព័ត៌មាន​ថ្ងៃនេះ​មានដូចជា៖ ការពិភាក្សា​លើ​កិច្ចព្រមព្រៀងស្តី​ពី​ការប្រឆាំង​ជំងឺរាតត្បាត​ជា​សាកល​កំពុងធ្វើ​ឡើង​ឱ្យ​ទាន់ពេល​វេលា។ អ.ស.ប.សង្កេត​ឃើញមានការ​បន្ថយ​វិធានការ​របស់ពួកតាលីបង់​ក្នុងការ​បង្ខំឱ្យ​ស្ត្រីអាហ្វហ្គានីស្ថាន​ពាក់​ក្រណាត់រុំ​ hijab និង​ព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាន​ថ្ងៃនេះ​មានដូចជា៖ អតីត​ជន​ភៀសខ្លួន​ខ្មែរ​ជា​មន្ត្រី​សាធារណៈ​ដំបូង​គេ​ទទួល​បាន​ការ​ស្ងប់ស្ញែង​ពេល​ចូល​និវត្តន៍។ និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ​២០២៤​ និយាយ​ពីការខកខានព្រឹត្តិការណ៍ជីវិត​សំខាន់ៗអំឡុង​ពេល​សិក្សាមហាវិទ្យាល័យនិង​ព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មានដូចជា មេដឹកនាំ​សហជីព​ជាប់​ពន្ធនាគារ ​ក្រោយ​ចេញ​មុខ​ការពារ​កម្មករ​កាស៊ីណូ។ វៀតណាម​ធ្វើ​ឱ្យ​សហគមន៍​អឺរ៉ុប​មិន​សប្បាយ​ចិត្ត​ដោយសារ​ការ​ពន្យារ​ពេល​ជំនួប ព្រោះ​អាច​មានទស្សនកិច្ច​របស់​លោក Putin​ ទៅ​វៀតណាម និង​ព័ត៌មាន​ផ្សេងៗ​ទៀត។
ព័ត៌មាន​នៅ​ថ្ងៃនេះ​មានដូចជា អ្នក​តាម​ដាន​ឃើញ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ដែល​ចប់​អាណត្តិ​ខិតខំរក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា។ អាមេរិក​ផ្អាក​ជំនួយ​អាវុធ​ខ្លះ​ដល់​អ៊ីស្រាអែល​ដោយសារ​អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទីក្រុង Rafahនិង​ព័ត៌មាន​ផ្សេងៗ​ទៀត។
ព័ត៌មាន​នៅ​ថ្ងៃនេះ​មានដូចជា តុលាការ​កាត់​ទោស​កំបាំង​មុខ​មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ។ កាតា​អំពាវនាវ​ឱ្យមាន «វិធានការ​អន្តរជាតិ​បន្ទាន់» ដើម្បី​កុំឱ្យ​អ៊ីស្រាអែល​លុកលុយ​ទីក្រុង Rafah និង​ព័ត៌មាន​ផ្សេងៗ​ទៀត។
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ទាហាន​អ៊ីស្រាអែល​ដណ្ដើម​កាន់កាប់​តំបន់​ច្រក​ព្រំដែន​ទីក្រុង Rafah ក្នុង​តំបន់​ហ្កាហ្សា។ លោក Xi Jinping ធ្វើ​ទស្សនកិច្ច​ទៅ​ហុងគ្រី និង​ស៊ែប៊ី។ អង្គការ​សិទ្ធិ​មនុស្ស៖ កម្ពុជា​ត្រូវតែ​បញ្ចប់​ការរំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​ព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា គណៈកម្មការ​ទន្លេ​មេគង្គ​និង​កម្ពុជា​ពន្លឿន​ឯកសារ​គម្រោង​ព្រែកជីក ខណៈ​វៀតណាម​ស្នើសុំ​កម្ពុជា​នូវ​ព័ត៌មាន​បន្ថែម។ អ៊ីស្រាអែល​អំពាវនាវ​ឱ្យ​មនុស្ស​ជម្លៀស​ចេញ​ពី​ផ្នែក​ខាងកើត​ក្នុង​ទីក្រុង Rafah មុន​ការវាយលុក​ដែល​គ្រោង​ទុក។ កម្មវិធី Hello VOA និងព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​ថ្ងៃនេះ​មានដូចជា៖ ក្រោម​ការដឹកនាំ​របស់​លោក Biden ​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​សម្ពន្ធភាព​អាស៊ី​ឡើង​វិញ​ថា​ជា «របង​ប្រទាក់​ក្រឡា»។ អង្គការ Freedom House៖ ​លទ្ធិប្រជាធិបតេយ្យថយចុះ​២០ឆ្នាំជាប់ៗគ្នានិង​ព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះ​មាន​ដូចជា នៅ​កម្ពុជា ប្រពៃណី​បន់ស្រន់​«ព្រលែង​សត្វ» អាច​ប៉ះពាល់​ដល់​ប្រភេទ​សត្វចាប​មួយ​ចំនួន។ អង្គការ​សហប្រជាជាតិ​រិះគន់​ច្បាប់​ចំណាក​ស្រុក​រវ៉ាន់ដា​ថ្មី​របស់​អង់គ្លេស ខណៈ​ពេល​ដែល​សោកនាដកម្ម​តាម​ទូក​បង្ហាញ​ពី​គ្រោះថ្នាក់នៃ​ការឆ្លងកាត់​ព្រែកជីក និង​ព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន។ លោក Austin ថា អាមេរិក​មិន​ទាន់​ឃើញ​សញ្ញា​ណា​មួយ​នៃ​ចេតនា​វាយប្រហារ​លើ​កងទ័ព​អាមេរិក​ដែល​កំពុង​សាងសង់​កំពង់ផែ​នៅ​តំបន់​ហ្កាហ្សា​នោះ​ឡើយ និង​ព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា ក្រសួងការពារជាតិថា ការផ្ទុះគ្រាប់សម្លាប់យោធិន២០នាក់ជាបញ្ហាបច្ចេកទេស។ បទសម្ភាសន៍ VOA អំពីស្ថានភាពសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា ខណៈពិភពលោកត្រៀមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក និងព័ត៌មានផ្សេងទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា នៅថ្ងៃទិវាពលកម្មអន្តរជាតិ មេដឹកនាំសហជីពស្នើបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព។ លោក ស៊ឹង សែនករុណា ភៀសខ្លួនទៅអូស្ត្រាលី ខណៈប្រឈមពាក្យបណ្តឹងពីគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន ម៉ាណែត បន្តការពារគម្រោងព្រែកជីកហ្វូណនព័ត៌មានផ្សេងទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកតាមដាន​ទទូច​ឱ្យ​ឈប់​ការផ្សាយ​គ្រឿង​ស្រវឹង​តាម​ទីសាធារណៈ។ ការចាប់ខ្លួន​មេដឹកនាំ​សហជីព​លោក ជា ចាន់ នាំ​ឱ្យ​មាន​ការរិះគន់។ លោក Blinken នឹង​ជួប​មន្ត្រី​ហ្សកដានី​ដើម្បី​ជំរុញ​បទឈប់​បាញ់គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ និង​ព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក ហ៊ុន សែន ថា គ្មាន​ការពិគ្រោះ​យោបល់​ទេ​ជាមួយ​វៀតណាម​ពាក់ព័ន្ធ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ។ លោក Blinken ទៅ​មជ្ឈិម​បូព៌ា​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​ហ្កាហ្សា និង​សន្តិសុខ​តំបន់ និង​ព័ត៌មានផ្សេងៗ​ទៀត៕
ព័ត៌មាន​ថ្ងៃនេះ​មានដូចជា៖ ស្ត្រី​ខ្មែរ​ប្រឈម​មុខ​នឹង​ការ​វិនិច្ឆ័យ​សង្គម​និង​ការ​ធ្លាក់​ទឹក​ចិត្ត​បន្ទាប់​ពី​លែងលះ។ តើកោះ Kinmen អាច​ប្រែក្លាយ​ពី​សមរភូមិជួរមុខទៅ​ជា​ស្ពាន​សន្តិភាព​បាន​ទេ និង​ព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះ​មាន​ដូចជា អ្នកកាសែត​ជើងចាស់​ឥណ្ឌា​ថា អ្នកកាសែត​នៅ​ឥណ្ឌា​រង​ការគំរាមកំហែង​បំបិទ​មាត់។ ធនាគារពិភពលោក​ភ្ញាក់ផ្អើលចំពោះ​«ការប្រែ​ក្រឡះជា​ប្រវត្តិសាស្ត្រ»​នៃការអភិវឌ្ឍ​របស់​ក្រុមប្រទេស​ក្រីក្រ​បំផុត និង​ព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក សម រង្ស៊ី៖ ព្រែកជីក​ហ្វូណន​តេជោ​គឺជា​ឈ្នាន់​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិន។ សាកល​វិទ្យាល័យ Columbia ក្នុង​ក្រុង​ញូវយ៉ក​លុបចោល​កាលបរិច្ឆេទ​បោះជំរំ​ប្រឆាំង​តវ៉ា​ដើម្បី​គាំទ្រ​ពលរដ្ឋ​ប៉ាឡេស្ទីន និង​ព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​លោក​កឹម សុខា ​ព្រោះ​ដាច់​ចរន្ត​អគ្គិសនី។ លោក​ទាវ ណ្ណុល​ស្នើ​ឱ្យ​អយ្យការ​ឥត​ចាត់​រឿង​រិះ​គន់​រដ្ឋាភិបាល​ ព្រោះ​ជា​ការ​បញ្ចេញ​មតិ។ តំណាង​បុគ្គលិក​សណ្ឋាគារ​ធំៗ​២​ដាក់​ញត្តិ​ទៅ​រដ្ឋមន្ត្រី​ការងារ​រឿង​ចុះ​អនុ​សញ្ញា​រួម​និង​ព័ត៌មាន​ផ្សេង​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោកជា ប៉ូច​ប្រកាស​ផ្តាច់​ខ្លួន​ពី​លោក​សម រង្ស៊ី​ ដើម្បី​បាន​រួចផុត​ពី​បទចោទ។ មេ​ដឹកនាំ​គណបក្សភ្លើង​ទៀនត្រៀម​ចូល​បំភ្លឺតំណាងអយ្យការ​រឿង​រិះគន់​រដ្ឋាភិបាល។ សកម្មជន​បរិស្ថាន​ សុំ​ពន្យារ​ពេល​ចូល​សវនាការ ​ដោយ​សារ​មិន​ទទួល​បាន​ដីកា​កោះព័ត៌មាន​ផ្សេង​ទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា របាយការណ៍៖ ការអនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅតែ​រឹតត្បិត មិនមានការផ្លាស់ប្តូរ។ កម្ពុជា​និង​ចិន ប្តេជ្ញាគាំទ្រ​គ្នា​ឥត​ងាករេ ពេល​វៀតណាម​កាន់តែបារម្ភលើគម្រោងព្រែកជីកហ្វូណន​តេជោ។ ចក្រភព​អង់គ្លេស​និង​អាល្លឺម៉ង់​អំពាវនាវឱ្យក្រុមហាម៉ាស់ដោះលែង​ចំណាប់ខ្មាំង និង​ព័ត៌មាន​ផ្សេងទៀត៕
loading
Comments 
loading
Download from Google Play
Download from App Store