Discoverកម្មវិធីវិទ្យុពេលព្រឹក - វីអូអេ
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ
Claim Ownership

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

Author: វីអូអេ

Subscribed: 1,118Played: 25,392
Share

Description

កម្មវិធីវិទ្យុពេលព្រឹកប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៥ព្រឹក ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។

2567 Episodes
Reverse
ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជាក្រសួងសេដ្ឋកិច្ច​ស្នើ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​សំច័យ​ការ​ចំណាយ​ថវិកា។ ប្រទេស​ចិន​ផ្តល់​ការងារ​ដែល​មាន​លក្ខណៈ​បត់បែន​សម្រាប់​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច។ តុលាការ​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង តាម​បណ្តឹង​មន្រ្តី​បក្ស​កាន់​អំណាចនិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា កងទ័ពចិនជាង៧០០នាក់ត្រៀមធ្វើសមយុទ្ធនៅកម្ពុជាក្នុងសប្តាហ៍នេះ។ TikTok ប្តឹងសហរដ្ឋអាមេរិកដើម្បីរារាំងច្បាប់ហាមបណ្តាញសង្គមនេះ។ ក្រុមសិទ្ធិមនុស្ស៖ការចាប់ខ្លួនប្រធានបក្សកម្លាំងជាតិ ប៉ះពាល់សេរីភាពបញ្ចេញមតិនិងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អង្គការ​សហ​ប្រជាជាតិ៖​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​អាច​ចំណាយ​ពី​៤០​ទៅ​៥០​ពាន់​លាន​ដុល្លារ។ ការ​ឈ្នះ​រង្វាន់​ធំ​របស់​ឆ្នោត Powerball ធ្វើឱ្យ​មាន​ចំណាប់​អារម្មណ៍​លើ​ជាតិសាសន៍ Iu Mien នៅ​អាមេរិក និងព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ការស្ទង់មតិ៖ ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​បំផុត​ថា TikTok ជា​ឧបករណ៍​ជះ​ឥទ្ធិពល​របស់​ចិន។ អ.ស.ប.​និយាយ​ថា​ សង្គ្រាម ការប្រែប្រួល​អាកាសធាតុនាំ​ឱ្យ​មនុស្ស​រាប់​រយ​លាន​នាក់​ស្រេក​ឃ្លាន និងព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ ​VOA អំពីសកម្មជន​ចលនា​មាតា​ធម្មជាតិ​បង្ហាញ​បញ្ហា​ប្រឈម​និង​សមិទ្ធផល។ សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​លោក​ Bernie Sanders ​អាយុ ​៨២​ ឆ្នាំ​នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឡើង​វិញ និង​ព័ត៌មាន​ផ្សេង​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Thaksin ចង់​ជួយ​សម្រុះសម្រួល​ជម្លោះ​នៅ​មីយ៉ាន់ម៉ា។ ជនជាតិ​ចិន​ពីរ​នាក់​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជារឿង​លាង​លុយ​កខ្វក់ និង​ព័ត៌មាន​ផ្សេង​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អាមេរិក​និង​ចិន​និយាយ​រដិបរដុប​អំពី​ក្រុមហាម៉ាស់ ក្នុង​កិច្ច​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​នៅ​មជ្ឈិមបូព៌ា។ ជប៉ុន​និង​ឥណ្ឌា​ច្រានចោល​អត្ថាធិប្បាយ​របស់​លោក Biden ដែល​ហៅពួកគេ​ថា​ជា​ប្រទេស​រើសអើង​ជនបរទេស និងព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាននៅ​ថ្ងៃនេះ​មាន​ដូចជា ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​វៀតណាម​វិនិយោគ ២០០ លាន​ដុល្លារ ដើម្បី​សង់​រោងចក្រ​បញ្ញា​សិប្បនិម្មិត ដោយ​ប្រើ​បន្ទះ​ឈីប​របស់​ក្រុមហ៊ុន Nvidia អាមេរិក។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ និង​ព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា សភា​វៀតណាម​គាំទ្រ​ការ​លាលែង​របស់​ប្រធាន​សភា​ ខណៈ​មាន​ការ​ស៊ើបអង្កេត​រឿង​សូកប៉ាន់។ បាតុកម្ម​គាំទ្រ​ប៉ាឡេស្ទីន​អាច​ប៉ះពាល់​ការ​បោះឆ្នោត​ឆ្នាំ​២០២៤ និងព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា សេរីភាព​សារព័ត៌មាន​ធ្លាក់ចុះ​នៅ​ប្រទេស​ភាគច្រើន​នៅ​អាស៊ី។ ប៉ូលិសកាណាដាចោទប្រកាន់​មនុស្ស​បីនាក់​អំពីការសម្លាប់​លោក Nijjar មេដឹកនាំ Sikh និងព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ក្រុម​ឃ្លាំមើល៖ រដ្ឋាភិបាល​នានា​មិនបាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន។ ការ​សាងសង់​ផែ​នៅ​ហ្កាហ្សា​នាំ​ឱ្យ​មាន​កង្វល់​អំពី​ការ​ការពារ​កម្លាំង​អាមេរិក និងព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា កម្ពុជានិងចិនត្រៀមធ្វើសមយុទ្ធ«នាគមាស»ចាប់ពីពាក់កណ្តាលខែឧសភានេះ។ គណបក្ស Move Forward នៅថៃត្រៀមខ្លួនសម្រាប់ការរំលាយនិងការបង្កើតបក្សថ្មី និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋាភិបាលថា សេរីភាពសារព័ត៌មានល្អប្រសើរ ខណៈសង្គមស៊ីវិលមើលឃើញការរឹតត្បិត។ គូប្រជែងតំណែងប្រធានាធិបតីអាមេរិកខុសគ្នាត្រង់ថា អ្នកណាល្អជាងសម្រាប់សេដ្ឋកិច្ច និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា នៅថ្ងៃទិវាពលកម្មអន្តរជាតិ មេដឹកនាំសហជីពស្នើបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព។ របាយការណ៍រកឃើញថា ការរាយការណ៍អំពីប្រទេសចិននាំឱ្យមានការតាមឃ្លាំមើលនិងការយាយី និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា​ កម្មករ​និយោជិត​ជំរុញ​ឱ្យ​មាន​ការផ្តល់​សេវា​សុខាភិបាល​តាម​បណ្ណ​ប.ស.ស ល្អ​ជាង​មុន។ លោក Trump បញ្ចេញ​កំហឹង​បន្ទាប់​ពី​សម្តី​លេងសើច​របស់​លោក Biden ពេល​អាហារ​ល្ងាច​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​សេតវិមាននិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា​ ជនស៊ីវិល​អ៊ុយក្រែន​ផលិត​ដ្រូន​ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ស្ត្រី​ខ្មែរ​ប្រឈម​មុខ​នឹង​ការ​វិនិច្ឆ័យ​សង្គម​និង​ការ​ធ្លាក់​ទឹក​ចិត្ត​បន្ទាប់​ពី​លែងលះ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អនុប្រធានាធិបតី​មាន​តែឈ្មោះ​នៃ​ប្រទេសមីយ៉ាន់ម៉ា​ដែលកាន់​តំណែងពីរដ្ឋាភិបាលលោកស្រី Suu Kyi ចូល​និវត្តន៍។ របាយការណ៍​អង្គការ​Amnesty​៖​ នីតិរដ្ឋ​សាកលជិត​ដួល​រលំ​ ​ដោយ​មានការ​ជំរុញ​ពីបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត និងព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ចិន​ដាក់​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​៥%​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ។ ​តៃវ៉ាន់​ទាក់ទាញ​និស្សិត​បច្ចេកវិទ្យា​ពី​តំបន់​អាស៊ីអាគ្នេយ៍ និងព័ត៌មាន​ផ្សេងៗទៀត៕
ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា​ លោក Biden ចេញ​វិធានការ​ការពារ​ប្រាក់​ថែមម៉ោង​សម្រាប់​អ្នក​ធ្វើការ​អាមេរិកាំង៤លាន​នាក់។ សកម្មជន​បរិស្ថាន​រំឭក​ខួប​១២​ឆ្នាំ​នៃ​ឃាត កម្ម​លើ​លោក​ឈុត វុទ្ធី។ លោក សម រង្ស៊ី៖​ព្រែកជីក​ហ្វូណន​តេជោ​គឺ​ជា​ឈ្នាន់​បម្រើ​នយោបាយ​វាតទី​និយម​របស់​ចិននិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃ​នេះ​មាន​ដូចជា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី៖​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នឹង​ពង្រាយ​មីស៊ីល​ផ្លោង​នៅ​ជិត​ព្រំដែន​ហ្វាំងឡង់។ សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​លោក​កឹម សុខា ​ព្រោះ​ដាច់​ចរន្ត​អគ្គិសនីនិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
loading
Comments 
loading
Download from Google Play
Download from App Store