Discover
God's Word for You - Khmer
God's Word for You - Khmer
Author: Lutheran Heritage Foundation
Subscribed: 2Played: 2Subscribe
Share
© Copyright 2026 Lutheran Heritage Foundation
Description
តើព្រះយេស៊ូវគ្រីស្ទជានរណា? តើទ្រង់បានបង្រៀនអ្វីខ្លះ ហើយតើគ្រីស្ទបរិស័ទជឿលើអ្វី? តើខ្ញុំត្រូវចាប់ផ្តើមពីណា? សូមអនុញ្ញាតឱ្យយើងប្រាប់ដល់អ្នក! នៅក្នុងរឿងនីមួយៗនៅក្នុង podcast នេះ យើងនឹងអានជំពូកថ្មីមួយដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលព្រះសម្រាប់អ្នក ដែលជាសៀវភៅរឿងព្រះគម្ពីរ ដែលបានសរសេរសម្រាប់យុវវ័យ និងយុវជន ដោយប្រាប់ពីរឿងរ៉ាវអំពី ព្រះជាម្ចាស់ជានរណា និងអ្វីៗដែលទ្រង់បានធ្វើសម្រាប់អ្នក!
ដើម្បីស្នើសុំ សៀវភៅដោយឥតគិតថ្លៃនេះ នៅទូទាំងពិភពលោក សូមទាក់ទងមកមូលនិធិមរតកលូធើរ (LHF)។ LHF បកប្រែ បោះពុម្ព ចែកចាយ និងណែនាំ សៀវភៅទាំងឡាយណា ដែលមូលដ្ឋានគ្រឹះនៅលើព្រះគម្ពីរ ហើយផ្ដោតលើព្រះគ្រីស្ទជាចំណុចកណ្តាល និងជំរុញដោយសម័យចលនាកំណែទម្រង់ ដែលបានបកប្រែជាង១៨០ភាសា។ សៀវភៅទាំងនេះ គឺត្រូវបាន LHF ផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់អស់អ្នកដែលអាចយកសៀវភៅទាំងនេះទៅប្រើបាន។ ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នក ឬព័ន្ធកិច្ចរបស់អ្នក ចង់ប្រើប្រាស់សៀវភៅទាំងនេះ សូមចូលទៅកាន់គេហទំព័រ៖ pubsearch.LHFmissions.org ដើម្បីចូលមើល ថាតើសៀវភៅណាខ្លះ ដែលមានជាភាសារបស់អ្នក និងដើម្បីទាក់ទងទទួលយកសៀវភៅឥតគិតថ្លៃ របស់អ្នក។
Who is Jesus Christ? What did He teach, and what do Christians believe? Where do I start? Let us tell you! In each episode of this podcast, we'll read a new chapter of God's Word For You, a Bible storybook written for teens and young adults, telling the story of who God is and what He's done for you!
To request a FREE HARD COPY of this book anywhere in the world, contact the Lutheran Heritage Foundation (LHF). LHF translates, publishes, distributes and introduces books that are Bible-based, Christ-centered and Reformation driven in more than 150 languages. These books are FREE OF CHARGE to anyone who could use them. If you, a loved one, or your ministry could use these books, visit pubsearch.LHFmissions.org to see which books are available in your language, and to order your free copies.
ដើម្បីស្នើសុំ សៀវភៅដោយឥតគិតថ្លៃនេះ នៅទូទាំងពិភពលោក សូមទាក់ទងមកមូលនិធិមរតកលូធើរ (LHF)។ LHF បកប្រែ បោះពុម្ព ចែកចាយ និងណែនាំ សៀវភៅទាំងឡាយណា ដែលមូលដ្ឋានគ្រឹះនៅលើព្រះគម្ពីរ ហើយផ្ដោតលើព្រះគ្រីស្ទជាចំណុចកណ្តាល និងជំរុញដោយសម័យចលនាកំណែទម្រង់ ដែលបានបកប្រែជាង១៨០ភាសា។ សៀវភៅទាំងនេះ គឺត្រូវបាន LHF ផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់អស់អ្នកដែលអាចយកសៀវភៅទាំងនេះទៅប្រើបាន។ ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នក ឬព័ន្ធកិច្ចរបស់អ្នក ចង់ប្រើប្រាស់សៀវភៅទាំងនេះ សូមចូលទៅកាន់គេហទំព័រ៖ pubsearch.LHFmissions.org ដើម្បីចូលមើល ថាតើសៀវភៅណាខ្លះ ដែលមានជាភាសារបស់អ្នក និងដើម្បីទាក់ទងទទួលយកសៀវភៅឥតគិតថ្លៃ របស់អ្នក។
Who is Jesus Christ? What did He teach, and what do Christians believe? Where do I start? Let us tell you! In each episode of this podcast, we'll read a new chapter of God's Word For You, a Bible storybook written for teens and young adults, telling the story of who God is and what He's done for you!
To request a FREE HARD COPY of this book anywhere in the world, contact the Lutheran Heritage Foundation (LHF). LHF translates, publishes, distributes and introduces books that are Bible-based, Christ-centered and Reformation driven in more than 150 languages. These books are FREE OF CHARGE to anyone who could use them. If you, a loved one, or your ministry could use these books, visit pubsearch.LHFmissions.org to see which books are available in your language, and to order your free copies.
63 Episodes
Reverse
នៅល្ងាចថ្ងៃដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សបានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ដែលបិទជិត ដោយភ័យខ្លាចយ៉ាងខ្លាំង។ ព្រះយេស៊ូវបានលេចមកកណ្តាលចំណោមពួកគេភ្លាមៗ ដោយប្រទានសេចក្តីសុខសាន្ត និងបញ្ជាក់ពីការមានរូបកាយពិតរបស់ទ្រង់ តាមរយៈការបង្ហាញស្នាមរបួស និងការសោយត្រីមួយដុំ។ទ្រង់បានពន្យល់ថា ការរងទុក្ខ និងការរស់ឡើងវិញរបស់ទ្រង់ បានសម្រេចតាមបទគម្ពីរ ហើយទ្រង់បានចាត់ពួកគេឱ្យទៅផ្សាយអំពី ការប្រែចិត្ត ដល់គ្រប់ជាតិសាសន៍ ព្រមទាំងប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកគេផងដែរ។ថូម៉ាស ដែលមិននៅទីនោះ និងមានមន្ទិលសង្ស័យ បានប្រកាសថា គាត់នឹងមិនជឿឡើយ ប្រសិនបើគ្មានភស្តុតាងជាក់ស្តែង។ មួយសប្តាហ៍ក្រោយមក ព្រះយេស៊ូវបានលេចមកម្តងទៀត ជាពិសេសសម្រាប់ថូម៉ាស ដោយទ្រង់ហៅគាត់ឱ្យប៉ះស្នាមរបួសរបស់ទ្រង់។ថូម៉ាស បានសារភាពចំពោះទ្រង់ថា៖ «ឱព្រះអម្ចាស់នៃទូលបង្គំ និង ព្រះនៃទូលបង្គំអើយ!» ដែលនាំឱ្យព្រះយេស៊ូវប្រទានពរដល់អ្នកជឿទាំងអស់នៅពេលអនាគត ដែលនឹងជឿដោយឥតឃើញទ្រង់សោះ។Jesus Appears to His Disciples(Luke 24:36 – 49; John 20:19 – 31)On the evening of the Resurrection, the disciples gathered behind locked doors, paralyzed by fear. Jesus suddenly appeared among them, offering peace and proving His physical reality by showing His wounds and eating a piece of fish. He explained that His suffering and rising fulfilled the Scriptures and commissioned them to preach repentance to all nations, granting them the Holy Spirit. Thomas, who was absent and skeptical, famously declared he would not believe without physical proof. A week later, Jesus appeared again specifically for Thomas, inviting him to touch His wounds. Thomas confessed Him as "My Lord and my God," prompting Jesus to bless all future believers who would believe without seeing.
អ្នកភូមិអេម៉ោសភ្ញាក់ផ្អើល (លូកា ២៤:១៣-៣៥)នៅថ្ងៃដែលទ្រង់មានព្រះជន្មរស់ឡើងវិញនោះដដែល សិស្សពីរនាក់ (ម្នាក់ឈ្មោះ ក្លេវប៉ាស) កំពុងដើរក្នុងចម្ងាយប្រាំពីរម៉ាយ (ឬ១១ គ.ម) ទៅកាន់ភូមិមួយឈ្មោះ អេម៉ោស។ ព្រះយេស៊ូវបានយាងទៅចូលរួមជាមួយពួកគេ ប៉ុន្តែភ្នែករបស់ពួកគេត្រូវបានបាំងមិនឱ្យស្គាល់ទ្រង់ឡើយ។ ពួកគេបានចែករំលែកសេចក្តីទុក្ខព្រួយ និងការភាន់ច្រឡំរបស់ពួកគេទាក់ទងនឹងការឆ្កាង និងដំណឹងដ៏ «អស្ចារ្យ» អំពីផ្នូរទទេ។ព្រះយេស៊ូវបានបន្ទោសពួកគេចំពោះការខ្វះជំនឿ និងបានពន្យល់ពីរបៀបដែលបទគម្ពីរទាំងអស់ តាំងពីលោកម៉ូសេ រហូតដល់ពួក ហោរា បានចង្អុលបង្ហាញអំពីការរងទុក្ខ និងសិរីល្អរបស់ទ្រង់។ លុះទៅដល់ភូមិអេម៉ោស ពួកគេបានអញ្ជើញទ្រង់ឱ្យស្នាក់នៅដើម្បីទទួលទានអាហារពេលល្ងាច។គឺទាល់តែពេលដែលព្រះយេស៊ូវកាច់នំប័ុង ទើបភ្នែករបស់ពួកគេបានភ្លឺឡើង ហើយទ្រង់ក៏បាត់ខ្លួនពីពួកគេភ្លាម ដោយទុកឱ្យចិត្តរបស់ពួកគេ «ក្តៅរោលរាល»។ ពួកគេក៏ប្រញាប់ប្រញាល់ត្រឡប់ទៅទីក្រុង យេរូសាឡិមវិញ ដើម្បីទៅជួបសិស្សទាំងដប់មួយនាក់ ដែលកំពុងអបអរនឹងដំណឹងថា ព្រះយេស៊ូវបានលេចមកឯពេត្រុស។The Emmaus Surprise (Luke 24:13 – 35)On the same day as the Resurrection, two disciples—one named Cleopas—were walking seven miles to the village of Emmaus. Jesus joined them, but they were supernaturally prevented from recognizing Him. They shared their grief and confusion over the crucifixion and the "amazing" reports of the empty tomb. Jesus rebuked their lack of faith and explained how all the Scriptures, from Moses to the Prophets, pointed to His suffering and glory. Upon reaching Emmaus, they invited Him to stay for dinner. It was only when Jesus broke the bread that their eyes were opened; He immediately vanished, leaving them with "burning hearts." They rushed back to Jerusalem to find the eleven disciples already celebrating the news that Jesus had appeared to Peter.
នៅពេលព្រលឹមនៃថ្ងៃទីបី មានការរញ្ជួយដីយ៉ាងខ្លាំងនៅក្នុងសួនច្បារ ខណៈដែលទេវតាមួយរូប ដែលមានពន្លឺដូចផ្លេកបន្ទោរ បានប្រមៀលថ្មចេញ។ ពួកអ្នកយាមរ៉ូម៉ាំងបានដួលចុះដោយភាពភ័យខ្លាច ហើយបានគាំងស្លូកនៅពេលដែលផ្នូរត្រូវបានបើក។នៅពេលដែលនាងម៉ារា ម៉ាក់ដាឡា និងស្ត្រីឯទៀតដែលជាមិត្តភក្តិរបស់នាង បានមកដល់ជាមួយនឹងគ្រឿងក្រអូបសម្រាប់លាបសព ពួកគេបានឃើញមាត់ផ្នូរបើកចំហ ហើយព្រះសពបាត់ទៅហើយ។ បុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចាចបានលេចមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នករកមនុស្សរស់នៅក្នុងចំណោមមនុស្សស្លាប់? ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ!» ដោយនឹកចាំពីសេចក្តីសន្យារបស់ព្រះយេស៊ូវដែលថានឹងត្រឡប់មកវិញ ពួកស្ត្រីទាំងនោះបានរត់ទៅប្រាប់ពួកសិស្ស។ ពេត្រុស និងយ៉ូហាន បានរត់យ៉ាងលឿនទៅកាន់ផ្នូរ ហើយឃើញតែក្រណាត់សំពត់ទទេ និងកន្សែងរុំព្រះសិរ (ក្បាល) ដែលបត់ទុកប៉ុណ្ណោះ។នាង ម៉ារា នៅតែបន្តស្ថិតនៅទីនោះ ដោយយំសោកនៅក្នុងសួនច្បារ។ តាមរយៈទឹកភ្នែក នាងបានឃើញបុរសម្នាក់ដែលនាងច្រឡំថាជាអ្នកថែសួន។ នាងបានអង្វរថា៖ «លោកម្ចាស់ ប្រសិនបើលោកបានយកសពទ្រង់ចេញទៅក្រៅ សូមប្រាប់ខ្ញុំផងថា តើលោកបានដាក់សពទ្រង់នៅឯណា?»។បុរសនោះបានហៅនាងថា៖ «ម៉ារា!»។នៅពេលឮឈ្មោះរបស់នាង នាងបានស្គាល់ទ្រង់។ នាងបានស្រែកថា៖ «រ៉ាបូនី (មានន័យថា លោកគ្រូ!»។ ព្រះយេស៊ូវបានឃាត់នាង ដោយពន្យល់ថា ទ្រង់ត្រូវយាងត្រឡប់ទៅឯព្រះបិតារបស់ទ្រង់វិញ ហើយបានចាត់នាងឱ្យនាំសារទៅកាន់ពួកអ្នកដើរតាមរបស់ទ្រង់។ ដោយសេចក្តីអំណរជំនួសឱ្យសេចក្តីទុក្ខព្រួយ នាងម៉ារាបានរត់ទៅឯពួកសិស្សជាមួយនឹងដំណឹងដែលនឹងផ្លាស់ប្តូរពិភពលោកគឺ៖ «ខ្ញុំបានឃើញព្រះអម្ចាស់ហើយ!»Jesus Rises from the Dead(Matthew 28:1–15; Mark 16:1–11; Luke 24:1–12; John 20:1–18)At dawn on the third day, a violent earthquake shook the garden as an angel, radiant as lightning, rolled back the stone. The Roman guards collapsed in terror, paralyzed as the tomb was opened.When Mary Magdalene and her companions arrived with burial spices, they found the entrance gaping and the body gone. Two men in shining robes appeared, asking, "Why do you look for the living among the dead? He has risen!" Recalling Jesus’ promise to return, the women raced to tell the disciples. Peter and John sprinted to the tomb, finding only empty linens and a folded face cloth.Mary remained behind, weeping in the garden. Through her tears, she saw a man she mistook for a gardener. "Sir," she pleaded, "if you have carried Him away, tell me where He is.""Mary," the man said.At the sound of her name, she recognized Him. "Rabboni!" she cried. Jesus stayed her hand, explaining He was returning to His Father, and sent her with a message for His followers. With joy replacing her grief, Mary ran to the disciples with the news that would change the world: "I have seen the Lord!"
បរិយាកាសនៅព្រឹកថ្ងៃសុក្រ ពោរពេញទៅដោយក្លិនធូលីដី និងសំឡេងយំសោក។ ព្រះយេស៊ូវ ដែលមានព្រះកាយពេញដោយស្នាមរបួសដោយសារការវាយដំរបស់ទាហានរ៉ូម៉ាំង បានយាងដំណើរទាំងត្រដាបត្រដួសតម្រង់ទៅកាន់ភ្នំមួយឈ្មោះថា គាល់កូថា។ នៅពេលដែលទ្រង់អស់កម្លាំង ទាហានបានចាប់បង្ខំអ្នកដំណើរម្នាក់ឈ្មោះ ស៊ីម៉ូន ឱ្យជួយលីឈើឆ្កាងដ៏ធ្ងន់នោះក្នុងដំណើរផ្លូវដែលនៅសល់។នៅឯកំពូលភ្នំ គេបានបោះដែកគោលព្រះយេស៊ូវជាប់នឹងឈើឆ្កាង។ នៅពីលើព្រះសិរ (ក្បាល) របស់ទ្រង់ មានផ្ទាំងអក្សរមួយជាបីភាសាដែលប្រកាសថាទ្រង់គឺជា «ស្តេចនៃសាសន៍យូដា»។ ខណៈដែលទ្រង់ត្រូវបានឆ្កាងនៅទីនោះ ពិភពលោកនៅខាងក្រោមគឺជាភាពផ្ទុយគ្នារវាងភាពឃោរឃៅ និងព្រះគុណ។ ពួកទាហានបានចាប់ឆ្នោតចែកអាវផាយគ្មានថ្នេររបស់ទ្រង់ ហើយពួកមេដឹកនាំបានចំអកមើលងាយតេជានុភាពរបស់ទ្រង់។ នៅក្បែរទ្រង់ មានចោរពីរនាក់ប្រឈមនឹងវាសនាដូចគ្នា។ ចោរម្នាក់បានចូលរួមជាមួយអ្នកដែលជេរប្រមាថ ប៉ុន្តែម្នាក់ទៀតបានឃើញអ្វីដែលខុសប្លែកនៅក្នុងបុរសដែលនៅក្បែរគាត់។ ចោរនោះបានប្រកាសថា៖ «សូមនឹកចាំពីទូលបង្គំផង»។ ព្រះយេស៊ូវបានងាកព្រះភក្ត្រមក ដោយសន្យាថា៖ «ថ្ងៃនេះ អ្នកនឹងនៅជាមួយខ្ញុំក្នុងស្ថានបរមសុខ»។នៅពេលថ្ងៃត្រង់ ភាពងងឹតខុសពីធម្មតាបានគ្របដណ្ដប់លើព្រះអាទិត្យ។ អស់រយៈពេលបីម៉ោង ពិភពលោកស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ រហូតដល់ព្រះយេស៊ូវស្រែកឡើងថា «ការនេះសម្រេចហើយ» រួចទ្រង់ក៏ផុតដង្ហើមទៅ។ នៅពេលនោះ ផែនដីក៏រង្គើឡើង។ ថ្មបែកចេញពីគ្នា ហើយវាំងននដ៏ធំនៅក្នុងព្រះវិហារបានរហែកជាពីរពីលើចុះក្រោម។ ដោយឃើញភាពវឹកវរនេះ មេបញ្ជាការកងទ័ពរ៉ូម៉ាំងម្នាក់បានញាប់ញ័រ ហើយបាននិយាយថា៖ «បុរសនេះពិតជា ព្រះរាជបុត្រានៃព្រះ មែន»។លុះដល់ពេលល្ងាច លោកយ៉ូសែបមកពីក្រុងអារីម៉ាថេ ដែលជាមនុស្សមានឋានៈ និងបានដើរតាមការបង្រៀនរបស់ព្រះយេស៊ូវដោយសម្ងាត់ បានចូលទៅជួបលោកពីឡាត់ ដើម្បីសុំយកព្រះសព។ ដោយមានជំនួយពីលោកនីកូដេម គាត់បានរុំព្រះសពព្រះយេស៊ូវដោយក្រណាត់ទេសឯកដ៏ល្អ និងគ្រឿងក្រអូប ហើយដាក់ទ្រង់នៅក្នុងផ្នូរថ្មីមួយដែលដាប់ចេញពីថ្ម។ពួកគេបានប្រមៀលថ្មដ៏ធំមួយបិទមាត់ផ្នូរ ដោយផ្សាភ្ជាប់ភាពស្ងប់ស្ងាត់។ ដោយខ្លាចមានល្បិចចុងក្រោយ ពួកសង្ឃជាន់ខ្ពស់បានដាក់ពួកអ្នកយាមនៅមាត់ផ្នូរ ដើម្បីធានាថាផ្នូរនោះមានសុវត្ថិភាព។ នៅពេលដែលថ្ងៃសប្ប័ទចាប់ផ្តើម ទីក្រុងក៏ប្រែជាស្ងប់ស្ងាត់ ដោយទុកឱ្យស្តេចគង់នៅក្នុងភាពងងឹតនៃផែនដី។Jesus Dies(Matthew 27:32–66; Mark 15:21–47; Luke 23:26–56; John 19:16–42)The air on Friday morning was heavy with the scent of dust and the sound of weeping. Jesus, scarred by Roman lashes, stumbled toward the hill called Golgotha. When His strength failed, the soldiers seized a traveler named Simon to carry the heavy timber the rest of the way.At the summit, they nailed Jesus to the wood. Above His head, a sign in three languages declared Him "King of the Jews." As He hung there, the world below was a contrast of cruelty and grace. Soldiers gambled for His seamless robe, and leaders mocked His power. Beside Him, two thieves faced the same end. One joined the hecklers, but the other saw something different in the man beside him. "Remember me," the thief whispered. Jesus turned His head, promising, "Today you will be with Me in paradise."At noon, an unnatural darkness swallowed the sun. For three hours, the world stayed hushed until Jesus cried out, "It is finished," and breathed His last. In that moment, the earth buckled. Rocks split, and the massive curtain of the Temple tore from top to bottom. Watching the chaos, a Roman centurion trembled, whispering to the wind, "Truly this man was the Son of God."As evening fell, Joseph of Arimathea, a man of status who had secretly followed Jesus’ teachings, went to Pilate to claim the body. With the help of Nicodemus, he wrapped Jesus in fine linen and spices, laying Him in a fresh tomb carved from stone.They rolled a massive boulder across the entrance, sealing the silence. Fearing a final trick, the high priests placed guards at the entrance, ensuring the tomb was secure. As the Sabbath began, the city grew quiet, leaving the King in the dark of the earth.
ព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡិម ដោយទទួលបានការស្វាគមន៍ដូចវីរបុរស ដោយទ្រង់គង់លើសត្វលា ខណៈដែលហ្វូងមនុស្សបានស្រែកអបអរ និងក្រាលមែកចាកតាមផ្លូវដែលទ្រង់យាង។ ទ្រង់ចំណាយពេលបង្រៀននៅព្រះវិហារ ប៉ុន្តែនៅក្នុងភាពងងឹត សិស្សរបស់ទ្រង់ឈ្មោះយូដាស អ៊ីស្ការីយ៉ុតបានឃុបឃិតជាមួយពួកមេដឹកនាំសាសនា ដើម្បីក្បត់ទ្រង់ក្នុងតម្លៃជាប្រាក់។នៅយប់នៃបុណ្យរំលង ព្រះយេស៊ូវបានទទួលទានអាហារចុងក្រោយជាមួយសិស្សរបស់ទ្រង់។ ទ្រង់បានកាច់នំប័ុង និងចែកស្រាទំពាំងបាយជូរ ដោយសម្គាល់ថានោះជារូបកាយ និងព្រះលោហិតរបស់ទ្រង់ ជាសញ្ញាថ្មីសម្រាប់ការអត់ទោសបាប។ ក្នុងអំឡុងពេល «អាហារពេលល្ងាចចុងក្រោយ» នេះ ទ្រង់បានបើកបង្ហាញថា មានម្នាក់ក្នុងចំណោមពួកគេនឹងក្បត់ទ្រង់ ហើយបានទាយថា ពេត្រុស នឹងបដិសេធមិនស្គាល់ទ្រង់បីដង មុនពេលព្រឹកចូលមកដល់។ក្រោយមកនៅយប់នោះ ខណៈកំពុងអធិស្ឋាននៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវត្រូវបានចាប់ខ្លួន បន្ទាប់ពីយូដាសបានសម្គាល់ទ្រង់ដោយការថើប។ ទោះបីជាពេត្រុសបានព្យាយាមប្រយុទ្ធមួយភ្លែតក្តី ក៏ព្រះយេស៊ូវបានព្យាបាលអ្នកយាមដែលរងរបួស ហើយបានប្រគល់ខ្លួន ដែលនាំឱ្យសិស្សរបស់ទ្រង់ដែលមានការភ័យខ្លាច រត់បែកខ្ញែកគ្នាអស់។ដំបូងឡើយ គេបាននាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃជាកន្លែងដែលទ្រង់ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះ ដោយសារការអះអាងថាជាព្រះរាជបុត្រានៃព្រះ។ នៅខាងក្រៅត្រង់ទីធ្លា ពេត្រុសបានបំពេញទំនាយ ដោយបដិសេធថាគាត់មិនស្គាល់ព្រះយេស៊ូវចំនួនបីដង ហើយបានយំសោកយ៉ាងជូរចត់ នៅពេលដែលគាត់ដឹងពីអ្វីដែលគាត់បានធ្វើ។ចុងក្រោយ ព្រះយេស៊ូវត្រូវបាននាំទៅជួបលោកប៉ុនទាស ពីឡាត់។ ទោះបីជាលោកពីឡាត់រកមិនឃើញទោសកំហុសនៅក្នុងទ្រង់ក៏ដោយ ក៏ហ្វូងមនុស្សដែលត្រូវបានញុះញង់ដោយពួកសង្ឃ បានទាមទារឱ្យដោះលែងឧក្រិដ្ឋជនម្នាក់ឈ្មោះបារ៉ាបាសជំនួសវិញ។ ដោយចង់ផ្គាប់ចិត្តហ្វូងមនុស្ស លោកពីឡាត់បានឱ្យគេវាយព្រះយេស៊ូវ និងចំអកឱ្យទ្រង់ដោយពាក់មកុដបន្លា។ ទោះបីជាព្រះយេស៊ូវបានប្រកាសថា នគររបស់ទ្រង់ «មិនមែនជារបស់លោកីយ៍នេះ» ក៏ដោយ ក៏លោកពីឡាត់បានចុះចាញ់នឹងសម្ពាធ ហើយបានប្រគល់ទ្រង់ទៅឱ្យគេឆ្កាង។Jesus’ Last Days in Jerusalem(Matthew 21–27; Mark 11–14; Luke 19–23; John 12–18)Jesus entered Jerusalem to a hero’s welcome, riding a donkey as crowds cheered and laid palm branches in His path. He spent His days teaching at the Temple, but in the shadows, His disciple Judas Iscariot conspired with religious leaders to betray Him for money.On the night of the Passover, Jesus shared a final meal with His disciples. He broke bread and shared wine, identifying them as His body and blood—a new covenant for the forgiveness of sins. During this "Last Supper," He revealed that one of them would betray Him and predicted that Peter would deny Him three times before the next morning.Later that night, while praying in the Garden of Gethsemane, Jesus was arrested after Judas identified Him with a kiss. Though Peter briefly tried to fight, Jesus healed a wounded guard and surrendered, leading His terrified disciples to scatter.Jesus was first brought before the High Priest, where He was accused of blasphemy for claiming to be the Son of God. Outside in the courtyard, Peter fulfilled the prophecy by denying he knew Jesus three times, weeping bitterly when he realized what he had done.Finally, Jesus was taken to the Roman governor, Pontius Pilate. Though Pilate found no crime in Him, the crowd, stirred up by the priests, demanded the release of a criminal named Barabbas instead. Seeking to appease the mob, Pilate had Jesus beaten and mocked with a crown of thorns. Despite Jesus’s declaration that His kingdom was "not of this world," Pilate succumbed to the pressure and handed Him over to be crucified.
នៅទីក្រុងយេរីខូដ៏អ៊ូអរ មានប្រធានអ្នកយកពន្ធដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ប៉ុន្តែមិនមានភាពស្មោះត្រង់ ឈ្មោះសាខេ ដែលចង់ឃើញព្រះយេស៊ូវយ៉ាងខ្លាំង។ ដោយសារគាត់ជាមនុស្សមានកម្ពស់ទាប ហើយប្រឈមមុខនឹងហ្វូងមនុស្សយ៉ាងកកកុញ គាត់ក៏រត់ទៅខាងមុខ ហើយឡើងលើដើមល្វាមួយដើម ដើម្បីឱ្យបានឃើញទ្រង់។អ្វីដែលធ្វើឱ្យហ្វូងមនុស្សមានការភ្ញាក់ផ្អើលនោះគឺ ព្រះយេស៊ូវបានឈប់នៅក្រោមមែកឈើ ងើបព្រះភក្ត្រមើលទៅលើ ហើយហៅឈ្មោះរបស់លោកសាខេ ដោយប្រកាសថា ព្រះអង្គមានបំណងស្នាក់នៅក្នុងផ្ទះរបស់គាត់។ ខណៈពេលដែលអ្នកស្រុកបានរអ៊ូរទាំថា ព្រះយេស៊ូវទៅសេពគប់ជាមួយមនុស្សមានបាបដ៏ល្បីឈ្មោះបែបនេះ លោកសាខេមានសេចក្តីរំជួលចិត្តយ៉ាងខ្លាំង។ដោយឈរនៅចំពោះព្រះភក្ត្រព្រះយេស៊ូវ ចិត្តរបស់លោកសាខេ បានប្រែចិត្តភ្លាមៗ។ គាត់បានប្តេជ្ញាចិត្តថានឹងចែកទ្រព្យសម្បត្តិពាក់កណ្តាលរបស់គាត់ទៅឱ្យជនក្រីក្រ ហើយសងត្រឡប់បួនដងដល់នរណាម្នាក់ដែលគាត់បានបោកប្រាស់។ ដោយឃើញការផ្លាស់ប្តូរដ៏ស្មោះត្រង់នេះ ព្រះយេស៊ូវបានប្រកាសថា សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដោយរំលឹកមនុស្សគ្រប់គ្នាថា ព្រះអង្គបានយាងមកជាពិសេសដើម្បីស្វែងរក និងសង្គ្រោះអ្នកដែលបាត់បង់។Little Rich Zacchaeus (Luke 19:1 – 10)In the bustling city of Jericho, a wealthy but dishonest chief tax collector named Zacchaeus desperately wanted to see Jesus. Being a man of short stature and faced with an immense crowd, he ran ahead and climbed a sycamore tree to catch a glimpse of the teacher.To the crowd's surprise, Jesus stopped beneath the branches, looked up, and called Zacchaeus by name, announcing that He intended to stay at his home. While the townspeople grumbled that Jesus would associate with such a notorious sinner, Zacchaeus was deeply moved.Standing before Jesus, Zacchaeus’s heart changed instantly. He pledged to give half his wealth to the poor and repay anyone he had cheated four times over. Seeing this sincere transformation, Jesus declared that salvation had come to the house, reminding everyone that He had come specifically to find and save those who were lost.
ព្រះយេស៊ូវជាមិត្តជិតស្និទ្ធជាមួយម៉ារា ម៉ាថា និងឡាសារ ជាប្អូនប្រុសរបស់ពួកគេ។ នៅពេលឡាសារឈឺធ្ងន់ បងស្រីទាំងពីរបានចាត់គេទៅអញ្ជើញព្រះយេស៊ូវ។ ប៉ុន្តែព្រះយេស៊ូវបានរង់ចាំពីរថ្ងៃសិន មុននឹងធ្វើដំណើរទៅភូមិបេថានី ដោយប្រាប់ពួកសិស្សរបស់ទ្រង់ថា ឡាសារ បានស្លាប់ហើយ ហើយថា ការនេះនឹងជួយឱ្យពួកគេជឿលើទ្រង់។នៅពេលព្រះយេស៊ូវយាងមកដល់ ឡាសារបាននៅក្នុងផ្នូររយៈពេលបួនថ្ងៃហើយ ហើយមនុស្សជាច្រើនបានមកដើម្បីកម្សាន្តចិត្ត ម៉ារា និងម៉ាថា។ ម៉ាថាបានទូលព្រះយេស៊ូវថា នាងជឿថា ព្រះជាម្ចាស់ នឹងប្រទានដល់ទ្រង់នូវអ្វីដែលទ្រង់សុំ ហើយថាឡាសារនឹងរស់ឡើងវិញ នៅថ្ងៃណាមួយ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់នាងថា ទ្រង់ផ្ទាល់គឺជាសេចក្តីរស់ឡើងវិញ និងជាជីវិត ហើយអស់អ្នកដែលជឿលើទ្រង់ នឹងរស់នៅអស់កល្បជានិច្ច។ម៉ារាក៏បានមកឯព្រះយេស៊ូវទាំងយំ។ ដោយឃើញសេចក្តីទុក្ខព្រួយរបស់នាង ព្រះយេស៊ូវបានរំជួលព្រះហឫទ័យយ៉ាងខ្លាំង ហើយបាន ទ្រង់ព្រះកន្សែង។ ទ្រង់បានយាងទៅឯផ្នូរ ហើយប្រាប់ប្រជាជនឱ្យប្រមៀលថ្មចេញ ទោះបីជាម៉ាថាបារម្ភអំពីក្លិនស្អុយក៏ដោយ។ព្រះយេស៊ូវបានអធិស្ឋានទៅកាន់ព្រះវរបិតា រួចទ្រង់បានស្រែកដោយសំឡេងខ្លាំងៗថា «ឡាសារ ចូរចេញមក!»។ ឡាសារបានចេញពីផ្នូរ ទាំងរស់ ដោយនៅតែរុំដោយក្រណាត់បញ្ចុះសព។ ព្រះយេស៊ូវបានប្រាប់ពួកគេឱ្យស្រាយគាត់។មនុស្សជាច្រើនដែលបានឃើញទីសម្គាល់អស្ចារ្យនេះ បាននំាគ្នាជឿលើ ព្រះយេស៊ូវ ប៉ុន្តែអ្នកខ្លះបានរាយការណ៍រឿងនេះទៅពួកផារិស៊ី។ ដោយសារហេតុនេះ មេដឹកនាំសាសនាបានចាប់ផ្តើមរៀបចំផែនការដើម្បីសម្លាប់ព្រះយេស៊ូវ និងឡាសារដែរ ដោយសារតែមនុស្សជាច្រើនឥឡូវនេះកំពុងដើរតាម ទ្រង់។Jesus Raises Lazarus From the Dead (Luke 10:38–39; John 11:1–57)Jesus was close friends with Mary, Martha, and their brother Lazarus. When Lazarus became very sick, the sisters sent for Jesus. But Jesus waited two days before traveling to Bethany, telling His disciples that Lazarus had died and that this would help them believe in Him.By the time Jesus arrived, Lazarus had already been in the tomb for four days, and many people had come to comfort Mary and Martha. Martha told Jesus she believed God would give Him whatever He asked and that Lazarus would rise again someday. Jesus told her that He Himself is the resurrection and the life, and that those who believe in Him will live forever.Mary also came to Jesus, crying. Seeing her sadness, Jesus was deeply moved and wept. He went to the tomb and told the people to roll the stone away, even though Martha worried about the smell.Jesus prayed to the Father and then called out loudly, “Lazarus, come out!” Lazarus came out of the tomb alive, still wrapped in burial cloths. Jesus told the people to free him.Many who witnessed this miracle believed in Jesus, but some reported it to the Pharisees. Because of this, the religious leaders began planning to kill Jesus—and even Lazarus—since many people were now following Him.
ព្រះយេស៊ូវបានបង្ហាញសេចក្តីស្រឡាញ់ និងការយកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងចំពោះកុមារ ក្នុងអំឡុងពេលព័ន្ធកិច្ចរបស់ទ្រង់។ នៅពេលដែលមន្ត្រីម្នាក់បានសុំឱ្យទ្រង់ប្រោសកូនប្រុសដែលជិតស្លាប់របស់គាត់ព្រះយេស៊ូវ គ្រាន់តែមានបន្ទូលថា «កូនរបស់លោកនឹងរស់»។ បុរសនោះបានជឿព្រះយេស៊ូវ ហើយបានត្រឡប់ទៅផ្ទះវិញ ដោយរកឃើញថាកូនប្រុសរបស់គាត់បានជាសះស្បើយនៅចំពេលដែលព្រះយេស៊ូវបានមានបន្ទូល។ ដោយសារទីសម្គាល់អស្ចារ្យនេះ មន្ត្រី នោះ និងគ្រួសាររបស់គាត់បានជឿលើព្រះយេស៊ូវ។ពេលមួយទៀត ពួកសិស្សរបស់ព្រះយេស៊ូវបានជជែកគ្នាថាតើនរណាធំជាងគេ។ ព្រះយេស៊ូវបានហៅក្មេងម្នាក់មកឯទ្រង់ ហើយបង្រៀន ពួកគេថា ដើម្បីចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ ពួកគេត្រូវតែ បន្ទាបខ្លួនដូចកូនតូចនេះ។ក្រោយមក មនុស្សបាននាំក្មេងៗមកឯព្រះយេស៊ូវ ដើម្បីឱ្យទ្រង់អាច ប្រទានពរដល់ពួកគេ ប៉ុន្តែពួកសិស្សបានព្យាយាមឃាត់ពួកគេ។ ព្រះយេស៊ូវមិនសព្វព្រះហឫទ័យ ហើយបានប្រាប់ពួកគេឱ្យទុកក្មេងៗមកឯទ្រង់។ ទ្រង់បានមានបន្ទូលថា នគរស្ថានសួគ៌គឺជារបស់អស់អ្នក ដែលមានចិត្តដូចក្មេងតូចៗទាំងនេះ។ បន្ទាប់មក ព្រះយេស៊ូវបានប្រទានពរដល់ក្មេងៗទំាងនោះដោយសេចក្តីស្រឡាញ់យ៉ាងខ្លំាង។Jesus Loves Children(Mathew 18:1-6; 19:13-15; Mark 9:33–37, 10:13–16; Luke 18:15–17)Jesus showed great love and care for children during His ministry. When a royal official asked Him to heal his dying son, Jesus simply said, “Your son will live.” The man believed Jesus and went home, discovering that his son was healed at the exact moment Jesus spoke. Because of this miracle, the official and his family believed in Jesus.Another time, Jesus’ disciples argued about who was the greatest. Jesus called a child to Himself and taught them that to enter God’s kingdom, they must be humble like a child.Later, people brought children to Jesus so He could bless them, but the disciples tried to stop them. Jesus became upset and told them to let the children come to Him. He said that the kingdom of heaven belongs to those who are like children. Then Jesus blessed the children lovingly.
ព្រះយេស៊ូវបានប្រៀបធៀបព្រះអង្គទ្រង់ទៅនឹងអ្នកគង្វាលដ៏ល្អ។ ទ្រង់បានមានបន្ទូលថា អ្នកណាដែលចង់ក្លាយជាសមាជិកនៃ ហ្វូងចៀមរបស់ទ្រង់ ត្រូវតែមកតាមរយៈទ្រង់។ ចៀមរបស់ទ្រង់ស្តាប់សំឡេងរបស់ទ្រង់ ដើរតាម ទ្រង់ និងមានសុវត្ថិភាពជាមួយទ្រង់។ សំឡេងផ្សេងៗទៀត ដូចជាចោរ ឬចោរប្លន់ ព្យាយាមធ្វើបាប ចៀម ប៉ុន្តែចៀមមិនដើរតាមពួកគេទេ។ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់បានយាងមកដើម្បីប្រទានឱ្យអ្នកដើរតាមទ្រង់ នូវជីវិតដ៏ពេញលេញ និងបរិបូរណ៍។ មិនដូចកម្មករស៊ីឈ្នួលដែលរត់គេចខ្លួននៅពេលមានគ្រោះថ្នាក់ ព្រះយេស៊ូវយកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងចំពោះចៀមរបស់ទ្រង់ ហើយសុខចិត្តលះបង់ជីវិតរបស់ទ្រង់សម្រាប់ពួកគេ។ ទ្រង់ក៏បានមានបន្ទូលថា ទ្រង់មានចៀមផ្សេងៗទៀតដើម្បីនាំចូលមក ដើម្បីឱ្យមានហ្វូងចៀម រួបរួមតែមួយ។ព្រះយេស៊ូវបានពន្យល់ថា ទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់អ្នកដើរតាមទ្រង់ និងការពារពួកគេ។ គ្មាននរណាម្នាក់អាចឆក់យក ចៀមរបស់ទ្រង់ចេញពីទ្រង់បានឡើយ។Jesus, the Good Shepherd (John 10:1 – 30)Jesus compared Himself to a good shepherd. He said that anyone who wants to belong to His flock must come through Him. His sheep listen to His voice, follow Him, and are safe with Him. Other voices, like thieves or robbers, try to harm the sheep, but the sheep do not follow them.Jesus said He came to give His followers a full and abundant life. Unlike a hired worker who runs away when danger comes, Jesus cares deeply for His sheep and is willing to give His life for them. He also said He has other sheep to bring in so there will be one united flock.Jesus explained that He gives eternal life to His followers and protects them. No one can take His sheep away from Him.
នៅកន្លែងណាដែលព្រះយេស៊ូវយាងទៅ មនុស្សបានស្វែងរកទ្រង់ ដើម្បីទទួលការប្រោសឲ្យជា។ នៅក្នុងតំបន់ទីរ៉ុស និងស៊ីដូន ស្ត្រី សាសន៍កាណាន ម្នាក់បានអង្វរ ព្រះយេស៊ូវ ឱ្យរំដោះកូនស្រីរបស់នាងពីអារក្ស។ ទោះបីជាមានការបដិសេធដំបូងក៏ដោយ ជំនឿដ៏ខ្ជាប់ខ្ជួនរបស់នាងបានបណ្តាលព្រះហឫទ័យព្រះយេស៊ូវឱ្យប្រោសកូនរបស់នាង។ក្រោយមក ខណៈពេលដែលកំពុងធ្វើដំណើររវាងកាលីឡេ និងសាម៉ារី ព្រះយេស៊ូវបានជួបបុរសដប់នាក់ដែលមានជំងឺឃ្លង់។ ទ្រង់បានប្រាប់ពួកគេឱ្យទៅបង្ហាញខ្លួនដល់ពួកសង្ឃ ហើយពួកគេបានជាសះស្បើយនៅតាមផ្លូវ។ មានតែម្នាក់ប៉ុណ្ណោះ ដែលជាសាសន៍សាម៉ារី បានត្រឡប់មកវិញ ដើម្បីអរព្រះគុណទ្រង់ ហើយព្រះយេស៊ូវបានសរសើរ ជំនឿរបស់បុរសនោះ។នៅក្បែរ ក្រុងយេរីខូរ អ្នកសុំទានខ្វាក់ម្នាក់បានស្រែកហៅព្រះយេស៊ូវ ទោះបីជាហ្វូងមនុស្សព្យាយាមឱ្យគាត់នៅស្ងៀមក៏ដោយ។ ព្រះយេស៊ូវ បានសួរនូវអ្វីដែលគាត់ចង់បាន រួចបានប្រោសគាត់ឱ្យមើលឃើញវិញដោយសារជំនឿរបស់គាត់។ បុរសដែលបានជាសះស្បើយនោះ បានដើរតាមព្រះយេស៊ូវដោយសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនក៏បានសរសើរតម្កើងព្រះជាម្ចាស់ដែរ។Jesus Heals Many People(Luke 17:11–19; 18:35–43)Wherever Jesus went, people sought Him for healing. In the region of Tyre and Sidon, a Canaanite woman begged Jesus to free her daughter from a demon. Despite an initial refusal, her persistent faith moved Jesus to heal her child.Later, while travelling between Galilee and Samaria, Jesus encountered ten men with leprosy. He told them to show themselves to the priests, and they were healed on the way. Only one—a Samaritan—returned to thank Him, and Jesus praised the man’s faith.Near Jericho, a blind beggar called out to Jesus despite the crowd trying to silence him. Jesus asked what he wanted and restored his sight because of his faith. The healed man followed Jesus, praising God, and the people praised God as well.
ព្រះយេស៊ូវបានមានបន្ទូលរឿងបី ដើម្បីបង្ហាញពី សេចក្តីអំណររបស់ ព្រះជាម្ចាស់ នៅពេលដែលមនុស្សដែលវង្វេងត្រឡប់មកឯទ្រង់វិញ។ ទីមួយ ទ្រង់បានពិពណ៌នាអំពីអ្នកគង្វាលម្នាក់ ដែលទុកចៀម កៅសិបប្រាំបួនក្បាលចោល ដើម្បីទៅរកចៀមមួយក្បាល ដែលបានវង្វេង ហើយមានសេចក្តីអំណរ នៅពេលគាត់នាំវាមកផ្ទះវិញ។ បន្ទាប់មក ទ្រង់បានមានបន្ទូលអំពីស្ត្រីម្នាក់ដែលបាត់ប្រាក់មួយកាក់ ហើយស្វែងរកយ៉ាងយកចិត្តទុកដាក់រហូតដល់នាងរកឃើញ ហើយអបអរសាទរជាមួយមិត្តភក្តិរបស់នាង។ ចុងក្រោយ ព្រះយេស៊ូវ បានមានបន្ទូលរឿងអំពីឪពុកម្នាក់ដែលមានកូនប្រុសពីរនាក់។ កូនប្រុសពៅបានយកមរតករបស់គាត់ ទៅបំផ្លាញចោល ហើយទីបំផុត វាបានក្លាយជាអ្នកក្រ និងឃ្លាន។ នៅពេលវាត្រឡប់មកផ្ទះវិញដោយ ការប្រែចិត្ត ឪពុករបស់វាបានស្វាគមន៍វាត្រឡប់មកវិញដោយ សេចក្តីអំណរ ហើយប្រារព្ធពិធីជប់លៀងឱ្យវា។ បងប្រុសច្បងបានខឹង ដោយមានអារម្មណ៍ថាមិនយុត្តិធម៌ ប៉ុន្តែឪពុកបានពន្យល់ថា ពួកគេទំាងអស់គ្នាត្រូវតែអរសប្បាយ ពីព្រោះកូនប្រុសពៅដែលបានបាត់ នោះបានត្រឡប់មកវិញហើយ។ រឿងទាំងនេះបង្រៀនថា ព្រះជាម្ចាស់ ខ្នះខ្នែងស្វែងរក អត់ទោស និងអបអរសាទរមនុស្សគ្រប់រូបដែលត្រឡប់មកឯទ្រង់ វិញ។Merciful Father (Luke 15)Jesus told three stories to show God’s joy when lost people return to Him. First, He described a shepherd who leaves ninety-nine sheep to find one lost sheep and rejoices when he brings it home. Next, He told of a woman who loses one coin, searches carefully until she finds it, and celebrates with her friends. Finally, Jesus told the story of a father with two sons. The younger son takes his inheritance, wastes it, and ends up poor and hungry. When he returns home in repentance, his father joyfully welcomes him back and celebrates. The older brother becomes angry, feeling it is unfair, but the father explains that they must rejoice because the lost son has returned. These stories teach that God eagerly seeks, forgives, and celebrates every person who comes back to Him.
ព្រះយេស៊ូវតែងតែត្រូវបានមនុស្សសួរដេញដោលដោយព្យាយាមចាប់ ទ្រង់ ហើយទ្រង់ជួនកាលឆ្លើយជារឿងពាក្យប្រៀបប្រដូច។ នៅពេលដែលមេដឹកនាំសាសនាម្នាក់សួរពីរបៀបទទួលជីវិតអស់កល្បជានិច្ច ព្រះយេស៊ូវបានចង្អុលទៅបទគម្ពីរ។ បុរសនោះបានឆ្លើយយ៉ាងត្រឹមត្រូវថា៖ ស្រឡាញ់ព្រះជាម្ចាស់ឲ្យបានពេញខ្នាត និងស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នក។ ដោយចង់រាប់ជាសុចរិតខ្លួនឯង គាត់បានសួរថា «តើអ្នកណាជាអ្នកជិតខាងរបស់ខ្ញុំ?»។ព្រះយេស៊ូវបានមានបន្ទូលជារឿងប្រៀបប្រដូចមួយថា៖ មានបុរសម្នាក់កំពុងធ្វើដំណើរពីក្រុងយេរូសាឡិមទៅក្រុងយេរីខូរ ក៏ត្រូវបានគេ វាយប្រហារ ហើយទុកឱ្យជិតស្លាប់។ មានបូជាចារ្យម្នាក់ ហើយបន្ទាប់មកមានអ្នកបំរើព្រះវិហារម្នាក់បានឃើញគាត់ដែរ ប៉ុន្តែបានដើរឆ្លងកាត់ដោយមិនបានជួយគាត់ឡើយ។ គាត់ជួបក៏មានសាសន៍សាម៉ារី ម្នាក់ — ដែលជាមនុស្សដែលជនជាតិយូដាតែងតែស្អប់ — បានឈប់មើលថែ របួសរបស់បុរសនោះ រួចហើយនាំគាត់ទៅផ្ទះសំណាក់ ដោយសន្យាថានឹងបង់ថ្លៃទាំងអស់។ព្រះយេស៊ូវ បានសួរថា តើនរណាជាអ្នកជិតខាងពិតប្រាកដ?។ មេដឹកនាំសាសនាបានឆ្លើយថា «អ្នកដែលបានជួយគាត់»។ ព្រះយេស៊ូវ មានបន្ទូលថា «ចូរទៅ! ហើយធ្វើដូច្នោះដែរចុះ»។A Kind Person (Luke 10:25 – 37)Jesus was often questioned by people trying to trap Him, and He sometimes answered with stories. When a religious leader asked how to receive eternal life, Jesus pointed him to Scripture. The man correctly answered: love God fully and love your neighbor as yourself. Wanting to justify himself, he asked, “Who is my neighbor?”Jesus told a story: A man traveling from Jerusalem to Jericho was attacked and left half-dead. A priest and then a temple worker saw him but passed by without helping. A Samaritan—someone Jews normally avoided—stopped, cared for the man’s wounds, and brought him to an inn, promising to cover all costs.Jesus asked who had been a true neighbor. The religious leader answered, “The one who helped him.” Jesus said, “Go and do the same.”
ព្រះយេស៊ូវបានធ្វើដំណើរឆ្លងកាត់ភូមិជាច្រើន បង្រៀន ប្រោស និងរៀបចំពួកសិស្សរបស់ ទ្រង់សម្រាប់អ្វីដែលនឹងមកដល់។ ទ្រង់បានប្រាប់ពួកគេថា ទ្រង់នឹងរងទុក្ខ ត្រូវគេសម្លាប់ និងរស់ឡើងវិញ បន្ទាប់ពីបីថ្ងៃ ។ ថ្ងៃមួយ ព្រះយេស៊ូវបាននាំពេត្រុស យ៉ាកុប និង យ៉ូហានឡើងទៅលើភ្នំខ្ពស់មួយ។ នៅទីនោះ រូបកាយរបស់ព្រះយេស៊ូវ បានផ្លាស់ប្តូរ — ព្រះភក្ត្ររបស់ ទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយ សម្លៀកបំពាក់របស់ទ្រង់ បានក្លាយជាសភ្លឺចែងចាំង។ ម៉ូសេ និង អេលីយ៉ាបានលេចមក រួចនិយាយជាមួយទ្រង់អំពីការសុគតរបស់ ទ្រង់នៅក្រុងយេរូសាឡិម ដែលនឹងមកដល់។ ពួកសិស្សដែលភ្ញាក់ភ្លាមៗ បានឃើញព្រះយេស៊ូវនៅក្នុងសិរីរុងរឿងរបស់ ទ្រង់។ពេត្រុសដែលភ័យខ្លាច បានស្នើឱ្យសង់ទីអាសនាចំនួនបីសម្រាប់ ព្រះយេស៊ូវ ម៉ូសេ និង អេលីយ៉ា។ បន្ទាប់មក ពពកមួយបានហ៊ុំព័ទ្ធ ពួកគេ ហើយសំឡេងរបស់ព្រះជាម្ចាស់បានមានបន្ទូលថា “នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់តាមទ្រង់ចុះ!”។ ពេលពពកបានបាត់ទៅ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលនៅសល់។ នៅពេលពួកគេចុះពីភ្នំ ព្រះយេស៊ូវបានបង្គាប់ពួកគេមិនឱ្យប្រាប់នរណាម្នាក់នូវអ្វីដែលពួកគេបានឃើញ រហូតដល់ទ្រង់បានរស់ពីសុគតឡើងវិញ។ ពួកសិស្ស បានស្តាប់បង្គាប់ ប៉ុន្តែឆ្ងល់ថា តើ “សេចក្តីរស់ពីស្លាប់ឡើងវិញ” មានអត្ថន័យជាយ៉ាងណា។Jesus Shows His Divine Nature (The Transfiguration)(Matthew 16:21–17:13; Mark 8:27–9:13; Luke 9:28–36)Jesus traveled through many villages, teaching, healing, and preparing His disciples for what was to come. He told them He would suffer, be killed, and rise again after three days. One day, Jesus took Peter, James, and John up a high mountain. There, Jesus’ appearance changed—His face shone like the sun and His clothes became dazzling white. Moses and Elijah appeared and spoke with Him about His coming death in Jerusalem. The disciples, suddenly fully awake, saw Jesus in His glory. Frightened, Peter suggested building three shelters for Jesus, Moses, and Elijah. Then a cloud surrounded them, and God’s voice said, “This is My Son, whom I love. Listen to Him!” When the cloud lifted, only Jesus remained. As they descended the mountain, Jesus instructed them not to tell anyone what they had seen until He had risen from the dead. The disciples obeyed but wondered what “rising from the dead” meant.
ព្រះយេស៊ូវបានធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀត បង្រៀន និង ប្រោស ហើយក្រោយមក ចាត់ពួកសិស្ស ទាំងដប់ពីរនាក់របស់ ទ្រង់ ជាគូៗដោយមានសិទ្ធិអំណាចឱ្យបង្រៀន ប្រោស និងដេញវិញ្ញាណអាក្រក់។ ពេលពួកគេត្រឡប់មកវិញ ហ្វូងមនុស្សមានច្រើនណាស់ រហូតដល់ពួកគេមិនអាចសម្រាកបាន ដូច្នេះ ព្រះយេស៊ូវបាននាំពួកគេទៅកាន់កន្លែងស្ងាត់មួយនៅត្រើយម្ខាងនៃសមុទ្រកាលីឡេ។ ទោះជាយ៉ាងណាក៏ដោយ ហ្វូងមនុស្សមួយទៀតបានមកដល់ទីនោះមុន។ ដោយឃើញពួកគេដូចជាចៀមគ្មានអ្នកគង្វាល ព្រះយេស៊ូវ ក៏បានបង្រៀនពួកគេនៅទីនោះ។នៅពេលថ្ងៃកាន់តែជ្រៅ ពួកសិស្ស បានជំរុញ ព្រះយេស៊ូវ ឱ្យ ចាត់ មនុស្សទាំងនោះទៅរកអាហារ ប៉ុន្តែ ព្រះយេស៊ូវ បានបង្គាប់ពួកគេឱ្យ ផ្តល់អាហារ ដល់ ហ្វូងមនុស្ស។ ក្មេងប្រុសម្នាក់មាន នំប៉័ង ប្រាំដុំ និង ត្រី ពីរ ប៉ុន្តែវាហាក់ដូចជាតិចតួចពេក។ ព្រះយេស៊ូវ បានឱ្យមនុស្សអង្គុយជាក្រុម បានប្រទានពរ ដល់ អាហារ ហើយប្រទានដល់ ពួកសិស្ស ដើម្បី ចែក។ មនុស្សគ្រប់គ្នាបានបរិភោគរហូតដល់ឆ្អែត ហើយមាន នំប៉័ង ដែលសេសសល់ចំនួនដប់ពីរ កន្ត្រក ត្រូវបានប្រមូល។ ហ្វូងមនុស្ស បានទទួលស្គាល់ ទីសម្គាល់អស្ចារ្យ នេះ ហើយគិតថា ព្រះយេស៊ូវ គឺជា ហោរា ដែលបានសន្យា ប៉ុន្តែនៅពេលដែលពួកគេចង់ធ្វើឱ្យ ទ្រង់ ជា ស្តេច ទ្រង់ បានយាងទៅភ្នំតែម្នាក់ឯង។A Miracle Meal (Matthew 14:13–21; Mark 6, 30–44; Luke 9:10–17; John 6:1–15)Jesus traveled from village to village teaching and healing, and later sent out His twelve disciples in pairs with authority to teach, heal, and cast out evil spirits. When they returned, crowds were so large they could not rest, so Jesus took them to a quiet place across the Sea of Galilee. However, another crowd arrived there first. Seeing they were like sheep without a shepherd, Jesus taught them.As the day grew late, the disciples urged Jesus to send the people away for food, but Jesus told them to feed the crowd. A boy had five loaves and two fish, but it seemed far too little. Jesus had the people sit in groups, blessed the food, and gave it to the disciples to distribute. Everyone ate until full, and twelve baskets of leftovers were collected. The crowd recognized the miracle and thought Jesus was the promised Prophet, but when they wanted to make Him king, He withdrew alone to the mountain.
បន្ទាប់ពីបង្ក្រាបព្យុះហើយ ព្រះយេស៊ូវបានយាងមកដល់ត្រើយម្ខាងដោយសុវត្ថិភាពជាមួយពួកសិស្សរបស់ទ្រង់ ហើយត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សជាច្រើន។ ក្នុងចំណោមពួកគេ មានលោកយ៉ៃរ៉ុស ជាមេសាលាប្រជុំដែលបានអង្វរព្រះយេស៊ូវ ឱ្យប្រោសកូនស្រីរបស់គាត់អាយុ១២ឆ្នាំដែលកំពុងតែជិតស្លាប់។ ខណៈពួកគេកំពុងធ្វើដំណើរ មានដំណឹងមកថា ក្មេងស្រីនោះបានស្លាប់ហើយ ប៉ុន្តែព្រះយេស៊ូវបានប្រាប់យ៉ៃរ៉ុសឱ្យជឿទ្រង់។ នៅឯផ្ទះ អ្នកកាន់ទុក្ខបានសើចនៅពេល ព្រះយេស៊ូវបានមានបន្ទូលថា ក្មេងស្រីនោះគ្រាន់តែដេកលក់ប៉ុណ្ណោះ។ ព្រះយេស៊ូវបាននាំពេត្រុស យ៉ាកុប យ៉ូហាន និងឪពុកម្តាយរបស់ក្មេងស្រីនោះចូលទៅក្នុងបន្ទប់ រួចចាប់ដៃនាងឡើង ហើយមានបន្ទូលថា «តាលីថាគូមី» («ស្រាយថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង»)។ នាងបានរស់ឡើងវិញភ្លាមៗ ហើយក្រោកឈរ ធ្វើឱ្យឪពុកម្តាយរបស់នាងមានសេចក្តីអស្ចារ្យជាខ្លាំងក្រៃលែង។ ព្រះយេស៊ូវបានបង្គាប់ពួកគេឱ្យផ្តល់អាហារដល់នាង និងរក្សាទីសម្គាល់អស្ចារ្យនេះឱ្យស្ងាត់ស្ងៀមវិញ។Jesus Heals Jairus’ Daughter (Matthew 9:18–19, 23–26; Mark 5:21–24, 35–43; Luke 8:40–42, 49–56)After calming the storm, Jesus arrived safely with His disciples and was welcomed by a crowd. Among them was Jairus, a synagogue ruler, who begged Jesus to heal his dying 12-year-old daughter. While they were on the way, news came that the girl had died, but Jesus told Jairus to believe. At the house, mourners laughed when Jesus said the girl was only sleeping. Jesus took Peter, James, John, and the girl’s parents into the room, took her hand, and said, “Talitha koumi” (“Little girl, get up”). She immediately came back to life and stood up, amazing her parents. Jesus told them to give her food and to keep the miracle quiet.
បន្ទាប់ពីបង្រៀនពេញមួយថ្ងៃ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ បានឆ្លងកាត់សមុទ្រកាលីឡេ។ ព្យុះបានកើតឡើងភ្លាមៗ ហើយរលកបានចាប់ផ្តើមជន់លិចទូក ប៉ុន្តែ ព្រះយេស៊ូវបានផ្ទំលក់។ ដោយភ័យខ្លាច ពួកសិស្សបានដាស់ទ្រង់ដោយសុំជំនួយពីទ្រង់។ ព្រះយេស៊ូវបានបង្គាប់ខ្យល់ និងរលកឱ្យស្ងប់ស្ងាត់ដោយព្រះបន្ទូលរបស់ទ្រង់ ហើយអ្វីៗទាំងអស់បានស្ងប់ស្ងាត់។ ពួកសិស្សមានការភ្ញាក់ផ្អើល ហើយឆ្ងល់ថា ព្រះយេស៊ូវជាអ្នកណា សូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់ទ្រង់ ដែរ។Jesus Calms the Storm (Matthew 8:23–27; Mark 4:36–41; Luke 8:22–25)After teaching all day, Jesus and His disciples crossed the Sea of Galilee. A sudden storm arose, and the waves began to fill the boat, but Jesus was asleep. Frightened, the disciples woke Him, asking for help. Jesus calmed the wind and waves with His command, and everything became still. The disciples were amazed and wondered who Jesus was, that even the wind and sea obeyed Him.
ព្រះយេស៊ូវ បានបង្រៀន ហ្វូងមនុស្ស ដ៏ធំមួយនៅក្បែរ សមុទ្រកាលីឡេ ដោយប្រើ រឿងប្រៀបប្រដូចអំពីកសិករ ម្នាក់ដែលព្រោះគ្រាប់ពូជ។ គ្រាប់ពូជខ្លះបានធ្លាក់នៅលើផ្លូវ ខ្លះនៅលើដីថ្ម ខ្លះក្នុងចំណោមបន្លា ហើយខ្លះទៀតនៅលើដីល្អ។ មានតែគ្រាប់ពូជនៅលើដីល្អប៉ុណ្ណោះ ដែលដុះឡើង ហើយបង្កើតផលយ៉ាងបរិបូរណ៍។ ព្រះយេស៊ូវបានពន្យល់ថា គ្រាប់ពូជតំណាងឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដីតំណាងឱ្យ ចិត្តរបស់មនុស្ស — មនុស្សខ្លះបដិសេធព្រះបន្ទូល ខ្លះបាត់បង់ជំនឿ ក្នុងភាពលំបាក ខ្លះត្រូវបានរំខានដោយការព្រួយបារម្ភខាងលោកិយ ប៉ុន្តែអ្នកដែលមានដួងចិត្ត បើកចំហទទួល ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលូតលាស់ រឹងមាំក្នុងជំនឿបង្កើតផលល្អបានយ៉ាងច្រើន។Preaching of God’s Word (Matthew 13:1–23; Mark 4:1–20; Luke 8:1–15)Jesus taught a large crowd by the Sea of Galilee using a parable about a farmer planting seeds. Some seeds fell on the path, some on rocky ground, some among thorns, and some on good soil. Only the seeds on good soil grew and produced a rich crop. Jesus explained that the seeds represent God’s Word and the soils represent people’s hearts—some reject it, some lose faith in hardship, some are distracted by worldly worries, but those with open hearts receive God’s Word and grow strong in faith, producing good results.
ពេលពួកមេដឹកនាំសាសនាយូដាខឹង និងច្រណែននឹងភាពល្បីល្បាញរបស់ព្រះយេស៊ូវ ទ្រង់បានចាកចេញពីស្រុកយូដា ហើយធ្វើដំណើរទៅ កាលីឡេ ដោយឆ្លងកាត់ស្រុកសាម៉ារី។ នៅឯអណ្តូងមួយក្បែរក្រុងស៊ូខារ ព្រះយេស៊ូវបានជួបស្ត្រីសាសន៍សាម៉ារីម្នាក់ ហើយសុំនាងទឹកផឹក។ ដោយភ្ញាក់ផ្អើលថាជនជាតិយូដានឹងនិយាយទៅកាន់នាង ស្ត្រីនោះបានសួរ ទ្រង់ ហើយព្រះយេស៊ូវបានប្រាប់នាងអំពី «ទឹកមានជីវិត» ដែលនាំមកនូវជីវិតអស់កល្បជានិច្ច។ព្រះយេស៊ូវបានលាតត្រដាងថា ទ្រង់ជ្រាបពីអតីតកាលរបស់នាង ហើយប្រកាសថា ទ្រង់គឺជាព្រះមែស៊ី។ ស្ត្រីនោះបានរត់ត្រឡប់ទៅក្រុងវិញ ដោយប្រាប់អ្នកដទៃឱ្យមកជួបទ្រង់។ ជនជាតិសាម៉ារីជាច្រើនបានមកស្តាប់ព្រះយេស៊ូវ និងបានជឿលើ ទ្រង់។ ព្រះយេស៊ូវបានគង់នៅជាមួយពួកគេអស់រយៈពេលពីរថ្ងៃ ហើយមនុស្សកាន់តែច្រើនបានមកដល់ ហើយមានជំនឿលើទ្រង់ ដោយប្រកាសថា ឥឡូវនេះពួកគេជឿ ពីព្រោះពួកគេបានឮដោយខ្លួនឯងថា ព្រះយេស៊ូវ ពិតជាព្រះអង្គសង្គ្រោះនៃពិភពលោកមែន។Jesus Cares for the Samaritan Woman (4:1 – 42)When the Jewish religious leaders became angry and jealous of Jesus’ growing popularity, He left Judea and traveled to Galilee, passing through Samaria. At a well near the town of Sychar, Jesus met a Samaritan woman and asked her for a drink. Surprised that a Jew would speak to her, the woman questioned Him, and Jesus told her about the “living water” that brings eternal life.Jesus revealed that He knew about her past and declared that He was the Messiah. The woman ran back to town, telling others to come see Him. Many Samaritans came, listened to Jesus, and believed in Him. Jesus stayed with them for two days, and even more people came to faith, saying they now believed because they had heard for themselves that Jesus truly is the Savior of the world.
ព្រះយេស៊ូវបានយាងទៅក្រុងកាពើណិម ហើយបានបង្រៀននៅក្នុង សាលាប្រជុំ នៅថ្ងៃឈប់សម្រាក។ ប្រជាជនបានភ្ញាក់ផ្អើលដោយសិទ្ធិអំណាចរបស់ ទ្រង់។ ក្នុងអំឡុងពេលបង្រៀនរបស់ទ្រង់ បុរសម្នាក់ដែលត្រូវ អារក្សចូលបានស្រែកឡើង ដោយទទួលស្គាល់ ព្រះយេស៊ូវថាជាព្រះដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់។ ព្រះយេស៊ូវបានបង្គាប់អារក្ស នោះឱ្យនៅស្ងៀម ហើយចេញពីបុរសនោះ រួចវាបានស្តាប់បង្គាប់ទ្រង់។ ហ្វូងមនុស្សបានភ្ញាក់ផ្អើលយ៉ាងខ្លំាងចំពោះព្រះចេស្តារបស់ ទ្រង់ លើវិញ្ញាណអាក្រក់ ហើយដំណឹងនៃព្រឹត្តិការណ៍នេះបានរីករាលដាលយ៉ាងឆាប់រហ័សទូទាំងស្រុកកាលីឡេ។Jesus Heals a Man with an Evil Spirit (Mark 1:22–28; Luke 4:31–37)Jesus went to Capernaum and taught in the synagogue on the Sabbath. The people were amazed by His authority. During His teaching, a man possessed by a demon shouted, recognizing Jesus as the Holy One of God. Jesus commanded the demon to be silent and leave the man, and it obeyed. The crowd was astonished at His power over evil spirits, and news of this event spread quickly throughout Galilee.
ព្រះយេស៊ូវ ពួកសិស្ស របស់ទ្រង់ និងនាងម៉ារា ដែលជាមាតារបស់ទ្រង់ បានយាងទៅចូលរួមពិធីមង្គលការមួយនៅកាណា។ ពេលស្រាអស់ នាងម៉ារាបានសុំព្រះយេស៊ូវឱ្យជួយ។ ទោះបីជាមានការស្ទាក់ស្ទើរក៏ដោយ ព្រះយេស៊ូវបានបង្គាប់អ្នកបំរើឱ្យចាក់ទឹកពេញពាងថ្មប្រាំមួយ ដែលទ្រង់បានប្រែក្លាយដោយ ទីសម្គាល់អស្ចារ្យ ទៅជា ស្រា។ នេះជា អព្ភូតហេតុ ទីមួយរបស់ទ្រង់ ដែលបង្ហាញពី ព្រះចេស្តាដ៏ទេវភាព របស់ទ្រង់ ហើយនាំ ពួកសិស្ស របស់ទ្រង់ឱ្យ ជឿ លើទ្រង់។បន្ទាប់ពីពិធីមង្គលការ ព្រះយេស៊ូវបានធ្វើដំណើរទៅក្រុងកាពើណិមជាមួយក្រុមគ្រួសារ និង ពួកសិស្ស របស់ទ្រង់។ ភ្លាមៗបន្ទាប់ពីនោះ ទ្រង់បានយាងទៅក្រុងយេរូសាឡិមសម្រាប់ពិធីបុណ្យរំលង។ នៅឯ ព្រះវិហារ ទ្រង់បានរកឃើញពួកឈ្មួញ និងពួកអ្នកប្តូរប្រាក់ ហើយបានដេញពួកគេចេញដោយប្រកាសថា ដំណាក់របស់ព្រះជាម្ចាស់ មិនគួរជាកន្លែងលក់ដូរទេ។ នៅពេលដែលគេសួរដេញដោលអំពីសិទ្ធិអំណាចរបស់ទ្រង់ ព្រះយេស៊ូវមានបន្ទូលថា «ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ» ដែលសំដៅទៅលើព្រះកាយ និងការរស់ឡើងវិញរបស់ទ្រង់។ ក្រោយមក ពួកសិស្សរបស់ទ្រង់បាននឹកចាំពីព្រះបន្ទូលរបស់ទ្រង់ ហើយបានជឿដល់បទគម្ពីរ។Jesus’ First Miracle (John 2:1–22)Jesus, His disciples, and His mother Mary attended a wedding in Cana. When the wine ran out, Mary asked Jesus for help. Though hesitant, Jesus instructed the servants to fill six stone jars with water, which He miraculously turned into wine. This was His first miracle, showing His divine power and leading His disciples to believe in Him.After the wedding, Jesus traveled to Capernaum with His family and disciples. Soon after, He went to Jerusalem for the Passover. At the temple, He found merchants and money changers and drove them out, declaring that God’s house should not be a marketplace. When challenged about His authority, Jesus said, “Destroy this temple and in three days I will raise it up,” referring to His body and resurrection. Later, His disciples remembered His words and believed the Scriptures.























