Discover
SBS Khmer - SBS ខ្មែរ
SBS Khmer - SBS ខ្មែរ
Author: SBS
Subscribed: 944Played: 13,336Subscribe
Share
© Copyright 2025, Special Broadcasting Services
Description
Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
2281 Episodes
Reverse
Learn useful English for talking about school tests, studying, exam pressure, and when you do really well. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពីការប្រឡងនៅសាលារៀន ការសិក្សា សម្ពាធក្នុងពេលប្រឡង និងពេលដែលអ្នកធ្វើបានល្អ។
លោកស្រីមូរ សុខហួរ គឺជាអតីតថ្នាក់ដឹកនាំមួយរូបនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាកាខ្មែរសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា។ បច្ចុប្បន្ន លោកស្រីគឺជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសអូស្រ្តាលី ដើម្បីចូលរួមនៅក្នុងវេទិកាសាធារណៈ នៅតាមបណ្តារដ្ឋធំៗ ក្នុងប្រទេសអូស្រ្តាលីនិងនូវ៉ែលហ្សេឡង់។ តើអ្វីគឺជាសភាពលរដ្ឋខ្មែរក្រៅប្រទេស? តើមានលក្ខខណ្ឌអ្វីខ្លះ? ហើយបង្កើតឡើងក្នុងគោលបំណងអ្វី? សូមស្តាប់បទសម្ភាសន៍ជាមួយ SBSខ្មែរដូចតទៅ។
*** សហរដ្ឋអាមេរិកបានព្រមានអំពីការដាក់ទណ្ឌកម្មលើប្រទេសអេស្ប៉ាញចំពោះការមិនចែករំលែកមូលដ្ឋានយោធា។ *** DFAT ដាក់ពង្រាយក្រុមដើម្បីជួយគាំទ្រដល់ជនជាតិអូស្ត្រាលីដែលជាប់នៅមជ្ឈិមបូព៌ា ខណៈដែលសង្គ្រាមកាន់តែរីករាលដាល។ *** របាយការណ៍ថ្មីមួយនិយាយថា ការកាត់បន្ថយអន្តោរប្រវេសន៍នឹងមិនអាចដោះស្រាយវិបត្តិលំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលីបានទេ។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អ៊ីស្រាអែលប្តេជ្ញាប្រើប្រាស់កម្លាំងបន្ថែមទៀត និងកាន់តែខ្លាំង ប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់។ *** ជើងហោះហើរសម្រាប់ធ្វើមាតុភូមិនិវត្តន៍មួយកំពុងធ្វើដំណើរត្រឡប់មកអូស្រ្តាលីវិញពីទីក្រុងឌូបៃ។ *** មានការព្រមានកុំឱ្យប្រជាជនអូស្ត្រាលីទិញប្រេងសាំងដោយភ័យស្លន់ស្លោ ខណៈដែលតម្លៃប្រេងឡើងថ្លៃ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កំពុងពិចារណា យកក្មេងទំនើង ធ្វើជាប្រជាការពារភូមិ ឬសន្តិសុខភូមិ នៅតាមភូមិ-ឃុំសង្កាត់របស់ពួកគេ នៅតាមមូលដ្ឋាន។ មូលហេតុ ការធ្វើបែបនេះ នឹងចូលរួមកាត់បន្ថយសកម្មភាពទំនើង ឬការប្រទូសរ៉ាយនានា។ ប៉ុន្តែអ្នកតាមសង្គមនយោបាយ យល់ឃើញថា ការធ្វើបែបនេះ ជារឿងមិនគួរគប្បីទេ។
កិច្ចប្រជុំ តាមដានវឌ្ឍនភាពលើការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម។ ជាលទ្ធផល ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកឡើងថា កងកម្លាំងសមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន ២១លើក នៅតាម ៧ខេត្តរាជធានី ឃាត់ខ្លួនបាន ៤១៩នាក់ ស្មើនឹង ១២សញ្ជាតិ។ ក្នុងនោះ ជនជាតិចិន មាន ២៧៣នាក់ និងជនជាតិខ្មែរ មាន ៥០នាក់។
ខណៈពេលដែលអ៊ីរ៉ង់សន្យាសងសឹកសហរដ្ឋអាមេរិកចំពោះការផ្តួលរំលំមេដឹកនាំរបស់ខ្លួន និងបើកការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្រមានថានឹងមានជនជាតិអាមេរិកស្លាប់កាន់តែច្រើន។ ប៉ុន្តែ ខណៈដែលប្រធានអង្គការសហប្រជាជាតិថ្កោលទោសចលនានេះ មានសំណួរអំពីផលវិបាកផ្នែកច្បាប់ និងការទូតដែលសហរដ្ឋអាមេរិកអាចប្រឈមមុខចំពោះការផ្តួចផ្តើមការវាយប្រហារនេះ។
**រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា អូស្ត្រាលីមិនមែនជាអ្នកចូលរួមក្នុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ទេ។ ** រដ្ឋាភិបាលកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការបញ្ជូនជនជាតិអូស្ត្រាលីដែលជាប់គាំងនៅទូទាំងមជ្ឈិមបូព៌ាមកវិញ។ **អូស្ត្រាលីត្រៀមប្រឈមនឹងបញ្ហាប្រេងឡើងថ្លៃ ខណៈជម្លោះកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា។
If you’ve spent any time in Australia, you’ve probably noticed how relaxed the style is. You might notice activewear, surf brands and casual clothes everywhere. But there’s another side to Australian fashion. Aboriginal and Torres Strait Islander designers have been creating clothes and accessories for thousands of years — and that work is very much alive today. You’ll see it on runways, in global fashion campaigns and in everyday clothing. Find out what makes First Nations fashion different, how it connects to the environment and what you should be aware of if you want to wear it. - ប្រសិនបើអ្នកធ្លាប់បានចំណាយពេលនៅប្រទេសអូស្ត្រាលី អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា ម៉ូដសម្លៀកបំពាក់នៅទីនេះមានភាពសាមញ្ញប៉ុណ្ណា។ អ្នកប្រហែលជាបានកត់សម្គាល់ឃើញសម្លៀកបំពាក់កីឡា ម៉ាកយីហោសម្លៀកបំពាក់សម្រាប់ជិះស្គីលើទឹក និងសម្លៀកបំពាក់សាមញ្ញធម្មតាៗគ្រប់ទីកន្លែង។ ប៉ុន្តែនៅមានមួយផ្នែកទៀតនៃម៉ូដសម្លៀកបំពាក់អូស្ត្រាលី ដែលមនុស្សជាច្រើនមិនបានឮអំពីវាឡើយ នៅពេលដែលពួកគេទើបតែមកដល់។ អ្នករចនាម៉ូដជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait បានបង្កើតសម្លៀកបំពាក់ និងគ្រឿងលម្អ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយស្នាដៃនោះនៅតែរស់រវើករហូតមកដល់សព្វថ្ងៃនេះ។ អ្នកនឹងឃើញវានៅលើផ្លូវដើរបង្ហាញម៉ូដ ក្នុងយុទ្ធនាការដើរម៉ូដសកល និងសម្លៀកបំពាក់ប្រចាំថ្ងៃផងដែរ។ នៅក្នុងរបាយការណ៍វគ្គនេះ អ្នកនឹងរៀនពីអ្វីដែលធ្វើឱ្យម៉ូដសម្លៀកបំពាក់របស់ជនជាតិដើមដំបូងខុសប្លែកពីគ្នា របៀបដែលវាផ្សារភ្ជាប់ទៅនឹងបរិយាកាស និងរបៀបដែលអ្នកអាចគាំទ្រអ្នករចនាម៉ូដជនជាតិដើមដំបូង First Nations ។
** លោកស្រី Sussan Ley បានលាលែងតំណែងជាផ្លូវការពីសភា ដែលបង្កឱ្យមានការបោះឆ្នោតបំពេញបន្ថែម នៅក្នុងអាសនៈតំបន់ Farrer។ **សេវាថែទាំកុមារ និង អប់រំកុមារតូចៗ មានរយៈពេលបួនសប្តាហ៍ ដើម្បីផ្តល់ព័ត៌មានលម្អិតរបស់បុគ្គលិកទៅកាន់ ការចុះបញ្ជីឈ្មោះជាតិថ្មីមួយ។ ** ក្រុមហ៊ុន Meta ប្រកាសមុខងារថ្មីដែលនឹងជូនដំណឹងដល់ឪពុកម្តាយ នៅពេលដែលអនីតិជន ស្វែងរកពាក្យដដែលៗ ទាក់ទងនឹងការធ្វើបាបខ្លួនឯង ឬការធ្វើអត្តឃាត។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ***កំណែទម្រង់សុវត្ថិភាពមណ្ឌលថែទាំកុមារសំខាន់ៗចូលជាធរមាននៅថ្ងៃនេះ នៅទូទាំងប្រទេសអូស្ត្រាលី។ ** រដ្ឋាភិបាលសហព័ន្ធកំពុងធ្វើគំរូនៃការផ្លាស់ប្តូរគោលនយោបាយពន្ធជាសក្តានុពល ចំពោះអ្នកវិនិយោគលើអចលនទ្រព្យ។ *** ពួកអ្នកប្រជាធិបតេយ្យអាមេរិកសន្យាថានឹងចេញផ្សាយឯកសារ Epstein ទាំងអស់ បន្ទាប់ពីរបាយការណ៍ថា ឯកសារសំខាន់ៗត្រូវបានលាក់បាំងដោយចេតនា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ AFP ថា មជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam បាន និងកំពុងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជា ធ្វើឱ្យកម្ពុជា មានឈ្មោះមិនល្អ។ ប៉ុន្តែលោក បានច្រានចោលរាល់ការចោទប្រកាន់ ដែលថារដ្ឋាភិបាលបានសមគំនិត ឬបានចូលរួមជាមួយមជ្ឈមណ្ឌលឆបោកទាំងអស់នោះ។
** ការគំរាមកំហែងសន្តិសុខចំពោះលោកនាយករដ្ឋមន្ត្រី ជាប់ទាក់ទងនឹងការសម្តែងរបស់ក្រុមរបាំចិន។ ** អូស្ត្រាលីប្រាប់ក្រុមគ្រួសារអ្នកការទូតនៅលីបង់ និងអ៊ីស្រាអែលឱ្យចាកចេញ ចំពេលមាន «ភាពតានតឹងក្នុងតំបន់»។ ** អត្រាអតិផរណារបស់ប្រទេសអូស្ត្រាលីស្ថិតនៅ 3.8 ភាគរយ។
ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានកំពុងចាប់ផ្តើមហើយ ដោយប្រជាជនមូស្លីមនៅជុំវិញពិភពលោកប្រារព្ធពិធី Iftar - ជាថ្ងៃដំបូងនៃរយៈពេលបង្អត់អាហារ។ នៅប្រទេសអូស្ត្រាលី ភោជនីយដ្ឋាននានាកំពុងបំពេញតម្រូវការអ្នកប្រតិបត្តិតាមពិធីបុណ្យនេះដែលមានចំនួនកាន់តែច្រើនឡើងៗ ដោយបើកទ្វារហាងរបស់ពួកគេយូររហូតដល់ក្រោយថ្ងៃលិច និងរហូតដល់ព្រឹកព្រលឹម។
បន្ទាប់ពីទទួលការព្យាបាលជាង ៨ ឆ្នាំ ជាមួយក្រុមគ្រូពេទ្យជំនាញមហារីកនៅរដ្ឋវិចថូរៀ អ្នកស្រី លឹម ធីតា មានពន្លឺជីវិតសារជាថ្មីម្តងទៀត។ អ្នកស្រីធ្លាប់គិតថា ជីវិតប្រៀបដូចជានៅលើចុងអំបោះ រង់ចាំតែថ្ងៃដាច់ប៉ុណ្ណោះ ប៉ុន្តែការតស៊ូក្នុងការព្យាបាលក៏ទទួលបានជោគជ័យ ធ្វើឲ្យអ្នកស្រីមានភាពរឹងមាំឡើងវិញ។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី លឹម ធីតា អ្នកជំងឺដែលជាស្បើយពីជំងឺមហារីកសុដន់។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការភ័យខ្លាចចំពោះការដាក់គ្រាប់បែកនៅ The Lodge ត្រូវបានដាក់ស្លាកថាជា "ក្តីកង្វល់ជាខ្លាំង" ចំពេលភាពតានតឹងនយោបាយកើនឡើង។ ** រដ្ឋញូសៅវែលបង្កើតអង្គភាពប៉ូលីសឆ្លើយតបរហ័សដែលប្រដាប់ដោយអាវុធធុនធ្ងន់។ ** បុរសពីរនាក់ត្រូវបានចាប់ខ្លួនពីបទចាប់ជំរិតបុរសអាយុ ៨៥ ឆ្នាំដោយច្រឡំអត្តសញ្ញាណ។
កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ កងទ័ពកម្ពុជា ប្រកាស ថា មានឮសម្លេងផ្ទុះ និងសម្លេងបាញ់កាំភ្លើង នៅខាងភាគីថៃ។ ប៉ុន្តែកងទ័ពកម្ពុជា មិនបានបាញ់តបតទេ នៅទល់មុខនៅភូមិសាស្រ្តគោលប្រាំបី ចាក់ច្រែង ក្នុងខេត្តព្រះវិហារ។
នៅចំពោះមុខគណៈប្រតិភូអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា ប្រមាណ ២១ស្ថាប័ន កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកបង្ហាញថា ថៃព័ទ្ធយកដីខ្មែរជិត ៨០០ហិកតា ក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។
Australia’s hot, dry climate and unique landscapes make it one of the most bushfire-prone countries in the world. As climate change drives higher temperatures and drier conditions, we can expect more frequent and more intense bushfires in the future. But once the fire is out, how do you return home safely, find support, and look after yourself? - អាកាសធាតុក្តៅស្ងួត និងទេសភាពប្លែកៗរបស់ប្រទេសអូស្ត្រាលី ធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយភ្លើងឆេះព្រៃបំផុតនៅលើពិភពលោក។ ខណៈដែលការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានសីតុណ្ហភាពខ្ពស់ជាងមុន និងស្ថានភាពស្ងួតជាងមុន យើងអាចរំពឹងថា នឹងមានភ្លើងឆេះព្រៃកាន់តែញឹកញាប់ និងខ្លាំងក្លាជាងមុន នាពេលអនាគត។ ប្រជាជនអូស្ត្រាលីត្រូវបានរំលឹកជាប្រចាំ អំពីសារៈសំខាន់នៃការមានផែនការសម្រាប់ពេលមានភ្លើងឆេះព្រៃ។ ប៉ុន្តែតើមានអ្វីកើតឡើងបន្ទាប់ពីអណ្តាតភ្លើងរលត់ទៅនោះ? តើអ្នកអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ស្វែងរកការគាំទ្រ និងមើលថែខ្លួនឯងដោយរបៀបណា?
**លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថារដ្ឋាភិបាលអូស្ត្រាលីនឹងអនុម័តការដកលោក Andrew Mountbatten-Windsor ចេញពីខ្សែរាជវង្ស។ ** ការចំណាយរបស់សហព័ន្ធលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ប្រទេសអូស្ត្រាលី។ ** រកឃើញសាកសពមនុស្សនៅក្នុងការស្វែងរក លោកតា Chris Baghsarian។























