The living will have to fight through their challenges, no matter the situation they are facing. This is an example of humanity—a moment, an unforeseen circumstance that brought a man who loves to explore raw stories and tell them to the world. He has a past that no one knows, yet he is a humble and loving human being. ភ្ញៀវកិត្តិយសៈ @ChinaMacTV
ពេលនេះម៉ោងនេះ ខ្មែររួបរួម ពេលខាងមុខ យើងត្រូវតែរួបរួមឲ្យបានជារៀងរហូត! យើងឃើញហើយ ពេលយើងប្រឈមនឹងរឿងមួយដែលតម្រូវឲ្យប្រជាជាតិទាំងមូល ពួតដៃគ្នា ធ្វើការតែមួយគឺ យើងបានលទ្ធផលមួយដែលយើងតែងតែប្រាថ្នា! ភ្ញៀវកិត្តិយសៈ នារីចល័តចរ - Neary Chalat Chor PichSourly SAVEN - សាវែន
វគ្គនេះបងប្អូននឹងស្គាល់ Kwan ជាអ្នកណាក្រៅពីតន្រី្ត គាត់មានទេពកោសល្យច្រើនណាស់! ជាមនុស្សមានគោលដៅច្បាស់លាស់ មានសីលធម៌ខ្ពស់ក្នុងការរស់នៅ និង មានចិត្តទូលាយចែករំំលែកបទពិសោធការងារមកដល់យើង។ ភ្ញៀវកិត្តិយសៈ @kwan6
ក្រៅពីជជែកពីការងារ និងគោលដៅគាត់ វគ្គពួកយើងបានវិភាគពីការផលិតមាតិការបស់រិទ្ធតាមការបកស្រាយពិស្តារពីវគ្គមួយទៅវគ្គមួយ។ ការលះបង់នេះគឺសម្រាប់ ក្មេងៗ និងបងប្អូនទាំងអស់គ្នា។ ក្រៅពីនេះ គាត់ដូចជាទូតមួយរូបដែលនាំទង់ជាតិយើងតាមរយៈការជិះកង់ពីខ្មែរទៅទ្វីបអ៊ឺរ៉ុប ភ្ញៀវកិត្តិយសៈ Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិ
វគ្គនេះល្អណាស់សម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបអាជីព! ពួកយើងទាំង២បានមើលការងារ និងជជែកពីហេតុផលអ្វីដែលជួយឲ្យអ្នកថតរូបម្នាក់មានអនាគត និងស្តាប់ដំណើររបស់គាត់តាំងពីដើមមក! ពិតជាជក់ចិត្តបើបងប្អូនដាក់ចិត្តដាក់កាយស្តាប់! ភ្ញៀវកិត្តិយសៈ Richard Chen
វគ្គនេះថតតាំងពីចុងឆ្នា ២០២៤ ដោយសារខ្ញុំចង់ចេញក្រោយកម្មវិធី ក៏សម្រេចចេញជាមួយ រដូវកាលទី៥តែម្តង! ពួកយើងទាំង៣បានជជែកគ្នាពី រឿងសប្បាយផង និង រឿងដែលឆ្លងកាត់ខ្លះៗពីអាជីពជាអ្នកផលិតមាតិកាពេញម៉ោង។ សង្ឃឹមថាវគ្គនេះបងប្អូនអាចរៀនបានច្រើនពី អ្វីទៅជាអ្នកផលិតមាតិកា ហើយឆ្លងកាត់អ្វីខ្លះទៅទៅដល់ចំណុចមួយ។ ភ្ញៀវកិត្តិយសៈ @JomnotExplore និង @KHEMRA
យើងជជែកគ្នាពីដំណើរជីវិតពី០មកដល់សព្វថ្ងៃ ហើយពួកគាត់បានចែករំលែករឿងក្នុងចិត្តជាច្រើនពីប្រទេសកម្ពុជា។ បទពិសោធខ្លះ ធ្វើឲ្យមនុស្សរៀន ហើយបើកចិត្តទទួលអ្វីដែលបានប្រែប្រួល។ ចាប់ផ្តើមពីយើងអ្នកក្នុងស្រុក ត្រូវចេះស្រលាញ់ ចេះជួយគ្នាទើបអាចឲ្យគេ ឃើញថាខ្មែរយើង មកពីឆ្ងាយណាស់ទម្រាំមកដល់សព្វថ្ងៃនេះ។ភ្ញៀវកិត្តិយសៈ @Travelwithchris & @GladysSeara
លើកទីមួយដែលបានជជែកផ្ទាល់ជាមួយបងប្រុសរយៈពេលវែងបែបនេះ ខ្ញុំរៀនបានច្រើនពី ឆន្ទៈការងារ និងការបត់បែនទៅតាមកាលៈទេសៈការងារ។ អរគុណបងដែលផ្តល់កិត្តយសជាភ្ញៀវក្នុងវគ្គនេះ ភ្ញៀវកិត្តិយសៈ បង ខេមរៈ សិរីមន្ត
គិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។ ភ្ញៀវកិត្តិយសៈ @jply
បងប្រុសបានចែករំលែកជាច្រើនពីដំណើរជីវិត ពីក្តីស្រមៃ ពីការសិក្សា និង អាជីពរបស់គាត់។ ស្តាប់ទៅ ទាល់តែយើងហ៊ានលះបង់ ហ៊ានពុះពារ ហ៊ានប្រឈម ហើយហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ទើបបានលទ្ធផល! ភ្ញៀវកិត្តិយសៈ បង ស្យាម ពី @CambodiaCarCulturesofficial Audio Mixed by: @vitovvs666
ថ្វីត្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពិរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពឲ្យអ្នកស្តាប់ចម្រៀងខ្ញុំថ្ងៃនៅណាមួយ។ នេះជាអ្វីដែលគាត់បានលើកក្នុងការប្រគំតន្រ្តីរបស់គាត់កាលពីខែកញ្ញា ។ ក្នុងវគ្គនេះគាត់បានលើកចំណុចជាច្រើនជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យតន្រ្តីរបស់យើង កាន់តែទៅមុខ។ គាត់និងមានអ្វីថ្មីឆាប់ៗនេះមកជូនបងប្អូន! ភ្ញៀវកិត្តិយសៈ អ្នកនាង @AokSokunkanhaOfficially Audio Mixed by: @vitovvs666
ក្នុងវគ្គនេះយើងបានជជែកគ្នាជាច្រើនពី វិស័យកីឡា និង ការសិក្សារជំនាញនេះនៅក្នុងមហាវិទ្យាល័យផងដែរ។ ខ្ញុំបានរៀនច្រើនពីបាល់ទាត់ និងកីឡាផ្សេងៗ ជាពិសេសគឺការបង្កើតក្លិបបាល់ទាត់ពី ចំណុចផ្តើមមក។ កីឡាត្រូវការអ្នកគាំទ្រ ហើយយើងជាអ្នកគាំទ្រត្រូវការក្រុមយើងឲ្យមានសមត្ថភាពខ្លាំង។ គ្រប់ផ្នែកមានភារកិច្ចចូលរួម ផ្សព្វផ្សាយនិង ជ្រុមជ្រែងឲ្យកីឡាមានទីផ្សារ។ ភ្ញៀវកិត្តិយសៈ Peter Koo ពី Cambodian Premier League Audio Mixed by: Vitovvs ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk
Zedes គាត់រម្លឹកជាច្រើនដងក្នុងវគ្គនេះ គឹគាត់ចង់ឲ្យក្មេងៗ ប្រឹងរៀនប្រឹងសូត្រ ហើយហាមបោះបង់ការសិក្សា។ យើងអាចរៀនទាំងក្នុង និង ក្រៅសាលា តែការសិក្សា គឺជាផ្លូវមួយនាំយើងទៅកាន់អនាគតល្អ! គាត់បានរៀបរាប់រឿងច្រើនពីជីវិតគាត់ធ្វើឲ្យ ខ្ញុំនិងប្រិយមិត្តបានស្គាល់គាត់កាន់តែច្បាស់! ភ្ញៀវកិត្តិយសៈ Rona & @zedesofficial Audio Mixed by: @vitovvs666 ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm iTune: https://apple.co/3RIFIdk
There many creators out there, some might be watching or listening to this. We just to let you know that, you are not alone. Sometime we feel left out from the circle and that's fine. We create, we keep moving forward together for a better world for us all. Special Guest: Alvin from DCPro, Handika from @Dkid , Zy from @zy_cheng Audio Mixed by: @vitovvs666
ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបានធ្វើឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000 ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia Yura & Lyheang ពី HYPE Autos Customs Bunlong ពី BLK Detailing Center Audio Mixed by: Vitovvs Podcast Crew: Phara, Heang, Skyy & Seng Hao Photo by: Dina.portfolio
ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់! ភ្ញៀវកិត្តិយសៈ M.Fatt & Vito Audio Mixed by: Vito
សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា និង ចែករំលែកចំណេះដឹងទៅវិញទៅមក។ ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem
ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី @costmebeauty5124
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ Monirath (Jessie)
ជជែកគ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ! ភ្ញៀវកិត្តិយសៈ Mark & Steph