DiscoverRean Ruos Podcast
Rean Ruos Podcast
Claim Ownership

Rean Ruos Podcast

Author: Monyputhy Ly

Subscribed: 1,116Played: 6,257
Share

Description

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។

-------------------------

ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។

-------------------------

💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖
-
”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។”
-
”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។”
-
”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។”
-
”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។”
-
”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។”
-
”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។”
-
”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។”
-
”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”
192 Episodes
Reverse
ជំនួយពីដទៃ អាចមិនទៀងទាត់នោះទេ។ គួរណាកុំរំពឹង ប៉ុន្តែពង្រឹងខ្លួនឯងវិញ។ ហើយសម្រាប់ខ្ញុំ នេះគឺជាការឆ្លាស់សតិមួយថ្មី ដែលខ្ញុំឃើញពីបងប្អូនយើង ក្នុងខណៈពេលជម្លោះនេះ។ ពិតជាសប្បាយចិត្ត និងមានអារម្មណ៍ Inspired នៅពេលដែលបានឃើញការរួបរួមសាម្គី និងជួយគ្នាទៅវិញទៅមក ក្នុងវេលាដ៏ពិបាកដូច្នេះ។ ហើយនេះគឺជាមេរៀនជីវិតមួយ ដែលខ្ញុំបានរៀនពីសង្គមយើងក្នុងវេលានេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
តើការពឹកពាក់លើបញ្ញាសិប្បនិម្មិត (A.I.) ខ្លាំងពេក អាចផ្តល់ជាបញ្ហាអ្វីដែរ? ក្នុងវគ្គនេះ យើងនឹងឈ្វេងយល់ពីទំនាក់ទនងរវាងខួរក្បាលធម្មជាតិ ជាមួយនឹងបច្ចេកវិទ្យា A.I. ទាំងនោះ។ ខណៈពេលដែល បច្ចេកវិទ្យា A.I. កាន់តែជឿនលឿន និងកាន់តែដិតដាលក្នុងរបៀបរស់នៅរបស់យើង យើងក៏មានហនិភ័យកាន់តែច្រើន ក្នុងការពឹងពាក់ជ្រុល រហូតដល់តែបាត់បង់សមត្ថភាពនៃការគិតដោយខ្លួនឯង សូម្បីតែរឿងសាមញ្ញៗ។ លើសពីនេះទៅទៀត យើងក៏និយាយទាក់ទងពីរបៀបប្រើប្រាស់ដ៏ល្អ និងមានតុល្យភាពមួយ ដូចនេះយើងអាចនៅតែប្រើប្រាស់ ដោយមិនបោះបង់ចោលសមត្ថភាពខួរក្បាលខ្លួនទាំងស្រុង។ តស់ ចូលរួមស្តាប់វគ្គនេះទាំងអស់គ្នា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
សល់តែប៉ុន្មានសប្តាហ៍ទៀតនេះ យើងនឹងឆ្លងទៅកាន់ឆ្នាំក្រោយហើយ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? រួចរាល់ឬនៅ? មួយឆ្នាំពិតជាលឿន ប៉ុន្តែក៏រួមមាននូវរឿងរ៉ាវជាច្រើន ដែលបានកើតឡើង។ ខ្លះក៏អាចប៉ះទង្គេចនឹងអារម្មណ៍ និងចិត្តយើងផងដែរ។ ដោយមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការគិត និងឆ្លុះបញ្ចាំងលើហេតុការណ៍ទាំងនោះ វាក៏នៅដក់ក្នុងចិត្តយើង ដែលអាចថែមទាំងបន្សល់ទុកជាសម្ពាធសម្រាប់ឆ្នាំក្រោយទៅទៀត។ វេលានេះជាវេលាល្អមួយ សម្រាប់សិក្សាពីខ្លួនឯង និងដំណើរជីវិតរបស់ខ្លួន ជាមួយនឹងការឆ្លុះបញ្ចាំង ដូចនេះយើងអាចមើលឃើញមេរៀន និងបង្កើតការយល់ឃើញថ្មីៗ ដែលអាចជួយយើងនាឆ្នាំក្រោយខាងមុខនេះ។ ដំណឹងល្អមួយនោះគឺ យើងបានរៀបចំជា "កំណត់ហេតុឆ្លងឆ្នាំ" ដែលជាកូនសៀវភៅតូចមួយ មាននូវសំណួរឆ្លុះបញ្ចាំងជាច្រើន សម្រាប់ណែនាំគាត់ ក្នុងការយល់ពីដំណើរឆ្នាំនេះ និងជាពិសេសរៀបចំខ្លួនសម្រាប់ឆ្នាំក្រោយ។ សៀវភៅនេះគឺឥតគិតថ្លៃ។ គាត់គ្រាន់តែត្រូវដោនឡូតនៅ reanruos.com/reflect និងព្រីនដោយខ្លួនឯងប៉ុណ្ណោះ។ ជាមួយនឹងប៉ុន្មានម៉ោងនៃការឆ្លុះបញ្ចាំង គាត់នឹងកត់សម្គាល់ថាខ្លួនមានអារម្មណ៍ធូរស្រាល និងមានភាពច្បាស់លាស់ជាងមុន ទៅលើគោលដៅខ្លួនឆ្នាំក្រោយ។ នេះជាអំណោយតូចមួយ ពីខាងរៀនរស់ ដែលជាអរគុណ ក្នុងការគាំទ្រពួកយើងជានិច្ច។ សង្ឃឹមថាសៀវភៅនេះនឹងផ្តល់តម្លៃថ្មីៗ ក្នុងដំណើររៀនរស់របស់គាត់។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
ក្នុងវគ្គនេះ ខ្ញុំចង់និយាយពីទំនាក់ទំនងរវាងការសិក្សា និងការគិតយើងទៅលើបញ្ញារបស់ខ្លួន។ ខ្ញុំកត់សម្គាល់ឃើញថា ផ្នត់គំនិតយើងជាច្រើនទៅលើខួរក្បាល និងបញ្ញាខ្លួន បានកើតចេញពីការអប់រំ នៅពេលធំធាត់ ដែលនៅតែដកជាប់ក្នុងចិត្តយើង មកដល់ពេលនេះ។ មនុស្សខ្លះរៀនមិនចេះ មិនថាខំយ៉ាងណា មិនមែនដោយសារខួរក្បាលគាត់មិនល្អនោះទេ ប៉ុន្តែដោយសារតែបុគ្គលិកលក្ខណៈនៃការរៀនរបស់យើង អាចនឹងខុសពីរបៀបបង្រៀនទូទៅ។ ដោយខុសគេ យើងក៏អាចគិតថាខ្លួនមិនប្រក្រតីផងដែរ។ ទោះជាមិនល្ងង់ ក៏ចាប់ផ្តើមគិតថាខ្លួនល្ងង់ដែរ។ ហើយបើយើងនៅតែប្រកាន់ខ្ជាប់ដូច្នោះ យើងនឹងកំណត់ជីវិតខ្លួន សូម្បីតែបានរៀនចប់ក៏ដោយ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីដោះលែងខ្លួន ពីការគិតអវិជ្ជមានបែបនេះ មកលើខ្លួនឯង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥ 🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច 📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
តើអ្នកធ្លាប់មានអារម្មណ៍ទទេដែរឬទេ? អាចថា មកពីហេតុអ្វីដែរ? ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ ពេលខ្លះ មិនថាបានសម្រេចរឿងច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាគ្មានន័យ។ សម្រាប់គោលដៅ សម្រាប់ពេលខាងមុខ ក៏មើលមកដូចគ្មានន័យដូចគ្នា។ ដោយដូច្នេះ ក៏គ្មានកម្លាំងនឹងធ្វើអ្វីទាំងអស់។ អារម្មណ៍បែបនេះ មិនល្អទេ។ ប៉ុន្តែ ដោយសារតែវា ខ្ញុំក៏អាចយល់ពីខ្លួនឯង។ អារម្មណ៍ទទេនេះប្រៀបបានដូចជាសំឡេងខ្សឹបមួយចេញពីក្នុងខ្លួន ដែលប្រាប់យើងពីខ្លួនឯង។ ដោយស្តាប់វា ខ្ញុំក៏យល់កាន់តែច្បាស់ថា អ្វីទៅដែលពិតជាមានតម្លៃ និងអត្ថន័យសម្រាប់ជីវិតខ្ញុំពិតមែន។ មិនជាអារម្មណ៍ដែលត្រូវគេច ប៉ុន្តែជាអារម្មណ៍ដែលត្រូវយល់ ព្រោះការយល់ពីវា យើងក៏យល់ពីខ្លួនឯង។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីអារម្មណ៍មួយនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥ 🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច 📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ត្រូវស្គាល់ខ្លួនឯង ប៉ុន្តែស្គាល់ដោយរបៀបណាទៅ? រឿង ២ ដ៏ពិបាកក្នុងជីវិត៖ ការស្គាល់ខ្លួនឯង និងការរស់ជាខ្លួនឯង។ ចំណេះដឹងពីខ្លួនឯងគឺពិតជាសំខាន់ ប៉ុន្តែក៏ជារឿងមួយ ដែលយើងមិនសូវទទួលបានការណែនាំត្រឹមត្រូវ។ ក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកពីដំណើរនៃការឈ្វេងយល់ពីខ្លួនឯង ដែលជាដំណើរដែលយើងម្នាក់ៗ ត្រូវឆ្លងកាត់ដោយខ្លួនឯង។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីវិធីសិក្សាពីខ្លួនឯង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥ 🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច 📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ជីវិតមួយដែលគ្មានស្ត្រេសសោះ អាចទៅរួចដែរឬទេ? ទៅតាមធម្មជាតិនៃជីវិត បែបមិនអាចទេ។ ប៉ុន្តែ ទោះជាបែបនោះមែន មិនមានន័យថា យើងគ្មានជម្រើសឡើយ។ ស្ត្រេស តែងតែមាន។ ប៉ុន្តែ ដែលធ្វើការជ្រើសរើសដែរឬទេថា ស្ត្រេសណាយើងចង់មាន និងស្រ្តេសណាទៀតយើងមិនចង់មាន? គួរណាតែគិត ព្រោះចុងក្រោយ នៅតែស្រ្តេសដូចតែគ្នា។ សំខាន់នោះ តើរសជាតិស្ត្រេសណាទៅ ដែលអ្នកចូលចិត្ត? តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់កាន់តែទូលំទូលាយ ទាក់ទងពីការគ្រប់គ្រងស្ត្រេស។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
រាល់នាទី យើងធ្វើដំណើរពីរនេះនៅក្នុងជីវិត៖ ដំណើរខាងក្រៅ និងដំណើរខាងក្នុង។ មួយជាអ្វីដែលកើតឡើងនៅខាងក្រៅ ហើយមួយទៀតជាអ្វីកើតឡើងនៅខាងក្នុង។ នេះហើយបានជារឿងដូចគ្នាអាចយល់ខុស ដោយមនុស្សពីរអ្នក។   ក្នុងការសិក្សាពីខ្លួនឯង យើងគួរណាតែយល់ពីដំណើរខាងក្នុងយើង។ ទៅតាមអ្វីកើតឡើង តើអ្នកមានអារម្មណ៍យ៉ាងណា? គិតយ៉ាងណា? យល់ឃើញអ្វីដែរ? ដល់តែយើងធ្វើដូច្នោះ ទើបយើងអាចយល់ពីបទពិសោធន៍ជីវិតខ្លួន នៅក្នុងពិលោកនេះ។   តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីទ្រឹស្តីមួយនេះ សម្រាប់ការយល់ពីខ្លួនឯង។   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ការសរសេរជាការទទួលយកខ្លួនឯង។ ការកាន់ប៊ិចប្រៀបដូចជាការបើកត្រចៀក ត្រៀមនឹងស្តាប់ខ្លួនឯងអញ្ចឹង។ វាដូចជាការប្រាប់ខ្លួនឯងថា "ខ្ញុំនៅទីនេះ និងរួចរាល់សម្រាប់អ្នក"។ ដល់តែផ្ចង់សតិមកខ្លួនឯងដូច្នេះ ទើបយើងអាចយល់។   ឈប់ស្វែងរកខ្លួនឯង ដោយទៅរកឯណាឆ្ងាយ ប៉ុន្តែបង្ហាញមុខលើសន្លឹកសៀវភៅទៅ ព្រោះការសរសេរឆ្លុះបញ្ចាំងជាការអានពីខ្លួនឯងហើយ។ រៀនចាប់អារម្មណ៍ពីការគិត និងអារម្មណ៍ដែលខ្លួនមាន ទៅតាមការសរសេរ ព្រោះទាំងនោះជាតម្រុយនៃបុគ្គលិកលក្ខណៈរបស់អ្នក។   តស់ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីតម្លៃនៃការសរសេរ សម្រាប់ការស្គាល់ និងទទួលយកខ្លួនឯង។   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
គេសួរថា ចេះឬអត៉? ចេះ។ ហើយគិតយ៉ាងណាដែរ? គាំង។ រងនឹងអ្វីនិយាយមិនចេញ។ នេះគឺព្រោះតែបញ្ញាកើតចេញពីការគិតទៅលើអ្វីដែលខ្លួនបានរៀន មិនមែនគ្រាន់តែចងចាំនោះទេ។ បើយើងរៀនទាំងមិនគិត យើងនៅតែមិនចេះគិត មិនថាយើងដឹងច្រើនយ៉ាងណា។   បើគិតទៅ ចំណេះគឺដូចជាកូនសោ សម្រាប់បញ្ហាជាក់លាក់ណាមួយអញ្ចឹង។ ការដឹងចម្លើយ ជួយយើងដោះស្រាយបញ្ហានោះ។ ប៉ុន្តែជាក់ស្តែង ក្នុងជីវិត យើងមិនអាចខិតខំរកចម្លើយពីសៀវភៅ រៀងរាល់ពេលជួបឧបសគ្គនោះទេ។ ហើយណាមួយទៀត បរិបទនៃអ្វីដែលយើងជួបប្រទះ ក៏អាចនឹងខុសពីមនុស្សម្នាផ្សេងៗផងដែរ។ ដូចនេះយើងត្រូវតែចេះគិតដោយខ្លនឯង ដែលជាការចេះបង្កើតកូនសោដោយខ្លួនឯង។   ក្នុងការរៀន គួរណាតែឱ្យតម្លៃទៅលើការគិត ព្រោះដល់តែយើងរៀនទាំងគិត ទើបយើងចេះគិត។ ហើយសង្គមសព្វថ្ងៃនេះក៏ឱ្យតម្លៃលើអ្នកចេះគិត និងអ្នកដែលមានភាពច្នៃប្រឌិតកាន់តែច្រើនផងដែរ។ ដូច្នេះ ចូរអភិវឌ្ឍសមត្ថភាពគិត។ ហើយវិធីមួយនោះជាការសរសេរដើម្បីគិត។   __________________________   📚 សម្រាប់ការកក់សៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតដោយសរសេរ" សូមឆាតមកផ្ទាល់ ឬក៏ទាក់ទងតាម Telegram ជាមួយនឹងលេខមួយនេះ៖ 010662013   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
បើចិត្តអ្នកជាបន្ទប់មួយនោះ តើបន្ទប់នោះមានសភាពបែបណាដែរ? តើណែន ឬទូលាយ? រៀបរយ ឬក៏រញ៉េរញ៉ៃ? គួរណាមើលឱ្យច្បាស់ពីសភាពជាក់ស្តែង ព្រោះទៅណាមកណា យើងតែងយកបន្ទប់នេះមកតាមជានិច្ច។ ជាញឹកញាប់ យើងតែផ្ទុករឿងជាច្រើនក្នុងចិត្ត ហើយដោយដូច្នេះហេតុអ្វីមិនណែន តានតឹង និងគិតអ្វីមិនចេញ? ដោយរក្សារឿងច្រើនក្នុងចិត្ត ទាំងសំខាន់ និងមិនសំខាន់ ដូចនេះហើយបានជាយើងចេះតែគិតច្រើន។ ដើម្បីសម្អាតចិត្ត ចូរសរសេរការគិត និងអារម្មណ៍របស់ខ្លួនចេញមកក្រៅ។ នៅក្នុងស្នាដៃសៀវភៅទីពីររបស់ខ្ញុំ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតទៅតាមការសរសេរ" ខ្ញុំបានធ្វើការណែនាំជាច្រើនទៅលើវិធីសាស្រ្តនៃការប្រើប្រាស់ការសរសេរ ដើម្បីដឹកនាំការគិតរបស់ខ្លួន។ ការដែលអាចធ្វើដូច្នេះបាន យើងមិនត្រឹមតែឈប់រងគ្រោះដោយសារការគិតរបស់ខ្លួននោះទេ ប៉ុន្តែយើងក៏ចេះគិតបានយ៉ាងវាងវៃផងដែរ។ តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីគំនិតមួយនេះ ដែលបានដកស្រង់ចេញពីសៀវភៅថ្មី។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ដំណឹងដ៏ល្អមួយដែលខ្ញុំចង់ចែករំលែក! ស្នាដៃសៀវភៅទី ២ របស់ខ្ញុំនឹងចេញឆាប់នេះនៅក្នុងចំណងជើង៖ ពីគិតច្រើន ទៅចម្រើនគំនិត។ ក្នុងមួយជីវិតនេះ គ្មានទំនាក់ទំនងណាសំខាន់ជាយើងជាមួយការគិតយើងនោះទេ។ ខួរក្បាលតែងតែគិត ប៉ុន្តែយើងធ្វើយ៉ាងណាជាមួយនឹងការគិតទាំងនោះ? នេះហើយជាទំនួលខុសត្រូវយ៉ាងចម្បងរបស់យើងម្នាក់ៗ ព្រោះមានតែយើងម្នាក់ទេ ដែលស្ពាយសតិផ្លូវចិត្តរបស់ខ្លួន។ ក្នុងសៀវភៅនេះ ខ្ញុំនឹងណែនាំពីរបៀបវិវត្តសមត្ថភាពការគិតត្រិះរិះខ្លួន ដោយប្រើប្រាស់ការសរសេរ។ ទៅតាមការសរសេរ យើងនឹងស្តាប់ឮសំលេងនៃការគិត គំនិត និងអារម្មណ៍ខ្លួនបានកាន់តែប្រសើរ។ ជាមួយនឹងសកម្មភាពនេះ យើងបង្កើតភាពស្និតស្នាលជាមួយនឹងខ្លួនឯង ដែលជួយឱ្យយើងយល់ពីខ្លួន និងគោលបំណងនៃទីជម្រៅរបស់ខ្លួន។ សៀវភៅនេះក៏មាននូវលំហាត់ងាយៗ ដែលណែនាំអ្នកក្នុងការចាប់ផ្តើមការសរសេរដើម្បីគិតផងដែរ។ ស្នាដៃ "ពីគិតច្រើន ទៅចម្រើនគំនិត" នឹងជួយកែប្រែអ្នក ពីមនុស្សម្នាក់ដែលតែងរងទុក្ខជាមួយនឹងការគិតខ្លួន ឱ្យទៅជាមនុស្សម្នាក់ដែលចេះដុសខាត់ការគិតខ្លួនឱ្យជាគំនិតដែលមានតម្លៃសម្រាប់ជីវិត។ តស់ ចូររួមស្តាប់ទាំងអស់ ដើម្បីឈ្វែងយល់ពីគោលបំណងនៃស្នាដៃសៀវភៅមួយនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
បើនិយាយឱ្យត្រង់ ខ្ញុំមិនដែលមានបំណងក្លាយខ្លួនជាអ្នកនិពន្ធឡើយ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ បទពិសោធជីវិតបែរជាបង្វែរខ្លួនខ្ញុំឱ្យមកដល់ទីនេះទាំងមិនដឹងខ្លួន។ ដូចអ្នកនិពន្ធ Charles Bukowski ធ្លាប់ថា "អ្នកមិនជ្រើសរើសការនិពន្ធទេ ព្រោះការនិពន្ធទៅវិញទេដែលជាអ្នកជ្រើសរើសអ្នក"។ ការចាប់ផ្តើមសរសេរដំបូងរបស់ខ្ញុំគឺដើម្បីតែខ្លួនឯងម្នាក់គត់។ ខ្ញុំសរសេរមិនមែនសម្រាប់អ្នកអានទេ ប៉ុន្តែដើម្បីរំសាយចិត្ត និងឆ្លុះបញ្ចាំងពិការគិតប៉ុណ្ណោះ។ តាមដំណើរនៃការសរសេរដើម្បីគិតនេះហើយទើបខ្ញុំរកឃើញសំលេង និងការគិតដ៏ស៊ីជម្រៅរបស់ខ្លួន ដែលខ្ញុំអាចយកមកចែករំលែកនឹងមនុស្សជុំវិញបាន។ ដោយដូច្នោះ សៀវភៅក៏កើតឡើង។ តស់! ស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីការចាប់ផ្តើមពីចំណុចសូន្យ ក្នុងការនិពន្ធ។ 🔔 មានដំណឹងពិសេសនៅចុងផតខាស់ 🙌 __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ក្នុងការរស់នៅក្នុងសង្គម ការប្រាស្រ័យទាក់ទងគឺចៀសមិនរួចឡើយ។ ថ្វីត្បិតតែយើងធ្វើការទំនាក់ទនងជារៀងរាល់ថ្ងៃមែន វាក៏ជាសកម្មភាពមួយដែលយើងធ្វើមិនត្រឹមត្រូវផងដែរ។ យើងខ្លះចេះតែនិយាយ តែមិនចេះស្តាប់​។ ខ្លះចេះស្តាប់ តែមិនចេះនិយាយ។ ហើយអាចខ្វះខាតទាំងពីផង។ ដើម្បីមានទំនាក់ទំនងស៊ីជម្រៅ យើងក៏ត្រូវការនិយាយស៊ីជម្រៅពីការគិតនិងអារម្មណ៍ដែលខ្លួនមាន និងការស្តាប់ស៊ីជម្រៅ ដូចនោះយើងអាចយល់ពីដៃគូយើងបានពេញលេញ។ ការយល់ជាគន្លិះនៃទំនាក់ទំនងដ៏ស្និតស្នាល។ ទាក់ទងពីការកសាងទំនាក់ទំនងនេះដែរ ខ្ញុំក៏បានរចនាវគ្គសិក្សាមួយជាមួយនឹង GooTalks Academy ដើម្បីណែនាំពីវិធីសាស្រ្តនៃការដឹកនាំទំនាក់ទំនង។ វគ្គសិក្សានេះរួមមានជាមួយនឹងការអនុវឌ្ឍជាច្រើន ដូចនោះពួកគាត់អាចបញ្ចប់ការសិក្សានេះជាមួយនឹងជំនាញច្បាស់លាស់ និងជំនឿចិត្តលើខ្លួងឯង។ ដើម្បីព័ត៌មាន និងការចុះឈ្មោះ សូមទាក់ទងក្រុមការងារ GooTalk ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
ដើម្បីរួចរាល់សម្រាប់ថ្ងៃពិបាក យើងត្រូវតែពង្រឹងខ្លួននៅថ្ងៃសុខ។ គ្មានទេភាពរឹងមាំ ប្រសិនបើយើងមិនប្រឈមមុខនឹងភាពពិបាក។ ដូចដែលខ្ញុំតែងថា គ្មានមនុស្សរឹងមាំម្នាក់ណា ដែលមិនមានមានប្រវត្តិពិបាកឡើយ។ ជាជាងរងចាំកាលៈទេសៈ ដោយរស់គ្រាន់តែសម្រាប់តែថ្ងៃ យើងក៏គួរណាត្រៀមខ្លួនសម្រាប់អនាគតដ៏ស្រពេចស្រពិលនាពេលខាងមុខដែរ។ សប្បាយខ្លះសម្រាប់ថ្ងៃនេះ ប៉ុន្តែក៏មានការហ្វឹកហាត់ខ្លះសម្រាប់ឱ្យថ្ងៃស្អែក។ បើដូចនេះបាននោះ យើងនឹងអាចបង្ហាញមុខ នៅថ្ងៃមួយថ្មី ជាមនុស្សម្នាក់ដែលកាន់តែប្រសើរ និងកាន់តែរួចរាល់ សម្រាប់កាលៈទេសៈ និងឧបសគ្គនាខាងមុខ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការយល់ដឹងពីការកសាងភាពរឹងមាំ សម្រាប់អនាគតដែលមិនទៀងទាត់។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ប៉ុន្មានថ្ងៃនេះគឺពិតជាតានតឹងសម្រាប់យើងទាំងអស់គ្នា។ វេលានេះមាននូវភាពទៀងទាត់ ដែលផ្តល់នូវអារម្មណ៍ភ័យខ្លាចមួយចំនួនយើង។ ធម្មជាតិជាមនុស្សម្នាក់ ការមានការភ័យខ្លាចគឺធម្មតា។ ប៉ុន្តែវាក៏អាចជាបញ្ហា នៅពេលដែលយើងខ្លាចទាំងមិនសមហេតុផល។ ក្នុងវគ្គនេះ ខ្ញុំចង់លើកឡើងពីវិធីដែលយើងអាចកែប្រែអារម្មណ៍ភ័យខ្លាចដែលយើងមានឱ្យទៅជាភាពក្លាហានវិញ ដូច្នេះយើងអាចមានម្ចាស់ការ និងការគ្រប់គ្រងមកលើជីវិតខ្លួនបាន ជាពិសេសក្នុងវេលាដ៏ទៀងទាត់ដូចនេះ។ តស់ ចូលរួមស្តាប់ទាំងអស់។ ជូនជាមួយនឹងសេចក្តីស្រលាញ់ និងសន្តិភាព។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
តាមធម្មតា យើងតែងតែចង់រកអ្វីមួយដែលថ្មី និងទាន់សម័យ។ ប៉ុន្តែអ្វីដែលទាន់សម័យតែងតែផ្លាស់ប្តូរជារៀងរហូត ហាក់ដូចជាខ្យល់បកមកលើខ្លួនយើង ដែលហើរផុត គ្មានជាប់នឹងខ្លួនយើងឡើយ។ ទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯងក៏ដូចគ្នាដែរ។ កាលណាយើងសិក្សាតែអ្វីដែលទាន់សម័យ យើងក៏ពិបាកនឹងមើលឃើញលើសពីសម័យដែលខ្លួនកំពុងតែរស់ផងដែរ។ ជាជាងទាន់សម័យ យើងគួរណាផ្តោតលើការសិក្សាទៅលើចំណេះដឹង ដែលរស់រានមានជីវិតច្រើនសម័យកាលមកហើយ។ គ្មានអ្វីបង្ហាញតម្លៃពិតនៃសៀវភៅមួយបានល្អជាងពេលវេលានោះទេ។ តាមវគ្គនេះ អ្នកនឹងយល់ពីតម្លៃនៃសៀវភៅចាស់ៗ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីរបៀបកសាងចំណេះដឹងមួយដ៏គង់វង្ស។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ចាស់តែអាយុ ប៉ុន្ទែចរិតវិញគ្មានចាស់ទុំអ្វីសោះ។ នេះគឺដោយសារតែអាយុនឹងកើតទៅតាមធម្មជាតិ ប៉ុន្តែចរិតវិញគឺទៅតាមជម្រើស។ ហើយដើម្បីឆ្លាស់សតិបាន វាត្រូវការលើសពីចំណេះដឹងទៅទៀត ប៉ុន្តែទាមទារនូវបទពិសធោត្រឹមត្រូវសម្រាប់ការលូតលាស់មួយនោះ។ ក្នុងវគ្គនេះ យើងនឹងបកស្រាយទាក់ទងពីដំណើរនៃការកែប្រែខ្លួនឯង ដើម្បីឱ្យបានសតិជាមនុស្សធំម្នាក់ ដែលមានទំនួលខុសត្រូវ ជាជាងជាមនុស្សមនុស្សម្នាក់ដែលឆាប់ខឹង ឬឆាប់ភ័យព្រួយទាំងមិនសមហេតុផល។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការយល់ដឹងពីការពន្លូតសតីយើងឱ្យកាន់តែចាស់ទុំ និងកាន់តែប្រពៃ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
យើងដឹងហើយថាយើងចង់ធ្វើអ្វី ប៉ុន្តែណាស់ត្រង់តែចាប់ផ្តើមមិនចេញ។ ពន្យារពេលម្តងមួយថ្ងៃៗ ហើយតែមួយភ្លែត មួយឆ្នាំបាត់។ នៅតែមិនបានធ្វើអ្វីដែលខ្លួនចង់ធ្វើ។ វគ្គនេះ ខ្ញុំចង់ជួយអ្នកឈ្នះខ្លួនឯង ជាមួយនឹងវិធីសាស្រ្តក្នុងការទម្លុះការពន្យារពេល ដូច្នេះអ្នកមានម្ចាស់ការមកលើសកម្មភាព និងពេលវេលាខ្លួន សម្រាប់គោលដៅដែលសំខាន់ក្នុងជីវិត។ តស់ ចូលរួមស្តាប់ទាំងអស់ សម្រាប់ការជំនះលើការពន្យារពេល។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
វគ្គនេះរាង Personal តិច ដែលខ្ញុំចង់ចែករំលែកពីមូលហេតុដែលខ្ញុំបោះបង់ជីវិតនៅស្រុកក្រៅ បន្ទាប់ពីខិតខំយ៉ាងលំបាក ដើម្បិអាចបានចេញ គ្រាន់តែដើម្បីជ្រើសរើសមកវិញ។ ដោយបានមានប៉ុន្មានឆ្នាំរស់នៅស្រុកក្រៅប៉ុន្មានប្រទេស ខ្ញុំក៏យល់ពីតម្លៃពិសេសៗមួយចំនួននៃកម្ពុជា ដែលតាំងពីតូចមកខ្ញុំមិនដែលបានចាប់អារម្មណ៍ទៅលើ ហើយជាពិសេសក៏ឃើញនូវតម្លៃមួយដែលខ្លួនអាចផ្តល់ឱ្យសង្គមយើងផងដែរ។ តស់ ចូលរួមជាមួយខ្ញុំទាំងអស់គ្នា សម្រាប់ដំណើរដ៏វែងមួយ ពីការចេញក្រៅស្រុក និងការចង់វិលត្រលប់មកវិញ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
loading
Comments