SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

យុទ្ធនាការផ្តោតលើពិធីជប់លៀងបញ្ចប់ថ្នាក់ទី១២ ជុំវិញគ្រោះថ្នាក់នៃគ្រឿងស្រវឹងនៅពេលទៅបរទេស

ខណៈពេលដែលក្មេងជំទង់រាប់ពាន់នាក់កំពុងប្រារព្ធពិធីបញ្ចប់ការសិក្សាថ្នាក់ទី១២ ពួកគេកំពុងត្រូវបានរំលឹកអំពីហានិភ័យដែលកើតឡើងជាមួយនឹងការផឹកគ្រឿងស្រវឹង ជាពិសេសនៅក្រៅប្រទេស។ ឪពុកម្តាយ និងមិត្តភក្តិរបស់ជនរងគ្រោះដោយសារការពុលមេតាណុល នាង Bianca Jones និង Holly Bowles បានចូលរួមក្នុងការជំរុញសុវត្ថិភាពថ្មីមួយ ដោយលើកទឹកចិត្តអ្នកធ្វើដំណើរវ័យក្មេងឱ្យធ្វើការជ្រើសរើសដែលមានសុវត្ថិភាពជាង។

11-26
07:17

បទពិសោធន៍ជីវិតរបស់កញ្ញា តាន់ សុផាណែត ស្រ្តីខ្មែរដំបូងគេ ដែលទទួលងារជាចៅហ្វាយក្រុង នៅ​ប្រទេស​អូស្រ្តាលី

កញ្ញា តាន់ សុផាណែត ឬឈ្មោះជាភាសាអង់គ្លេសហៅថា Sophie Tan បានជាប់ឆ្នោតជាចៅហ្វាយក្រុងក្រេតធឺដាឌីណង់( City of Greater Dangdenong) ជាទីក្រុងពហុវប្បធម៌មួយ ក្នុងរដ្ឋវិចថូរៀ ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ មុននឹងមកដល់ថ្ងៃនេះ តើស្រ្តីខ្មែរមួយរូបនេះ ឆ្លងកាត់នូវបទពិសោធន៍ជីវិតបែបណាខ្លះ? តើកញ្ញាចូលប្រឡូកក្នុងឆាកនយោបាយតាំងពីអាយុប៉ុន្មាន? និងមានអនុសាសន៍អ្វីខ្លះសម្រាប់យុវជនខ្មែរជំនាន់ក្រោយ?

11-26
15:21

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **មនុស្សមួយម៉ឺនបួនពាន់នាក់រងផលប៉ះពាល់ដោយការដាច់សេវារបស់ Optus។ ** អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្រ្តាលីឡើងដល់ 3.8%។ ** គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅរដ្ឋញូសៅវែលបណ្តាលឱ្យបិទសាលារៀនជាង២០កន្លែង។

11-26
12:17

កម្ពុជា-ថៃ បន្តការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ពេលនេះ គឺជាវិធីសាស្ត្រ ក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែន ដែលមានបញ្ហា អាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

11-26
07:01

កម្ពុជាសម្រេចបញ្ជូនកីឡាករទៅចូលរួមប្រកួតស៊ីហ្គេមនៅថៃ

ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បើទោះបីស្ថានការណ៍ព្រំដែននៅមានភាពតានតឹងខ្លះៗ តែកម្ពុជា បានសម្រេចបញ្ជូនកីឡាករ ទៅចូលរួមប្រកួតស៊ីហ្គេម នៅថៃ ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព និងមិត្តភាពពិតប្រាកដ តាមរយៈស្មារតីនៃព្រឹត្តិការណ៍ប្រកួតកីឡា ជាអន្តរជាតិនេះ។

11-26
05:03

From Mabo to modern Australia: the ongoing story of native title - ការយល់ដឹងអំពីម្ចាស់កម្មសិទ្ធិដើមនៅក្នុងប្រទេសអូស្ត្រាលី

Australia is known around the world for its rich and diverse First Nations cultures. But when it comes to native title and land rights, you might still wonder what they actually mean. Discover what native title means in Australia, how it began with the Mabo Case, what the Native Title Act does, and why it matters for all Australians. - ប្រទេសអូស្ត្រាលីត្រូវបានគេស្គាល់ទូទាំងពិភពលោកសម្រាប់វប្បធម៌ជនជាតិដើមភាគតិចដ៏សម្បូរបែប និងចម្រុះរបស់ខ្លួន។ ប៉ុន្តែនៅពេលនិយាយអំពីកម្មសិទ្ធិដើម និងសិទ្ធិដីធ្លី អ្នកប្រហែលជានៅតែឆ្ងល់ថាតើវាមានន័យយ៉ាងណា។ ដូច្នេះ តើកម្មសិទ្ធិដើម "native title" គឺជាអ្វី? ហើយវាកើតឡើងដោយរបៀបណា?

11-25
11:38

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៥ ខែវិច្ឆកា ឆ្នាំ២០២៥

**កិច្ចព្រមព្រៀងនិរទេសតម្លៃ ពីរពាន់ប្រាំរយលានដុល្លារអូស្ត្រាលី រវាងអូស្ត្រាលី និងណាវរុ ត្រូវបានចេញផ្សាយ។ ** ដាច់ចរន្តអគ្គិសនីបន្ទាប់ពីព្យុះ និងព្រឹលធ្លាក់នៅភាគអាគ្នេយ៍រដ្ឋគ្វីនស្លេន។ ** លទ្ធភាពទិញលំនៅដ្ឋានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្ររបស់ប្រទេសអូស្ត្រាលីកាន់តែធ្ងន់ធ្ងរឡើង។

11-25
04:14

#99 Saying ‘No’ to alcohol - សិក្សាភាសាអង់គ្លេសភាគទី99៖ និយាយថា‘ទេ’ចំពោះគ្រឿងស្រវឹង

Learn polite ways to refuse a drink in English. Discover useful expressions for taking it slow, sitting one out or explaining you're on a permanent dry spell. - រៀនពីរបៀបគួរសមក្នុងការបដិសេធគ្រឿងស្រវឹងជាភាសាអង់គ្លេស។ ស្វែងយល់ពីកន្សោមពាក្យដែលមានប្រយោជន៍សម្រាប់ការទទួលទានយឺតៗ ការបដិសេធមិនចូលរួម ឬការពន្យល់ថាអ្នកកំពុងស្ថិតក្នុងស្ថានភាពផ្តាច់គ្រឿងស្រវឹង។

11-24
08:56

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥

**ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អូស្ត្រាលីរឹតបន្តឹងច្បាប់លើដុំសាកថ្ម - power bank។ **ស្ត្រីអូស្ត្រាលីដ៏អស្ចារ្យត្រូវបានទទួលស្គាល់នៅក្នុងពានរង្វាន់ Marie Claire Women of the Year។ **ព្យុះស៊ីក្លូនត្រូពិចហ្វីណា ត្រូវបានបន្ទាបមកត្រឹមប្រភេទទីមួយ។

11-21
04:46

ការប្រើប្រាស់បណ្ណាល័យនៅក្នុងតំបន់

បណ្ណាល័យនៅតែជាកន្លែងដ៏សំខាន់សម្រាប់គ្រប់គ្នានៅក្នុងសមាគមន៍។ បើទោះបីជា បច្ចេកវិទ្យាទំនើបបានផ្លាស់ប្តូរឥរិយាបថនៃការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតក៏ដោយ ប៉ុន្តែពួកគេនៅតែត្រូវការបរិយាកាសនៅក្នុងបណ្ណាល័យ ពីព្រោះវាជាកន្លែងជួបប្រជុំដែលមានឯកជនភាព និងជំរុញលើកទឹកចិត្តឲ្យពួកគេស្រឡាញ់ការសិក្សា។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដែលរស់នៅទីក្រុងមែលប៊ន។

11-21
09:27

នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **លោកស្រី Kellie Sloane ត្រូវបានជ្រើសតាំងដោយគ្មានការជំទាស់ ជាមេដឹកនាំនៃគណបក្សលឺបឺរលនៃរដ្ឋញូសៅវែល។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានទៅដល់អាហ្វ្រិកខាងត្បូងហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G-20។ ** គ្មានការឯកភាពគ្នាលើបញ្ហាធំៗឡើយ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាកាសធាតុ COP30 នៅប្រទេសប្រេស៊ីល។

11-21
11:23

អ្នកតាមដានសង្គមនយោបាយនៅកម្ពុជាមើលឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនងាយបញ្ចប់ទេ

ចាប់តាំងពីការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមព្រំដែន កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២១ វិច្ឆិកានេះ មានរយៈពេលជាង ១០០ថ្ងៃហើយ ប៉ុន្តែកំដៅនៃភាពតានតឹង រួមទាំងការប្រឈមមុខរវាងកងទ័ពនៃប្រទេសទាំងពីរ នៅតាមបណ្តោយព្រំដែន នៅតែបន្តមាន។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកម្ពុជាមួយចំនួន បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនងាយនឹងបញ្ចប់នោះទេ ប្រសិនបើថៃ មិនព្រមបោះបង់មហិច្ចតា ចង់បានទឹកដីកម្ពុជា ហើយថៃ មិនអនុវត្តតាមច្បាប់អន្តរជាតិ។

11-20
09:35

នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥

** អូស្រ្តាលីនឹងមិនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ COPបន្ទាប់នោះទេ។ ** សេចក្តីព្រមានជាបន្ទាន់ចំពោះនិស្សិតអន្តរជាតិដែលចាកចេញពីប្រទេសអូស្ត្រាលី។ ** គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារអាយុក្រោម 16 ឆ្នាំ នឹងត្រូវលុបចោលក្នុងរយៈពេលពីរសប្តាហ៍។

11-20
03:55

‘Everyone wants to matter’: How we can prevent hate and division in our neighbourhoods - របៀបដែលយើងអាចទប់ស្កាត់ការស្អប់ខ្ពើម និងការបែងចែកនៅក្នុងភូមិសង្កាត់របស់យើង

Our social cohesion is under threat. But building stronger community ties can help grow connection, trust and shared belonging. - ភាពស្អិតរមួតនៅក្នុងសង្គមរបស់យើងកំពុងស្ថិតនៅក្រោមការគំរាមកំហែង។ ប៉ុន្តែការកសាងចំណងសហគមន៍ឱ្យកាន់តែរឹងមាំ អាចជួយបង្កើនទំនាក់ទំនង ទំនុកចិត្ត និងការចែករំលែកភាពជាម្ចាស់ស្រុក។

11-20
08:06

ក្រុមប្រតិបត្តិការបច្ចេកទេសកម្ពុជា និងថៃ ជួបប្រជុំរៀបចំផែនការបោះបង្គោលព្រំដែនបណ្តោះអាសន្ន

ក្រុមប្រតិបត្តិការបច្ចេកទេសកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា បានជួបប្រជុំគ្នា នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំផែនការអនុវត្តការងារបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា និងខេត្តស្រះកែវ របស់ថៃ តាមស្មារតី និងបែបបទណែនាំបច្ចេកទេសវាស់វែងព្រំដែន។

11-19
02:33

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កំណើនប្រាក់ឈ្នួលស្ថិតនៅក្នុងកម្រិតដែលគេរំពឹងទុកគឺ 3.4%។ ** ការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ បង្ខំឱ្យចេញផ្សាយឯកសារស្តីពីលោក Jeffrey Epstein ។ ** ជម្លោះកាន់តែជ្រៅរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់អាស៊ី។

11-19
13:35

កម្ពុជាទាមទារយុត្តិធម៌ករណីសំណុំរឿងក្រុមកងកម្លាំងប្រដាប់អាវុធថៃ រំលោភសេពសន្ថវៈលើយុវតីខ្មែរម្នាក់ ជាពលករ

កម្ពុជា តាមរយៈក្រសួងស្ថាប័នរដ្ឋ អង្គការសមាគម និងគណៈកម្មាធិការសិទ្ធិមនុស្សជាដើម បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា បន្តដល់ថ្ងៃទី១៨ ខែវិច្ឆិកា បានប្រកាសថ្កោលទោសក្រុមកងកម្លាំងប្រដាប់អាវុធថៃ ដែលត្រូវបានចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈលើយុវតីខ្មែរម្នាក់ ជាពលករ ក្នុងពេលនាង និងប្រជាពលរដ្ឋខ្មែរជាង ១០នាក់ផ្សេងទៀត វិលត្រឡប់មកពីប្រទេសថៃវិញ។

11-18
06:50

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៨ ខែវិច្ឆកា ឆ្នាំ២០២៥

** មេដឹកនាំថ្មីសម្រាប់គណបក្សលីបឺរលនៅរដ្ឋវិចថូរៀ និងបក្សNationalsនៅរដ្ឋញូសៅវែល។ ** ឧបទ្ទវហេតុបណ្តាញទូរសព្ទសង្រ្គោះបន្ទាន់000 បណ្តាលឱ្យមនុស្សម្នាក់ស្លាប់។ ** ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃប្រព័ន្ធសិទ្ធិជ្រកកោនរបស់ចក្រភពអង់គ្លេស។

11-18
04:26

How to plan for your child’s financial future in Australia - របៀបរៀបចំផែនការសម្រាប់អនាគតហិរញ្ញវត្ថុរបស់កូនៗនៅប្រទេសអូស្ត្រាលី

Financial planning can feel stressful for any parent. When it comes to saving for your child’s future, knowing your options helps make informed decisions. And teaching your kid healthy money habits can be part of the process. - ការធ្វើផែនការហិរញ្ញវត្ថុអាចធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ថាស្រ្តេសឬក៏តានតឹង។ នៅពេលនិយាយដល់ ការសន្សំប្រាក់សម្រាប់អនាគតកូនរបស់អ្នក ការដឹងពីជម្រើសរបស់អ្នកជួយដល់ការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់។ ហើយការបង្រៀនកូនរបស់អ្នកអំពីទម្លាប់ទុកដាក់ចាយវាយប្រាក់កាសឱ្យបានល្អ អាចជាផ្នែកមួយនៃដំណើរការនេះ។

11-17
12:03

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥

** អតិថិជនដែលបំពាន ឬគំរាមកំហែងបុគ្គលិកក្នុងហាង អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។ ** រដ្ឋវិចថូរៀ នឹងដាក់ចេញច្បាប់ដ៏តឹងរ៉ឹង ដែលផ្តោតគោលដៅលើជនល្មើសយុវវ័យហិង្សា **អតីតមិត្តប្រុសបុគ្គលិកមណ្ឌលថែទាំកុមារ Molly Ticehurst សារភាពទទួលទោសលើបទឃាតកម្មរូបនាង។

11-14
04:07

Recommend Channels