Discoverកម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
Claim Ownership

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

Author: The Cambodia Daily Khmer

Subscribed: 288Played: 2,588
Share

Description

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

546 Episodes
Reverse
១. សារព័ត៌មាន ទីភ្នាក់ងារព័ត៌មានបរទេសចម្រុះ ទើបនឹងចូលរាយការណ៍អំពីចម្បាំងខ្មែរ−ថៃ២. ដំណើរចាកចេញនៃពលរដ្ឋថៃពីប្រទេសកម្ពុជាយឺតយ៉ាវ មិនមែនការចង់ឃាត់ឃាំងនោះទេ៣. ក្រសួង ការពារជាតិ ចោទថា យន្តហោះថៃទម្លាក់គ្រាប់បែកជម្រៅ៧០គ.ម.ក្នុងទឹកដីខ្មែរ៤. ប្រធានអាស៊ានដូរវេន ថាកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេស ត្រូវពន្យាពេល ខណៈស្ថានការណ៍តានតឹង
១) ​​​​​នាយករដ្ឋមន្ត្រី​ថៃ គ្រោងពិភាក្សាជាមួយប្រធានធិបតីអាមេរិ តាម​ទូរស័ព្ទនៅយប់ ថ្ងៃសុក្រនេះ អំពីជម្លោះព្រំដែន​ជាមួយកម្ពុជា។២) ​អ្នកច្បាប់​ជំរុញឱ្យ កម្ពុជា ប្តឹងថៃ ទៅតុលាការតុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ដើម្បីទារសំណងពីការខូចខាត។៣) ​​​​​ក្រសួងមហាផ្ទៃថា យោធាថៃបាញ់ផ្លោង និងទម្លាក់គ្រាប់​ពី​យន្ត​ហោះ​ចម្បាំង F-16 ចូលទីប្រជុំជនស៊ីវិលប្រមាណ៩០គីឡូម៉ែត្រពី​ព្រំ​ដែន។៤) វិមានក្រឹមឡាំងព្រមានថាបទឈប់បាញ់អាចធ្វើទៅបានលុះត្រា​តែអ៊ុយក្រែនដកទ័ពចេញពីតំបន់ដុនបាស។
១) ​​​​អ្នកសង្កេតការណ៍ អំពាវនាវឱ្យពលរដ្ឋខ្មែរគាំទ្ររដ្ឋាភិបាល​ប្រឆាំង​បរទេសឈ្លានពានព្រោះក្នុងនាមឈាមជ័រខ្មែរតែមួយ។២) កម្ពុជា ប្រកាស កាន់ទុក្ខប្រាសាទតាក្របីក្រោយរងការខូចខាត​ធ្ងន់ធ្ងរ​ពីការវាយប្រហាររបស់កងទ័ពថៃ។៣) ​​​​កម្ពុជាគ្រោងប្ដឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីបទ​ឧក្រិដ្ឋ​កម្ម​ ​​សង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។៤) កូនស្រីទៅទទួលពានណូបែលខណៈម្ដាយចេញទៅតាមក្រោយ ព្រោះរបបផ្ដាច់ការម៉ាឌូរ៉ូរាំងខ្ទប់ការចាកចេញពីប្រទេស។
១) ​​​​អាមេរិក សំដែងការព្រួយបារម្ភ អំពីការប៉ះទង្គិច​គ្នាដោយ​អាវុធ​រវាង​កម្ពុជា-ថៃ សារជាថ្មី។២) ​​​ អ្នកឃ្លាំមើល ថា កម្ពុជាអាចអត់ធ្មត់មិនប្រើកម្លាំងយោធាវាយបក​ទៅ​​លើថៃវិញ​បាន តែមិនគួរអត់ធ្មត់រហូតដល់ថ្នាក់មិនប្តឹងថៃទៅ​តុលាការ​យុត្តិធម៌អន្តរជាតិនោះទេ។៣) ​​​ក្រសួងការពារជាតិ៖ ខេត្តចំនួន៥របស់កម្ពុជានៅ ថ្ងៃនេះរង​ការ វាយ​​ប្រហារពីយន្តហោះចម្បាំង និងកាំភ្លើងគ្រប់ប្រភេទ ពីសំណាក់​កងទ័ពថៃ។៤) ​​​​ បច្ចុប្បន្នភាពនៃសង្រ្គាមថៃឈ្លានពានកម្ពុជា៖ថៃចាប់​ផ្តើម​ពង្រីក​ការឈ្លាន​ពានចូលដល់តំបន់មិនមែនជម្លោះខាងក្នុងទឹកដីកម្ពុជា។
១. សកម្មភាពកាប់ឈើខ្មែរនៅតំបន់ព្រៃឈើធំៗ បន្តឥតឈប់ ហេតុអ្វីរដ្ឋាភិបាលបង្រ្កាបមិនបាន២. អង្គការសង្គមស៊ីវីលផ្នែកកិច្ចការសិទ្ធិមនុស្ស ស្នើឲ្យដោះលែងសកម្មជន កើត សារ៉ាយ៣. រាជរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន និង កូនលោក ផ្តន្ទាលោក កិម សុខា គ្មានថ្ងៃលែង៤. ប្រធានាធិបតី ស.រ.អា ដាក់ឱសានវាទលើប្រធានាធិបតី ប្រទេសវេណេហ៊្សុយអេឡា ឆាប់រត់ចេញ
១. ក្រសួង ការបរទេស ចេញសេចក្តីបំភ្លឺ សុំកុំឲ្យអ្នកលេងហ្វេសប៊ុកផ្សាយរឿងស្ពានភ្ជាប់កោះត្រល់២. រាជរដ្ឋាភិបាលរំពឹងការចរចារឿងពន្ធជាមួយស.រ.អានឹងបានផលល្អ ព្រោះគោរពបទឈប់បាញ់គ្នា៥. ប្រធានាធិបតីប្រទេសចិន គាំទ្រ ប្រធានាធិបតីប្រទេស វ៉េណេហ៊្យុយអេឡា
១. ជម្លោះព្រំដែនខ្មែរ−ថៃ ពីប្រកាសវាយបក ដល់ប្តឹងទៅ ICJ ដល់ព្រមឈប់បាញ់គ្នា ដល់វាស់ព្រំដែន២. អង្គការអន្តរជាតិ អ.ស.ប គាំទ្រកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពក្នុងជម្លោះរាជាណាចក្រខ្មែរនិងថៃ៣. ក្រុមឧកញ៉ាលក់ផ្ទះខ្យល់ និង ដីខ្យល់ មានឈ្មោះឧកញ៉ា ម្ចាស់ក្រុមហ៊ុន ពិភពដីមាស៤. ថ្នាក់ដឹកនាំកំពូលយៀកណាម៥ថ្នាក់ ត្រូវចាត់ឈ្មោះក្នុងលក្ខខណ្ឌ សម្ងាត់បំផុត TOP SECRET៥. ប្រធានាធិបតី អ៊ុយក្រែន ថានឹងបំពេញទស្សនកិច្ចនៅស.រ.អា ដើម្បីជួបប្រធានាធិបតី ថ្រឹម ម្តងទៀត
១. ទឹកជំនន់ពីស្ទឹងពោធិ៍សាត់ ជន់ឡើងៗ ឥតស្រក២. វិបត្តិនៅបនល្បែង ណាហ្គាវលដ៍ គ្មានដំណោះស្រាយ ខូចមុខមាត់ប្រទេសជាតិ៣. រឿងពលរដ្ឋខ្មែរចង់ប្តឹងរដ្ឋាភិបាលថៃទៅតុលាការអន្តរជាតិ រដ្ឋាភិបាលខ្មែរគ្មានចម្លើយ៤. នៅទីបញ្ចប់ ភាគីខ្មែរ ភាគីថៃ ព្រមគ្នាវាស់វែង កំណត់គោលខណ្ឌសីមា តើខាងណាខាត?៥. ឧកញ៉ា លី យ៉ុង ផាត់ ឈ្មោះថៃ ផាត់ ស៊ុផាផា បដិសេធថា គាត់គ្មានទ្រព្យសម្បត្តិនៅស្រុកថៃ៦. លោកហ្សេឡេនស្គីត្រៀមខ្លួនធ្វើការជាមួយស.រ.អាលើផែនការសន្តិភាពថ្មី, អឺរ៉ុបជំទាស់ភ្លាមៗ
១. អ្នកសង្កេតការណ៍អាស៊ាន ផ្អាកសកម្មភាពត្រួតពិនិត្យតាមជាយដែន ដោយឮស្នូរផ្ទុះគ្រាប់២. សាធារណជន មើលឃើញអត្តចរិតប៉ូលីសខ្មែរ គ្មានការអប់រំសីលធម៌វិជ្ជាជីវៈ៣. ផលិតផលខ្មែរនាំទៅបរទេសមិនចាញ់គេ ប៉ុន្តែ មានលក្ខខណ្ឌដែលរារាំងសក្តានុពលនីហរ័ណ៤. ទស្សនៈអ្នកវិភាគសេដ្ឋកិច្ច៖ សហព័ន្ធរុស្ស៊ី កំពុងតែដួលរលំទៅហើយ
១. ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា នៅតែរក្សាជំហររកសន្តិភាពជាមួយប្រទេសថៃឡង់ដ៍២. មន្រ្តីសិទ្ធិមនុស្សរឿងមីន និង ទាហានខ្មែរ១៨នាក់ ខណៈអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យ៣. មេគយ ជំទាស់នឹងការអំពាវនាវពីប្អូនលោក ហ៊ុន សែន រឿងធ្វើពហិការមិនប្រើទំនិញថៃ៤. ពីភ្នែកម្ចាស់ជំនួយជប៉ុន៖ ប្រទេសកម្ពុជា កំពុងរស់ក្រោមសម្ពាធរបបផ្តាច់ការតឹងឡើងៗ៥. ទស្សនៈ តើលោកប្រធានាធិបតី ស.រ.អា ជាអគ្គមេបញ្ជាការយោធា ឬ អ្នករកសន្តិភាព
១. លោក ហ៊ុន សែន ប្រកាសប្តេជ្ញាថា មិនព្រមចាញ់ប្រទេសថៃឡង់ដ៍ជាដាច់ខាត២. នាយករដ្ឋមន្រ្តីថៃ អះអាងថា ការបាញ់ពីទាហានថៃ ជាការតបតដៃ ការពារខ្លួន៣. អ្នកច្បាប់ពីសាលាក្តីខ្មែរក្រហមថ្លែងថា ភាពតានតឹងខ្មែរ−ថៃ មកពីទំនាក់ទំនងថៃ−ចិន៤. អ្នកសង្កេតការណ៍ ចង់ឃើញក្រុមហ៊ុន Prince Group សុខចិត្តឲ្យគេស៊ើបអង្កេតមុខរបរ៥. ពលរដ្ឋ និង អ្នកដឹកនាំ នៃប្រទេសពីរ ប្រឆាំងដាច់ខាតនឹងអំពើពុករលួយក្នុងរដ្ឋាភិបាល
១) ​​​​រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង នឹងមកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា៣ថ្ងៃ ដើម្បីពិភាក្សាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។២) ​​អ្នកតាមដានស្ថានការណ៍កម្ពុជា ជម្រុញឱ្យ រដ្ឋាភិបាលចាប់​យក​ឱកាសកសាងទំនុកចិត្តពីសហរដ្ឋអាមេរិកឡើងវិញ។៣) ​​មន្ត្រីកម្ពុជាព្រមានកុំឱ្យ ពលរដ្ឋខ្មែររុញប្រទេសរបស់ខ្លួន​ទៅជា​លេណដ្ឋាននៃសង្វៀនភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក។៤) ​សម្តីរដ្ឋមន្ត្រីការបរទេសថៃដែលថាគម្រោងដោះលែង​ទាហាន​ខ្មែរ​ទាំង១៨នាក់គ្មានសម្ពាធពីអាមេរិក គឺជាការនិយាយកុហក។៥)​ ព្រឹទ្ធសភាទាត់ចោលដំណោះស្រាយពីរដ្ឋសភាដែលរាំងខ្ទប់​លោក​ត្រាំប្រើកម្លាំងទ័ពក្នុងសង្រ្គាមគ្រឿងញៀនវាយលើវេណេហ្សូអេឡា។
១) ​​​​១០០ថ្ងៃហើយ ដែលភាគីថៃបដិសេធដោះលែងកងកម្លាំង​កម្ពុជា​ទាំង១៨នាក់។២) ​ឧកញ៉ា ម៉ុង ឬទ្ធី ​ឆ្ងល់ ​អ្នកប្រកាស​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ទាំង​ដែល​ខ្លួនគ្មាន​ជំនាញ និងបទពិសោធន៍លើមុខរបរខាង​វិស័យ​កសិកម្ម។៣) ​អតីតតំណាងរាស្ត្របក្សប្រឆាំង គ្រោងវិលចូលឆាកនយោបាយ​វិញ​បន្ទាប់ពីរង់ចាំអស់រយៈពេលជិត១ទសវត្សរ៍។៤) ​ ភាគីថៃថា គម្រោងដោះលែងកងទ័ពកម្ពុជា​ចំនួន១៨នាក់ នៅថ្ងៃ​ទី១២ ខែវិច្ឆិកា ខាងមុខនេះ ស្ថិតក្នុងការពិចារណា។៥) សេនារីយូ៣យ៉ាងដែលលោកដូណាល់ត្រាំកំណត់ឱ្យបុរសខ្លាំង​ម៉ាឌូរ៉ូនៅវេណេហ្សូអេឡាអស់អំណាច​។
១) ​​​​លោក ហ៊ុន សែន៖ អ្នកនយោបាយថៃ ​យករឿងបើកព្រំដែន ​សម្រាប់ឃោសនាការបោះឆ្នោត នៅពេលខាងមុខ។២) អ្នកឃ្លាំមើល៖ លោក ជេន ហ្សី ឧកញ្ា កុក អាន និងឧកញ៉ា លី យ៉ុងផាត់ នឹងត្រូវមានទោសប្រហារជីវិតបើពួកគេជាជនជាតិចិន។៣) អតីតប្រធានគណបក្សកម្លាំងជាតិដែលកំពុងជាប់ឃុំ ស្នើសុំឱ្យ ប្រធាន​គណបក្សភ្លើងទៀនដកពាក្យបណ្តឹងពីបទ ឆបោកលុយ។៤) មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ហៅ រដ្ឋមន្ត្រីការពារជាតិ​ថៃ ថាជាចោរឈ្លានពានទឹកដីខ្មែរ។៥) ប្រធានាធិបតីបារាំងអំពាវនាវឱ្យរបបសឹកភូមាដោះលែងអ្នកស្រី​អ៊ុងសានស៊ូជីខណៈយុទ្ធនាការបោះឆ្នោតចាប់ផ្ដើមដោយគ្មានបក្សប្រឆាំងចូលរួម។
១. ការដកសព្វាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ចាប់ផ្តើមពីស្រុកជាំខ្សាន្ត ស្រុករវៀង ខេត្តព្រះវិហារ២. ភាគីប្រទេសកម្ពុជា នៅតែអំពាវនាវឲ្យភាគីប្រទេសថៃឡង់ដ៍ ដោះលែងឈ្លើយសឹកខ្មែរ១៨នាក់៣. រាជរដ្ឋាភិបាល បិទបនល្បែងការស៊ីណូចិននៅខេត្តព្រះសីហនុ ទាក់ទងនឹងអំពើឆបោកអនឡាយន៍៤. នាយករដ្ឋមន្រ្តីខ្មែរ ថា ទំនាក់ទំនងជាមួយ ស.រ.អា ដូចជាល្អឡើងវិញក្រោយជួបលោក ថ្រឹម៥. ក្រុងវ៉ាស៊ីនតោនកំពុងប្រើយុទ្ធសាស្ត្រ២ទន្ទឹមគ្នា គឺសង្រ្គាមគ្រឿងញៀននិងប្ដូររបបដឹកនាំនៅណេហ្សូអេឡា
១. សេរីភាពផ្នែកសារព័ត៌មាន មើលឃើញពីរាជរដ្ឋាភិបាលបច្ចុប្បន្ន សេរីជិត១០០%២. សកម្មភាពឧក្រិដ្ឋកម្មពីសំណាក់ជនបរទេស មានជនជាតិចិន និង យៀកណាម៣. ពលរដ្ឋខ្មែរមួយផ្នែកធ្វើពហិការ មិនប្រើប្រាស់ទំនិញថៃ អ្នកខ្លះចង់ឲ្យបើកព្រំដែន៤. គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ជាង១ពាន់នាក់ ក្នុង៩ខែ៥. ស.រ.រ. សង្គមនិយមវៀតណាម, ស.រ.អា កាន់តែក្លាយជាមិត្តយុទ្ធសាស្រ្ត សហប្រតិបត្តិការជិតស្និទ
មាតិកាព័ត៌មានប្រចាំថ្ងៃ៖១. គ្រាប់ផ្ទុះបណ្តាលឲ្យស្លាប់កុមារខ្មែរម្នាក់ ឲ្យរបួសឪពុក ខ្មែរថាគ្រាប់ថៃ ឯថៃថាមិនមែន២. តុលាការចោទប្រកាន់សកម្មជនពិការ តាមបំណងអ្នកដឹកនាំរដ្ឋាភិបាល៣. សកម្មជនប្រឆាំងអំពើពុករលួយថៃ នាំមុខអ្នកស្រុក−អ្នកភូមិទៅកាន់ភូមិ បានណងចាន់៤. រដ្ឋបុរស នៃកោះតៃវ៉ាន់ប្រកាសមិនជ្រកក្រោមដំបូលបក្សកុម្មុយនិស្តចិនដីគោកដាច់ខាត
១. រាជរដ្ឋាភិបាលខ្មែរ អំពាវនាវឲ្យដោះលែងឈ្លើយសឹក១៨នាក់ ភាគីថៃមិនធ្វើតាម២. ប្រព័ន្ធឆបោកតាមអ៊ិនធើណិត កើនឡើងនៅតាមខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា៣. របបគ្រប់គ្រងនគរកម្ពុជា ជាប់លេខអន់បំផុតខាងនីតិរដ្ឋក្នុងសហគមន៍អាស៊ាន៤. អាជ្ញាធរមានសមត្ថកិច្ចសិង្ហបុរី កំពុងតាមចាប់មេបណ្តាញឧក្រិដ្ឋកម្មឆបោកពីប្រទេសកម្ពុជា៥. វ.ឯក ឡើងកាន់អំណាចប្រទេស Madagascar បង្កើតរដ្ឋាភិបាលផ្សះផ្សាជាតិក្រោយរដ្ឋប្រហារ
១. ភាគីខ្មែរ និង ថៃ ចាប់ផ្តើមដកសព្វាវុធធុនធ្ងន់ចេញតំបន់ព្រំដែនទាំងសងខាង តាមកិច្ចព្រមព្រៀង២. អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនសកម្មជនពិការ ដោយសារសរសេររិះគន់រដ្ឋអំណាចដឹកនាំ៣. ភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួនជនបរទេសទាក់ទងនឹងសកម្មភាពឆបោកអនឡាយណ៍៤. នាហ្មឺន មន្រ្តី អ្នករាជការគ្រប់ស្ថាប័នអបអរ ថ្វាយព្រះពរខួបព្រះមហាក្សត្រឡើងគ្រងរាជ្យសម្បត្តិ៥. បទវិភាគ៖ តើបុរសខ្លាំង ម៉ាឌូរ៉ូ នៃប្រទេស វេណេហ្សូអេឡា អាចធ្លាក់ក្នុងការចាប់ខ្លួន ដូចអ្នកដទៃឬទេ?
១) ​​​​ មន្ត្រីបក្សប្រឆាំង អំពាវនាវឱ្យ​រដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ដើម្បីបង្កើនទំនាក់ទំនងការទូតជាមួយអាមេរិក ឡើងវិញ។២) ​​អ្នកនាំពាក្យរដ្ឋាភិបាលថៃ ប្រកែកថា លោក អានុធីន ចាន់វីរៈគុល មិនបានទទួលស្គាល់ថាថៃឈ្លានពានទឹកដីកម្ពុជាឡើយ។៣) ​​អាមេរិក ដាស់តឿនថៃ ឱ្យដោះលែងកងទ័ពខ្មែរ ទាំង១៨នាក់។៤) ​មេដឹកនាំអាស៊ានសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍ទៅឃ្លាំមើល​ការបោះឆ្នោតនៅភូមាតែប្រាប់របបសឹកឆ្ពោះទៅរកការផ្សះផ្សាជាតិ។
loading
Comments