Discover
កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
Author: The Cambodia Daily Khmer
Subscribed: 262Played: 2,343Subscribe
Share
© The Cambodia Daily Khmer
Description
សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។
505 Episodes
Reverse
១) ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះទៅផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ ២) ឯកអគ្គរដ្ឋទូតចិន ថា ទំនាក់ទំនងចិន-កម្ពុជា បានវិវឌ្ឍនទៅជាសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ៣) លោក ហ៊ុន ម៉ាណែតបញ្ចេញ រថយន្តក្រុងជិត ៦០០គ្រឿង ដឹកពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ៤) ក្រុមអង្គការសង្គមស៊ីវិល សំដែងការព្រួយបារម្ភ ពីផលប៉ះពាល់ផ្សែងពុលគីមីដែលកងទ័ពថៃប្រើមកលើទឹកដីកម្ពុជា។ ៥) កងទ័ពនេប៉ាល់ដណ្តើមបានទីក្រុង Kathmandu មកវិញក្រោយពីរដ្ឋធានីមួយនេះធ្លាក់ក្នុងអំពើកុបកម្ម។
១) កាកបាទក្រហមអន្តរជាតិ៖ យោធិនកម្ពុជាទាំង ១៨រូបមានសុវត្ថិភាព និងបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារជាលើកទី១។២) តុលាការខេត្តសៀមរាបបានចោទប្រកាន់អ្នកសារព័ត៌មាន២នាក់ ពីបទប្រមូលព័ត៌មានដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ។៣) ក្រុមអង្គការសង្គមស៊ីវិលជាង៥០ ទាមទារឱ្យ រដ្ឋាភិបាលកម្ពុជាលុបច្បាប់ដកសញ្ជាតិខ្មែរពីកំណើត។៤) កម្ពុជា-ថៃ ចរចារពីការបើកច្រកព្រំដែនតាមសំណើររដ្ឋាភិបាលជប៉ុន។៥) កងទ័ពនេប៉ាល់ ត្រូវបានស្នើអន្តរាគមន៍ដើរល្បាតនៅក្នុងទីក្រុងកាតម៉ានឌូ ខណៈអំពើហិង្សានៅតែបន្ត។
១. ស.រ.អា ដាក់ទណ្ឌកម្មលើពាណិជ្ជករចិន១០នាក់ គេថារកស៊ីបែបឧក្រិដ្ឋក្នុងប្រទេសកម្ពុជា២. រដ្ឋអំណាច ប្រទេសកម្ពុជា ចោទអ្នកកាសែត២នាក់ថាក្បត់ជាតិ ព្រោះរាយការណ៍តាមព្រំដែន៣. រាជរដ្ឋាភិបាល ប្រាប់ពលរដ្ឋខ្មែរឲ្យជឿទុកចិត្តលើខ្លួន ជុំវិញការដោះស្រាយបញ្ហាជាតិ៤. អាកាសយានដ្ឋានអន្តរជាតិថ្មី តេជោ សម្ពោធបើកប្រតិបត្តិការ ក្រោមបំណុលចិន៥០ឆ្នាំ៥. នាយកមន្រ្តី នេប៉ាល់ លាលែងតំណែង; អតីតនាយករដ្ឋមន្រ្តីថៃ ត្រឡប់ទៅពន្ធនាគារវិញ
១. រដ្ឋាភិបាល នឹងប្រើច្បាប់ ដកសញ្ជាតិខ្មែរពីកំណើត យល់ព្រមដោយសភា ក្រុមប្រឹក្សាធម្មនុញ ព្រះរាជា២. ក្រសួង ការពារជាតិ ប្រទេសកម្ពុជា អំពាវនាវឲ្យភាគីថៃដោះលែងទាហាន១៨នាក់ឲ្យមកស្រុកវិញ៣. អ្នកសង្កេតការណ៍ ចង់ឃើញនាយករដ្ឋមន្រ្តីថៃថ្មី ដោះស្រាយវិវាទតាមកិច្ចព្រមព្រៀងបែបអន្តរជាតិ៤. អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា គ្មានការបែកធ្លាយចេញវិញ្ញាសាមុនប្រឡងបាក់ឌុបទេ៥. អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រឡប់ទៅស្រុកថៃវិញ; រុស្ស៊ីបើកការវាយប្រហារធំ
១. លោក ហ៊ុន សែន រហ័សនាមបុរសខ្លាំង ស្នើសុំឲ្យស.រ.អាជួយតាមដានថៃរាយលួសបន្លា២. មេបញ្ជាការយោធាថៃនៃភូមិភាគទី២ ព្រះមហាក្សត្រដូរ ដាក់មេបញ្ជាការថ្មី៣. នាយកក្រុមហ៊ុនបញ្ចុះបញ្ចូល Capitol Hill & Friends ទៅស្រុកខ្មែរ ចោទថៃថា ប្រព្រឹត្តឧក្រិដ្ឋកម្ម៤. សភាថៃ រើសនាយករដ្ឋមន្រ្តីថ្មី មានប្រវត្តិជាមហាសេដ្ឋីសំណង់ អាកាសយានិក និង រដ្ឋមន្រ្តី
១. រាជរដ្ឋាភិបាលប្រទេសកម្ពុជា ត្រូវការបរទេសជួយរកដំណោះស្រាយបញ្ហាព្រំដែនខ្មែរ−ថៃ២. រដ្ឋបាលខេត្តជាប់ព្រំដែន មិនព្រមសហការនឹងរដ្ឋបាលថៃ ខេត្តស្រះកែវ រឿងភូមិដ្ឋានអ្នកស្រុក៣. សហជីពធំមួយ ចោទថា ក្រុមហ៊ុនកូរ៉េ មិនផ្តល់សំណងឲ្យកម្មករខ្មែរ អស់រយៈពេល៨ឆ្នាំ៤. ស្ថានភាពសេដ្ឋកិច្ចជាតិ ខាងវិនិយោគ កំណើន បំណុល តាមសេចក្តីរាយការណ៍ពីប្រភពផ្សេងៗ៥. ប្រធានាធិបតី ពូទីន ថានឹងជួបប្រធានាធិបតី ហ្ស៊េឡិនស្គី ដាក់កំហិតជួបនៅក្រុងមូស្គូ ឈប់ប្រយុទ្ធ
១) ក្រុមអ្នកច្បាប់ អំពាវនាវឱ្យ មេដឹកនាំកម្ពុជា សម្រុះសម្រួលជាមួយលោក កឹម សុខា ដើម្បីសហការគ្នាដោះស្រាយបញ្ហាជាតិ។២) អ្នកឃ្លាំមើល ចាត់ទុក ដំណើរទស្សនកិច្ចលោក ហ៊ុន សែន ទៅប្រទេសវៀតណាម គឺដើម្បីបញ្ជាក់ជំហរស្មោះត្រង់ចំពោះចៅហ្វាយនាយ។៣) សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលកម្មករ ២៣២ដុល្លារសម្រាប់ឆ្នាំ២០២៦ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណាយប្រចាំថ្ងៃ។៤) កម្ពុជាសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅថ្នាក់ជាតិ ដោយសារជម្លោះព្រំដែនប៉ុន្តែនៅរក្សាថ្ងៃឈប់សម្រាក៣ថ្ងៃដដែល។៥) ជំនួបរវាងមេដឹកនាំកុម្មុយនីស្តទាំងបីក្នុងព្រឹត្តិការណ៏ដ៏ធំរំលឹកខួប៨០ឆ្នាំ នៃការបញ្ចប់សង្រ្គាមលោកលើកទី២នៅទីក្រុងប៉េកាំងបង្ហាញថាចិនកំពុងជោគជ័យ។
១) បក្សកុម្មុយនីស្តវៀតណាម ជំរុញឱ្យ លោក ហ៊ុន សែន បង្កើនទំនាក់ទំនងក្នុងក្របខណ្ឌបក្សជាមួយបក្សប្រជាជនកម្ពុជា។២) ក្រសួងការពារជាតិថៃបើកដៃឱ្យកងទ័ពថៃបាញ់សម្លាប់ទាហានកម្ពុជា។៣) លោក មាជ សុវណ្ណារ៉ា៖ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ កងទ័ពថៃដុតបំផ្លាញផ្ទះសម្បែងជនភៀសឹកខ្មែរនៅជំរំណងចាន់ យ៉ាងឃោឃៅ។៤) ចិនសន្យាផ្ដល់ជំនួយមនុស្សធម៌ជិត ៣លានដុល្លារអាមេរិកដល់ កម្ពុជាដើម្បីស្ដារការខូចខាតជុំវិញជម្លោះព្រំដែនជាមួយថៃ។៥) កម្ពុជាគ្រោងនឹងប្តូរឈ្មោះផ្លូវជាតិលេខ៤ទៅជាឈ្មោះDonald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។
១. នាយករដ្ឋមន្រ្តីខ្មែរ ចង់ពឹងចិនជួយដោះស្រាយរឿងព្រំដែន ភាគីថៃចង់ជជែកតែជាមួយខ្មែរ២. អ្នកតាមដានស្ថានការណ៍ស្រុកខ្មែរ រំឭកអ្នកនយោបាយ ឲ្យប្រយ័ត្ន កុំជាន់ដានចាស់៣. ទស្សនៈអ្នកវិភាគ រឿងធ្វើច្បាប់ដកសញ្ជាតិខ្មែរ ពីពលរដ្ឋ ជនជាតិខ្មែរកើតលើទឹកដីខ្មែរ៤. អង្គភាពប្រឆាំងអំពើពុករលួយ ផ្តោតចក្ខុលើការបែកធ្លាយចេញ វិញ្ញាសាប្រឡងបាក់ឌុប៥. និស្សិតឥណ្ឌូនេស៊ីរាប់ពាន់ ធ្វើបាតុកម្ម ទោះជាមេដឹកនាំទម្លាក់ចោលច្បាប់ឧបត្ថម្ភសមាជិកសភាក្តី
១. នាយបេសកកម្មទូតរាជាណាចក្រ កម្ពុជា ប្រចាំអ.ស.ប ជួបជាមួយអគ្គលេខាអ.ស.ប២. អង្គការសង្គមស៊ីវីលជិត១០០ អំពាវនាវដល់កងទ័ពថៃឲ្យដោះលែងទាហានខ្មែរ១៨នាក់៣. កងទ័ពថៃ ប្រកាសដាក់ភូមិជាប់ព្រំដែនមានទំទាស់ ក្រោមច្បាប់អាជ្ញាសឹក៤. នាយករដ្ឋមន្រ្តីថៃវ័យក្មេងអស់តំណែងព្រោះតែនិយាយទូរស័ព្ទជាមួយលោក ហ៊ុន សែន៥. តុលាការធម្មនុញ្ញថៃសម្រេចដកតំណែងនាយករដ្ឋមន្ត្រីពី អ្នកស្រី Paetongtarn
១. មេដឹកនាំប្រទេសក្នុងអាស៊ាន អំពាវនាវឲ្យភាគីខ្មែរ ភាគីថៃ អនុវត្តបទឈប់បាញ់គ្នា២. អតីតមន្រ្តីបម្រើការក្នុងរាជរដ្ឋាភិបាល ជាបេក្ខជនចង់ធ្វើទូតនៅប្រទេសថៃឡង់ដ៍ ថាថៃត្រូវសងខ្មែរ៣. អតីតអ្នកស្រាវជ្រាវឯកសាររឿងខ្មែរក្រហមសម្រាប់សាលាក្តី ថា ថៃយករឿងមីនបង្កបញ្ហានឹងខ្មែរ៤. អតីតរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ទស្សន៍ទាយអំពីអនាគតមេទ័ពថៃប្រចាំភូមិភាគទី២ ពេលចូលនិវត្តន៍៥. អ្នកកាសែតបរទេសថា អ្នកកាសែតខ្មែរ ប៉ះពាល់ដោយថវិកា ជាងកម្មវិធីទំនើប បញ្ញាសិប្បនិមិត្ត AI៦. រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយដ្រូននិងមីស៊ីលជាង៦០០គ្រាប់ សម្លាប់មនុស្ស១៤នាក់
១) នាយកដ្ឋានពាណិជ្ជកម្មថៃ៖ ក្រោយបិទច្រកព្រំដែនថៃ-កម្ពុជា បណ្តាលឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្លាក់ចុះជិត១០០%។២) កម្ពុជា-ថៃ ឯកភាព បញ្ឈប់ការពង្រីកវិវាទដើម្បីកុំឱ្យមានភាពតានតឹងកាន់តែខ្លាំង។៣) លោក មាស សារ៉ា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។៤) កម្ពុជាដាក់លិខិតតវ៉ាជាផ្លូវការទៅភាគីថៃ ចំពោះការចូលទៅក្នុង តំបន់ព្រំដែនកម្ពុជា-ថៃ ដោយរាយបន្លាលួស ដាក់សំណាញ់របាំង។៥) មេបញ្ជាការភូមិភាគ២ថៃ ចោទកម្ពុជាថាបានរំលោភកិច្ចព្រមព្រៀង ឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ា ក្រោយទាហានថៃជាន់មីនដាច់ជើង នៅថ្ងៃពុធនេះ៦) សមាជិកសភា មកពីបក្សប្រឆាំងទាមទារទៅបក្សកាន់អំណាច ផ្អាក ជាបន្ទាន់ការលក់ អាវុធគ្រប់ប្រភេទទៅឱ្យរាជជាណាចក្រថៃ។៧) លោកហ្សេឡេនស្គីរលឹកថាពលរដ្ឋចិនកំពុងចូលរួមជួយប្រយុទ្ធទ័ពរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
១) អ្នកសង្កេតការណ៍៖ គ្មានប្រទេសណាចិត្តល្អផ្តល់អាវុធឲ្យកម្ពុជាដោយគ្មានការទិញដូរទេ។២) ពលរដ្ឋរាប់រាយនាក់ បន្តប្រមូលផ្តុំគ្នា ប្រឆាំងតវ៉ាមិនឱ្យទាហានថៃចូលទៅរាយបន្លារលួសក្នុងទឹកដីខ្មែរ។៣) ក្រសួងការពារជាតិថៃ ព្រមាន ចាត់វិធានការច្បាប់លើ ពលរដ្ឋខ្មែរដែលរុះរើបន្លារលួសខណះកម្ពុជាថាជាការំរលោភបទឈប់បាញ់។៤) លោក មាស សារ៉ា ចាងហ្វាងការសែត CCN ដែលទើបបាត់បង់អាជ្ញាបណ្ណ ត្រូវបានសមត្តកិច្ចឃាត់ខ្លួន។៥) អឺរ៉ុបនៅតែមិនទាន់ឈានដល់កិច្ចព្រមព្រៀងសន្តិសុខសម្រាប់អ៊ុយក្រែនព្រោះតែរង់ចាំការបញ្ជាក់ជំហរពីលោកត្រាំ។
១) កម្ពុជា៖ ថៃអាចចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ប៉ុន្តែមិនត្រូវ ធ្វើឱ្យប៉ះពាល់ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ។២) លោក ហ៊ុន ម៉ាណែត៖ កិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ទទួលបានលទ្ធផលជាវិជ្ជមាន។៣) សេចក្តីព្រាងច្បាប់ដើម្បីដកសញ្ជាតិខ្មែរពីកំណើត ត្រូវបាន រដ្ឋសភាអនុម័ត្តគាំទ្រជាឯកច្ឆ័នទាំងស្រុងហើយនៅថ្ងៃចន្ទនេះ។៤) អ្នកជំនាញច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិថា តុលាការព្រហ្មទណ្ឌអន្តរជាតិមានយុត្ថាធិការគ្រប់គ្រាន់ចាត់វិធានច្បាប់លើប្រទេសថៃ។៥) លោកហ្សេឡេនស្គីដឹកនាំពិធីរំលឹកឯករាជ្យជាតិខួបទី៣៤ពីសូវៀតដោយសច្ចាវាយរុញច្រានទ័ពរុស្ស៊ី។
១. ពលរដ្ឋខ្មែរជាឧត្តមភេទ ស្នើសុំឲ្យមេដឹកនាំស.រ.អាជួយដោះបញ្ហាខ្មែរ−ថៃ២. រដ្ឋាភិបាលថៃ ដាក់ឈ្មោះអ្នកកាសែតពីសេតវិមានពីរនាក់ក្នុងបញ្ជីខ្មៅរឿងជម្លោះព្រំដែន៣. រដ្ឋាភិបាលបង្កើតទិវាលើកតម្កើងអតីតយុទ្ធជន និវត្តជន ១២ ឧសភា;មេបក្សជំទាស់ពីក្រៅស្រុក សរសេរថា ប្រទេសកម្ពុជាក្រ កងទ័ពជាតិក្រ អ្នកដឹកនាំសេដ្ឋី៤. ទាហានខ្មែរស្រវឹងស្រាម្នាក់ ធ្វើឲ្យស្ទះដំណើរបេសកកម្មសេនានុព័ន្ធអាស៊ាន កងទ័ពជាតិសុំទោស៥. រុស្ស៊ីនិយាយផ្សេង ធ្វើផ្សេង ថាចង់បានសន្តិភាព ប៉ុន្តែ បាញ់ប្រហារលើប្រទេសអ៊ុយក្រែនឥតឈប់
១) ក្រុមសង្គមស៊ីវិលបានដង្ហែរញត្តិ ដាក់តាមស្ថានទូតនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដើម្បីស្នើសុំឱ្យការពារអធិបតេយ្យជាតិកម្ពុជា។២) កម្ពុជា ថាខ្លួនរងគ្រោះពីការទម្លាក់គ្រាប់បែកនិង ត្រូវរងគ្រោះនូវការបំភ្លៃរបស់ថៃពីបញ្ហាគ្រាប់មីន។៣) យោធាថៃ ថា សង្គ្រាម៥ថ្ងៃខ្លួនរងការវាយប្រហារតាមផ្លូវអាកាសខណៈកម្ពុជាអះអាងថាខ្លួនជាអ្នករងគ្រោះ។៤) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យម៉ាឡេស៊ីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឱ្យបានឆាប់។៥) បើតំបន់ Donbas ធ្លាក់ក្នុងដៃពូទីនគឺលោកហ្សេឡេនស្គីនឹងក្លាយជាជនក្បត់ជាតិហើយត្រូវចុះចេញពីតំណែងប្រធានាធិបតីអ៊ុយក្រែន។
១) អង្គការក្រៅរដ្ឋាភិបាល គ្រោងដាក់ញត្តិឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយការពារអធិបតេយ្យភាពកម្ពុជា។២) ក្រសួងការបរទេស ចាត់ទុក ចំណាត់ការផ្លូវច្បាប់ថៃលើមេដឹកនាំខ្មែរជាគឺជាការរំលោភលើអធិបតេយ្យកម្ពុជា។៣) លោក ខេស៊ី បាណេត និយាយថា ទាល់តែពិនិត្យរបាយការណ៍ជាង ១០ឆ្នាំមុន ទើបដឹងថាអ្នកណាជាអ្នកឈ្លានពានជុំវិញសង្គ្រាមកម្ពុជា-ថៃ។៤) អ្នកឆ្លើយឆ្លងព័ត៌មានរបស់សេតវិមាននៃក្រុមហ៊ុន Next News Network អះអាង ថា ខ្លួនមានកិត្តិយសដែលបានឈរជាមួយពលរដ្ឋខ្មែរដើម្បីយុត្តិធម៌សម្រាប់កម្ពុជា។៥) លោកត្រាំ និយាយថាកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែននិងមេដឹកនាំ អឺរ៉ុបបញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេឡេនស្គី។
១. ប្រទេសកម្ពុជា ថាភាគីថៃចោទខុសរឿងដាក់មីនបំផ្លាញមនុស្ស ភាគីថៃចោទថា ភាគីខ្មែរលួចដាក់២. ក្រុមហ៊ុនភេសជ្ជៈអាមេរិកាំង ផ្តាច់កុងត្រាពីតារាផ្សាយពាណិជ្ជកម្ម មេដឹកនាំថាមិនមែនរឿងជាតិ៣. រដ្ឋមន្រ្តី ក្រសួង រ៉ែ និង ថាមពល ថា ស្រុកខ្មែរមានអគ្គិសនីប្រើពាសពេញប្រទេស តើតម្លៃប៉ុន្មាន៤. លោកហ្សេឡេនស្គីទៅដល់ស.រ.អា, លោក ត្រាំ បង្ហោះសារឲ្យអ៊ុយក្រែនបោះបង់ទឹកដីសមាជិកណេតូ
១) ពលរដ្ឋខេត្តបន្ទាយមានជ័យ ស្រែកយំសុំឱ្យ អន្តរជាតិជួយ បន្ទាប់ពីផ្ទះពួកគេត្រូវទាហ៊ានថៃរាយបន្លារលួសហ៊ុមព័ទ្ធ។២) អាជ្ញាធរកម្ពុជា បណ្តេញជនជាតិវៀតណាម ៧២ នាក់ ចេញពីកម្ពុជា ជាប់ពាក់ព័ន្ធនឹងលួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆបោកអនឡាញ។៣) រដ្ឋាភិបាលកម្ពុជា៖ បើកងព័ទថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ករណីផ្ទុះមីនក៏មិនអាចកើតមានដែរ។៤) អ្នកឃ្លាំមើល៖ ការបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន ដ៏ឆាប់រហ័ស គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តបទឈប់បាញ់។៥) លោកត្រាំព្រមានថាបើជំនួបរវាងលោកនិងលោក ពូទីន បរាជ័យ រុស្ស៊ីត្រូវតែប្រឈមមុខនឹងផលវិបាលធ្ងន់ធ្ងរ។
១) កម្ពុជា អំពាវានាវឱ្យថៃពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីការអនុវត្តបទឈប់បាញ់២) នាយករដ្ឋមន្ត្រីស្តីទីថៃ គ្រោងផ្ដល់ថវិការទិញបន្លាលួសបន្ថែមទៀតដល់មេបញ្ជាការភូមិភាគ២។៣) សេចក្តីព្រាងស្តីពីច្បាប់ដកសញ្ជាតិ បានចូលដល់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។៤) អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែរធ្វើពហិការបញ្ឈប់ការប្រើប្រាស់ទំនិញថៃ៥) សារព័ត៌មានក្នុងស្រុកទម្លាយថា ថៃនឹងបើកការវាយប្រហារលើកម្ពុជា ម្តងទៀតនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា នេះ។៦) នៅមុនជំនួបកំពូលត្រាំ-ពូទីន លោកគីមជុងអ៊ុនសច្ចាគាំទ្រសង្រ្គាមពូទីនឈ្លានពានអ៊ុយក្រែន។
Comments