Discoverកម្មវិធីវិទ្យុពេលរាត្រី - វីអូអេ
កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ
Claim Ownership

កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ

Author: វីអូអេ

Subscribed: 1,028Played: 17,697
Share

Description

កម្មវិធីវិទ្យុពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។
2811 Episodes
Reverse
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងហាម៉ាស់ចូល​ជា​ធរមាន ដោយ​មានចំណាប់ខ្មាំង​និង​ពួកអ្នកទោស​ដំបូងត្រូវបានដោះលែង។ មេដឹកនាំ​សិទ្ធិពលរដ្ឋ និងគ្រួសារលោក King ប្រារព្ធទិវា MLK ជាការអំពាវនាវ​ពិសេស​មួយ​ឱ្យ​មាន​សកម្មភាព​នៅពេលលោកTrump ចូលកាន់តំណែង និងព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំខែ​ស្តីពី «សំឡេង​ជំនាន់ថ្មី» ជាមួយ កញ្ញា​ សុខ សោភា ប្រធាន​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជំនាន់ទី១៣។ តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​ ៣ ​រូប​ស្និទ្ធ​នឹង​សហគមន៍​ខ្មែរ​នៅ​ក្រុង​ Lowell​ ស្បថ​ចូលកាន់​តំណែង៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា កម្មវិធី Hello VOA សុខភាព៖ ​វិធី​បង្ការ​បឋម​នូវ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ​តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​៣​រូប​ស្និទ្ធ​នឹង​សហគមន៍​ខ្មែរ​នៅ​ក្រុង​ Lowell​ ស្បថ​ចូលកាន់​តំណែង៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អង្គការ​ Human Rights Watch៖ លោក​ ហ៊ុន ម៉ាណែត ​បន្ត​ដើរ​តាម​លំអាន​ឪពុក​ដែល​ធ្វើឱ្យ​ធ្លាក់​ចុះ​ខ្លាំង​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស។ ជម្រើសរដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក Trump ​ថា ​អាមេរិក​ត្រូវ​ផ្ដោត​លើ​ប្រយោជន៍​ជាតិ​ជាមុន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាននៅថ្ងៃនេះមាន​ដូចជា ប៉ូលិស​ថៃ​អះអាង​ថា ការធ្វើឃាត​លោក លិម គិមយ៉ា ជា​«ការសងសឹក​ផ្ទាល់ខ្លួន»។ សមាគម​អាដហុក​ស្នើឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ភាពមិន​ប្រក្រតី​មួយ​ចំនួន​របស់​តុលាការ។ ប្រធានាធិបតី​អាមេរិក​មុនៗ​ពិបាក​នឹង​កាត់បន្ថយ​ការចំណាយ​រដ្ឋាភិបាល និង​ព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា ក្រោយវាយប្រហារថ្នាក់ដឹកនាំកម្ពុជា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន​នៅ​ក្រៅ​ប្រទេស។ តុលាការថៃចេញដីកាចាប់ខ្លួន​ជនជាតិ​ខ្មែរម្នាក់ទៀតពាក់ព័ន្ធនឹងឃាតកម្មលើលោក លិម គិមយ៉ា។ អ្នកបោះឆ្នោត​អាមេរិក​គិតគូរ​ពី​អាណត្តិថ្មីរបស់លោកTrump និង​ព័ត៌មាន​ផ្សេង​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា តម្លៃ​ស្រូវ​ទាប​នាំ​ឱ្យកសិករ​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់​ដំបង​ចេញ​មុខ​តវ៉ា។ របាយការណ៍​ថ្មី​ឱ្យ​ដឹង​ថា គម្រោង​វិនិយោគ​ឆ្នាំ​២០២៤​ កើន​ឡើង​ជាង ​៥០% ហើយ​ចិន​ឈរ​លេខ​រៀងទី១ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ជន​ដៃ​ដល់​បដិសេធ​មិន​ប្រាប់​ថា អ្នក​ណា​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា។ ក្រសួង​សាធារណការ​ថា​នឹង​បន្ថែម​វិធានការ​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក Jimmy Carter លើកឡើង​ពី​ក្ដីបារម្ភ​អាកាសធាតុ ៣៥ ឆ្នាំ​មុន​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ។ លោក Trump ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ក្តោបក្តាប់​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ឬ AI និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រៀន​នៅ​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​លោក Jimmy Carter៖ តើ​វា​មាន​លក្ខណៈ​ដូច​ម្ដេច? កម្ពុជាប្តេជ្ញាលើកកម្ពស់ប្រជាធិបតេយ្យ ខណៈអ្នកតាមដានស្នើឲ្យ​បញ្ឈប់ការចាប់ខ្លួន​អ្នករិះគន់និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​តាមដាន​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ពង្រឹង​យុត្តិធម៌​សង្គម​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ។ កសិករ​ត្អូញត្អែរ​ថា ​ស្រូវ​ចុះថោក ​និង​ស្នើ​ឱ្យ​ដំឡើង​តម្លៃ​ចាប់​ពី១​ពាន់រៀល​ក្នុង​១​គីឡូក្រាម និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter នឹង​ប្រារព្ធ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ មនុស្ស​រាប់ពាន់​នាក់​ទៀត​ត្រូវ​បាន​បញ្ជា​ឱ្យ​ជម្លៀស​ចេញ​នៅ​ពេល​ការ​រាលដាល​នៃ​ការ​ឆេះ​ព្រៃ​នៅ​ក្នុង​ទីក្រុង Los Angeles និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកនាំពាក្យថា រដ្ឋាភិបាលកម្ពុជាមិនពាក់ព័ន្ធនឹង​ការបាញ់​សម្លាប់លោក លិម គិមយ៉ា ក្នុង​ទឹកដីថៃឡើយ។ សមត្ថកិច្ចកម្ពុជាថា ករណី​ជនបរទេស ៥៧ នាក់​រត់ចេញ​ពី​កាស៊ីណូ​នៅ​អូស្មាច់​ជា​វិវាទ​ការងារ។ សភា​អាមេរិក​បញ្ជាក់ជាផ្លូវការថា លោកTrumpឈ្នះការបោះឆ្នោត និង​ព័ត៌មាន​ផ្សេង​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​កំពុង​សាកសួរ​ជនបរទេស​ជិត ៦០ នាក់​ដែល​រត់​ចេញ​ពី​កាស៊ីណូ​នៅ​ច្រក​អូរស្មាច់។ ពិធី​បុណ្យ​សព​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter កំពុង​ដំណើរការ​ជា​ផ្លូវការ និង​ព័ត៌មាន​ផ្សេង​ទៀត។
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា កម្ពុជាប្តេជ្ញាលើកកម្ពស់ប្រជាធិបតេយ្យ ខណៈអ្នកតាមដានស្នើឲ្យ​បញ្ឈប់ការចាប់ខ្លួន​អ្នករិះគន់។ មន្រ្តីពីរនាក់ត្រូវបានបញ្ជូនខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងសំណូក​រឿងគ្រឿងញៀន​និងល្បែងស៊ីសងនិង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នកជំនាញ​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្វែង​យល់​ពី​បញ្ញា​សិប្បនិម្មិតដើម្បី​ទប់ស្កាត់​ការ​ឆបោក​និងក្លែងបន្លំ។ បទ​សម្ភាសន៍ ​VOA​ ប្រចាំ​ខែ​ស្តី​ពី «ស្រ្តីនិង​ភាព​ជា​អ្នក​ដឹក​នាំ» ​ជា​មួយ​អ្នក​ស្រី​ ហុក ​ស្រី​ម៉ុំ អំពីគន្លឹះនៃ​ការ​សម្រេចក្តីស្រមៃរបស់ស្ត្រី​ជា​សហគ្រិន៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំខែ​ស្តីពី«ពលករចំណាកស្រុក» អំពី​បណ្ណ​អនុញ្ញាត​ការងារនិង​ស្នាក់នៅ​ក្នុងប្រទេស​ថៃ។ អាមេរិក​ថា​មាន​រលក​អំពើ​ពុករលួយ​ថ្មី​ក្នុង​ជួរ​មេដឹកនាំ​យោធា​ជាន់​ខ្ពស់ចិន និងព័ត៌មានផ្សេង​ទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​តាម​ដានជំរុញ​ឲ្យ​អាជ្ញាធរ​ពង្រឹងការ​បង្ក្រាប​គ្រឿង​ញៀន ​ខណៈ​ការ​រឹប​អូស​គ្រឿង​ញៀន​កើនឡើង​នៅ​ឆ្នាំ​២០២៤។ តុលាការ​កោះហៅ​លោក ​រ៉ុង ឈុន ឲ្យ​ចូល​សវនាការ​ពី​បទ​មិន​រាង​ចាល​ក្នុងបទ​មជ្ឈិម និង​ព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា គណបក្ស​កាន់អំណាច​បញ្ជូន​ប្រតិភូ​ទៅ​សិក្សាពីរបៀបរបប​គ្រប់​គ្រង​រដ្ឋនៅចិន។ អាមេរិក​ថា​មាន​រលក​អំពើ​ពុករលួយ​ថ្មី​ក្នុង​ជួរ​មេដឹកនាំ​យោធា​ជាន់​ខ្ពស់ចិន និង​ព័ត៌មាន​ផ្សេងទៀត៕
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បក្ស​កម្លាំង​ជាតិ ​គ្រោង​រៀប​ចំ​សមាជ​ជ្រើស​រើស​ប្រធាន​បក្ស​ជា​ថ្មី​ ក្រោយ​តុលាការ​ដក​សិទ្ធិធ្វើនយោបាយ​របស់លោក ​ស៊ុន​ ចន្ធី។ ក្រសួង​ព័ត៌មាន​ថា​ សេរីភាពសារព័ត៌មានល្អប្រសើរនៅឆ្នាំ២០២៤​ ខណៈ ​អ្នកជំនាញ​ថាអ្នកកាសែតបន្តរងការយាយី​តាម​ផ្លូវ​ច្បាប់ និង​ព័ត៌មាន​ផ្សេង​ទៀត៕
loading