Discoverកម្មវិធីវិទ្យុពេលរាត្រី - វីអូអេ
Claim Ownership
កម្មវិធីវិទ្យុពេលរាត្រី - វីអូអេ
Author: វីអូអេ
Subscribed: 990Played: 17,146Subscribe
Share
© ២០១២ - វីអូអេ
Description
កម្មវិធីវិទ្យុពេលរាត្រីប្រចាំថ្ងៃរយៈពេល ៣០នាទីរបស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែលផ្សាយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ីនតោន នាំមកជូនអស់លោកអ្នកនាងនូវព័ត៌មានអំពីកម្ពុជា សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក។
2751 Episodes
Reverse
នេះជាកម្មវិធីផ្សាយប្រចាំថ្ងៃតាមវិទ្យុ ជាភាសាខ្មែរ រយៈពេល ៦០ នាទី ដែលផ្តល់ព័ត៌មានអំពីប្រទេសកម្ពុជានិងពិភពលោក ក៏ដូចជាព័ត៌មានពិពណ៌នា ព័ត៌មានអត្ថាធិប្បាយ កម្មវិធីតន្ត្រី និងបទវិចារណកថា ជូនដល់អ្នកស្តាប់ភាសាខ្មែរនៅទូទាំងប្រទេសកម្ពុជា។
ព័ត៌មាននៅថ្ងៃនេះមាន អ្នកតាមដានថាលោក ប្រាក់ សុខុន មានឥទ្ធិពលក្នុងវិស័យការទូតខ្លាំងជាងលោក សុខ ចិន្តាសោភា។ អ្នកជំនាញសុវត្ថិភាពឌីជីថលជំរុញឱ្យរដ្ឋាភិបាលស្វែងរកជនឆបោកលើតេឡេក្រាម។ តើជ័យជម្នះរបស់លោក Trump មានន័យដូចម្តេចចំពោះអង្គការអូតង់និងអឺរ៉ុប? និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក រ៉ុង ឈុន ស្នើសុំនីតិសម្បទាពីតុលាការដើម្បីធ្វើសកម្មភាពនយោបាយ។ ភរិយាលោក នី ណាក់ ស្នើតុលាការដោះលែងស្វាមីមុនថ្ងៃប្រកាសសាលក្រម។ សារុងនិងក្រមាទាក់ទាញការគាំទ្រចម្រុះជាតិសាសន៍ក្នុងកម្មវិធីអភិរក្សវប្បធម៌ខ្មែរ និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឱ្យរឹតបន្តឹងព្រំដែន និងលុបបំបាត់ច្រករបៀង។ ប្រធានរដ្ឋសភាវៀតណាមនឹងធ្វើទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ។ រយៈពេលអន្តរកាលសម្រាប់ប្រធានាធិបតីអាមេរិកជាប់ឆ្នោតអាចមានរហូតដល់ច្រើនសប្តាហ៍ និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ប្រចាំខែស្តីពី «សំឡេងជំនាន់ថ្មី» ជាមួយលោកស្រី អ៊ិត ចណ្ណា អនុប្រធានការិយាល័យនាយកដ្ឋានបរិវត្តកម្មឌីជីថល។ អន្តរកាលទៅរដ្ឋបាលលោក Donald Trump បានចាប់ផ្តើមហើយ និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា កម្មវិធី Hello VOA អំពីវិធីបង្ការជំងឺមហារីក។ បទវិចារណកថាអំពីសង្គ្រាមរបស់លោក Putin ប្រឆាំងនឹងកុមារ៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោកស៊ន តារា ប្រតិកម្មនឹងការចាប់ខ្លួនឪពុកលោកថាជាចំណាត់ការខុសគោលដៅ។ លោក ម៉ិច ដារ៉ា ទទូចសុំឱ្យស្ថាប័នបង្កើតច្បាប់និងរដ្ឋាភិបាលលើកលែងការចោទប្រកាន់ និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំអនុវត្តកម្មវិធីផ្តល់ដីសម្បទានដីសង្គមកិច្ចដល់ពលរដ្ឋក្រីក្រ កម្ពុជានិងចក្រភពអង់គ្លេសរួមគ្នាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ហេតុផលនៅពីក្រោយជ័យជម្នះរបស់លោក Trump និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកឃ្លាំមើលនៅកម្ពុជាមានទស្សនៈចម្រុះជុំវិញបេក្ខភាពលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋបាលលោក Trump។ កម្លាំងសមត្ថកិច្ចជាង ១ ម៉ឺន ៦ ពាន់នាក់ត្រៀមដាក់ពង្រាយដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យអុំទូក និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក ហ៊ុន ម៉ាណែត ថាការបង្កើតចលនារបស់លោក សម រង្ស៊ី គ្រាន់តែជាការរក្សាកម្លាំងគាំទ្របក្សជំទាស់។ អ្នកតាមដានស្នើឱ្យរដ្ឋាភិបាលប្រមូលលុយឱ្យជនរងគ្រោះក្នុងសំណុំរឿងឆបោក។ អន្តរកាលទៅរដ្ឋបាលលោក Donald Trump នៅអាមេរិកចាប់ផ្តើមឥឡូវនេះហើយ និងព័ត៌មានផ្សេងទៀត។
ព័ត៌មាននៅថ្ងៃនេះមានដូចជា កាសែតថៃច្រានចោលដំណឹងនៃការប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃនៅកោះគុត។ សមត្ថកិច្ចចាប់បញ្ជូនខ្លួនលោក មួង ឃីម និងអ្នកជំនួញម្នាក់ទៅតុលាការពាក់ព័ន្ធរឿងឆបោក និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ៊ុយក្រែនបង្ហាញផែនការជ័យជម្នះ ខណៈសម្ព័ន្ធមិត្តស្ទាក់ស្ទើរលើអាវុធវាយចូលដីរុស្ស៊ី។ បទវិចារណកថាអំពីការធ្វើឱ្យប្រាកដនូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយវិជ្ជមាន និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ស្តីពី «ស្រ្តីនិងភាពជាអ្នកដឹកនាំ» ជាមួយលោកស្រី ខៃ ចិន្តា ដែលជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា។ Freedom House ថា ចិននិងមីយ៉ាន់ម៉ាមានសេរីភាពអ៊ីនធឺណិតអាក្រក់បំផុតដូចគ្នា៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក សម រង្ស៊ី ប្រកាសបង្កើត«ចលនាជាតិតស៊ូ»ពីក្រៅប្រទេស។ មន្រ្តីជំនាញ៖ ស្ត្រីហ្វីលីពីន១៣នាក់ដែលពពោះជំនួសត្រូវឆ្លងកាត់នីតិវិធីតុលាការកម្ពុជា។ ពលរដ្ឋអាមេរិករំភើបនិងខកចិត្ត ដោយសារលោក Trump ឈ្នះការបោះឆ្នោត និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Donald Trump ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក។ អ្នកតាមដានចង់ឃើញលោក ដូណាល់ ត្រាំ យកចិត្តទុកដាក់លើកម្ពុជាបន្ថែមទៀត និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមាន កិច្ចសន្ទនាផ្ទាល់ជាមួយអ្នកយកព័ត៌មានវីអូអេស្តីពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។
ព័ត៌មាននៅថ្ងៃនេះមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងចង់ឃើញរដ្ឋាភិបាលថ្មីអាមេរិករក្សាទំនាក់ទំនងល្អជាមួយកម្ពុជា។ អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើអ្នកសារព័ត៌មាន។ រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដង្ហែកឋិនទៅកាន់វត្តនៅកម្ពុជាក្រោម និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកតាមដាននៅកម្ពុជាជំរុញឱ្យរដ្ឋាភិបាលផ្តោតសំខាន់លើវិស័យអប់រំ និងសុខាភិបាល។ បទវិចារណកថាអំពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិកនិងឥណ្ឌាកាន់តែរីកចម្រើន។ តើលោក Trump ឬអ្នកស្រី Harris អាចបញ្ចប់សង្គ្រាមដែរឬទេ? និងព័ត៌មានផ្សេងៗទៀត៕
ព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ប្រចាំខែស្តីពី «ពលករចំណាកស្រុក» ជាមួយលោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់។ ប្រជានេសាទកម្ពុជាងាកទៅចិញ្ចឹមអន្ទង់នៅពេលផលនេសាទពីបឹងទន្លេសាបធ្លាក់ចុះនិងព័ត៌មានផ្សេងទៀត៕
Comments
Top Podcasts
The Best New Comedy Podcast Right Now – June 2024The Best News Podcast Right Now – June 2024The Best New Business Podcast Right Now – June 2024The Best New Sports Podcast Right Now – June 2024The Best New True Crime Podcast Right Now – June 2024The Best New Joe Rogan Experience Podcast Right Now – June 20The Best New Dan Bongino Show Podcast Right Now – June 20The Best New Mark Levin Podcast – June 2024
United States