Discoverទស្សនៈខ្ញុំគេ
ទស្សនៈខ្ញុំគេ
Claim Ownership

ទស្សនៈខ្ញុំគេ

Author: ហួត សេងគៀ

Subscribed: 624Played: 2,002
Share

Description

កម្មវិធីពិភាក្សាអំពីជំនាញការងារ និងអាជីពផ្សេងៗក្នុងប្រទេសកម្ពុជា
102 Episodes
Reverse
តើអ្នកស្គាល់ Progress Principle ដែរទេ? Episode នេះនឹងបង្ហាញពីអត្ថប្រយោជន៍របស់វា នៅក្នុងការគ្រប់គ្រងបុគ្គលិក។
LinkedIn មិនមែនជាកន្លែងដើម្បីស្វែងរកការងារ ឬរៀនអនឡាញនោះទេ វាក៏ជាកន្លែងដែលអ្នកទទួលបានចំណេះដឹងដោយឥតថ្លៃពីអ្នកជំនាញជាច្រើនផងដែរ។ គេផុសឱ្យយើងអានហើយ តើចាំដល់ពេលណាទើបទៅរៀនពីគេ?
Episode នេះដកស្រង់ពី​ សម្តីរបស់ស្ទីវចប ដែលអ្នកអាចយកមកប្រើបាននៅក្នុងការងារ
កុំយកទស្សនៈថា "អ្នកណាក៏មានកំហុស" មកធ្វើជាលេសបង្កើតកំហុសដោយមិនចេះគិត។
តើអ្នកមិនចូលចិត្តការពន្យារពេលរបស់ខ្លួនឯងមែនទេ? សាកល្បងវិធីដែលខ្ញុំធ្លាប់ប្រើទៅ។
តើការប្តូរការងារច្រើន ជារឿងល្អ ឬមិនល្អ?
សូមកុំធ្វើជាអ្នកដែលធ្វើការ១ឆ្នាំ ប៉ុន្តែទទួលបានបទពិសោធន៍ត្រឹមតែកន្លះឆ្នាំ។​ បើធ្វើការ១ឆ្នាំ អ្នកត្រូវតែមានបទពិសោធន៍គ្រប់១ឆ្នាំ។
តើប្រាក់ខែតិច ឬច្រើន ពិតជាមិនសំខាន់សម្រាប់បុគ្គលិកមែនដែរទេ? តើអ្នកគួរខ្វល់ថាបានធ្វើការជាមួយមេល្អ ឬមិនល្អដែរទេ?
នេះជាការពន្យល់ខ្លីពីអ្វីដែលខ្ញុំតែងតែលើកមកនិយាយនៅលើផតខាតនេះ
យោបល់របស់ខ្ញុុំទាក់ទងនឹងការប្រឹងធ្វើការ
ក្នុង episode នេះ ខ្ញុំនឹងនិយាយពីស្ថិរភាពការងារ និងមូលហេតុដែលអ្នកមិនគួរខ្វល់ពីវាក្នុងពេលបច្ចុប្បន្ននេះ។ ក្រៅពីស្ថិរភាពការងារ អ្នកនៅមានរឿងមួយដែលត្រូវខ្វល់ គឺឱកាសការងារ។ សូមស្តាប់ episode 89 ដែលនិយាយពីវិធីបង្កើតឱកាសការងារ ដោយការរៀនជំនាញថ្មី។
ដោយសារមានគេផ្ញើជាសំណួរទាក់ទងនឹង internship របស់ខ្ញុំនៅលើផេកហ្វេសប៊ុកទស្សនៈខ្ញុំគេ ខ្ញុំក៏រៀបចំ episode នេះឡើង។​ ខ្ញុំនឹងនិយាយពីមូលហេតុដែលខ្ញុំមិនធ្វើ internship បន្តទៀត។
ក្នុង episode នេះ ខ្ញុំនឹងនិយាយអំពីរបៀបបង្កើតឱកាសការងារដល់ខ្លួនឯង ដោយរៀនជំនាញថ្មី។ ខ្ញុំក៏និយាយពីគន្លឹះដើម្បីរៀនទៅ មិនឈប់កណ្តាលទីផងដែរ។​ ការរៀនជំនាញថ្មី ជាវិធីធ្វើឱ្យខ្លួនអ្នកមានទីផ្សារក្នុងភ្នែកអ្នកដទៃ។
ក្នុង episode នេះ ខ្ញុំនិយាយអំពី checklist ដែលជាវិធីសាស្រ្តធ្វើការដ៏មានរបៀបមួយ។ អ្នកអាចប្រើ ​checklist ជាមួយកិច្ចការគ្រប់ប្រភេទ ជាពិសេសការងារដែលមានភាពសាំញ៉ាំ​ និង​មិនចង់ឱ្យកំហុសដោយអចេតនា។​ Checklist មិនមែនជាអ្វីថ្មីទេ ហេតុនេះអ្នកធ្វើការថ្មីៗ គួរតែមានជាប់ខ្លួន។
ក្នុង episode នេះ ខ្ញុំនិយាយពីការប្រើប្រាស់ To-do list ដែលអាចជួយឱ្យអ្នកមានពេលវេលាសម្រាប់ការងារ និង​ជីវិតផ្ទាល់ខ្លួន។ អ្នកមិនគួរធ្វើការរហូតដល់ភ្លេចខ្លួនមិនបានធ្វើរឿងខាងក្រៅទេ។​ អ្នកធ្វើការដើម្បីរស់ ត្រូវតែមានTo-do list ប្រភេទនេះ។
ក្នុង episode នេះ ខ្ញុំនឹងលើកឡើងពីទម្លាប់ល្អ៥យ៉ាងដែលអាចជួយឱ្យការងាររបស់អ្នកទៅមុខបានយ៉ាងល្អ និងបង្កើនភាពរីករាយនៅពេលធ្វើការទៀតផង។​ ទម្លាប់ទាំង៥នេះ យកចេញមកពីបទពិសោធន៍ការងាររបស់ខ្ញុំនៅក្នុងផ្នែកតិចណូឡូជី ហើយខ្ញុំនឹងបន្ថែមនៅពេលក្រោយទៀត បើសិនជាមានឱកាស។
ក្នុង episode នេះ ខ្ញុំលើកឡើងពីតុល្យភាពមួយរវាងការងារ និង​ការរស់នៅ។ បើការងារអ្នកមានគុណភាព ការរស់នៅរបស់អ្នកក៏គួរតែមានគុណភាពដែរ។​ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវមានប្រាក់ខែសមតាមអ្វីដែលអ្នកផ្តល់ឱ្យទៅខាងក្រុមហ៊ុន។
បើមិនសាក ម៉េចនឹងដឹង? ក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍តូចៗចំនួន៤ ដែលបានមកពីការរកស៊ីក្រៅម៉ោង ឬហៅថា ស៊ី project ក្រៅ។ បុគ្គលិកដែលដឹងពីរបៀបធ្វើការក្រៅម៉ោង តែងតែមានបទពិសោធន៍ការងារច្រើនជាង និងទូលាយជាងបុគ្គលិកដែលធ្វើការតែមួយកន្លែង។ ក្រៅពីចំណូលបន្ថែម អត្ថប្រយោជន៍ទាំង៤នេះ ក៏ជារឿងដែលអ្នកគួរមានចិត្តចង់សាកដែរ។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពី Motivation ថាតើវាជាអ្វី និងកើតចេញពីណាមក។  បន្ទាប់មកទៀត ខ្ញុំនឹងនិយាយអំពីគុណតម្លៃស្នូលរបស់មនុស្សម្នាក់ និង​របៀបស្វែងរកវាដោយខ្លួនឯង។
តើអ្នកណាមិនធ្លាប់ធ្វើការលើសម៉ោង? ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីចំណុចវិជ្ជមាន និងអវិជ្ជមាននៃការធ្វើការលើសម៉ោង។ អ្នកនឹងបានដឹងថា តើហេតុអ្វីបានជាការធ្វើការងារលើសម៉ោងប៉ះពាល់ដល់ជីវិតឯកជនរបស់អ្នក។ ៨ម៉ោង ជាពេលវេលាសម្រាប់ធ្វើការ ប៉ុន្តែសួរថា តើអ្នកណាអាចធ្វើការពេញ៨ម៉ោងនោះ?
loading