Discoverពេលយប់
ពេលយប់
Claim Ownership

ពេលយប់

Author: RFA

Subscribed: 56Played: 429
Share

Description

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។
770 Episodes
Reverse
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ១. តុលាការបារាំង ចាប់ផ្តើមបើកសវនាការកាត់ទោសមេអង្គរក្សលោក ហ៊ុន សែន ពាក់ព័ន្ធរឿងបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ២. ពលរដ្ឋមួយចំនួនចាត់ទុកការបិទវិទ្យុអាស៊ីសេរី ដូចបើកដៃឱ្យរបបផ្តាច់ការធ្វើព្យុះធ្វើភ្លៀងពេញពិភពលោក ៣. សកម្មជនបក្សប្រឆាំង និងបរិស្ថាន បារម្ភពីសុវត្ថិភាពក្រោយបញ្ចេញមតិលើហ្វេសប៊ុករបស់លោក ហ៊ុន សែន ៤. នៅក្នុងខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម លោក ជី វីតា មានសេចក្តីរាយការណ៍អំពីអាពាហ៍ពិពាហ៍ចាប់បង្ខំក្រោមរបបខ្មែរក្រហម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ១. កំពង់ផែកងទ័ពជើងទឹករាម នឹងត្រូវសម្ពោធនៅដើមខែមេសា ហើយនាវាជប៉ុននឹងចូលចតមុនគេ ២. រដ្ឋាភិបាលកាណាដា ក្រើនរំឭកដល់ពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នពីសុវត្ថិភាព ពេលធ្វើដំណើរចូលប្រទេសកម្ពុជា ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាជុំវិញប្រធានបទថាតើមានអ្វីនៅពីក្រោយការចាប់ និងការគំរាមចាប់ខ្លួនពលរដ្ឋដែលប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូទែរតេ ដែលកំពុងជាប់ឃុំនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ១. ជំទប់បក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ចាម ត្រូវអាជ្ញាធរចាប់ខ្លួនដោយគ្មានបញ្ជាក់ពីមូលហេតុ ២. គណបក្សកម្លាំងជាតិ ដាក់លិខិតទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីជំរុញឱ្យមានដំណោះស្រាយនយោបាយ ៣. មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ឬ គ្រោះធម្មជាតិ ៤. បេសកកម្មផ្សាយព័ត៌មានពិតរបស់វិទ្យុអាស៊ីសេរី កំពុងប្រឈមនឹងបញ្ហាជំនួយថវិកា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ១. វិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់នឹងការសម្រេចមិនផ្តល់ជំនួយថវិការបស់រដ្ឋបាលលោក ត្រាំ ២. អ្នកឃ្លាំមើល បារម្ភពីបញ្ហាទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ខណៈកម្ពុជាស្ថិតក្នុងបញ្ជីពិចារណាហាមឃាត់ការផ្តល់ទិដ្ឋាការចូលទឹកដីអាមេរិក ៣. មន្ត្រីបក្សភ្លើងទៀន៣នាក់ នឹងមានសេរីភាពនៅសប្តាហ៍ក្រោយ បន្ទាប់ពីជាប់ឃុំគ្រប់២ឆ្នាំ ៤. សកម្មជនបរិស្ថានថា បញ្ហាបំពុលទឹកនៅតែកើតមាន ប្រសិនបើរដ្ឋាភិបាលគ្មានឆន្ទៈដោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ១.គណបក្សប្រឆាំង ជំរុញឱ្យពលរដ្ឋរួមកម្លាំងគ្នាប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ស្របពេល អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ២.សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៤នាក់ និងខ្មែរ ២នាក់ ពាក់ព័ន្ធករណីចាប់ជំរិត ៣.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារនេះ យើងនឹងពិភាក្សាជុំវិញបញ្ហាឆបោកតាមអនឡាញប្រព្រឹត្តចេញពីទឹកដីកម្ពុជា ថាតើរដ្ឋាភិបាលគួរប្រកាសអាសន្នហើយឬនៅ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ១. លោក ហ៊ីង ប៊ុនហៀង ថាលោកមិនពាក់ព័ន្ធនឹងសំណុំរឿងបោកគ្រាប់បែកឆ្នាំ១៩៩៧នោះទេ ខណៈតុលាការបារាំងគ្រោងបើកសវនាការរឿងឃាតកម្មនេះនៅថ្ងៃទី១៩ ខែមីនា ២. ពលរដ្ឋនៅខេត្តពោធិ៍សាត់ថា មន្ត្រីខុទ្ទកាល័យលោក ហ៊ុន ម៉ាណែត គំរាមពួកគាត់មិនឱ្យផ្សព្វផ្សាយបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ៣. លោក រ៉ុង ឈុន ថាលោកគ្មានលទ្ធភាពបង់ប្រាក់ពិន័យ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការព្រំដែននោះទេ ៤. សហជីព និងកម្មករថា ពួកគាត់នៅតែប្រឈមនឹងការរើសអើងនៅពេលប្រើប័ណ្ណ ប.ស.ស ដើម្បីពិនិត្យសុខភាព … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥ ១. សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជិត៣០០នាក់ នៅទីតាំងអគារឆបោកអនឡាញខេត្តមណ្ឌលគិរី ២. អ្នករិះគន់ជនជាតិវៀតណាម នៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន កំពុងធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគារ ៣. សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលដាក់ទោសតាមច្បាប់លើមន្ត្រីនគរបាលដែលពុករលួយ ជាជាងត្រឹមតែពិន័យរដ្ឋបាល ៤. ក្រុមយុវជន រិះគន់លោក ហ៊ុន ម៉ានី ថាបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីបន្លប់យុវជនកុំឱ្យចាប់អារម្មណ៍បញ្ហាសង្គម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០២៥ ១. ក្រុមស្ត្រីមួយចំនួនអះអាងថា រដ្ឋាភិបាលមិនបានលើកកម្ពស់ការគោរពសិទ្ធិស្ត្រី ២. គ្រួសារបក្សប្រឆាំងអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងស្ត្រីជាសកម្មជននយោបាយដែលជាប់ឃុំក្រោមហេតុនយោបាយ ៣.អ្នកឃ្លាំមើលថា ការធ្វើរបងរបស់ថៃ តាមព្រំដែនកម្ពុជា អាចនឹងប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ៤.សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្តឹងវៀតណាមមិនឲ្យដាក់បេក្ខភាពជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិក្រោយ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រទី០៧ ខែមីនា ឆ្នាំ២០២៥ ១. សមត្ថកិច្ចចាប់បានមេខ្លោងជនជាតិចិនពាក់ព័ន្ធនឹងការសម្លាប់យុវជតីម្នាក់នៅខេត្តកំពត ២. សកម្មជនដីធ្លីបឹងកក់ លោកស្រី ង៉ែត ឃុន តវ៉ាទាមទារឱ្យតុលាការដោះលែងកូនលោកស្រីពីពន្ធនាគារ ៣. ដីព្រៃសហគមន៍នៅខេត្ត២ ត្រូវបានក្រុមហ៊ុន សាន់ តាណា របស់អភិបាលរងខេត្តព្រះវិហារ រំលោភយក ៤. ពលរដ្ឋនៅលើគូលែនកើនឡើងជាង១ពាន់គ្រួសារ តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអបរំតិចតួច… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥ ១. តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំឪពុកលោក ស៊ន តារា នៅថ្ងៃទី២១ ខែមីនា ២. ពលករខ្មែរមួយចំនួន ចាញ់បោកមេខ្យល់ឱ្យបង្កើតគណនីធនាគារថៃ លក់ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ៣. ជនមានពិការភាពដោយសារគ្រាប់មីនមួយចំនួននៅខេត្តសៀមរាប កំពុងរស់នៅក្នុងភាពលំបាកលំបិនដោយសារតែជំពាក់បំណុលធនាគារ ៤. ប្រវត្តិក្មេងស្រីជាជនរងគ្រោះដែលត្រូវជនសង្ស័យចិនធ្វើឃាត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០២៥ ១. លោក ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ខណៈរដ្ឋាភិបាលលោកមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ពលរដ្ឋ ២. គ្រួសារ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យតុលាការកំពូលដោះលែងឪពុកលោក ស៊ន តារា ឱ្យនៅក្រៅឃុំ ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាជុំវិញពាក្យសម្បថរបស់មន្ត្រីច្បាប់ដែលហាក់លែងជាពាក្យពិត តែជាសម្បថបំពាន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៥ ១. សមត្ថកិច្ចចាប់ជនសង្ស័យជនជាតិចិន២នាក់ពាក់ព័ន្ធករណីសម្លាប់ស្ត្រីខ្មែរម្នាក់ ២. មន្ត្រីសិទ្ធិមនុស្សថា ព្រះមហាក្សត្រអាចមិនចង់ពាក់ព័ន្ធនឹងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបបខ្មែរក្រហម ទើបព្រះអង្គយាងទៅចិនពេលសេចក្ដីព្រាងច្បាប់នេះចេញពីព្រឹទ្ធសភា ៣. មេបក្សប្រឆាំងលោក កឹម សុខា ជាប់ឃុំនៅក្នុងផ្ទះរយៈពេល២ឆ្នាំហើយ គិតត្រឹមថ្ងៃទី០៣ ខែមីនា ខណៈសាលាឧទ្ធរណ៍មិនទាន់ជម្រះក្តី ៤. ពលរដ្ឋប្រមាណ៥០នាក់ ដាក់ញត្តិជាលើកទី៤ស្នើឱ្យក្រសួងមហាផ្ទៃដកតំណែងមេភូមិព្រែកតាគង់១ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ ១. ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលហ៊ានប្ដឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិ ២. កសិកររិះគន់រដ្ឋមន្ត្រីក្រសួងធនធានទឹកថា អសមត្ថភាពក្នុងការដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែ ៣. អ្នកច្បាប់ថា ដរាបណាព្រះរាជអាជ្ញាស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ ពួកគេមិនអាចគោរពតាមពាក្យសម្បថបានទេ ៤. ពលរដ្ឋនៅខេត្តមណ្ឌលគិរី ទាមទារឱ្យអាជ្ញាធរបញ្ឈប់គម្រោងអាជីវកម្មរ៉ែមាសនៅក្នុងភូមិអន្ទ្រងសែនជ័យ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០២៥ ១.ជនរងគ្រោះម្នាក់ស្លាប់ ក្រោយអាជ្ញាធរបាញ់និងដុតផ្ទះពលរដ្ឋនៅខេត្ត ព្រះសីហនុ ២.ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ត្រៀមធ្វើបាតុកម្មនៅកណ្តាល ទីក្រុងសេអ៊ូល ដើម្បីទាមទារកោះគជ់មកកម្ពុជាវិញ ៣.កម្ពុជា បណ្ដោយជនជាតិថៃ ចំនួន ១១៩នាក់ ដែលធ្វើប្រតិបត្តិការតាមអនឡាញខុសច្បាប់ នៅកម្ពុជា ៤. លោកយាយ ង៉ែត ឃុន ហៅយាយម៉ាំមី ប្ដេជ្ញាស៊ូស្លាប់ការពារដីធ្លី និងយុត្តិធម៌សង្គម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ១.:កម្ពុជា រង់ចាំសហការនឹងភាគីថៃចាប់បញ្ជូនជនសង្ស័យខ្មែរពីរនាក់ ករណីឃាតកម្មលើ លោក លិម គិមយ៉ា ២.គណបក្សសង្គ្រោះជាតិ នឹងរៀបចំសមាជមហាជននៅប្រទេសបារាំងដើម្បីរួបរួម សាមគ្គីខ្មែរ និងស្ដារប្រជាធិបតេយ្យឡើងវិញ ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែកវិទ្យាសាស្ត្រអាហារ ជុំវិញពីមូលហេតុបណ្តាលឲ្យមានការកើនឡើងចំនួនកុមារ កើតជំងឺទឹកនោមផ្អែម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ១. ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តាមការចង់បានរបស់លោក ហ៊ុន សែន ២. មន្ត្រីសង្គមស៊ីវិល ថារដ្ឋាភិបាលគួរតែមានយន្តការកែលម្អបញ្ហាសិទ្ធិមនុស្ស ឆ្លើយតបទៅនឹងអនុសាសន៍របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ៣. ក្រុមយុវជនទាមទារឱ្យតុលាការដោះលែងអតីតចៅសង្កាត់រងទី២ ជាយុវជនបក្សភ្លើងទៀននៃសង្កាត់សាលាកំរើក ដែលកំពុងជាប់ពន្ធនាគារនៅខេត្តសៀមរាប ៤. អ្នកភូមិអះអាងថា ច្រកព្រំដែនកម្ពុជា-ឡាវចំនួន៥កន្លែងក្នុងស្រុកឆែប ខេត្តព្រះវិហារ កំពុងមានសកម្មភាពរត់ពន្ធជនជាតិចិនខុសច្បាប់ចូលមកកម្ពុជា និងចេញទៅឡាវ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ១.លោក សម រង្ស៊ី ជំរុញឱ្យលោក ឌី វិជ្ជា សហការជាមួយបារាំង ដើម្បីវែកមុខអ្នកនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ២. ពលរដ្ឋរិះគន់លោក ហ៊ុន ម៉ាណែត ក្រោយលោកស្នើឲ្យខ្មែរ ត្រូវពង្រឹងភាពម្ចាស់ការដើម្បីការពារអ្វីដែលមាន ខណៈរដ្ឋាភិបាលលោកបន្ត ចាប់សកម្មជនព្រំដែនដាក់គុក ៣.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីនេះ យើងនឹងពិភាក្សាលើទស្សនៈយល់ឃើញជុំវិញការណ៍ដែលលោក ហ៊ុន សែន ដឹកដៃកូនរបស់លោក គឺនាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមប្រជុំជាមួយគណបក្សកុម្មុយនិស្តវៀតណាមដោយស្ងាត់ៗ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ១. ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួបពិភាក្សាជាមួយអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា រឿងឃាតកម្មលើលោក លិម គិមយ៉ា ២. សហជីព អំពាវនាវរកយុត្តិធម៌ជូនប្រធានសហជីពសេរីកម្មករ លោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតករបាញ់ប្រហារកាលពី១៨ឆ្នាំមុន ៣. ពលរដ្ឋនៅក្រុងប៉ោយប៉ែតថា អាជ្ញាធរបង្ក្រាបករណីឆបោកតាមអនឡាញរំលងទីតាំងសំខាន់ ៤. ក្រុមយុវជនខ្មែរនៅកូរ៉េខាងត្បូង កៀរគរអ្នកគាំទ្រត្រៀមធ្វើបាតុកម្មទាមទារកោះគជ់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ១. កុមារតូចៗ២នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់សំណល់ពីសង្គ្រាម នៅស្រុកស្វាយលើ ខេត្តសៀមរាប ២. ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឱ្យសមត្ថកិច្ចស៊ើបអង្កេតករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ ៣. អ្នកឃ្លាំមើល អះអាងថា ជំនួបប្រចាំឆ្នាំរវាងលោក ហ៊ុន សែន ជាមួយមេបក្សកុម្មុយនិស្តវៀតណាម និងឡាវអាចធ្វើឱ្យកម្ពុជាជួបគ្រោះធំ ៤. មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ១.ខ្មែរអូស្ត្រាលី ចង់ឃើញកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ ២.ពលរដ្ឋរិះគន់ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមថា មិនចាត់វិធានការម៉ឺងម៉ាត់លើប្រធាន តុលាការ ខេត្តតាកែវ ៣.សេចក្ដីរាយការណ៍ថាតើ កម្ពុជាអាចលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥នេះដែរឬទេ ៤.អ្នកភូមិត្រពាំងទម្លាប់ ខេត្តតាកែវ ចាប់អាជីពភ្ញាស់ពងទាកូនលក់ ដើម្បីចិញ្ចឹមជីវិត... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
loading
Comments