Discoverពេលយប់
Claim Ownership
661 Episodes
Reverse
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
១. ឪពុក និង កូនត្រកូល«ហ៊ុន» ចោទអ្នកជាតិនិយមរឿងជម្លោះកោះគុតថាជា «ក្រុមប្រឆាំងជ្រុលនិយម»
២. តុលាការ ផ្ដន្ទាទោសអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងសំណុំរឿងញុះញង់ ប្តឹងដោយលោក ហេង សួរ
៣. ពលរដ្ឋ ស្នើឱ្យប្រធានមន្ទីរសុខាភិបាលខេត្តតាកែវចុះចេញពីតំណែងក្រោយអនុញ្ញាតឱ្យគ្លីនិកគ្មានអាជ្ញាប័ណ្ណមួយកន្លែងព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់ម្នាក់
៤. នៅរាត្រីនេះ យើងមានអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក ថា ថៃ មកពិភាក្សាលម្អិតថាតើរបៀបឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា និងថៃ អំពីរឿង«តំបន់ត្រួតស៊ីគ្នា»នៅកោះគុតខុសគ្នាបែបណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
១. លោក ហ៊ុន ម៉ាណែត ថា ការដកតំណែងលោក សុខ ចិន្តាសោភា គឺដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល
២. កងទ័ពជើងទឹកថៃ ត្រៀមធ្វើសមយុទ្ធយោធានៅកោះគុត ស្របពេលមានភាពតានតឹងក្នុងតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា
៣. ពលរដ្ឋ មិនទុកចិត្តអាជ្ញាធរខេត្តស្វាយរៀងរឿងរឹតបន្តឹងបញ្ហាជួលដីតំបន់ព្រំដែនឱ្យទៅវៀតណាម
៤. គ្រួសារសកម្មជន បន្តស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងគម្រោង CLV ក្រោយលុបចោលគម្រោងនេះជាស្ថាពរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
១. រដ្ឋសភា គ្រោងបោះឆ្នោតឱ្យលោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីការបរទេសវិញ ស្របពេលបញ្ហាកោះគុតកំពុងឡើងកម្តៅខ្លាំង
២. សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកភូមិបឹងតាមោក៣នាក់ឱ្យជាប់ពន្ធនាគារ ៦ខែ ពីបទ «ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ»
៣. ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើមានអាថ៌កំបាំងអ្វីនៅពីក្រោយការចរចាចែករំលែកផលប្រយោជន៍រួមគ្នាពីកំណប់ប្រេង និងឧស្ម័នរវាងកម្ពុជា និង ថៃ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
១. សកម្មជនបក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ស្ពឺ ត្រូវអាជ្ញាធរចាប់ខ្លួន
២. អ្នកឃ្លាំមើលថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) គួរលើកយកបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា
៣. អាជីវកម្មកាយភ្នំឈើកាច់ក្នុងខេត្តព្រៃវែង កក្រើកឡើងវិញក្រោយស្ងាត់មួយរយៈ
៤. កម្មករសំណង់ជាង៣០០នាក់ ចេញតវ៉ានៅការដ្ឋានរមណីយដ្ឋានអូស្មាច់ខេត្តឧត្តរមានជ័យ ដោយសារតែថៅកែចិនមិនបើកប្រាក់ខែជូនពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤
១. តុលាការខេត្តប៉ៃលិន រងការរិះគន់រឿងដោះលែងសកម្មជនបក្សប្រឆាំង២នាក់ដោយសារចុះចូលបក្សកាន់អំណាច
២. ពលរដ្ឋ ស្នើឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយពីបញ្ហាសំរាម ក្រោយពិធីបុណ្យអុំទូកបន្សល់ទុកសំរាមប្រមាណ១ម៉ឺនតោន
៣. ខ្មែរក្រោម រីករាយក្រោយទូកងខ្មែរកម្ពុជាក្រោមឈ្នះពានរង្វាន់លេខ១ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ
៤. ព្រះសង្ឃ អំពាវនាវឱ្យមន្ត្រីសង្ឃស៊ើបអង្កេតករណីព្រះសង្ឃផឹកស្រានៅខេត្តកំពង់ស្ពឺ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
១.គណបក្សប្រឆាំងស្នើកម្ពុជាស្វែងរកកិច្ចអន្តរាគមន៍ពីតុលាការអន្តរជាតិដោះស្រាយបញ្ហាកោះគុត
២.ចលនាខ្មែរដើម្បីប្រជាធិបតេយ្យស្នើទៅបារាំងឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងឪពុកលោក ស៊ន តារា
៣.ពលរដ្ឋខ្មែរកម្ពុជាក្រោមចូលរួមធ្វើពិធីបុណ្យអុំទូកនៅលើទឹកដីកំណើតដើម្បីរក្សាអត្តសញ្ញាណខ្មែរ
៤.សកម្មជនព្រៃឈើបារម្ភថា ការចងសម្ព័ន្ធភាពរវាងអង្គភាពកងទ័ពជាមួយក្រុមហ៊ុនរកស៊ីកាប់ឈើនឹងបង្កវិនាសកម្មព្រៃឈើ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤
១. លោក ហ៊ុន សែន រងការរិះគន់ថាប្រើវិធីស្មោកគ្រោកប្រឌិតរឿងចាប់ឪពុកលោក ស៊ន តារា ធ្វើជាចំណាប់ខ្មាំង
២.ពលរដ្ឋចាត់ទុកការចាប់ខ្លួនឪពុករបស់ លោក ស៊ន តារាថា ជាអំពើព្រៃផ្សៃរបស់រដ្ឋាភិបាលត្រកូលហ៊ុន
៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការបន្តចាប់ខ្លួនសាច់ញាតិរបស់អ្នករិះគន់លោក ហ៊ុន សែន អាចនឹងធ្វើអោយ
លោក ហ៊ុន សែន ល្បីឈ្មោះ លើគោលនយោបាយ ខឹងគោវាយរទេះ ឬក៏គោលនយោបាយចាប់ជំរិត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
១. តុលាការ ឃុំខ្លួនអភិបាលរងខេត្តពោធិ៍សាត់ និងអតីតអភិបាលស្រុកល្វាឯមខេត្តកណ្តាល ពាក់ព័ន្ធអំពើពុករលួយករណីលោក លី សាម៉េត
២. ព្រឹទ្ធសភា អនុម័តសេចក្តីស្នើ ច្បាប់ស្តីពីការលុបចោលកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)
៣. សមាជិកព្រឹទ្ធសភាអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលចូលរួមស្នើច្បាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា អាចនឹងក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មី
៤. ពលរដ្ឋប្រកបរបរដាល់អំបុកលក់នៅខេត្តកំពង់ធំ លក់ដាច់ក្នុងពិធីបុណ្យអុំទូក ដែលអាចបង្កើនប្រាក់ចំណូលបន្ថែមដល់ពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤
១.កញ្ញា សេង ធារី ប្ដឹងពន្ធនាគារខេត្តព្រះវិហារពីរឿងធ្វើទារុណកម្មផ្លូវចិត្ត
២.ថៃពន្លឿនការបង្កើតគណៈកម្មការបច្ចេកទេសដើម្បីដោះស្រាយជាមួយកម្ពុជា ក្នុងរឿងតំបន់ត្រួតស៊ីគ្នា
៣.អាជ្ញាធរចាប់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិម្នាក់នៅក្រុងភ្នំពេញពីបទប្រមាថព្រះមហាក្សត្រ
៤.សហព័ន្ធខ្មែរកម្ពុជាក្រោមសោកស្តាយដែលកឋិនគ្រួសារហ៊ុនរងការរឹតត្បិតមិនឲ្យខ្មែរកណ្តាលនិងខ្មែរក្រោមបានជួបគ្នាដោយសេរី… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤
១.លោក សម រង្ស៊ីថា ចលនាជាតិថ្មីដែលលោកបង្កើតឡើងដើម្បីការពារទឹកដី និងទាមទារយុត្តិធម៌
២.រដ្ឋសភាលុបចោលកិច្ចព្រមព្រៀងCLV ប៉ុន្តែមន្ត្រីបក្សប្រឆាំងថាជាបំភាន់ភ្នែកពលរដ្ឋ កុំឲ្យតវ៉ា
៣.នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ លោក សម រង្ស៊ី នឹងបកស្រាយជុំវិញពីគោលដៅនិងផលប្រយោជន៍របស់ចលនាជាតិថ្មីដែលលោកនឹងបង្កើតនៅថ្ងៃទី៩វិច្ឆិកាស្អែកនេះ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤
១. វៀតណាម បង្កើនដំណើរការកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា CLMV ក្រោយកម្ពុជាដកខ្លួនចេញពី CLV
២. ពលរដ្ឋ ស្នើឱ្យអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុនកាយភ្នំឈើកាច់ ក្រោយពីក្រសួងរ៉ែបដិសេធថាមិនបានផ្តល់អាជ្ញាប័ណ្ណរ៉ែថ្មឱ្យក្រុមហ៊ុននៅតំបន់នោះ
៣. ព្រះមហាក្សត្រ នរោត្តម សីហមុនី បញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី
៤. នៅរាត្រីនេះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមករាយការណ៍លម្អិតថាតើពលរដ្ឋខ្មែរក្រោមទទួលបានផលប្រយោជន៍អ្វីខ្លះពីអង្គកឋិនទានរបស់ត្រកូលហ៊ុន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤
១. លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍លទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក និងត្រៀមសហការនឹងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump)
២. អ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ
៣. គ្រួសារ និងសង្គមស៊ីវិល រិះគន់សាលក្រមផ្ដន្ទាទោស លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ
៤. ពលរដ្ឋនៅខេត្តក្រចេះប្រមាណ ១០០នាក់ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ដាក់ញត្តិនៅក្រសួងដែនដី ទាមទាររកដំណោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤
១. គ្រួសារមន្ត្រីបក្សប្រឆាំង រិះគន់រដ្ឋាភិបាលថា អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ
២. សមាគមខ្មែរក្រោម រិះគន់អាជ្ញាធរវៀតណាមរឿងរឹតត្បិតសិទ្ធិខ្មែរក្រោមក្នុងពិធីបុណ្យកឋិន
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការងើបឈរតវ៉ារបស់ពលរដ្ឋខ្មែរ អាចទប់មិនឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដឹកនាំប្រទេសបែបជិះសេះលែងដៃដូចសព្វថ្ងៃនេះបានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
១. ទីប្រឹក្សាលោក ហ៊ុន សែន គឺឧកញ៉ា លី សាម៉េត ចេញសារភាពកំហុសឆបោក បន្ទាប់ពីសមត្ថកិច្ចប្រើពេលជិត១ខែតាមចាប់មិនបាន
២. ពលរដ្ឋខេត្តព្រៃវែង ស្នើឱ្យរដ្ឋាភិបាលការពារតំបន់វប្បធម៌ភ្នំឈើកាច់ ២៥ ហិកតារ ដែលកំពុងប្រឈមនឹងការហ៊ុមព័ទ្ធយកដោយសាលាបើកបរយោធា
៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចលើកលែងការពិន័យប្រាក់
៤. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ជំនួយ ១០ លានដុល្លារ ដល់កម្ពុជាដើម្បីគាំទ្រដល់ការងារប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖
១. ពលរដ្ឋ មិនរំពឹងថា រដ្ឋាភិបាលអាចលើកកម្ពស់គុណភាពវិស័យអប់រំឱ្យបានស្មើគ្នានោះទេ ដោយសារតែគម្លាតសង្គមកាន់តែកើនឡើង
២. ពលករខ្មែរ ស្នើឱ្យរដ្ឋាភិបាលបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង
៣. សាច់ញាតិអ្នកជាប់ឃុំ កញ្ញា នួន តឿន ថាថៅកែរោងចក្រម៉ាឡេស៊ី បញ្ឈប់គាត់ពីការងារ ជាការរើសអើងនយោបាយ
៤. អ្នកឃ្លាំមើល បារម្ភថា កម្ពុជានឹងអាចជាប់អន្ទាក់បំណុលចិនកាន់តែជ្រៅ ខណៈរដ្ឋាភិបាលនៅតែបន្តខ្ចីបុលលុយពីចិន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើលស្នើបញ្ចប់កិច្ចព្រមព្រៀងទាក់ទងនឹងគម្រោង CLVស្របពេលសភាកំពុងពិនិត្យសេចក្តីព្រាងច្បាប់បញ្ចប់CLV
២. សង្គមស៊ីវិលជំរុញឱ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតករណីអ្នកជាប់ឃុំស្លាប់នៅពន្ធនាគារខេត្តព្រះវិហារជាបន្តបន្ទាប់
៣.អ្នកភូមិនៅខេត្តព្រះវិហារព្រួយបារម្ភពីជីវភាពក្រោយពីអាជ្ញាធរ សហការជាមួយក្រុមហ៊ុនហាមពួកគាត់មិនឱ្យប្រមូលផលស្រូវ
៤. តើមូលហេតុអ្វីបានជានយោបាយ «ទាក់ម៉ូយ» របស់ ហ៊ុន ម៉ាណែត មិនអាចទាក់ទាញអ្នកវិនិយោគអាមេរិកាំងបាន? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤
១. ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់អំពើនិទ្ទណ្ឌភាពប្រឆាំងលើអ្នកសារព័ត៌មាន
២. លោក សម រង្ស៊ី អះអាងថា ចលនាជាតិខ្មែរតស៊ូថ្មីនឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្រៅប្រទេស
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកតើថា អំពើនិទ្ទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤
១. អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បោកប្រាស់ពលរដ្ឋពីការប្ដេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ
២. កម្មកររោងចក្រកាត់ដេរនៅខេត្តកណ្តាល ប្រមាណ៥០០នាក់ តវ៉ាឱ្យម្ចាស់រោងចក្រគោរពច្បាប់ការងារ
៣. ពលករខ្មែរមួយក្រុមដែលចាញ់បោកមេខ្យល់នៅថៃ កំពុងដាច់បាយ
៤. តើអំពើគាបសង្កត់ឆ្លងដែនប្រព្រឹត្តដោយរដ្ឋាភិបាលត្រកូល«ហ៊ុន» មានកម្រិតធ្ងន់ធ្ងរយ៉ាងណាខ្លះ ហើយនរណាខ្លះក្លាយជាជនរងគ្រោះនៃទង្វើនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤
១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងថា ជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារព័ត៌មាន បន្តរួចផុតពីការផ្ដន្ទាទោស
២. មេធាវី ជំរុញឱ្យតុលាការផ្តល់អាទិភាពដល់សំណុំរឿង លោក កឹម សុខា ដែលបានអូសបន្លាយជាង៧ឆ្នាំមកហើយ
៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចដកការពិន័យជាទឹកប្រាក់ប្រមាណជិត៥ពាន់ដុល្លារ
៤. អ្នកនេសាទនៅខេត្តកោះកុង ទាមទារឱ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤
១. អ្នកវិភាគ រិះគន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ
២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើយុទ្ធនាការអប់រំសាធារណជនពីអំពើនិទ្ទណ្ឌភាពករណីឃាតកម្មលើអ្នកសារព័ត៌មាន
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញប្រធានបទ ថាតើនឹងមានផលវិបាកអ្វីខ្លះបើរដ្ឋាភិបាលកម្ពុជានៅតែបង្កើនយុទ្ធនាការគាបសង្កត់ឆ្លងដែនប្រឆាំងនឹងក្រុមអ្នករិះគន់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Comments
Top Podcasts
The Best New Comedy Podcast Right Now – June 2024The Best News Podcast Right Now – June 2024The Best New Business Podcast Right Now – June 2024The Best New Sports Podcast Right Now – June 2024The Best New True Crime Podcast Right Now – June 2024The Best New Joe Rogan Experience Podcast Right Now – June 20The Best New Dan Bongino Show Podcast Right Now – June 20The Best New Mark Levin Podcast – June 2024
United States