Discoverសេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី
សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី
Claim Ownership

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

Author: The Cambodia Daily Khmer

Subscribed: 67Played: 337
Share

Description

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

33 Episodes
Reverse
លោក Chen Zhi ជាមនុស្សដែលមានលុយដ៏មហាសាសពីការរកស៊ី​បោក​ប្រាស់​តាមអនឡាញ ធ្លាប់ធ្វើជាទីប្រឹក្សារបស់លោក ស ខេង ​ លោក ហេង សំរិន ​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងបាត់មុខ ពី​កម្ពុជា បន្ទាប់ពីអាមេរិក និងអង់គ្លេសរឹបអូសរូបីយបណ្ណគ្រីបតូចំនួន ១៥ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ បុរសជនជាតិចិនសញ្ជាតិកម្ពុជា និងសញ្ជាតិអង់គ្លេសរូបនេះបានផ្តល់ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ស្របពេលដែលខ្លួន ​ហ៊ានបើកមជ្ឈមណ្ឌល​បោក​ប្រាស់​ពាសពេញប្រទេសកម្ពុជា និងមានការធ្វើទារុណកម្មបុគ្គលិក​បោក​ប្រាស់​ទាំងឡាយណាដែលមាន​បំណង រត់ចេញពីការងារ​ខុសច្បាប់​បែប​នេះ។ តើលោក Chen Zhi មានបច្ចេកទេសបោកប្រាស់បែបណា? តើ​បុរស​រូបនេះលាក់លុយក្នុងប្រព័ន្ធរូបីយបណ្ណគ្រីបតូ Bitcoin ដោយរបៀបណា? លោក តាំង សារ៉ាដា មានព័ត៌មានលំអិតអំពីរឿងនេះ៖
អតីត​ឧកញ៉ា​ លោក ហេង សិទ្ធី ដែលធ្លាប់វាយ​ប្រហារ​មន្ត្រីជាន់ ខ្ពស់​កម្ពុជា​ពាក់ព័ន្ធនឹង​រឿងអំពើពុករលួយ ហើយរកស៊ីជាមួយ​ឧក្រិដ្ឋ​ជន បើក​ល្បែង​អន​ឡាញ​ខុស​ច្បាប់ និង​ការ​ជួញ​ដូរ​មនុស្ស​តាម​អន​ឡាញ នោះ បាន​អះអាងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ីថា បក្សកាន់ អំណាច ខ្លាច​លោក គៀងគរ​យុវជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចងសម្ព័ន្ធភាព​ ជា​មួយ​ប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និងចិន ​​ដើម្បី​ប្រឆាំង​នឹងរដ្ឋាភិបាលគ្រួសារផ្តាច់ការ នៅកម្ពុជា។
មជ្ឈដ្ឋានទូទៅបានដាក់ជាចម្ងល់ថា តើនិពន្ធនាយកនៃសារព័ត៌ មាន Pheng Vannak ញ៉ូស (អនឡាញ) គឺលោក ផែង វណ្ណៈ ដែលតែង ប្រើ​ប្រាស់​បណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើជាមូលដ្ឋាន វាយ ប្រហារពលរដ្ឋ​តាមអំពើចិត្ត ព្រមទាំងប្រមាថ សម្លាប់អ្នកនយោបាយ អ្នកសារ​ព័ត៌មាន និងព្រះសង្ឃផងនោះ ហេតុអ្វីបានជាមិនមានស្ថាប័ន មានសមត្ថ​កិច្ច​ណាមួយ ចាត់វិធានការច្បាប់ទៅលើបុគ្គលរូបនោះ? កញ្ញា ខៀវ សុភា សូមជូនសេចក្តីរាយការណ៍ពិស្តារ៖
ព្រះ សិទ្ធត្ថ (Sidhatha) ព្រះសព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំគេ ទាំងស្តេច ទាំងរាស្រ្ត ឲ្យមានទសធម៌ ឬទសរាជធម៌ ឬទសពិធរាជធម៌ គឺធម៌ដប់ប្រការ។ ធម៌ដប់ប្រការនោះ មានតែមហារាជ អសោក (Asoka) គ្រប់គ្រងដែននគរ មគធរដ្ឋ ប៉ុណ្ណោះ ដែលប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននាសតវត្ស ទី៣ មុនគ្រិស្តសករាជ។ ទស្សនវិទូចិនបុរាណ ខុង ជឺ ឬ ខុង ជីវ (Confucius) (ប្រមាណ ៥២៥ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំប្រទេសឲ្យប្រកាន់ សីលធម៌ សមាធិ ការសញ្ជឹង ភាវនា។ ទ្រឹស្តីអប់រំនោះ មានតែអធិរាជ វូ ឌី ឬ វូ ហាន (Wu Di or Wuhan) ប៉ុណ្ណោះ ដែលកាន់ខ្ជាប់ខ្ជួន និងដាក់បញ្ជូលជាមនោគមន៍វិជ្ជាអប់រំក្នុងស្ថាប័នគ្រប់គ្រងរដ្ឋក្នុងសតវត្ស ទី២មុនគ្រិស្តសករាជ។ ទស្សនវិទូ ប៉ា្លតុង (Plato) សម័យបុរាណក្រិក (ប្រមាណជាង៤០០ឆ្នាំមុនគ.ស.) ជាសិស្សជំនិត ទស្សនវិទូ សូក្រាត (Socrates) និង ជាគ្រូរបស់ទស្សនវិទូ អារីស្តូត (Aristotle) អប់រំអំពី ការគ្រប់គ្រងរដ្ឋឲ្យមាន យុត្តិធម៌ស្មើគ្នា គឺមិនឲ្យក្រុម បក្ខ ពួកណាមួយទទួលបានយុត្តិធម៌លើសក្រុម បក្ខ ពួកណាមួយនោះឡើយ។
អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ លី យ៉ុងផាត់ ដែល​ត្រូវ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency) កំពុង​យក​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) រកស៊ី​បើក​លេង​ល្បែងស៊ីសង​តាម​អនឡាញ ជា​ទីតាំង​បង្ខាំង​មនុស្ស ចាប់​ជំរិត​មនុស្ស និង​ចាប់​បង្ខំ​មនុស្ស​ឲ្យ​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​នៅ​កម្ពុជា។លោក តាំង សារ៉ាដា មានសេចក្ដីរាយការណ៍​ពិស្ដារ​អំពីរឿងនេះ៖
សេចក្តីរាយការណ៍ស៊ើបអង្កេត៖ អ្នក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស ត្រូវបានគេរកឃើញថា ក្រុមហ៊ុនទ្រីភាព ស្ថិតក្នុងតំបន់តំបន់សេដ្ឋកិច្ច ពិសេសMDS «ថ្មដា» មានបុគ្គលិក​១ម៉ឺននាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ និងជជជាតិវៀតណាម កំពុងរកស៊ីឧក្រិដ្ឋកម្មអនឡាញ ខ្នាតធំដោយគ្មានអាជ្ញាធរហ៊ានចុះបង្ក្រាប។
អត្ថបទពិពណ៌នា៖ រដ្ឋាភិបាលបក្ស កុម្មុយនិស្ត ចិន ក្រោមកិច្ចផ្តួចផ្តើមគំនិតពី ប្រធាន បក្ស ហ្ស៊ី ជីនពិង បានបង្កើតគម្រោងអភិ វឌ្ឍន៍មួយនៅឆ្នាំ២០១៣ ឲ្យឈ្មោះជាភាសាចិន កុកងឺ ថា ស៊ឺឆូវ ជិ លូ ស៊ាងមឺ (Sīchóu zhī lù xiàngmù 丝绸之路项目)ប្រែជាអង់ គ្លេសថា Silk Roads project ឬ មានន័យជាភាសាខ្មែរថា គម្រោងផ្លូវថ្នល់សូត្រទំនើប ពីតំបន់អាស៊ី ដល់ទ្វីបអាហ្រ្វិក។ រដ្ឋអំណាចក្រុងប៉េកាំងអះអាងថា គម្រោងនេះ គឺដាក់ទុនខាងវិស័យហេដ្ឋារច នាសម្ព័ន្ធជុំពិភពលោក ដើម្បីជំរុញសេដ្ឋកិច្ចក្នុងប្រទេសទាំងនោះឲ្យមានសន្ទុះឡើង ខណៈផ្តល់ឱកាសឲ្យអា ជីវកម្មចិនផងដែរ ដែលគេតែងតែគិតថា ជានយោបាយ ឈ្នះ−ឈ្នះ ឬ ចំណេញ−ចំណេញ ទាំងអស់គ្នា នេះបើនិយាយតាមទ្រឹស្តី។
មជ្ឈដ្ឋានទូរទៅនិងអ្នកក​តាម​ដាន​សង្គម​បាន​គាំទ្រចំពោះ​ចំណាត់​​ការកណ្តាប់ដៃដែក របស់លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន កម្ពុជា ដែលប្រកាស​ឲ្យចាប់ខ្លួន​​ អ្នក​ឧកញ៉ា ​លី សាម៉េត ដែលជា​​ទីប្រឹក្សារបស់លោកផ្ទាល់ និងបង្គាប់ឲ្យសង​លុយ​ទៅ​ជន​រង​គ្រោះ ​ជាង​១០​លាន​ដុល្លារ ​និង​ករណី ​លោក ដួង តារា អតីត​ជា​អ្នក​កាន់​ហ្វេស​ប៊ុក​ផេក​ឲ្យ​លោក ក៏ត្រូវ​បាន​នាំ​ខ្លួនទៅសាកសួរ​ពាក់​ព័ន្ធ ​«ការ​ឆបោក»​។ ពួក​គេក៏​ចង់​ឃើញ​មាន​ចំណាត់​ការ​ដូច​គ្នានេះ​ទៅ​លើ«​ជន​ឆបោក»​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ​ជាពិសេស ករណី ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគេច វេះពីការសងបំណុល (Commission)​ ដល់ភ្នាក់ងារលក់ (Freelancer) ​​និងអតិថិជនដែលបាន ទិញដី និងផ្ទះល្វែងពីក្រុមហ៊ុនអចលនទ្រព្យ​នេះ​កន្លងមក។​​​​​ បុគ្គលិក របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងរង់ចាំអនុក្រឹត្យកាត់ឆ្វៀលដីព្រៃពីលោក​ ហ៊ុន ម៉ាណែត ដែលមាន ទីតាំងស្ថិតនៅស្រុកឈូកខេត្តកំពតដើម្បីយកទៅកាត់កងសង បំណុល (Commission)​ដែលឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានសាច់ ប្រាក់ សងទៅឱ្យពួកគេ​ និងព្រមទាំងអតិថិជន ដែលបានទិញដីផ្ទះពី​ក្រុមហ៊ុន ​របស់គាត់កន្លងមកផងដែរ។ លោក តាំង សារ៉ាដា រាយការណ៍ព័ត៌មាន​ពិស្តារ៖
លោក ហ៊ុន តូ ដែលល្បីឈ្មោះខាងរកស៊ីគ្រឿងញៀនឆ្លងដែន​ខុស​​ច្បាប់ ត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និង​ជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោកហ៊ុន សែន ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអនឡាញ​​ខ្មៅ​ងងឹត​​​​ ឆបោករូបិយបណ្ណគ្រីបតូ ក្នុង តម្លៃទឹកប្រាក់រហូតដល់ជាង​៤៩ពាន់​លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០២១មក។ លោក ហ៊ុន តូ តាមរយះក្រុមហ៊ុន Huione Group របស់លោក បានឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងរវាង​អ្នកលក់​និង​អ្នកទិញ​ ដោយ​ទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្ម ដែលកំពុង​ប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផងដែរ។ កម្មវិធី​នេះ អនុញ្ញាត​ឱ្យ ​ក្រុម​អ្នក​រកស៊ី​ឆបោក​តាម​អនឡាញ ប្រើប្រាស់​នូវ​ទិន្នន័យ បច្ចេកវិទ្យា និង​សេវាកម្ម​លាងលុយ​កខ្វក់។ ចំណែកក្រុម​អ្នកវិភាគនយោបាយ ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជា​កំពុង​​ឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរេខាងជើង ក្រោយពី​អសម្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច ពិបាករក​លុយ​ចិញ្ចឹម​ក្បាល និងក្រពះដ៏ធំរីកប៉ោង នៃរដ្ឋាភិបាល ក្បាលធំ ខ្លួនតូច។ កញ្ញា​ ខៀវ សុភា រាយការណ៍ព័ត៌មាននេះពិស្តារ៖
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជម្រុញឱ្យរដ្ឋាភិបាលរបស់គណបក្ស​ប្រជាជន​​កម្ពុជា លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយ​នឹង​ក្រុមហ៊ុន​យោធាវៀតណាម ដែលមានទំហំជាង ៣ម៉ឺនហិកតា ក្នុងខេត្ត​រតនគិរី ដើម្បីជៀសវាងការបាត់បង់ខេត្តខ្មែរទាំង៤ក្នុងតំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ឬក្លាយជាកម្ពុជាក្រោមទី២ នាពេលអនាគត។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារ​ព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាបាន​ប្រគល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីដែលជាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្រុមហ៊ុនយោធាវៀតណាមចំនួន៣ដែលមានទំហំផ្ទៃដីជាង ៣ម៉ឺនហិកតា (៣០២០៤ហិកតា) សព្វថ្ងៃនេះ។
អ្នកវិភាគមើលឃើញផលវិបាកខុសគ្នាលើគម្រោង​ជីកព្រែក ហ៊្វូ ណន៖ អ្នកខ្លះថាចុងបញ្ចប់ ខែ្មរចំណេញ អ្នកខ្លះថាចិនកើបផល ហើយរីឯខ្មែរ​កើបផេះ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍​ពិ​ពណ៌​នាលម្អិត ក្នុងការពិនិត្យមើលថាតើមានអ្វីខ្លះពាក់ព័ន្ធ​នឹង​ព្រែក​ជីកហ្វូណន​ដែលមហាជននៅតែមានមន្ទិលសង្ស័យនេះ។ សូមអញ្ជើញ​លោកអ្នកនាង ទស្សនាសេចក្តីរាយការណ៍នេះភាគទី២​ដែលមានខ្លឹមសារដូចតទៅនេះ៖
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាព​សារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នក​សារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត ឃើញ​ថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្ត ប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ ព្រោះមានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលបានជួប សម្ភាស បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមាន ភាពល្អប្រសើរជាងពីមុន។ពីរដ្ឋធានីវ៉ាស៊ីនតោន លោកតាំង សារ៉ាដា សូមជូនសេចក្តី រាយ ការណ៍​​ព័ត៌មានពិស្តារ
ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប​១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែលជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី​ ឃុំបាក់ខ្លង​ ស្រុកមណ្ឌលសីម៉ា​ ខេត្តកោះកុង ​នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។ ប៉ុន្តែ១២ឆ្នាំកន្លងទៅនេះយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារ របស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿង នេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ ស ស៊ីលៀប និងលោកស្រីហ៊ុន ម៉ាណា ដែល ជាកូនស្រីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ​ជា​ម្ចាស់​ភាគហ៊ុនធំ។ កញ្ញា​ ខៀវ សុភា សូមជូនព័ត៌មានពិស្តារ
ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ​​ក្នុង​គណបក្ស​ពលករ (Labor party) ដែលមាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួ​ន​ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋ​វៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។ លោក ​តាក់ ម៉េងហ៊ាង ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៤៣ឆ្នាំគឺ​ជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ​ខេត្តកំពត។ លោកបាន​មក​រស់នៅ​ប្រទេស​អូស្ត្រាលីនៅឆ្នាំ១៩៩៦ ​តាមរយៈ​កម្មវិធី​មនុស្សធម៌​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ លោក តាក់​ម៉េងហ៊ាង ​គឺជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូនចំនួន​៥​នាក់។ នៅពេល​លោក​ មក​ដល់​ប្រទេស​អូស្ត្រាលី​ក្នុង​វ័យ១៦​ឆ្នាំ​នោះ​ លោកបាន​ចូល​រៀន​សាលា​ភាសា​អង់គ្លេស​មួយ​រយៈពេលសិន ​មុននឹង​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​ឡើង​វិញ។ បន្ទាប់មក ​លោក ​បាន​បន្ត​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​វិចតូរីយ៉ា​ ​(Victoria University )​​ រហូត​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ចំនួន​ពីរ ​គឺ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយនៅឆ្នាំ២០០៦។ មុននឹង​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ​លោក តាក់ ម៉េងហ៊ាង ​ធ្លាប់​ធ្វើ​ជា​មេធាវី​រយៈពេល​៥ឆ្នាំ ​បន្ទាប់មក លោកបានបង្កើត​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​មួយ ដែល​ផ្តល់​សេវា​ផ្នែក​ច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។ ក្រៅពីនេះ​ លោក​ ក៏​ធ្លាប់​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ​វិទ្យុ ​SBS ខ្មែរ ​រយៈ​ពេល​១០ឆ្នាំដែរ ​និង​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​ ​នៅ​តាម​មន្ទីរពេទ្យ តាម​សាលារៀន និងតុលាការ ថែមទៀត។ ​ នៅ​ពេលនោះ​ហើយ ដែល​ធ្វើឱ្យលោកបាន​ដឹង​អំពី​សេចក្តី​ត្រូវការ​ របស់​​​សហគមន៍​ខ្មែរ​កាន់តែខ្លាំងឡើងៗ ហើយ ក៍ដោយសារ​តែ​កត្តា​នេះដែរ ដែល​ជម្រុញឱ្យរូបលោក​ចូលរួម​សកម្មភាព​ក្នុង​សង្គម​កាន់តែ​ខ្លាំង ​ដើម្បីបាន​ដឹងឱ្យកាន់តែច្រើន​អំពី​សេចក្តី​ត្រូវការ​របស់​សហគមន៍​ខ្មែរ ថែមទៀត។ ដោយសារតែ មានការ​គាំទ្រ ​និងលើកទឹកចិត្ត​ ពី​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី ​ដើម​កំណើត​ខ្មែរ​​លោក ហុង លីម ​និង​ប្រធាន​សមាគម​ខ្មែរ​សាជីវកម្ម ​លោក ជា យូរហ៊ន ​លោក ​តាក់ ម៉េងហ៊ាង​ បាន​ចាប់ផ្តើម​ចូល​​ប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តង បន្ទាប់ពីលោក បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​​​​ដែនឌឺណុង (Dandenong) ​ពីរ​អាណត្តិ ​តាំងពី ឆ្នាំ​២០១២ ​និងបានឡើង​ធ្វើជា​អភិបាលក្រុង​មួយ​អាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។ បន្ទាប់មកទៀត នៅ​ឆ្នាំ​២០១៨​ លោក​ បាន​លា​ឈប់​ពី​ចៅហ្វាយក្រុង ​ហើយ​ ឈរ​ឈ្មោះ ​និង​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ បន្តវេន​ពី​លោក ហុង លីម​ ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ដំបូង​គេរហូត​មក​ដល់​សព្វថ្ងៃនេះ។ ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េង​​ហ៊ាង ក៏បាន​ធ្វើ​ការ​មិនខុសពីលោក ហុង លីម ដែរ ដែលតែងតែ ជម្រុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិ​ប្រជាធិ​តេយ្យ និងការគោរពសិទ្ធិមនុស្ស​នៅកម្ពុជា រហូត​ដល់សព្វថ្ងៃនេះ៕ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក តាក់ ម៉េងហ៊ាង ដែលមានសេចក្តីដូចតទៅ
ថ្ងៃ ១៧ មេសា ឆ្នាំ២០២៤នេះ ជាគម្រប់​ខួប​លើក​ទី ៤៩ឆ្នាំ នៃ​ការ ​ដួ​ល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ជា​ពេល ដែល​​កម្ពុជាធ្លាក់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហមដែរ។ ជាធម្មតា នៅពាក់កណ្តាល ខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី​៤៩ឆ្នាំ​មុន​ជាថ្ងៃ​ដែល​​ខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ​ គឺទីក្រុង​ភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ពេលនោះកំពុង​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថា នឹង​និរាស​​ព្រាត់​ប្រាស់គ្រួសារ ដែលអាចកើតឡើងមួយពព្រិចភ្នែក​បែបនេះទេ។ ចំណែកនៅខែមេសាឆ្នាំ២០២៤នេះ ដូចអ្វីដែលបានគ្រោងទុក​គឺជា​ថ្ងៃ​ដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធាន​បក្ស​កាន់​អំណាច និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បាន​ជាប់​ឆ្នោត​ជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភា។ ក្នុងឋានៈ​ជាប្រធាន​ព្រឹទ្ធ​សភា​ដែល​​ជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពី​ប្រទេស លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជ​ក្រឹត្យនានាដែលស្នើរដោយនាយករដ្ឋមន្ត្រី។ លោកក៏ជា​ប្រធានក្រុម​ប្រឹក្សា​រាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យ​ផងដែរ ដែល​អ្នក​វិភាគខ្លះលើកឡើងថា ការឡើងកាន់​អំណាច​របស់លោកហ៊ុន សែន​នៅពេលនេះប្រៀបដូចជា ព្រះ​ស្រី​ជេដ្ឋាធិ​រាជ​រាមាធិបតី ឬហៅ​ស្តេច​កន ជ្រែក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ​ ដូច្នោះ​ដែរ។​​ លោក តាំង សារ៉ាដាធ្វើសេចក្តីរាយការណ៍ពិស្តារ
ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃ​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការ​ស៊ើបអង្កេត ជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់​មួយចំនួន​នៃរបបក្រុងម៉ូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិ​ឲ្យទាល់​តែបាន។ ពួកគេនិយាយថាជនដៃដល់ទាំងនោះ មានក្រុម​មេ​បញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវីលអ៊ុយ ក្រែន និងកងទ័ព​អ៊ុយក្រែន ហើយក្នុងចំណោមជនដៃដល់ទាំងនោះក៏មាន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីជាមេក្លោងផងដែ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិស្តារមួយក្រោយពី​ក្រុមអ្នកកាសែតពីតំបន់អាស៊ី មានទាំងអ្នកសារព័ត៌មាន The Cambodia Daily ផង បានចុះយកព័ត៌មានដោយផ្ទាល់ក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ៖
ការស្រាវជ្រាវ បានបង្ហាញថា សកម្មជនស្នេហាពួកក្រហម ឬកុម្មុយនិស្តផ្តាច់ការ ធ្វើការស្វិតស្វាញជាង មានអំណត់ជាងសកម្មជនស្នេហាប្រជាធិប តេយ្យ ពីព្រោះគេបានអប់រំ បង្វឹកមនោគមន៍វិជ្ជាដល់មនុស្សជំនាន់ក្រោយៗ អំពីរបៀបធ្វើយ៉ាងណាដើម្បីរស់ ហើយមិនធ្វើយ៉ាងណាដែលពួកគេស្លាប់។រឿងពីអតីតកាលជាច្រើន ដែលកើតឡើងក្នុងបច្ចុប្បន្ននេះទៀត ប៉ុន្តែខ្មែរខ្លះ មិនដឹង។ ក្នុងភាគតី២ នៃសេចក្តីរាយការណ៍លោក ហាស់ សាន ពលរដ្ឋខ្មែរក្នុងសហគមន៍ឯបរទេស ដែលជាសមាជិក ឬ អ្នកគាំទ្របក្ស ប្រជាជនកម្ពុជា ស្ថិតក្រោមការណែនាំតម្រង់ទិសពីអតីតបក្សកុម្មុយនិស្ត ដែលប្រែឈ្មោះ ដោយមិនបានដឹងខ្លួន៖
ក្នុងកាលៈទេសៈមួយ ដែលអ្នកស្នេហាប្រជាធិបតេយ្យ ស្នេហាសិទ្ធិ សេរីភាព យុត្តិធម៌ អំពាវ នាវឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែមិនបានធ្វើសកម្មភាពសកម្ម គគ្រឹកគគ្រេងគួរឲ្យចាប់អារម្មណ៍នោះ បក្ស ប្រ ជាជនកម្ពុជា មិនបានសម្រាក ឬផ្អាកសកម្មភាពវាយបក រុញអ្នកប្រ ជាធិបតេយ្យចេញនោះទេ។ លោក ហាស់ សាន មានសេចក្តីរាយ ការណ៍ ពិនិត្យមើលសាវតារ ប្រវត្តិបក្ស ប្រជាជនកម្ពុជា និង កិច្ចខំ ប្រឹងប្រែងរើសសមាជិក ប្រមូលកម្លាំងដើម្បីទប់ទល់នឹងការប៉ុនប៉ងបន្សាបឥទ្ធិពលកុម្មុយនិស្តផ្តាច់ការ ពីសំណាក់អ្នកប្រជាធិបតេយ្យខ្មែរ ទាំងក្នុង ទាំងក្រៅប្រទេស។ ក្នុងភាគទី១នេះ ខ្មែរខ្លះសួរថា ហេតុអ្វីខ្មែរនៅក្រៅប្រទេស ត្រឡប់ទៅគាំទ្ររបៀបដឹកនាំផ្តាច់ការ?
មនុស្ស​ជំនិត​ម្នាក់​របស់​ នាយករដ្ឋមន្ត្រីតពូជ លោកហ៊ុន ម៉ាណែត ត្រូវបានគេ​រកឃើញ​ថាបាន​សហការជាមួយភរិយា ស្រីកំណាន់របស់ ខ្លួន និងដៃគូរវិនិយោគ​ជាច្រើន​ទៀត​បើក​បណ្តាញក្រុមហ៊ុន ដែលមាន រចនាសម្ព័ន្ធដូចសំបុក្រពីងពាង​ដើម្បីរកចំណូលពីការ ​ក្នុងនាំ​ពលករទៅធ្វើការនៅក្រៅប្រទេស។ បុរសរូបនេះក៏បានបើកក្រុមហ៊ុន លាយស៊ីម៉ង ក្រុមហ៊ុន​សេវាកម្មទេសចរណ៍ និង​សណ្ឋាគារជាច្រើន ដើម្បីរកចំណូល សម្រាប់ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​បក្ស​ប្រជាជនទាំងនៅ ក្នុងស្រុក និងក្រៅស្រុក។
រាជរដ្ឋាភិបាលត្រូវជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមលេសថាដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ផ្ទុយទៅវិញ គេបានរកឃើញថាតំបន់ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាឃ័រ៍ រយៈពេល៥០ឆ្នាំ ហើយដាក់ឈ្មោះថា Angkor Lake of Wonder ដែលប្រែថា បឹងអង្គរអច្ឆរិយៈ ឬ សួនទឹកអង្គរអច្ឆរិយៈ ក្រោមទុនវិនិយោគប្រមាណជាង ៣០០លានដុល្លារស.រ.អា (៣៥០លានដុល្លារអាមេរិក)។ តើរឿងបែបនេះ ជាការភូតកុហក់ បោកញ្ឆោតពលរដ្ឋខ្មែរ នៃអ្នកដឹកនាំ ឬដូចម្តេច? ខ្ញុំ ហាស់ សាន សូមជូនសេចក្តីរាយការណ៍ស្រាវជ្រាវមួយទាក់ទងនឹងបញ្ហានេះ
loading
Comments