DiscoverBlack & White
Black & White
Claim Ownership

Black & White

Author: Apsara Media Services (AMS)

Subscribed: 3Played: 1
Share

Description

45 Episodes
Reverse
ព្រះរាជាណាចក្រ​កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បាន​សម្ដែង​មោទនភាព​ ដែល​លោក​អះអាង​ថា លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ចំនួន​បី​លើក​មក​ហើយ
តើពលរដ្ធម្នាក់ៗត្រូវមានករណីកិច្ចដូចម្តេចខ្លះ ចំពោះជាតិមាតុភូមិរបស់ខ្លួន?
សម្តេច​តេជោបានថ្លែងទៀតថា «ចំពោះការគ្រប់​គ្រង​ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការពង្រឹងការអនុវត្តទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានសុខាភិបាលនានា ដើម្បីការពារសុខភាពនិងអាយុជីវិតប្រជាជន»
សម្តេច តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានក្រោមប្រធានបទ៖ “កសាងអនាគតឌីជីថលប្រកប​ដោយ​ចីរភាព» នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយ​​ផ្តល់អនុសាសន៍ ៣ចំណុចសំរាប់អាស៊ានក្នុងឆ្នាំ២០២២
អត្ថបទយោង និងខ្លឹមសារសង្ខេប កាលពីថ្ងៃទី២៣ តុលា ២០២១ ពោលគឺចំថ្ងៃដែលប្រារព្ធរំឭកខួបទី៣០ នៃកិច្ចព្រមព្រាងនៅទីក្រុងប៉ារីស លោក សម រង្ស៊ី និងអ្នកគាំទ្របានធ្វើបាតុកម្មមួយ នៅទីលានសាធារណរដ្ឋ នាទីក្រុងប៉ារីស ស្ដីអំពីកម្ពុជា។ – ថ្លែងសារនយោបាយ ក្នុងជំនួបក្រុមបាតុករ លោកសម រង្ស៊ីបានលើកឡើងនូវខ្លឹមសារមួយចំនួន៖ – ទីមួយ គឺលោកបានចោទប្រកាន់ថា៖ ប្រទេសកម្ពុជា គឺរដ្ឋរបស់ ហ៊ុនសែន (សម្ដេច) និងបក្សពួក ហ៊ុនសែន។ គាត់និងក្រុមគាត់ មិនចង់បានបែបនោះទេ គឺចង់បានសាធារណរដ្ឋ។ – ទីពីរ លោកលើកឡើង អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយលោកបន្ដចោទឡើងថា៖ តើរដ្ឋអំណាច ហ៊ុន សែន ចូលចិត្ដនិងចង់អនុវត្ដិតាមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសដែរឬទេ? ព្រោះកិច្ច​ព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាអនុវត្ដិលទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។ កម្ពុជាបច្ចុប្បន្ន មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាប្រទេសផ្ដាច់ការ គ្មានសិទ្ធិ គ្មានសេរី គ្មានពហុបក្ស ។ – ទីបី លោកបានលើកឡើងថា៖ នៅកម្ពុជា រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសចំពោះចំណុចមួយសំខាន់ គឺការបោះឆ្នោត។ នៅក្នុងកិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាមានការបោះឆ្នោតពិតប្រាកដ […]
ដូចយើងដឹងហើយថា ”គំនិត គឺជាសមិទ្ធផលនៃការគិតរបស់មនុស្ស ការគិតបែបណា​ សកម្មភាពក៏ប្រព្រឹត្ដិព្រមទៅតាមនោះដែរ។ ក្នុងន័យនេះ រឿងនយោបាយដូចគ្នា ប្រជាពលរដ្ឋចាំបាច់ និងដាច់ខាតត្រូវតែដុសខាត់ផ្នត់គំនិតរបស់ខ្លួន គិតចំពោះឧត្ដមប្រយោជន៍ជាតិជាធំ ព្រោះកាលបើយើងផ្ដល់សារសំខាន់ចំពោះជាតិ ហើយយើងនឹងអាចវិនិច្ឆ័យចំពោះព័ត៌មានទាំងឡាយណាដែល នាំឲ្យខាតបង់ចំពោះផលប្រយជន៍ជាតិ។
លោក សម រង្ស៊ី បានសរសេរអត្ថបទមួយ ជាភាសាអង់គ្លេស ចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ The Geopolitics ថ្ងៃ ១៨ ខែតុលា ឆ្នាំ២០២១ មានចំណងជើងថា “កម្ពុជានឹងមានការបោះឆ្នោតក្លែងក្លាយ ដូចកាលពីឆ្នាំ២០១៨ បើគេមិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទេ“។ – នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ មិនអាចមានការបោះឆ្នោតពិតប្រាកដបានទេ បើមិនមានការចូលរួមពីគណបក្សប្រឆាំ​ងពិតប្រាកដ តែមួយគត់ គឺគណបក្សសង្គ្រោះជាតិ។  – ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានគេចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយគ្មានភស្តុតាងអ្វីឡើយ ដែលអាចយកជាការបាន។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ ត្រូវបានគេយកធ្វើជាលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។  – របប ហ៊ុន សែន បានជម្រុញឲ្យមានការបង្កើតគណបក្សប្រឆាំងក្លែងក្លាយជាច្រើន ដើម្បីបំភ័ន្តមតិជាតិនិងអន្តរជាតិថា បានអនុវត្ត “លទ្ធិប្រជាធិបតេយ្យ ពហុបក្ស”។ តែគណបក្សប្រឆាំងក្លែងក្លាយ ក្រោមឱវាទលោក ហ៊ុន សែន អស់ទាំង។ – ចំពោះអ្នកស្នេហាជាតិឯករាជ្យ ដែលមានបំណងបង្កើតគណបក្សថ្មី ដើម្បី​ចូលរួមក្នុងការបោះឆ្នោតខាងមុខ បែរជាត្រូវបានគេហាមឃាត់មិនឲ្យបើកគណបក្សថ្មីទេ ដោយ​គេ​ចោទប្រកាន់ថា មានឧត្តមគតិដូចគណបក្សសង្គ្រោះជាតិ។ […]
ហេតុអ្វីដែលត្រូវលើកម្ដងហើយម្ដងទៀតចំពោះគុណតម្លៃនៃសន្ដិភាព? ព្រោះយើងចង់រំលឹកសតិប្រាជ្ញាស្មារតី ជនរួមសន្ដិភាពនិងជាតិ ឱ្យឃើញច្បាស់ ដើម្បីចូលរួមក្នុងការរក្សាការពារ ប្ដេជ្ញារួមថែរនូវមរតកដ៏មានតម្លៃយ៉ាងអន​គ្ឃនេះ ឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីសេចក្ដីសុខនិងសេចក្ដីចម្រើន ជាពិសេសដើម្បីការអភិវឌ្ឍជាប់មិនដាច់និងភាពសុខដុមរម្យនានៃជីវិតប្រជាជនជាង១៦លាននាក់​​
កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្តីពីកម្ពុជា​ គឺជាកិច្ចព្រមព្រៀងរវាងមហាអំណាចទាំងប្រាំរបស់ពិភព​លោក​ រួមមាន ចិន សហភាពសូវៀត អាមេរិក បារាំង និងអង់​គ្លេស ក្នុងការបញ្ចប់សង្រ្គាមនិងជម្លោះនៅកម្ពុជា។ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលចែកជា ៩ភាគ និង៥ ឧបសម្ពន្ធ័ ក្នុងការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យបណ្តោះអាសន្ន រួមមានអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ UNTAC) និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលមានភាគីខ្មែរទាំងបួន (SNC) ក្រោយចុះហត្ថលេខា ២៣តុលា១៩៩១
​អត្ថបទយោង និងខ្លឹមសារសង្ខេបថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អង្គការគម្រោងយុត្ដិធម៌ពិភពលោកហៅកាត់ថា (WJP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានចាត់ចំណាច់ថ្នាក់នីតិរដ្ឋនៅកម្ពុជាក្នុងកម្រិតទាបមួយដែលហាក់ដូចជាមិនសមហេតុ មិនសមផល ខណៈអង្គការនេះបានដាក់កម្ពុជាក្នុងលេងរៀងទី១៣៨ ក្នុងចំណោមប្រទេស១៣៩
ក្នុងរយៈកាលកន្លងទៅថ្មីៗនេះ (ថ្ងៃ ០៣ តុលា ២០២១ នេះ ) កាសែតដែលមានប្រភពមកពីចក្រភពអង់គ្លេស បានផ្សាយខុសពីការពិតថា រដ្ឋបុរសសន្ដិភាព សម្ដេចតេជោ ហ៊ុនសែន នៃកម្ពុជា ទិញសញ្ញាតិសាយប្រឹស។ ព្រឹត្ដិការណ៍នេះបានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបណ្ដាអ្នកវិភាគ សង្គមស៊ីវិល ជាពិសេសអ្នកអត្ថាធិប្បាយក្នុងនឹងក្រៅប្រទេស
សេរីភាពទទួលព័ត៌មាន គឺជាសេរីភាពមួយដែល​មិនអាចខ្វះបានសម្រាប់ប្រជាជន និងការអភិវឌ្ឍ ព្រោះព័ត៌មានគឺមានសារៈសំខាន់បំផុតចំពោះជាតិជាបច្ច័យនាំទៅរកសន្ដិភាព និងការអភិវឌ្ឍន។ សារព័ត៌មានបានឆ្លុះបញ្ចាំងអំពីទិដ្ឋ​ភាពសង្គម និងបានរួមចំណែកក្នុងការបង្ហាញឧត្ដមភាពជាតិ ទាំងក្នុងនិងក្រៅប្រទេស
ភាពជាមេដឹកនាំកម្ពុជា ដែលជាគំរូនិងបានបន្សល់ទុកនូវមរតត និងសមិទ្ធិផលជាច្រើន លោកតែងតែមានភក្តីភាពចំពោះជាតិ និងប្រជាជន។ ការលះបង់របស់លោកគឺដើម្បីបុព្វហេតុជាតិខ្មែរ ហើយគ្មានម្តងណាលោករត់ចោលខ្មែរនោះទេ។
អ្នកវិភាគសង្គមនិងនយោបាយត្រូវបានគេមើលឃើញថា មានសមត្ថភាពក្នុងការប្រមូលនិងវិភាគព័ត៌មាន ដោះស្រាយបញ្ហា និងធ្វើការសំរេចចិត្ត ដែលឈានទៅដល់ការផ្ដល់នូវទិន្នន័យជាក់លាក់ និងអនុសាសន៍ជាក់លាក់មួយចំនួនសម្រាប់អ្នកនយោបាយ ឬដំណោះស្រាយនយោបាយក្នុងសង្គម។
ទិន្នន័យជាក់លាក់ និងអនុសាសន៍ជាក់លាក់មួយចំនួនសម្រាប់អ្នកនយោបាយ ឬដំណោះស្រាយនយោបាយក្នុងសង្គម។
កន្លងមក មានឃើញតែក្រុមនៃអ្នកសារព័ត៌មានទេដែលតែងត្អូញត្អែរ ហើយស្រែកទាមទាររកសេរីភាពនៃសារព័ត៌មាន ខណះពេលខ្លះពួកគេជាអ្នករងគ្រោះ និងបានស្នើសុំការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋ ដើម្បីថាបានទទួទលសិទ្ធសេរីភាព និងតម្លៃរបស់ខ្លួនក្នុងនាមជាអ្នក​សារ​ព័ត៌​មានកម្ពុជា។
វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលសម្តេច តេជោ ប្រមុខរដ្ឋាភិបាល​បានទទួលនូវមហាកិត្តិយសជាថ្មី។ ក្នុងនោះដែរសារសម្តេចបានបញ្ជាក់ថា សន្តិភាពនៅកម្ពុជាជាសន្តិភាព​ពិតៗដែលបានពីការខិតខំប្រឹងប្រែងប្តូរជីវិតនិងការលះបង់ខ្ពស់ក្រោម​នយោ​បាយ​ឈ្នះឈ្នះ។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរ​ទេស​ចិនលោក Wang Yi នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានិងបាន​ធ្វើជាអធិបតីនៅក្នុងពិធីប្រគល់ពហុ​​កីឡដ្ឋាន​ជាតិ​មរតកតេជោ ដែលជាសំណង់នៅក្រោមជំនួយ​ឥតសំណងចំនួន១៦០លាន​ដុល្លារពីរដ្ឋាភិបាលចិន។  ក្នុងនោះលោកក៏បានមកជាមួយនូវជំនួយសំខាន់ៗផ្សេងទៀតផងដែរ។ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិង​ចិន កំពុង​​​ក្លាយ​ជាទំនាក់​ទំនង​ចាក់ទឹកមិនលិច ឬត្រូវបានហៅថា​ជាទំនាក់ទំនងដែកថែប ឬទំនាក់​ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនឹង​ផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់រវាងប្រទេសកម្ពុជា។ នៅក្នុងនយោបាយ គ្មានទេមិត្តនិង​សត្រូវគឺមានតែផលប្រយោជន៍។ ដូច្នេះកម្ពុជា កំពុងដើរក្នុងផ្លូវដ៏ត្រឹម​ត្រូវរឹងមាំ​និងច្បាស់លាស់ ព្រោះថា ចិនអាចជាដៃគូរដ៏រឹងមាំយូរអង្វែងនិងអាចមានទុកចិត្តបាន ព្រោះថាចិនបានធ្លាប់ជួយកម្ពុជាក្នុងវិស័យជាច្រើនតាំងពីជំនាន់សម្តេចតាបន្តរហូតមកដល់បច្ចុប្បន្ននេះ។ សមិទ្ធិផលជាច្រើនរបស់សម្តេច តេជោ បានក្លាយជាមរតដ៏មាន​តម្លៃ​សម្រាប់អ្នកជំនាន់មុននិងបច្ចុប្បន្ន ហើយក៏​បានឆ្លុះបញ្ចាំងពីកិច្ចខិតខំ​ប្រឹង​ប្រែង វីរៈភាព និងការបូជាចំពោះ​ជាតិមាតុភូមិ។  នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនរបស់យើងនឹងធ្វើការបកស្សាយពាក់ព័ន្ធទៅនឹងសំណួរដូចខាងក្រោម៖ ១. ចំពោះលោកវាគ្មិនផ្ទាល់ តើលោកមើលឃើញយ៉ាងណាចំពោះការអញ្ជើញមកដល់របស់លោកវ៉ាង យី?  ២. ចំពោះកម្ពុជា-ចិន តើលោកមើលឃើញមានចំណងមេត្រីភាពបែបណា? តើកម្ពុជាចំណេញអ្វី? ខាតអ្វី? ចំពោះភក្ដីភាពនេះ? ៣. ចំពោះក្រុមអ្នកវិភាគនិងបក្សប្រឆាំង​លើក​ឡើង​ថា ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មក​កម្ពុជាដើម្បី​ពង្រឹង​ឥទ្ធិពល ជា​ជាង​ការ​ផ្ដល់​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី លើក​នេះ​ថា ជា​ការ​ពង្រឹង​បន្ថែម​នូវ​កិច្ចប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​២។ តើលោកវាគ្មិនយល់បែបណាដែរ? ៤.​​ តើក្នុងជំនួប និងពិធីប្រគល់ពហុ​​កីឡដ្ឋានជាតិមរតកតេជោ មានសារអ្វីខ្លះពីលោក វ៉ាង យ៊ី និងសម្តេចតេជោ? ៥. អ្វីទៅជាទស្សនវិស័យវែងឆ្ងាយរវាង ចិននិងកម្ពុជា? តើមានភាពចាំបាច់ប៉ុណ្ណាដែលយុទ្ធសាស្ត្រនៃទំនាក់ទំនងនេះ ដើម្បីពង្រឹងក្នុងនាមជាដៃគូរអមតៈឥតងាករ៉េ […]
loading
Comments