Black & White Ep43: កិច្ចព្រមព្រៀងក្រុងប៉ារីស តើនរណាជាវីរបុរសជាតិ?
Update: 2021-11-11
Description
អត្ថបទយោង និងខ្លឹមសារសង្ខេប កាលពីថ្ងៃទី២៣ តុលា ២០២១ ពោលគឺចំថ្ងៃដែលប្រារព្ធរំឭកខួបទី៣០ នៃកិច្ចព្រមព្រាងនៅទីក្រុងប៉ារីស លោក សម រង្ស៊ី និងអ្នកគាំទ្របានធ្វើបាតុកម្មមួយ នៅទីលានសាធារណរដ្ឋ នាទីក្រុងប៉ារីស ស្ដីអំពីកម្ពុជា។ – ថ្លែងសារនយោបាយ ក្នុងជំនួបក្រុមបាតុករ លោកសម រង្ស៊ីបានលើកឡើងនូវខ្លឹមសារមួយចំនួន៖ – ទីមួយ គឺលោកបានចោទប្រកាន់ថា៖ ប្រទេសកម្ពុជា គឺរដ្ឋរបស់ ហ៊ុនសែន (សម្ដេច) និងបក្សពួក ហ៊ុនសែន។ គាត់និងក្រុមគាត់ មិនចង់បានបែបនោះទេ គឺចង់បានសាធារណរដ្ឋ។ – ទីពីរ លោកលើកឡើង អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយលោកបន្ដចោទឡើងថា៖ តើរដ្ឋអំណាច ហ៊ុន សែន ចូលចិត្ដនិងចង់អនុវត្ដិតាមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសដែរឬទេ? ព្រោះកិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាអនុវត្ដិលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ កម្ពុជាបច្ចុប្បន្ន មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាប្រទេសផ្ដាច់ការ គ្មានសិទ្ធិ គ្មានសេរី គ្មានពហុបក្ស ។ – ទីបី លោកបានលើកឡើងថា៖ នៅកម្ពុជា រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសចំពោះចំណុចមួយសំខាន់ គឺការបោះឆ្នោត។ នៅក្នុងកិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាមានការបោះឆ្នោតពិតប្រាកដ […]
Comments
In Channel