កម្ពុជាសម្រេចបញ្ជូនកីឡាករទៅចូលរួមប្រកួតស៊ីហ្គេមនៅថៃ
Update: 2025-11-26
Description
ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បើទោះបីស្ថានការណ៍ព្រំដែននៅមានភាពតានតឹងខ្លះៗ តែកម្ពុជា បានសម្រេចបញ្ជូនកីឡាករ ទៅចូលរួមប្រកួតស៊ីហ្គេម នៅថៃ ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព និងមិត្តភាពពិតប្រាកដ តាមរយៈស្មារតីនៃព្រឹត្តិការណ៍ប្រកួតកីឡា ជាអន្តរជាតិនេះ។
Comments
In Channel






















