តើការពិចារណាខ្លួនឯងមុនទទួលពិធីលាងព្រះអម្ចាស់មានន័យដូចម្ដេច? (What Does It Mean To Examine Yourself Before Taking Communion?)
Description
វាជារឿងត្រូវបានដឹងយ៉ាងទូលំទូលាយនៅក្នុងចំណោមគ្រីស្ទបរិស័ទ ថាការទទួលពិធីលៀងព្រះអម្ចាស់គួរតែយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់។ ប៉ុន្តែ ពេលខ្លះខ្ញុំឆ្ងល់ថាតើរាស្ត្ររបស់ព្រះជាម្ចាស់មានអារម្មណ៍ថប់បារម្ភយ៉ាងខ្លាំង នៅពេលចូលទៅកាន់តុរបស់ព្រះអម្ចាស់ឬក៏អត់។
បទគម្ពីរមួយក្នុងចំណោមបទគម្ពីរចម្បងអំពីពិធីលៀងព្រះអម្ចាស់ត្រូវបានដកស្រង់ចេញមកពីកណ្ឌគម្ពីរ ១កូរិនថូស។ ក្រុមជំនុំនៅក្រុងកូរិនថូសមានកេរ្តិ៍ឈ្មោះអាក្រក់ដោយសារបញ្ហាជាច្រើន៖ ខុសក្រមសីលធម៌ផ្លូវភេទ ការអួតខ្លួនពីឧត្តមភាពខាងឯព្រះវិញ្ញាណ ចោទប្ដឹងពីគ្នាទៅវិញទៅមកនៅតុលាការ ការបាក់បែកដោយសារអ្នកដឹកនាំក្រុមជំនុំ ការយល់ច្រលំយ៉ាងធ្ងន់ធ្ងរចំពោះអាពាហ៍ពិពាហ៍ និងការនៅលីវ ការបរិភោគអាហារដែលបានថ្វាយទៅដល់រូបព្រះ ការយល់ច្រលំអំពីការស្លៀកពាក់ត្រឹមត្រូវ មិនរីករាយចំពោះអំណោយទានខាងឯព្រលឹងវិញ្ញាណជាក់លាក់ណាមួយ។ហើយនៅមានច្រើនតទៅទៀត។
Hosted on Acast. See acast.com/privacy for more information.




