DiscoverBlack & WhiteBlack & White Ep27: ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន
Black & White Ep27: ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

Black & White Ep27: ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

Update: 2021-10-14
Share

Description

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរ​ទេស​ចិនលោក Wang Yi នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានិងបាន​ធ្វើជាអធិបតីនៅក្នុងពិធីប្រគល់ពហុ​​កីឡដ្ឋាន​ជាតិ​មរតកតេជោ ដែលជាសំណង់នៅក្រោមជំនួយ​ឥតសំណងចំនួន១៦០លាន​ដុល្លារពីរដ្ឋាភិបាលចិន។  ក្នុងនោះលោកក៏បានមកជាមួយនូវជំនួយសំខាន់ៗផ្សេងទៀតផងដែរ។ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិង​ចិន កំពុង​​​ក្លាយ​ជាទំនាក់​ទំនង​ចាក់ទឹកមិនលិច ឬត្រូវបានហៅថា​ជាទំនាក់ទំនងដែកថែប ឬទំនាក់​ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនឹង​ផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់រវាងប្រទេសកម្ពុជា។ នៅក្នុងនយោបាយ គ្មានទេមិត្តនិង​សត្រូវគឺមានតែផលប្រយោជន៍។ ដូច្នេះកម្ពុជា កំពុងដើរក្នុងផ្លូវដ៏ត្រឹម​ត្រូវរឹងមាំ​និងច្បាស់លាស់ ព្រោះថា ចិនអាចជាដៃគូរដ៏រឹងមាំយូរអង្វែងនិងអាចមានទុកចិត្តបាន ព្រោះថាចិនបានធ្លាប់ជួយកម្ពុជាក្នុងវិស័យជាច្រើនតាំងពីជំនាន់សម្តេចតាបន្តរហូតមកដល់បច្ចុប្បន្ននេះ។ សមិទ្ធិផលជាច្រើនរបស់សម្តេច តេជោ បានក្លាយជាមរតដ៏មាន​តម្លៃ​សម្រាប់អ្នកជំនាន់មុននិងបច្ចុប្បន្ន ហើយក៏​បានឆ្លុះបញ្ចាំងពីកិច្ចខិតខំ​ប្រឹង​ប្រែង វីរៈភាព និងការបូជាចំពោះ​ជាតិមាតុភូមិ។  នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនរបស់យើងនឹងធ្វើការបកស្សាយពាក់ព័ន្ធទៅនឹងសំណួរដូចខាងក្រោម៖ ១. ចំពោះលោកវាគ្មិនផ្ទាល់ តើលោកមើលឃើញយ៉ាងណាចំពោះការអញ្ជើញមកដល់របស់លោកវ៉ាង យី?  ២. ចំពោះកម្ពុជា-ចិន តើលោកមើលឃើញមានចំណងមេត្រីភាពបែបណា? តើកម្ពុជាចំណេញអ្វី? ខាតអ្វី? ចំពោះភក្ដីភាពនេះ? ៣. ចំពោះក្រុមអ្នកវិភាគនិងបក្សប្រឆាំង​លើក​ឡើង​ថា ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មក​កម្ពុជាដើម្បី​ពង្រឹង​ឥទ្ធិពល ជា​ជាង​ការ​ផ្ដល់​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ លោក វ៉ាង យី លើក​នេះ​ថា ជា​ការ​ពង្រឹង​បន្ថែម​នូវ​កិច្ចប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​២។ តើលោកវាគ្មិនយល់បែបណាដែរ? ៤.​​ តើក្នុងជំនួប និងពិធីប្រគល់ពហុ​​កីឡដ្ឋានជាតិមរតកតេជោ មានសារអ្វីខ្លះពីលោក វ៉ាង យ៊ី និងសម្តេចតេជោ? ៥. អ្វីទៅជាទស្សនវិស័យវែងឆ្ងាយរវាង ចិននិងកម្ពុជា? តើមានភាពចាំបាច់ប៉ុណ្ណាដែលយុទ្ធសាស្ត្រនៃទំនាក់ទំនងនេះ ដើម្បីពង្រឹងក្នុងនាមជាដៃគូរអមតៈឥតងាករ៉េ […]
Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

Black & White Ep27: ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

Black & White Ep27: ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

Apsara Media Services (AMS)