Black & White Ep41: តើកម្ពុជានឹងមានការបោះឆ្នោតក្លែងក្លាយ បើគេមិនឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ?
Update: 2021-11-11
Description
លោក សម រង្ស៊ី បានសរសេរអត្ថបទមួយ ជាភាសាអង់គ្លេស ចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិ The Geopolitics ថ្ងៃ ១៨ ខែតុលា ឆ្នាំ២០២១ មានចំណងជើងថា “កម្ពុជានឹងមានការបោះឆ្នោតក្លែងក្លាយ ដូចកាលពីឆ្នាំ២០១៨ បើគេមិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទេ“។ – នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ មិនអាចមានការបោះឆ្នោតពិតប្រាកដបានទេ បើមិនមានការចូលរួមពីគណបក្សប្រឆាំងពិតប្រាកដ តែមួយគត់ គឺគណបក្សសង្គ្រោះជាតិ។ – ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានគេចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយគ្មានភស្តុតាងអ្វីឡើយ ដែលអាចយកជាការបាន។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ ត្រូវបានគេយកធ្វើជាលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។ – របប ហ៊ុន សែន បានជម្រុញឲ្យមានការបង្កើតគណបក្សប្រឆាំងក្លែងក្លាយជាច្រើន ដើម្បីបំភ័ន្តមតិជាតិនិងអន្តរជាតិថា បានអនុវត្ត “លទ្ធិប្រជាធិបតេយ្យ ពហុបក្ស”។ តែគណបក្សប្រឆាំងក្លែងក្លាយ ក្រោមឱវាទលោក ហ៊ុន សែន អស់ទាំង។ – ចំពោះអ្នកស្នេហាជាតិឯករាជ្យ ដែលមានបំណងបង្កើតគណបក្សថ្មី ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ បែរជាត្រូវបានគេហាមឃាត់មិនឲ្យបើកគណបក្សថ្មីទេ ដោយគេចោទប្រកាន់ថា មានឧត្តមគតិដូចគណបក្សសង្គ្រោះជាតិ។ […]
Comments
In Channel