DiscoverRean Ruos Podcastទាន់សម័យឆាប់ហួសសម័យ
ទាន់សម័យឆាប់ហួសសម័យ

ទាន់សម័យឆាប់ហួសសម័យ

Update: 2025-07-23
Share

Description

តាមធម្មតា យើងតែងតែចង់រកអ្វីមួយដែលថ្មី និងទាន់សម័យ។ ប៉ុន្តែអ្វីដែលទាន់សម័យតែងតែផ្លាស់ប្តូរជារៀងរហូត ហាក់ដូចជាខ្យល់បកមកលើខ្លួនយើង ដែលហើរផុត គ្មានជាប់នឹងខ្លួនយើងឡើយ។


ទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯងក៏ដូចគ្នាដែរ។ កាលណាយើងសិក្សាតែអ្វីដែលទាន់សម័យ យើងក៏ពិបាកនឹងមើលឃើញលើសពីសម័យដែលខ្លួនកំពុងតែរស់ផងដែរ។


ជាជាងទាន់សម័យ យើងគួរណាផ្តោតលើការសិក្សាទៅលើចំណេះដឹង ដែលរស់រានមានជីវិតច្រើនសម័យកាលមកហើយ។ គ្មានអ្វីបង្ហាញតម្លៃពិតនៃសៀវភៅមួយបានល្អជាងពេលវេលានោះទេ។ តាមវគ្គនេះ អ្នកនឹងយល់ពីតម្លៃនៃសៀវភៅចាស់ៗ។


តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីរបៀបកសាងចំណេះដឹងមួយដ៏គង់វង្ស។


__________________________


📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos


__________________________


🎓 កម្មវិធីសិក្សា "រៀនអាន"


ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។


យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?


ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។


កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។


📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ទាន់សម័យឆាប់ហួសសម័យ

ទាន់សម័យឆាប់ហួសសម័យ

Monyputhy Ly