DiscoverRean Ruos Podcastមានចំណេះ តែខ្សោយគំនិត
មានចំណេះ តែខ្សោយគំនិត

មានចំណេះ តែខ្សោយគំនិត

Update: 2025-09-17
Share

Description

គេសួរថា ចេះឬអត៉? ចេះ។ ហើយគិតយ៉ាងណាដែរ? គាំង។ រងនឹងអ្វីនិយាយមិនចេញ។ នេះគឺព្រោះតែបញ្ញាកើតចេញពីការគិតទៅលើអ្វីដែលខ្លួនបានរៀន មិនមែនគ្រាន់តែចងចាំនោះទេ។ បើយើងរៀនទាំងមិនគិត យើងនៅតែមិនចេះគិត មិនថាយើងដឹងច្រើនយ៉ាងណា។


 


បើគិតទៅ ចំណេះគឺដូចជាកូនសោ សម្រាប់បញ្ហាជាក់លាក់ណាមួយអញ្ចឹង។ ការដឹងចម្លើយ ជួយយើងដោះស្រាយបញ្ហានោះ។ ប៉ុន្តែជាក់ស្តែង ក្នុងជីវិត យើងមិនអាចខិតខំរកចម្លើយពីសៀវភៅ រៀងរាល់ពេលជួបឧបសគ្គនោះទេ។ ហើយណាមួយទៀត បរិបទនៃអ្វីដែលយើងជួបប្រទះ ក៏អាចនឹងខុសពីមនុស្សម្នាផ្សេងៗផងដែរ។ ដូចនេះយើងត្រូវតែចេះគិតដោយខ្លនឯង ដែលជាការចេះបង្កើតកូនសោដោយខ្លួនឯង។


 


ក្នុងការរៀន គួរណាតែឱ្យតម្លៃទៅលើការគិត ព្រោះដល់តែយើងរៀនទាំងគិត ទើបយើងចេះគិត។ ហើយសង្គមសព្វថ្ងៃនេះក៏ឱ្យតម្លៃលើអ្នកចេះគិត និងអ្នកដែលមានភាពច្នៃប្រឌិតកាន់តែច្រើនផងដែរ។ ដូច្នេះ ចូរអភិវឌ្ឍសមត្ថភាពគិត។ ហើយវិធីមួយនោះជាការសរសេរដើម្បីគិត។


 


__________________________


 


📚 សម្រាប់ការកក់សៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតដោយសរសេរ" សូមឆាតមកផ្ទាល់ ឬក៏ទាក់ទងតាម Telegram ជាមួយនឹងលេខមួយនេះ៖ 010662013

 


__________________________


📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos


__________________________


🎓 កម្មវិធីសិក្សា "រៀនអាន"


ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។


យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?


ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។


កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។


📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

មានចំណេះ តែខ្សោយគំនិត

មានចំណេះ តែខ្សោយគំនិត

Monyputhy Ly