DiscoverRean Ruos Podcastប្រែចំណេះដឹង ទៅជាបញ្ញា
ប្រែចំណេះដឹង ទៅជាបញ្ញា

ប្រែចំណេះដឹង ទៅជាបញ្ញា

Update: 2025-04-30
Share

Description

សម័យនេះ ការចែកចំណេះដឹងមានយ៉ាងទូលំទូលាយ។ បើចង់ដឹងអ្វីមួយ គ្រាន់តែបើទូរស័ព្ទ យើងនឹងរកឃើញមេរៀនណាមួយដែលយើងចង់ដឹង។ ប៉ុន្តែ ទាំងនោះគឺសុទ្ធតែបានចេញពីការគិតរបស់មនុស្សម្នាក់មួយផ្សេង។ គប្បី ត្រូវចេះគិតដោយខ្លួនឯងដែរ។ ប៉ុន្តែធ្វើយ៉ាងណា ទើបមានបញ្ញា និងចេះគិតបានជ្រៅជ្រះ?


ក្នុងវគ្គនេះ ខ្ញុំនឹងបង្វែរអារម្មណ៍អ្នកទៅលើការគិត ទៅលើមេរៀន និងបទពិសោធន៍ដែលអ្នកបានឆ្លងកាត់។ ទាំងនោះហើយជាធនធាន ដែលយើងអាចយកមកឆ្លុះបញ្ចាំង ដើម្បីរកឃើញការគិតផ្ទាល់ខ្លួន។


តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីកសាងខ្លួន ជាអ្នកគិតម្នាក់ដ៏ល្អ។


__________________________


📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos


__________________________


🎓 កម្មវិធីសិក្សា "រៀនអាន"


ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។


យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?


ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។


កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។


📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

Comments 
loading
In Channel
loading
00:00
00:00
1.0x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ប្រែចំណេះដឹង ទៅជាបញ្ញា

ប្រែចំណេះដឹង ទៅជាបញ្ញា

Monyputhy Ly