Discoverនាទីសុខភាពនិងអនាម័យហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ
ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

Update: 2025-10-08
Share

Description

​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់។ ដូច​ជា​រៀង​រាល់​ឆ្នាំ ពេញ​មួយ​ខែ​តុលា​នេះ អាជ្ញាធរ​សុខាភិបាល​នានា​បាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​​ជា​ច្រើន​ដើម្បី​បញ្ចៀប​ពលរដ្ឋ​ឱ្យបាន​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃការ​ធ្វើ​តេស្តេ​វែក​រក​ ​ជំងឺ​មហារីក​សុដន់ ដែល​បើ​គេ​ឆាប់​ដឹង​ ឆាប់​បាន​ទទួល​ការ​ព្យាបាល ​នោះ​សំណាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ មាន​ចំណោទ​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជាមាន​​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​កើត​​ជំងឺ​មហារីក​សុដន់​?

រហូត​មក​ទល់​នឹ​ង​ពេល​បច្ចុប្បន្ន​នេះ មហារីក​សុដន់ នៅ​តែ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​ស្ត្រី​ដោយ​ជំងឺ​មហារីក។ ក្នុង​មួយ​ឆ្នាំៗ​ ជំងឺ​មហារីក​សុដន់​បាន​សម្លាប់​​​ស្ត្រី​ប្រមាណ​១២០០០នាក់​ នៅ​ក្នុង​ប្រទេស​បារាំង។ ការ​វែក​រក​ឃើញ​ជំងឺ​មហារីក​សុដន់បាន​ឆាប់​ តាំងពី​ដំណាក់កាល​ដំបូង​ៗ មុន​ចេញ​រោគ​សញ្ញា ផ្តល់លទ្ធភាព​​ខ្ពស់​ដល់​ការ​ព្យាបាល ឱ្យ​បាន​ជា​សះស្បើយ​ ក្នុង​៩​ករណី​លើ​១០។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ជា​រៀង​រាល់​ឆ្នាំ​​ ពិភពលោក​តែង​រៀប​ចំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​ ពេញ​មួយ​ខែ​តុលា​ តាម​រយៈ​ព្រឹត្តិការណ៍​​ផ្សេងៗ​ ដូច​ជា​ការលម្អ​ទី​កន្លែងដោយ​ចង​បូ​ពណ៌​កុលាប បំភ្លឺ​អាគារសាធារណៈ អាគារ​ប្រវត្តិសាស្ត្រ ​​ទេសចរណ៍ ឧទាហរណ៍ តួអេហ្វែល នៅ​ក្រុង​ប៉ារីស បានប្តូរ​ទៅ​ជាមាន​ពណ៌កុលាប​នៅ​ពេល​យប់​ពេញមួយ​តែតុលា ព្រមទាំងកម្មវិធី​ជួប​ជុំ បែប​កំសាន្ត បែប​អប់រំ បែប​កីឡា​ ។ល។ កម្មវិធី​ដ៏​ពេញនិយម​ជាង​គេ​នៅ​ប្រទេស​បារាំង គឺ​ការ​ជួប​ជុំ​រត់​ បែ​បពាក់កណ្តាល​ម៉ារ៉ាតុង ដើរ​ជា​គ្រួសារ​រយៈ​ឆ្ងាយ​ ... កម្មវត្ថុ​នៃ​ការ​រៀ​ប​ចំ​ព្រឹត្តិការណ៍​ មាន​តែ​មួយ​គឺ​ ដើម្បី​បញ្ចៀប បំផុស ​ព័ត៌មាន និង​បញ្ចុះ​បញ្ចូល​ស្ត្រី​ឱ្យ​ទៅធ្វើ​តេស្ត​វិភាគ​​ក្រែងមាន​​កើត​ជំងឺ​មហារីក​សុដន់

ជាទូទៅ​ ​អាយុ​​​៥០​ឆ្នាំ​ទ់ៅ​៧៤​ឆ្នាំ ជា​វ័យ​ងាយ​រងគ្រោះកើត​ជំងឺ​មហារីក​សុដន់​​ជាង​គេ។ ដោយ​មូលហេតុ​នេះទើបពលរដ្ឋ​បារាំង​ភេទ​ស្រី​ ក្នុង​វ័យ​នេះ​ ​បាន​ទទួល​ការ​អញ្ជើញ​និង​ណែនាំ​ឱ្យ​ធ្វើ​តេស្ត​​ដោយ​ឥតគិត​ថ្លៃ​ជា​រៀង​រាល់​ពី​រ​ឆ្នាំម្តង។ ​ប៉ុន្តែ​មហារីក​សុដន់ជា​​ជំងឺដែល​កើត​មាន​ជា​ញឹកញាប់​ជាង​គេបង្អស់​សម្រាប់​​ស្ត្រី កំពុង​​​កើនឡើង​ជា​លំដាប់​ និង​​កាន់​តែ​ច្រើន​ឡើងៗលើ​រូប​​ស្រ្តី​វ័យ​ក្មេង។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បារាំង។ ស្ត្រីកាន់​តែ​​ក្មេងឡើងៗ​​ និង​កាន់​តែ​ច្រើនឡើងៗ​មាន​ជំងឺ​មហារីក​សុដន់ នៅ​អាយុ​ក្រោម​៤០ឆ្នាំ។

ដូច្នេះ​ត្រូវមាន​កម្មវិធី​វិភាគ​រក​ជំងឺ​មហារីក​សុដន់​ជា​ស្វ័យ​ប្រវត្តិ​លើ​ស្ត្រីគ្រប់​វ័យឬ?

មិន​ទេ! ​ការ​ធ្វើ​តេស្ត​វិភាគ​វែក​ជំងឺមហារីក​សុដន់​ ថ្វីបើ​ផ្តល់​គុណប្រយោជន៍​មែន តែ​នៅមាន​កំរិត និង​អាច​ផ្តល់​ផល​អវិជ្ជមាន​វិញ។​ ឆាប់​ទៅ​ធ្វើ​តេស្ត​ពេក ក៏​អាច​ក្លាយ​ជា​​កា​រ​វិភាគ​ធ្វើ​រោគ​វិនិច្ឆ័យ​ជ្រុល​ហួសហេតុ​ និង​នាំ​ឱ្យ​មាន​​ជា​ការ​ព្យាបាល​ដុំ​ដំបៅ​ដែល​មិន​ប្រាកដ​ថា​នឹង​វិវឌ្ឍន៍​ទៅ​ដុំ​មហារីក។ ការ​ថតឆ្លុះ​​ដោយ​កាំរស្មី​X ក្នុង​ករណី​ខ្លះ​ ក៏អាច​ជំរុញ​ឱ្យ​មាន​ផលវិបាក​​បញ្ច្រាសខ្យល់ ដោយអាច​នឹង​បង្កើន​លទ្ធភាព​មាន​ជំងឺមហារីក​ទៅ​វិញ។ នេះ​ជា​មូលហេតុចម្បង​មួយ​ដែល​ក្រុម​អ្នក​ជំនាញ​ផ្តល់​អនុសាសន៍ឱ្យតែ​ស្ត្រី​ចាប់​ពី​វ័យ​​៥០​ឆ្នាំ​​ឡើង​ទៅ ទៅ​ធ្វើ​តេស្ត​​ថត​សុដន់​វិភាគ​រក​ជំងឺ​មហារីក​ ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​នោះ។

ចំណែក​ស្ត្រី​វ័យ​ក្មេង ត្រូវ​រំពឹង​​លើ​ការ​វិភាគ​គ្លីនិក មាន​ន័យ​ថា ត្រូវ​តាម​ដាន​សុខភាព​សុដន់ ដោយ​ផ្ទាល់​ភ្នែក ដោយ​ខ្លួន​​ឯង ឬ​ដោយ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី។ ចាប់​ពីអាយុ​២៥​ឆ្នាំ​ឡើង​ទៅ ស្ត្រី​ត្រូវ​ចេះ​និង​ឧស្សាហ៍​ពិនិត្យ​មើល​សុដន់ មើល​រូបភាពខាង​ក្រៅ​ ក្រែង​សុដន់​មាន​ទម្រង់​ខុស​ប្រក្រតី។ នៅ​ពេល​ឃើញ​មាន​- ដុំ សាច់​ពក​នៅ​ក្នុងសុដន់ ឬនៅតំបន់​​ក្រោមឃ្លៀក - មាន​ស្នាម​ក្រហម​ ឬ​ស្បែកសុដន់​ឡើង​ពណ៌​លឿង - ក្បាល​ដោះ​ប្រទាញ​ប្រទង់ លិប​ ខុស​ប្រក្រតី ឬ​មាន​ហូរ​ទឹក​ដោះ ត្រូវ​រួស​រាន់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម។

បន្ថែម​ពី​លើ​ការ​តាមដាន​ស្ថានភាព​សុដន់ ​ស្ត្រី​​អាយុ​ក្រោម​៥០​ឆ្នាំ​ ត្រូវ​គិត​គួរ​​​ត្រួត​ពិនិត្យសុដន់ខ្លួន​ឯង​​ដោយការ​​ចុច​ស្ទាប​ឱ្យ​បាន​សព្វជ្រុងជ្រោយ ​ ​ត្រង់​តំបន់​ដោះ​និង​ជុំ​វិញ​ដោះ​រហូ​ត​ដល់​ក្រោមឃ្លៀក យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ។ ណែក​ស្ត្រី​​ចាប់​ពី​៥០​​ឆ្នាំ​ឡើង​ទៅក៏​មិន​ត្រូវ​ធ្វេសប្រហែស​ដែរ ត្រូវ​ឧស្សាហ៍​ចុច​ស្ទាប​សុដន់​ ក្នុង​ចន្លោះ​ពេល​រង់ចាំទៅ​ធ្វើ​ការ​កៀប​ថត​សុដន់ ជា​ថ្មី។

វិធីចុច​​ស្ទាប​សុដន់​ ត្រូវ​ធ្វើ​នៅ​ពេល​ទើប​អស់​រដូវ​ភ្លាម​ និង​យ៉ាង​ដូច្នេះ៖

ហេតុអ្វី​ករណី​មហារីក​សុដន់​កើន​ឡើង​ជា​លំដាប់ លើស្ត្រី​វ័យ​ក្មេង​?

​​ករណី​​ស្ត្រី​វ័យក្មេង​​កើត​មហារីកសុដន់​វ័យ​ក្មេង ហាក់​កើន​ឡើង​ជា​លំដាប់​មែន។ ប៉ុន្តែ​ ក្រុមគ្រូពេទ្យ​មិន​ចង់​ស្រែក​អាសន្ន​ភ្លាម និង​យល់​ថា​មិន​មែន​ជា​កំណើន​ជា​​ពិសេស​ប៉ះពាល់​តែករណី​ជំងឺ​មហារីកសុដន់​លើ​​ស្ត្រីវ័យ​ក្មេង​ទេ តាមការពិត​ទៅ​នោះ ​កំណើន​ជំងឺ​មហារីក​បាន​កើន​ឡើង​ជា​លក្ខណៈ​ទូទៅ ក្នុងគ្រប់​វ័យ​ទាំង​អស់ ដោយ​ទំនង​បណ្តាល​មក​ពី​របៀរបប​រស់​របស់​យើង​។ គ្រប់​ការ​សិក្សា​និងការ​ព្យាករណ៍​​វិទ្យាសាស្ត្រ​សុទ្ធ​តែ បង្ហាញ​ថា ជំងឺ​មហារីក​នឹង​កើន​ឡើង​ខ្លាំង និង​ខ្លាំង​​គួរ​ជាទីកត់​សម្គាល់​តែ​ម្តង​ទៀតនៅ​២៥​ឆ្នាំ​ខាង​មុខ ជាមួយ​អត្រាមរណ​ដ៏​ខ្ពស់។

មហារីក​សុដន់ ជា​ជំងឺ​ពហុកត្តា មាន​ន័យ​ថា មាន​មូលហេតុ​​ច្រើនអាច​បង្កើន​ហានិភ័យ​​​បណ្តាល​ឱ្យ​លេច​ជំងឺ​មហារីក​ឡើង​។ ក្រៅ​អំពី​កត្តា​អាយុ និង​ហ្សែន​ពី​កំណើត​ ដែល​គេ​មិន​អាច​បញ្ចៀស​បាន នៅ​មាន​កត្តា​ហានិភ័យនាំ​ឱ្យ​កើត​ជំងឺមហារីក​សុដន់ ច្រើនទៀត​​ពាក់ព័ន្ធ​​នឹងរបៀប​របប​រស់​នៅ​ ដូច​ជា ធាត់​ជ្រុល​ ឡើង​គីឡូ​ ក្រោយ​អស់​រដូវ កង្វះ​សកម្មភាព​កាយសម្បទា និង​ការ​បរិភោគ​សុរា អាល់កុល។

ឆាប់​ពេញ​ក្រមុំ ក៏​ជា​តត្តា​ហានិភ័យ​នៃជួយ​បង្កើន​​គ្រោះ​កើត​ជំងឺមហារីកសុដន់​ដែរ។ ប្រវត្តិ​អ្នក​ជំងឺ​ ធ្លាប់​មាន​មហារីក​នៅ​ប្រព័ន្ធ​បន្ត​ពូជ ឬ​សុដន់​ម្ខាង​ហើយ ងាយ​នឹង​ធ្លាក់​ខ្លួន​មាន​មហារីក​នៅ​សុដន់​ម្ខាង​ទៀត ដល់​ទៅ​បួន​ដង​លើស​ស្ត្រី​ដែល​មាន​ប្រវត្តិ​ជំងឺ​សោះ។

ទិន្នន័យ​ផ្សព្វផ្សាយក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​សុខាភិបាល ​The Lancet បានបញ្ជាក់ថា​ស្ត្រី​ទទួលថ្នាំ​អរមូន​ព្យាបាល​​អាការៈ​អស់​រដូវ​ មាន​ហានិភ័យ​ខ្ពស់​ខ្លាំង​ នឹងកើត​ជំងឺមហារីក​សុដន់។ ​ថ្នាំ​ពន្យារ​កំណើត​មាន​ជាតិ​អរមូន បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​ដល់​ទៅ​ប្រមាណ​២០%។ នេះ​បើ​តាម​ការ​សិក្សា​ដ៏​ធំមួយ​លើ​ស្ត្រី​ជិត​ពីរ​លាន​នាក់​ក្នុង​រយៈ​ពេល​មធ្យម​​១១​ឆ្នាំ។

ផ្ទុយ​ទៅ​វិញ ការ​ក្រ​មាន​រដូវ​ (ពេញ​ក្រមុំ) បាន​បង្កើត​កូន​នៅ​មុន​អាយុ​២៥​ឆ្នាំ និង​បំបៅ​ដោះ​កូន​យ៉ាង​ហោច​៦​ខែ ព្រមទាំង​ឆាប់​អស់រដូវ​ទៅ​វិញ អាច​ការពារ​ស្ត្រី​បាន​ច្រើន​ពីគ្រោះកាច​មហារីក​សុដន់៕

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

RFI ខេមរភាសា / Khmer