Discoverប្រវត្តិសាស្រ្តពិភពលោករូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ
រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ

រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ

Update: 2022-09-19
Share

Description

យោងតាម​ទ្រឹស្តី​កង់ទិក គ្រប់អ្វីៗ​ទាំងអស់ ដែល​ស្ថិតក្នុងកម្រិត​អាតូម ឬ​ក្រោម​អាតូម ដរាបណា​គេនៅមិនទាន់​សង្កេត និង​វាស់វែង​មើលទេនោះ វា​មិនមាន​អត្ថិភាព​ពិតប្រាកដ​នោះទេ ដោយ​អ្វីៗ​មានត្រឹមតែ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ​តែប៉ុណ្ណោះ។ នេះ​ហើយ​ជា​ភាពចម្លែក​ដែល​អ្នកវិទ្យាសាស្រ្ត​ជាបិតាស្ថាបនិក​រូបវិទ្យាកង់ទិច តែងតែ​បាន​លើកឡើងជាសង្ខេបថា គ្រប់អ្វីៗ​ដែល​យើង​​កំណត់​ថា​ជា​វត្ថុពិត អាច​មើលឃើញ អាច​ពាល់បាន ក៏ប៉ុន្តែ ត្រូវផ្សំឡើង​ដោយ​ភាគល្អិត ដែល​ទៅតាមលក្ខណៈធម្មជាតិ មិនអាច​ជាវត្ថុពិត។

យោងតាម​ទ្រឹស្តី​របស់​អាញស្តាញ និង​ការពិសោធន៍​ជាក់ស្តែង​ទៅលើ​ឥទ្ធពល​ហ្វូតូអេឡិចទ្រិក ពន្លឺ​គឺ​ជា​ភាគល្អិត ដែល​គេឲ្យឈ្មោះ​ថា “ហ្វូតុង”។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ការពិសោធន៍​ជាច្រើន​ផ្សេងទៀត ក៏​សុទ្ធតែ​បង្ហាញ​ផងដែរ​ថា ពន្លឺ​គឺ​ជា​រលក គឺ​រលក​អេឡិចត្រូម៉ាញេទិក។ បើ​ដូច្នេះ តើពន្លឺ​គឺ​ជា​អ្វីពិតប្រាកដ? ជា​រលក (Wave) ឬ​ក៏​ជា​ភាគល្អិត (Particle)?

ប៉ុន្មានឆ្នាំក្រោយ​ការចេញផ្សាយ​ទ្រឹស្តី​របស់​អាញស្តាញ ភាពចម្លែក​​មួយទៀត​ក៏​កើតមានឡើង ដោយលើកនេះ​ ទាក់ទង​នឹង​ភាគល្អិតវិញម្តង គឺ​អេឡិចត្រុង។

នៅក្នុង​ការធ្វើ​ពិសោធន៍​ទៅលើ​អេឡិចត្រុង​នេះ ដែលគេហៅថា “Double-slit experiment” គេបង្កើត​ចន្លោះ​ពីរ មានរាងបញ្ឈរ ហើយ​ស្ថិត​នៅ​ទន្ទឹមគ្នា រួចហើយ​​បញ្ជូន​អេឡិចត្រុង​ឲ្យ​ឆ្លងកាត់​ចន្លោះ​ទាំងពីរនេះ ទៅ​ប៉ះនឹង​ផ្ទាំងដែល​នៅ​ខាងក្រោយ។ ដោយសារ​តែ​តាមការ​យល់ដឹង​ពី​មុនមក គេ​ដឹង​ថា អេឡិចត្រុង​គឺ​ជា​ភាគល្អិត ដូច្នេះ អេឡិចត្រុង​នីមួយៗ​​គួរតែ​ធ្វើ​ដំណើរ​ឆ្លងកាត់​​ចន្លោះ​ណាមួយ​ក្នុង​ចំណោម​ចន្លោះ​ទាំងពីរ ហើយ​​ទៅ​ប៉ះនឹង​ផ្ទាំង​ដែល​នៅ​ខាង​ក្រោយ បង្កើត​ជា​គំនូស​​បញ្ឈរពីរ​ទន្ទឹមគ្នា។

ក៏ប៉ុន្តែ ខុសពី​ការរំពឹងទុក នៅក្នុង​ការធ្វើ​ពិសោធន៍​ជាក់ស្តែង គេសង្កេតឃើញ​ថា នៅលើ​ផ្ទាំង​ដែល​ស្ថិត​នៅ​ខាង​ក្រោយ​នោះ អេឡិចត្រុង​មិន​បង្កើត​ត្រឹមតែ​បន្ទាត់​បញ្ឈរពីរ​នោះទេ តែ​បង្កើត​​ជា​បន្ទាត់​ច្រើន​បញ្ឈរ​តម្រៀបគ្នា គឺ​ក្នុង​ទម្រង់​ដូចគ្នា​ទាំងស្រុង​ទៅនឹង​ការ​ពិសោធន៍ Double-slit experiemnt ទៅលើ​រលក។

នេះ​គឺ​ជាចំណុចរបត់​ដ៏ចម្បង​មួយ នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត​សម័យទំនើប ហើយ​ជា​ការ​រុះរើ​ឡើងវិញ​ទាំងស្រុង​ នូវចំណេះដឹង​វិទ្យាសាស្រ្ត ដែលមនុស្ស​​យើង​ធ្លាប់​មាន​កាល​ពីមុន។ កាលពីមុន ពន្លឺ ដែល​យើង​ធ្លាប់​តែ​ដឹង​ថា គឺ​ជា​រលក ក៏ប៉ុន្តែ ត្រូវ​បាន​គេរកឃើញ​ថា ត្រូវ​ផ្សំឡើងដោយ​ភាគល្អិត គឺ ហ្វូតុង។ ចំណែក​អេឡិចត្រុង​វិញ ដែល​យើង​ធ្លាប់​តែ​ដឹង​ថា គឺ​ជា​ភាគល្អិត ឥឡូវ ត្រូវ​បាន​គេ​ធ្វើ​ពិសោធន៍​ឃើញ​មាន​លក្ខណៈ​ជា​រលក​ទៅវិញ។

ដើម្បីពន្យល់​អំពី​ភាព​ចម្លែក​នេះ Niels Bohr អ្នកប្រាជ្ញ​រូបវិទ្យាដាណឺម៉ាក និង​អ្នកប្រាជ្ញ​មួយ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩២០​ រួមមាន​ដូចជា Erwin Schrödinger, Paul Dirac និង Werner Heisenberg ក៏បាន​បង្កើត​ទ្រឹស្តី​ថ្មី គឺ​ទ្រឹស្តី​រូបវិទ្យាកង់ទិក។

យោងតាម​ទ្រឹស្តី​រូបវិទ្យាកង់ទិក​ នៅក្នុងពិសោធន៍ Double-slit experiment អេឡិចត្រុង​នៅពេល​កំពុង​ធ្វើ​ដំណើរ​ មិនមាន​រូបរាង ឬ​ក៏​ទីតាំង​ជាក់លាក់​នោះទេ គឺ​គ្រាន់តែ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ​តែ​ប៉ុណ្ណោះ។ អេឡិចត្រុង​ជារលក​នេះ ឆ្លងកាត់​តាម​ចន្លោះ​ទាំងពីរ នៅ​ក្នុងពេល​តែមួយ​ បង្កើត​ជា​រលក​ពីរ​ដាច់ពីគ្នា ហើយ​មាន​ឥទ្ធិពល​លើ​គ្នា​ទៅវិញទៅមក បង្កើត​​ទៅជា​ទម្រង់​នៃ​ប្រូបាប៊ីលីតេ​ថ្មី​មួយទៀត ហើយទាល់តែ​​នៅពេល​ដែល​រលក​នេះ​ធ្វើ​ដំណើរ​ទៅ​ប៉ះនឹង​ផ្ទាំង​ដែល​នៅ​ខាង​ក្រោយ ទើប​អ្វីៗ​ដែល​ត្រឹមតែ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ​​ត្រូវ​ប្រែ​ក្លាយ​ខ្លួន​ជា​ចំណុច​​នៃ​ភាគល្អិត​មួយ នៅត្រង់​ទីតាំង​ណាមួយ អាស្រ័យ​ទៅតាម​ប្រូបាប៊ីលីតេ។

ទៅតាម​ទ្រឹស្តី​កង់ទិក​នេះ គ្រប់អ្វីៗ​ទាំងអស់ ដែល​ស្ថិតក្នុងកម្រិត​អាតូម ឬ​ក្រោម​អាតូម ដរាបណា​គេនៅមិនទាន់​សង្កេត និង​វាស់វែង​មើលទេនោះ វា​មិនមាន​អត្ថិភាព​ពិតប្រាកដ​នោះទេ។ គ្មានទីតាំង​ជាក់លាក់ ហើយ​ក៏​គ្មាន​​រូបរាង​ជាក់លាក់នោះដែរ ដោយ​អ្វីៗ​មានត្រឹមតែ​ជា​រលក​នៃ​ប្រូបាប៊ីលីតេ​តែប៉ុណ្ណោះ រហូត​ទាល់តែ​គេ​វាស់មើល ទើប​អ្វីដែល​ជា​​រលកនៃ​ប្រូបាប៊ីលីតេនេះ​​ត្រូវ​មាន​រូបរាង និង​ទីតាំង​ពិតប្រាកដ៕

Comments 
In Channel
loading
00:00
00:00
x

0.5x

0.8x

1.0x

1.25x

1.5x

2.0x

3.0x

Sleep Timer

Off

End of Episode

5 Minutes

10 Minutes

15 Minutes

30 Minutes

45 Minutes

60 Minutes

120 Minutes

រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ

រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ

RFI ខេមរភាសា / Khmer